ការឆ្លុះបញ្ចាំងលើទស្សនវិជ្ជាសំខាន់ៗដូចជាទ្រឹស្ដីបង្រៀន ដែលបំផុសគំនិតនៅក្នុងវគ្គមួយរបស់ព្រះពុទ្ធ    ある仏陀のエピソードから考える、教育哲学についての一考察

 ថ្មីៗនេះ ខ្ញុំបានអានសៀវភៅមួយដែលនិពន្ធដោយគ្រូបង្រៀនមានបទពិសោធន៍ម្នាក់នៅសាលាបឋមសិក្សាក្នុងប្រទេសជប៉ុន។ វាមានរឿងរ៉ាវដ៏គួរឱ្យចងចាំមួយ ដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា។

 រឿងនេះបានកើតឡើងនៅពេលដែលគ្រូបង្រៀនរូបនោះទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយគឺជារឿងថ្មីមួយចំពោះវិជ្ជាជីវៈរបស់គាត់។ គាត់បានកំពុងចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនវ័យក្មេង។
 នៅថ្ងៃនោះ គាត់បានមកដល់កន្លែងមុនម៉ោង ហើយបានសង្កេតឃើញថានៅកន្លែងនោះ មានតែគាត់ម្នាក់ឯង និងគ្រូបណ្ដុះបណ្ដាលវគ្គនេះ។ ដោយសង្កេតឃើញថា សិក្ខាកាមគាត់នៅមានអារម្មណ៍ភ័យៗ គ្រូបណ្ដុះបណ្ដាលបាននិយាយទៅកាន់សិស្សគាត់។

 ”តើការងារយ៉ាងម៉េចដែរ? តើប្អូនរីករាយនឹងការងារក្នុងនាមជាគ្រូបង្រៀនដែរឬទេ?”

 គាត់បានឆ្លើយតបដោយសំឡេងតិចៗ។

 ”ខ្ញុំកំពុងចុះសម្រុងជាមួយសិស្សរបស់ខ្ញុំ ហើយយើងកំពុងសិក្សាជាមួយគ្នាជារៀងរាល់ថ្ងៃ”។

 គ្រូបណ្ដុះបណ្ដាលបានញញឹម ហើយក៏បន្លឺឡើង។

 ”អញ្ចឹងហ្អ៎។ ខ្ញុំជឿថាកូនសិស្សប្អូនប្រាកដជាស្រឡាញ់ប្អូនខ្លាំងណាស់”។

 នៅពេលដែលសិក្ខាកាមរាងមានអារម្មណ៍ធូរស្រាលបន្តិច គ្រូបណ្ដុះបណ្ដាលបានចែករំលែករឿងមួយជាមួយគាត់ដូចខាងក្រោម។

 ថ្ងៃមួយ ពេលដែលព្រះពុទ្ធកំពុងឈរនៅមាត់ផ្លូវ មានបុរសម្នាក់អូសរទេះកាត់មុខដោយមានផ្ទុកទំនិញយ៉ាងច្រើន។ ដីនៅទីនោះមានសភាពភក់ជ្រាំខ្លាំងណាស់។ រទេះនោះក៏ជាប់គាំងនៅក្នុងភក់។ បុរសនោះទាញដោយកម្លាំងទាំងស្រុងរបស់គាត់ ប៉ុន្តែរទេះមិនអាចទៅមុខបានឡើយ។ គាត់ព្យាយាមទាញរទេះ ដោយចេញញើសសើមជោកពេញខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មិនថាគាត់ព្យាយាមខ្លាំងប៉ុណ្ណានោះទេ គាត់មិនអាចធ្វើឲ្យរទេះចេញពីភក់បានឡើយ។
 នៅពេលនោះ ព្រះពុទ្ធបានទតមើលបុរសនោះមួយសន្ទុះ រួចទ្រង់ក៏យកម្រាមដៃប៉ះរទេះថ្មមៗ ដោយមិនឲ្យបុរសនោះដឹងឡើយ។ នៅពេលនោះ រទេះបានរអិលចេញពីដីភក់ ហើយបុរសនោះអូសវាចេញដោយសំឡេងថ្ងូរគ្រហឹមៗ។

 អ្នកដែលព្យាយាមអនុវត្តតាមវិធីសាស្រ្តដូចព្រះពុទ្ធ គឺជាគ្រូប្រភេទលំដាប់ខ្ពស់ទី១។ បុរសនោះទំនងជាមិនដឹងថាគាត់បានទទួលអត្ថប្រយោជន៍ពីឫទ្ធានុភាពនៃម្រាមដៃរបស់ព្រះពុទ្ធឡើយ។ គាត់នឹងជឿថាតាមរយៈការខិតខំប្រឹងប្រែងរបស់គាត់ផ្ទាល់ គាត់អាចអូសទាញរទេះចេញពីភក់បាន នៅទីបំផុត។ ដោយពោរពេញដោយភាពទំនុកចិត្ត និងសេចក្តីរីករាយដែលបានអូសទាញរទេះចេញពីភក់ទាំងស្រុងដោយខ្លួនឯង គាត់ក៏បានអូសរទេះដើរចេញទៅបាត់។

 វាពិតជារឿងល្អក្នុងការធ្វើជាគ្រូដែលទទួលបានការកោតសរសើរពីសិស្ស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគិតថារឿងនោះធ្វើឱ្យអ្នកក្លាយជាគ្រូបង្រៀនល្អ អ្នកយល់ខុសហើយ។ តាមពិត នោះគ្រាន់តែជាកម្រិតគ្រូដែលមានប្រជាប្រិយភាព រួសរាយរាក់ទាក់ប៉ុណ្ណោះ មិនមែនជាគ្រូដែលនៅក្នុងកម្រិតល្អបំផុតនោះទេ។

 សូម្បីតែបន្ទាប់ពីបានស្ដាប់រឿងនេះក៏ដោយ អ្នកគ្រូដែលជាសិក្ខាកាមរូបនោះមិនអាចយល់បានពេញលេញអំពីអត្ថន័យនៃអ្វីដែលសាស្ត្រាចារ្យកំពុងព្យាយាមបង្ហាញនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានបទពិសោធន៍យ៉ាងច្រើនទូលំទូលាយ ទីបំផុតអ្នកគ្រូ បានយល់យ៉ាងពេញលេញអំពីអត្ថន័យនៃអ្វីដែលសាស្ត្រាចារ្យបានមានប្រសាសន៍។ 

 ប្រសិនបើបុរសនោះបានដឹងថា វាគឺជាជំនួយពីឫទ្ធានុភាពរបស់ព្រះពុទ្ធ ដែលបានអូសទាញរទេះចេញពីភក់ គាត់នឹងលុតជង្គង់ចុះ ហើយគោរពថ្លែងអំណរគុណដល់ព្រះពុទ្ធ។ ប៉ុន្តែបន្ទាប់មក គាត់នឹងមិនបានអភិវឌ្ឍកម្លាំងពិតប្រាកដដើម្បីរស់រានមានជីវិតដោយខ្លួនឯងទេ គាត់នឹងមិនទទួលបានកម្លាំងពិតប្រាកដ — ពោរពេញដោយទំនុកចិត្តដែលចាំបាច់ក្នុងការរស់នៅពេញមួយជីវិតរបស់គាត់ដោយឯករាជ្យឡើយ។

 ទំនាក់ទំនងរវាងគ្រូ និងសិស្សគឺស្រដៀងគ្នាទៅនឹងទំនាក់ទំនងរវាងព្រះពុទ្ធ និងបុរសរូបនោះ។ តួនាទីរបស់គ្រូគឺគ្រាន់តែជួយគាំទ្រសិស្សដោយថ្នមៗ និងលាក់កំបាំង នៅពេលដែលពួកគេកសាងកម្លាំង/សមត្ថភាពរបស់ពួកគេ។ នៅក្នុងការអប់រំ គ្រូមិនចាំបាច់លេចធ្លោខ្លាំងពេកនោះទេ។ គ្រូកាន់តែពិសេស ពួកគាត់កាន់តែរុញសិស្សឲ្យទៅមុខដោយភាពស្ងៀមស្ងាត់។ សិស្សមិនចាំបាច់ដឹងថា ពួកគេទទួលបាននូវការជំរុញនោះទេ។ អារម្មណ៍ដែលសិស្សទទួលបានថាពួកគេបានធ្វើអ្វីមួយបានសម្រេច តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ នឹងក្លាយជាថាមពលសម្រាប់ពួកគេដោះស្រាយបញ្ហាប្រឈមនាពេលបន្ទាប់។

 ក្នុងន័យនេះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលខ្ញុំ(Murayama)ធ្លាប់បានធ្វើការ ខ្ញុំតែងតែឃើញគ្រូបង្រៀនទទួលបានកិត្តិយសពីភាពជោគជ័យរបស់សិស្សពួកគេ។ ខ្ញុំឧស្សាហ៍ឃើញស្ថានភាពជាច្រើនដែលគ្រូបង្រៀនលេចធ្លោជាងសិស្ស។

 ចុះស្ថានភាពនៅកម្ពុជា យ៉ាងម៉េចដែរ?  តើវាគឺជាការអនុវត្តជាទូទៅ ក្នុងការសរសើរសមិទ្ធផលរបស់គ្រូបង្រៀនដោយផ្អែកលើភាពជោគជ័យរបស់សិស្សមែនទេ?  ឬក៏គំនិតនេះកំពុងរីករាលដាល — ដូចឧទាហរណ៍របស់ព្រះពុទ្ធដែលបានរៀបរាប់ខាងលើ — ដែលថាគ្រូបង្រៀនគួរតែជាវីរបុរសដែលមិនសូវល្បីឈ្មោះធ្វើការនៅពីក្រោយឆាក?

 ប្រសិនបើមាននិន្នាការ យកចិត្តទុកដាក់ខ្លាំងក្លាពេកទៅលើការរង្វាយតម្លៃការងាររបស់គ្រូបង្រៀន ខ្ញុំគិតថាវិធីសាស្រ្តបង្រៀនដែលផ្តោតលើគ្រូមជ្ឍមណ្ឌលនឹងត្រូវបន្តអនុវត្តដោយជៀសមិនផុត។ តើអ្នកមិនគិតអញ្ចឹងទេឬ?

 គោលវិធីសិស្សមជ្ឈមណ្ឌលកំពុងទទួលបានការចាប់អារម្មណ៍បន្តិចម្តងៗក្នុងចំណោមគ្រូបង្រៀន។ វិធីសាស្រ្តបង្រៀនផ្សេងៗកំពុងត្រូវបានណែនាំក្រោមពាក្យស្លោក ការរៀនតាមបែបសិស្សមជ្ឈមណ្ឌល ដូចជា៖ ការសិក្សាតាមបែបរិះរក(Inquiry-based learning), មេរៀនដែលផ្អែកលើការដោះស្រាយបញ្ហា(problem-solving-based lessons), ការរៀនសូត្រជាក្រុម(group learning)… ទោះជាយ៉ាងណាក៏ដោយ មិនថាវិធីសាស្រ្តបង្រៀនមួយណានោះទេ ប្រសិនបើទស្សនវិជ្ជាណែនាំរបស់គ្រូបង្រៀនមិនផ្តោតលើសិស្សមជ្ឈមណ្ឌលពិតប្រាកដទេ វាទំនងជាមិនបានផ្តល់លទ្ធផលដែលមានអត្ថន័យនោះទេ។ ខ្ញុំមានអារម្មណ៍ថារឿងរ៉ាវរបស់ព្រះពុទ្ធបានធ្វើឱ្យខ្ញុំឆ្លុះបញ្ចាំងពីរឿងនេះម្តងទៀត។

 សូមមេត្តាចែករំលែកគំនិតរបស់អ្នកនៅក្នុងផ្នែកមតិយោបល់។

 សូមបន្ថែមបន្តិចទៀត៖ ខ្ញុំភ្លេចបញ្ជាក់រឿងមួយ។ នៅក្នុងអត្ថបទនេះ ខ្ញុំបានប្រៀបធៀបទំនាក់ទំនងរវាង “គ្រូ និងសិស្ស” ទៅនឹង “ព្រះពុទ្ធ និងបុរសអូសរទេះ”។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ គ្រូមិនមែនជាព្រះពុទ្ធទេ។ គ្មានគ្រូណាដែលបានត្រាស់ដឹងដូចព្រះពុទ្ធនោះទេ។ ពេលខ្លះគ្រូធ្វើខុស ពួកគាត់តែងតែព្រួយបារម្ភ ហើយពួកគាត់ក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរ។ ជាការពិតណាស់ ខ្ញុំគិតថាវាមិនអីទេ។ ដោយសារតែយើងធ្វើខុស វាធ្វើឲ្យយើងមានការព្រួយបារម្ភថាយើងត្រូវរៀនបន្ថែមទៀត។ ដូច្នេះសូមកុំបារម្ភអំពីការធ្វើខុស ហើយបន្តសិក្សាបន្ថែមទៀត។

ある仏陀のエピソードから考える、教育哲学についての一考察

 経験豊かな日本の小学校の先生が書いた本を最近読みました。その中に、印象に残るエピソードが書かれていましたので、それを皆様に紹介します。

(日本語注:以下に書く仏陀のお話は、大村はま著『新編 教えるということ』ちくま学芸文庫 1996、154~157ページ “仏様の指”を参考にして書いています)

 この先生が大学を卒業して、まだ先生になったばかりのころに、若手教員の先生たちの研修に出席した時のことです。
 たまたま彼女が研修会の場に早く到着して、その研修の講師とふたりきりになったそうです。彼女が緊張していると、その講師が彼女に話しかけました。

「どうです、先生になって楽しく仕事をしていますか?」

彼女は小さな声で答えました。

「生徒たちと毎日仲良く一緒に勉強しています」

講師はニッコリ笑って言いました。

「そうですか。きっと生徒たちはあなたのことが大好きなんでしょう」

彼女がちょっとホッとしていると、講師が次のような話をしてくれたのです。

 仏様があるとき道に立っていらっしゃると、一人の男が荷物をいっぱい積んだ荷車をひいて通りかかった。そこはたいへんなぬかるみであった。荷車は、そのぬかるみに嵌ってしまった。男は懸命にひくけれども、荷車は動こうともしない。男は汗びっしょりになって苦しんでいる。けれども、いつまでたっても、どうしても荷車はぬかるみから抜けない。
 そのとき仏様は、しばらく男の様子を見ていらしたが、男にはわからないようにちょっとその指でその荷車にお触れになった。その瞬間、荷車はすっとぬかるみから抜けて、からからと男は引いていってしまった。

 この仏様のようなのが、本当の一級の教師なのです。男は御仏の指の力にあずかったことを永遠に知らないでしょう。自分が努力して、その結果としてついにぬかるみにはまった荷車をついに引き得たと思っている。自分ひとりで苦難から抜けきったという自信と喜びとで、その荷車を引いていったのです。

 生徒に慕われている教師であるというのは、とても結構なことだ。けれども、それで自分が良い教師だと思っているとしたら、まぁそれはいいところ二流か三流のレベルです。

 この話を聞いても、若かった先生は講師の伝えたかったことの意味がよくわからなかったそうです。けれども長い経験を経たとき、講師がおっしゃった意味がようやくよく理解できたのだそうです。

 もしその仏様のお力によってその荷車をぬかるみから引き抜けたということを男が知ったなら、男はひざまずいて仏様に感謝したでしょう。けれども、それでは男は独りで生き抜いていく力をつけることにはならなかったでしょう。生涯独りで生きていくために必要な自信に満ちた、真の強さ、それを得ることにはならなかったでしょう。

 先生と生徒の関係は、仏様とこの男の関係と同じようなものです。生徒たちが力をつけるのを、先生はそっとサポートすればいいのです。教育とは、先生が目立つ必要はまったくありません。一流の先生であればあるほど、先生は密やかに生徒の背中をそっと押してあげる。生徒は、先生が背中を押してくれたことに気がつく必要はないのです。自分の力でやり切ったという思いが、生徒の次のチャレンジのエネルギーになるからです。

 その点でいうと、私がこれまで仕事をしてきた若い国々では、生徒の成功を先生の手柄にしてしまうことを多く見てきました。生徒以上に先生が目立ってしまう、そんな情景が多く見られたのです。その点、カンボジアではどうでしょうか? 生徒の成功を先生の手柄として称えることが、行われていますか? それとも先にあげた仏様の事例のように、教師は影の立役者であるべきという考えが広がっているでしょうか? 

 もし教師のパフォーマンスが過剰に注目を浴びる傾向があるならば、どうしたって教師中心型の指導法が温存される傾向があるだろうと私は思います。そう思いませんか?

 生徒中心の学習、ということが先生たちのあいだでは広がりつつあります。生徒中心の学習として、さまざまなスタイルの授業法が紹介されてもいます。探求学習や、課題解決型授業や、グループ学習……。けれども、どんな授業法でも、その背景にある教師の指導哲学が真の意味で学習者中心でなければ、それはなかなか成果を上げられないでしょう。そんなことを改めて考えさせられる、仏様のエピソードだと私は思ったのです。

 ぜひあなたの感想を気楽にお聞かせください。

追記:一つ言い忘れたことがありました。この記事では、「教師と生徒」の関係を「仏陀と荷車屋」に例えました。けれども、実際には教師は仏陀ではありません。仏陀のように悟りを開いた教師など存在しません。教師だって間違いを犯したり、常に不安を抱え、どうすればいいのか分からなかったりします。もちろん、それでいいのです。間違いを犯すからこそ、もっと学ぶ必要があると気づき、不安になるのです。ですから、間違いを恐れずに、学び続けましょう。

2 មតិ

『どんな授業法でも、その背景にある教師の指導哲学が真の意味で学習者中心でなければ、それはなかなか成果を上げられないでしょう。』
見かけの授業の形態がどうあれ、授業はこれに尽きると思います。
私には追記の全文が実感がありました。

久先生、いつも読んでいただき、さらにコメントも送っていただき感謝感激雨あられ、です。

私自身は「教える」経験そのものは実はたいした蓄積がございません。今回ネタとしてつかった大浜はまさんは、私の世代の教員であればおそらくほとんどがご存知の大家だそうです。そんな先生の経験からひっそりこっそり教えを受けながら、おっかなびっくりで書きつづっている次第です。

追記、ほとんど書き終わって最後の最後にふと思って書き足しました。はい、忘れなくてよかった。
さて、この文章がカンボジアの先生方にどれほど伝わっているのか、なんとも暖簾に腕押しでよくわからないのですけれど、まぁ蟷螂の剣、へのつっぱり、誰かに届けばありがたいのでした。

まだしばらくは書き進めますので、ぜひまた遊びに来てください。どうぞよろしくお願いします。

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *