ការសង្កេតតារាសាស្ត្រនៅសម័យបុរាណ
លើកមុន ខ្ញុំបានសរសេរដោយសង្ខេបអំពីការសង្កេតតារាសាស្ត្រក្នុងសម័យអង្គរ។ នៅសម័យគ្មានអគ្គិសនី យប់ងងឹតខ្លាំងណាស់ ដូច្នេះផ្កាយនៅលើមេឃប្រាកដជាលេចចេញជារូបរាងច្បាស់ជាងសម័យបច្ចុប្បន្ន។ ហើយចាប់ពីសម័យបុរាណរហូតដល់ពីរបីរយឆ្នាំមុន ការសង្កេតតារាសាស្ត្រទាំងអស់ត្រូវបានធ្វើឡើងដោយភ្នែកទទេ។ ប្រវត្តិសាស្ត្ររបស់មនុស្សយើង – អូម៉ូសាពាន (Homo sapiens) ត្រូវបានគេគិតថាបានចាប់ផ្តើមនៅទ្វីបអាហ្វ្រិក ក្នុងចន្លោះពី 200,000 និង 100,000 ឆ្នាំមុន។ ម្យ៉ាងវិញទៀត កែវយឹតដំបូងគេបំផុត(the first telescope)ត្រូវបានផលិតនៅប្រទេសហូឡង់ ប្រហែលក្នុងឆ្នាំ 1600 នៃគ.ស.។ នោះគឺប្រហែល 400 ឆ្នាំមុនប៉ុណ្ណោះ។ នេះមានន័យថាសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិភាគច្រើន យើងបានសង្កេតមើលផ្កាយនៅលើមេឃពេលយប់ដោយភ្នែកទទេរបស់យើង។ នេះក៏ជាការពិតក្នុងសម័យអង្គរដែរ។
ដូចគ្នានឹងព្រះអាទិត្យ ឬព្រះច័ន្ទដែរ ផ្កាយរះនៅទិសខាងកើត ផ្លាស់ទីក្នុងអត្រា 15 ដឺក្រេក្នុងមួយម៉ោង ហើយលិចនៅទិសខាងលិច។ ឥឡូវនេះ គេយល់យ៉ាងទូលំទូលាយថា ចលនានេះមិនមែនបណ្តាលមកពីផ្កាយខ្លួនឯងកំពុងធ្វើចលនានោះទេ ប៉ុន្តែដោយសារតែការរង្វិលរបស់ផែនដីលើអ័ក្សរបស់វាដែលភ្ជាប់ពីប៉ូលខាងត្បូង និងប៉ូលខាងជើង។ ដោយសារតែផ្កាយហាក់ដូចជាធ្វើចលនាក្នុងល្បឿនថេរ ទីតាំងធៀបរបស់ពួកវាក៏នៅថេរដែរ។ ដូចនេះ បុព្វបុរសយើងមានក្ដីរីករាយក្នុងការភ្ជាប់ផ្កាយទាំងឡាយនៅលើមេឃពេលយប់ ដោយគំនូសបន្ទាត់តាមបែបស្រមើស្រមៃនានា ដើម្បីបង្កើតបានជាឈ្មោះបណ្ដុំផ្កាយ ឬ តារានិករ (constellations) ។
ឧទាហរណ៍ ផ្កាយដែលគេស្គាល់ថាមានរាងជា វែកធំ (Big Dipper) តែងតែលេចឡើងក្នុងរូបរាងដូចគ្នា។ ជនជាតិអឺរ៉ុបស្រមៃថាវាជាខ្លាឃ្មុំធំមួយ ហើយដាក់ឈ្មោះវាថា អឺរសា មេជ័រ (Ursa Major) ។ គេប្រដូចវែកធំ (Big Dipper) ដូចគ្នាទៅនឹងបោយដួសទឹកនៅក្នុងប្រទេសចិនផងដែរ។ ជាអកុសល គ្មានកំណត់ត្រាណាមួយនៅសល់ដើម្បីប្រាប់យើងពីរបៀបដែលប្រជាជននៅសម័យអង្គរយល់ឃើញអំពីពួកវានោះទេ។


ផ្កាយដែលបង្កើតជាក្រុមតារានិករកើតឡើងនៅពេលវេលាផ្សេងៗគ្នាអាស្រ័យទៅតាមរដូវកាល។ សូម្បីតែក្នុងយប់តែមួយក៏ដោយ ទីតាំងដែលអាចមើលឃើញរបស់ពួកវាផ្លាស់ប្តូរ។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងធៀបរបស់ផ្កាយខ្លួនឯងនៅថេរជានិច្ច។ បណ្ដុំផ្កាយវែកធំ (Big Dipper)តែងតែលេចឡើងក្នុងរូបរាងដូចគ្នា មិនថាវានៅទីណានៅលើមេឃនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមផ្កាយទាំងនេះ មនុស្សបានកត់សម្គាល់ជាយូរមកហើយថា មានផ្កាយមួយចំនួនហាក់ដូចជាផ្លាស់ប្តូរទីតាំងបន្តិចម្តងៗ។ វាទាំងនោះគឺជាភព។ ភព៥ ក្នុងចំណោមភពទាំងអស់ គឺ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរ័ អាចមើលឃើញដោយភ្នែកទទេ។ ការសង្កេតមើលចលនារបស់ភពទាំងប្រាំនេះ និងការរកឃើញលំនាំនៅក្នុងចលនារបស់ពួកវាគឺមានសារៈសំខាន់សម្រាប់ការសង្កេតតារាសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងរកលំនាំទាំងនេះ និងការទស្សន៍ទាយចលនាភពនាពេលអនាគតបានត្រឹមត្រូវ បានបង្ហាញថាពិបាកខ្លាំងណាស់។
ប្រហែល ៤០០ឆ្នាំ មុនគ.ស (២៦០០ ឆ្នាំមុន) ទស្សនវិទូក្រិកដ៏ល្បីល្បាញ គឺលោក ផ្លាតូ(Plato) បានសាកល្បងឲ្យសិស្សរបស់គាត់សិក្សាគណិតវិទ្យា ដើម្បីពន្យល់អំពីចលនាភពតាមបែបគណិតវិទ្យា។ អ្នកប្រាជ្ញក្រិកនៅសម័យនោះបានបង្កើតប្រព័ន្ធភូមិសាស្ត្រ ដោយដាក់ផែនដីនៅកណ្តាលសកលលោក។
ប្រព័ន្ធនេះត្រូវបានទទួលកេរ្តិ័តំណែល និងស្ទើរតែល្អឥតខ្ចោះដោយតារាវិទូអេហ្ស៊ីប ប៉ូតូលេមី(Ptolemy) ក្នុងសតវត្សទី ២ នៃគ.ស។ លោកបានសរសេរសៀវភៅដែលមានចំណងជើងថា អាល់ម៉ាជែស ‘Almagest’ ដែលពិពណ៌នាអំពីចលនាភពតាមតាមបែបគណិតវិទ្យា ដោយធ្វើការរួមបញ្ចូលគ្នានៃគន្លងរង្វង់នានា។ ‘Almagest’ ត្រូវបានសរសេរជាភាសាក្រិចបុរាណ។

ទោះជាយ៉ាងណាក៏ដោយ សាសនាគ្រឹស្តបានរីកចម្រើនជាបន្តបន្ទាប់នៅអឺរ៉ុប។ មានតែព្រះគម្ពីរប៉ុណ្ណោះដែលត្រូវបានគោរពដែលជាប្រភពនៃការរៀនសូត្រ ហើយអត្ថបទក្រិចបុរាណត្រូវបានគេមិនអើពើ។ ទន្ទឹមនឹងនេះ នៅក្នុងសង្គមអ៊ីស្លាម Almagest ត្រូវបានបកប្រែទៅជាភាសាអារ៉ាប់ ហើយអ្នកប្រាជ្ញជាច្រើនបានសិក្សាខ្លឹមសាររបស់វា។ រហូតដល់សតវត្សរ៍ទី១២ នៃគ.ស ទើប Almagest និងអត្ថបទដ៏មានតម្លៃជាច្រើនទៀតបានទៅដល់សង្គមអឺរ៉ុបតាមរយៈសង្គមអ៊ីស្លាម។ គួរឱ្យភ្ញាក់ផ្អើល ដែលវាត្រូវចំណាយពេលជាងមួយពាន់ឆ្នាំសម្រាប់ចំណេះដឹងក្រិកបុរាណដើម្បីទៅដល់អឺរ៉ុប។
ដូច្នេះ តើចំណេះដឹងអំពី Almagest បានទៅដល់ស្តេចអង្គរក្នុងសម័យអង្គរដែរឬទេ? វាប្រាកដណាស់ថាចំណេះដឹងពីឥណ្ឌាបានទៅដល់អង្គរក្នុងសម័យកាលនេះ។ វាមិនមែនជារឿងដែលមិនអាចទៅរួចទាំងស្រុងទេដែលវិធីសាស្រ្តសម្រាប់គណនាចលនាភពបានទៅដល់ឥណ្ឌាតាមរយៈសង្គមអ៊ីស្លាម។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈពិភពលោករបស់ឥណ្ឌាបុរាណខុសគ្នាយ៉ាងខ្លាំងពីទស្សនៈរបស់ប្រទេសក្រិចបុរាណ។ គោលគំនិតនៃការពន្យល់តាមគណិតវិទ្យាអំពីចលនាភពមិនមានឥទ្ធិពលធំដុំលើឥណ្ឌាបុរាណទេ។
ដោយពិចារណាលើចំណុចនេះ វាហាក់ដូចជាមិនទំនងទេដែលចំណេះដឹងរបស់លោក Ptolemy អំពីការសង្កេតមើលបណ្ដុំផ្កាយលើមេឃបានទៅដល់អង្គរ។
យ៉ាងណាក៏ដោយ វាគួរឱ្យចាប់អារម្មណ៍ក្នុងការស្រមៃមើលលទ្ធភាពដ៏ស្រពិចស្រពិលដែលពួកព្រាហ្មណ៍ហិណ្ឌូបានសិក្សានៅក្នុងពិភពអ៊ីស្លាមបាននាំយកចំណេះដឹងកម្រិតខ្ពស់មកកាន់ទឹកដីអង្គរ។

ជេអូសែនទ្រិក (Geocentric) ឬ ហេលីអូសែនទ្រិក (heliocentric)?
កំណត់ចំណាំ:
ជេអូសែនទ្រិក (Geocentric) = ទ្រឹស្ដីដែលថាផែនដីស្ថិតនៅចំកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ និងសូម្បីតែសកលលោក
ហេលីអូសែនទ្រិក (heliocentric)=ជាទ្រឹស្ដីដែលថាព្រះអាទិត្យស្ថិតនៅចំកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ និងសូម្បីតែសកលលោក ដោយផែនដី និងភពដទៃទៀតវិលជុំវិញវា
តើមនុស្សសម័យអង្គរមានជំនឿទៅលើទ្រឹស្ដី ហេលីអូសែនទ្រិកឬទេ? ឬទ្រឹស្ដីជេអូសែនទ្រិកឬទេ? គំនិតដែលថាផែនដីមានរាងធំ មូលដូចបាល់ ដោយផ្អែកលើរូបរាងនៃស្រមោលផែនដីនៅលើព្រះច័ន្ទក្នុងអំឡុងពេលមានចន្ទ្រគ្រាស ត្រូវបានគេដឹងជាយូរណាស់មកហើយតាំងពីសម័យក្រិចនៅមុនគ្រឹស្តសករាជ។ ទោះជាយ៉ាងណាក៏ដោយ មានតែទស្សនវិទូមួយចំនួនតូចប៉ុណ្ណោះដែលយល់ពីរឿងនេះ, មនុស្សភាគច្រើនហាក់ដូចជាជឿថាផែនដីគឺជាដីរាបស្មើ ដោយពិភពលោកបញ្ចប់នៅចុងម្ខាងនៃសមុទ្រ។
លើសពីនេះទៅទៀត សូម្បីតែទស្សនវិទូដែលជឿថាផែនដីមានរាងមូលក៏គិតថាវាស្ថិតនៅចំកណ្តាលនៃសកលលោកដែរ។ ប៉ូតូលេមី ដែលត្រូវបានរៀបរាប់ខាងលើ ក៏ជឿដែរថាផែនដីស្ថិតនៅចំកណ្តាលនៃលំហអាកាស។
ជាករណីលើកលែងដ៏កម្រមួយ លោក អារីស្ដាឃឹស (Aristarchus) ដែលជាទស្សនវិទូក្រិកបុរាណម្នាក់ដែលសកម្មនៅប្រហែលឆ្នាំ 280 មុនគ.ស បានស្នើឡើងថា ផែនដី និងភពដទៃទៀតវិលជុំវិញព្រះអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះមិនទទួលបានការទទួលយកយ៉ាងទូលំទូលាយទេ។ ជាពិសេសជាមួយនឹងការរីករាលដាលនៃទ្រឹស្តីជែអូសែនទ្រិករបស់គ្រិស្តសាសនា គំរូជែអូសែនទ្រិកបានគ្របដណ្ដប់លើការគិតរបស់មនុស្សនៅអឺរ៉ុបនៅពេលដំណាលគ្នានឹងសម័យអង្គរ។ រហូតដល់សតវត្សរ៍ទី 16 ទើបបុគ្គលល្បីៗ ដូចជា លោក កូពែរនីឃឹស (Copernicus) និង លោក ហ្កាលីលេអូ (Galileo) បានលេចចេញរូបរាងនៅអឺរ៉ុបមជ្ឈិមសម័យ (medieval Europe) ដើម្បីតស៊ូមតិអំពីទ្រឹស្តី ហេលីអូសែនទ្រិក (heliocentric) ។ លោក កូពែរនីឃឹស (Copernicus) បានបង្កើតទ្រឹស្តីហេលីអូសេនទ្រិក ( heliocentric) ដោយដាក់ព្រះអាទិត្យនៅចំកណ្ដាល ដែលជាការកែលម្អលើការងាររបស់ Ptolemy របស់សៀវភៅ អាល់ម៉ាជែស (Almagest) ។ ម្យ៉ាងវិញទៀត នៅពេលដែលទ្រឹស្តី ហេលីអូសេនទ្រិក (heliocentric) ចាប់ផ្តើមរីករាលដាលនៅអឺរ៉ុប សម័យអង្គរបានបញ្ចប់រួចហើយ។
វាទំនងជាថាមនុស្សនៅសម័យអង្គរជឿថាពិភពលោកមានរាងសំប៉ែត ហើយនៅនឹងថ្កល់ ដោយព្រះអាទិត្យ និងផ្កាយធ្វើចលនាឆ្លងកាត់មេឃទៅតាមគន្លងជុំវិញពិភពលោកនេះ។ វាពិបាកក្នុងការស្រមៃថាទ្រឹស្តីជេអូសែនទ្រិកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងសម័យអង្គរ។

「アンコール時代と科学 その5」 夜の天体観測、さらに天動説と地動説…
古代における天体観測
前回、アンコール時代の天体観測について簡単に書きました。電気がなかった時代は夜が非常に暗かったため、空の星は現代よりも多く、より鮮明に見えたに違いありません。そして、古代からほんの数百年前まで、天体観測はすべて肉眼で行われていました。私たち人類、ホモ・サピエンスの歴史は、20万年から10万年前のアフリカで始まったと考えられています。一方、最初の望遠鏡は紀元1600年頃にオランダで作られました。それはわずか400年ほど前のことです。つまり、人類史の大半において、私たちは夜空の星を肉眼で観測していたことになります。これはアンコール時代でも同様でした。
太陽や月のように、星は東から昇り、1時間に15度ずつ移動し、西に沈みます。現在では、この動きは星自体の動きではなく、南極と北極を結ぶ地軸を中心とした地球の自転によるものであることが広く理解されています。星は一定の速度で動いているように見えるため、ごくわずかな例外を除いて、星同士の相対的な位置は変わりません。そのため、私たちの祖先は夜空の星々を想像上の線で結び、星座を作ることを楽しんでいました。
例えば、北斗七星と呼ばれる星は常に同じ形をしています。ヨーロッパ人はそれを大きな熊に例え、おおぐま座と名付けました。中国では、同じ北斗七星がひしゃくに例えられました。残念ながら、アンコール時代の人々がどのように認識していたかを示す記録は残っていません。


星座を形成する星々は、季節によって昇る時間が異なります。一晩の中でも、見える位置は変化します。しかし、星々同士の相対的な位置関係は一定です。北斗七星は、空のどこにあっても常に同じ形で見えます。
しかし、これらの星々の中には、徐々に位置がずれているように見えるものがいくつかあることに、人々は昔から気づいていました。それが惑星です。水星、金星、火星、木星、土星の5つは肉眼で見ることができます。これら5つの惑星の運動を観察し、その運動パターンを見つけることは、天文観測において非常に重要でした。しかし、これらのパターンを見つけ、将来の惑星の運動を正確に予測することは、非常に困難でした。
紀元前400年頃(約2400年前)、著名なギリシャの哲学者プラトンは、数学を学ぶ学生たちに、惑星の運動を数学的に説明するように課題を出しました。当時のギリシャの学者たちは、地球を宇宙の中心とする天動説を唱えました。
この体系は2世紀にエジプトの天文学者プトレマイオスに受け継がれ、ほぼ完成しました。彼は『アルマゲスト』という書物を著し、円軌道の組み合わせを通して惑星の運動を数学的に記述しました。『アルマゲスト』は古代ギリシャ語で書かれています。

しかし、その後ヨーロッパではキリスト教が隆盛を極め、学問の源泉として聖書のみが尊重され、古代ギリシャの文献は軽視されました。一方、イスラム社会では『アルマゲスト』がアラビア語に翻訳され、多くの学者がその内容を研究しました。『アルマゲスト』をはじめとする多くの貴重な文献がイスラム社会を経由してヨーロッパ社会に伝わったのは、12世紀になってからのことでした。驚くべきことに、古代ギリシャの知識がヨーロッパに伝わるまでには、実に1000年以上もの歳月を要しました。
では、アンコール朝時代に『アルマゲスト』の知識はアンコールの王たちに伝わっていたのでしょうか?この時代にインドの知識がアンコールに伝わった可能性は十分にあります。惑星の運行を計算する方法がイスラム社会を経由してインドに伝わった可能性も否定できません。しかし、古代インドの世界観は古代ギリシャのそれとは大きく異なっていました。惑星の運行を数学的に解明するという概念は、古代インドに大きな影響を与えませんでした。
これを考慮すると、プトレマイオスの天体観測に関する知識がアンコールに伝わっていた可能性は低いように思われます。
それでも、イスラム世界で学んだヒンドゥー教のバラモンたちが、アンコールの地に高度な知識をもたらしたという、かすかな可能性を想像するのは興味深いことです。

天動説か地動説か?
注:
天動説=地球が太陽系、さらには宇宙の中心にあるという説
地動説=太陽が太陽系、さらには宇宙の中心にあり、地球と他の惑星がその周りを公転しているという説
アンコール時代の人々は地動説を信じていたのでしょうか?それとも天動説を信じていたのでしょうか?月食の際に月に落ちる地球の影の形に基づいて、地球が大きな丸い球体であるという考えは、紀元前の古代ギリシャにまで遡ると考えられています。しかし、これを理解していたのはごく少数の哲学者だけで、ほとんどの人々は地球は平らな陸地であり、世界は海の向こうに広がっていると信じていたようです。
さらに、地球が球体だと信じていた哲学者でさえ、地球が宇宙の中心にあると考えていました。前述のプトレマイオスも、地球は宇宙の中心に固定されていると信じていました。
稀な例外として、紀元前280年頃に活躍した古代ギリシャの哲学者アリスタルコスは、地球をはじめとする惑星が太陽の周りを回っていると提唱しました。しかし、この考えは広く受け入れられることはありませんでした。特にキリスト教の天動説が広まったことで、アンコール時代と同時期には、天動説がヨーロッパの人々の思考を支配するようになりました。中世ヨーロッパで地動説を唱えるコペルニクスやガリレオといった人物が登場したのは16世紀になってからでした。コペルニクスは、プトレマイオスの著作『アルマゲスト』を発展させた形で、太陽を中心とする地動説を考案しました。つまり、地動説がヨーロッパで広まり始めた頃には、アンコール時代はすでに終焉を迎えていたのです。
アンコール時代の人々は、世界は平面で不動であり、太陽や星々は天空を巡りながら地球の周りを回っていると信じていたと考えられます。アンコール時代に地動説が根付いていたとは想像しにくいのです。










私にもよく理解出来ました。ありがとうございます。