ក្រុមការងារដៃគូ(counterparts)គម្រោង STEPSAM1 (2000-2005) គឺជាគ្រូបង្រៀនវិទ្យាសាស្ត្រ និងគណិតវិទ្យានៅ NIE (ពីមុនហៅថា FOP) ។ នៅខែកក្កដា ឆ្នាំ 2002 នៅពេលដែលខ្ញុំបានចូលរួមក្នុងគម្រោង អគារថ្មីមួយដែលមានឈ្មោះថា អគារវិទ្យាសាស្ត្រ និងគណិតវិទ្យា ត្រូវបានសាងសង់រួចរាល់នៅក្នុងបរិវេណសាលា FOP ។ អគារវិទ្យាសាស្ត្រ និងគណិតវិទ្យាមានបន្ទប់សិក្សាថ្នាក់ឯកទេសរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា ព្រមទាំងមានបំពាក់សម្ភារៈមន្ទីរពិសោធន៍សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រផងដែរ។
អគារនេះបែរមុខទៅមហាវិថីព្រះសីហនុ ហើយស្ថិតនៅ NIE ដដែល ទោះជាមានអាយុកាលជាង ២០ ឆ្នាំក៏ដោយ។ កាលពីឆ្នាំមុន វាត្រូវបានធ្វើការជួសជុលជាច្រើន។
នៅក្នុង STEPSAM1 ខ្ញុំគឺជាអ្នកជំនាញការផ្នែកជីវវិទ្យា។ គម្រោងនេះបានអនុវត្តកម្មវិធីផ្សេងៗសម្រាប់គ្រូ NIE ។ កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលខ្ញុំចងចាំបំផុតសម្រាប់ខ្ញុំគឺកម្មវិធីបណ្តុះបណ្តាលកសិកម្ម នៅក្រសួងកសិកម្ម នៅជាយក្រុងភ្នំពេញ។ រៀងរាល់ថ្ងៃពុធ យើងជិះឡានMini-bus មួយ ពីព្រលឹមទៅកាន់កសិដ្ឋាន ហើយដាំប៉េងប៉ោះ និងសណ្តែកហោឡាំងតាវ (snow peas)។ គ្រូជីវវិទ្យាបានទទួលបទពិសោធន៍សិក្សាជាក់ស្តែងតាមរយៈការសង្កេតមើលការលូតលាស់របស់រុក្ខជាតិ និងសត្វល្អិត។
បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ លោកគ្រូអ្នកគ្រូជីវវិទ្យាបានបង្កើតសួនបណ្តុះបណ្តាលជីវវិទ្យាតូចមួយដែលមានទំហំប្រហែល 10 ម៉ែត្រការ៉េ នៅមុខអគារវិទ្យាសាស្ត្រ និងគណិតវិទ្យា ក្នុងបរិវេណសាលា NIE ។ នៅទីនោះ គរុនិស្សិត NIE ពិតជាបានដាំបន្លែ និងទទួលការបណ្តុះបណ្តាលដើម្បីសង្កេតមើលសួនបន្លែ។ ហើយក៏មានការបណ្តុះបណ្តាលចិញ្ចឹមដង្កូវនាង ដូច្នេះដើមមន (mulberry trees)ក៏ត្រូវបានដាំនៅទីនោះដែរ ។
និស្សិតដែលបានទទួលការបណ្តុះបណ្តាលនៅ NIE នៅពេលនោះត្រូវតែមានការចងចាំពីការចូលរួមហ្វឹកហ្វឺនតាមដែនសមុទ្រនៅខេត្តព្រះសីហនុ និងខេត្តកែប។ ពិតជាសំណាងណាស់ មែនទេ? ពួកគាត់ពិតជាមានសំណាង។
ក្នុងអំឡុងឆ្នាំ 2020 បរិវេណ NIE ទាំងមូលត្រូវបានជួសជុលឡើងវិញ។ អគារសិក្សាថ្មីមួយត្រូវបានសាងសង់នៅលើទីតាំងនៃកន្លែងបណ្តុះបណ្តាល។ កន្លែងបណ្តុះបណ្តាលជីវវិទ្យាថ្មីលែងមានទៀតហើយ។
NIE មិនមែនជាកន្លែងតែមួយគត់ដែលមានការផ្លាស់ប្តូរនោះទេ។ តំបន់ថ្មនៅតាមឆ្នេរសមុទ្រ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងព្រះសីហនុ ជាកន្លែងដែលគរុនិស្សិតបានប្រមូលរុក្ខជាតិសត្វសមុទ្រនោះ ក៏បានបាត់បង់ដោយគ្មានបន្សល់ទុកដានអ្វីផងដែរ ដោយមានសណ្ឋាគារដ៏ធំមួយបានសាងសង់នៅទីនោះនាពេលបច្ចុប្បន្ននេះ។
ក្នុងអំឡុងពេល STEPSAM1 គ្រូៗវ័យក្មេងផ្នែកផែនដីវិទ្យា ក៏បានចូលរួមសិក្សាជាមួយក្រុមគ្រូជីវវិទ្យាដែរ។ NIE បានចាប់ផ្តើមបើកវគ្គបណ្ដុះបណ្ដាល សម្រាប់មុខវិជ្ជាផែនដីវិទ្យានៅឆ្នាំ ២០០០។ ប៉ុន្តែ ពេល JICA ធ្វើការស្ទង់មតិមុនគម្រោង សាលាមិនទាន់ចាប់ផ្ដើមមានមុខវិជ្ជាផែនដីវិទ្យានៅឡើយ។ ដូចនេះ STEPSAM1 មិនបានបញ្ចូលមុខវិជ្ជាផែនដីវិទ្យា នៅពេលដំបូងឡើយ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំបានទៅសង្កេតមើលថ្នាក់ផែនដីវិទ្យា ខ្ញុំបានសង្កេតឃើញថា វាគឺជាការបង្រៀនបែបឧទ្ទេសទាំងស្រុង ហើយមិនមានការបណ្ដុះបណ្ដាលពិសោធទាល់តែសោះ។ ដូច្នេះហើយ នៅក្នុងពាក់កណ្តាលទីពីរនៃគម្រោង យើងបានដាក់បញ្ចូលកម្មវិធីមួយសម្រាប់គ្រូផែនដីវិទ្យា ហើយបានធ្វើការបណ្តុះបណ្តាលដោយចុះទៅតាម field ដូចជា ការប្រមូលថ្ម ការសង្កេតតារាសាស្ត្រ និងការសង្កេតអាកាសធាតុ ជាដើម។
បន្ទាប់ពី STEPSAM1 បានបញ្ចប់ ខ្ញុំបានបន្តនៅ NIE ក្នុងនាមជាទីប្រឹក្សាស្ម័គ្រចិត្តឯកជន ហើយភាគច្រើនបន្តគាំទ្រដល់គ្រូបង្រៀនផែនដីវិទ្យា។ ខ្ញុំក៏បានជួយបង្កើតសៀវភៅផែនដីវិទ្យា សម្រាប់ថ្នាក់ទី ១០ ដល់ទី ១២ បច្ចុប្បន្នផងដែរ។
ខ្ញុំក៏បានធ្វើការអស់រយៈពេល 10 ខែ ក្នុងឆ្នាំ 2006 លើគម្រោងវិទ្យាសាស្ត្ររបស់ VVOB ដែលបានអនុវត្តនៅសាលា RTTC ខេត្តកំពង់ចាម។ នៅពេលនោះ ខ្ញុំបានធ្វើការនៅ RTTC ខេត្តកំពង់ចាម ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ហើយបានបង្កើតថ្នាក់សិក្សាជាមួយគ្រូផែនដីវិទ្យា នៅ NIE នៅចុងសប្តាហ៍។ ខ្ញុំរវល់ណាស់ មែនទេ?
ចំពោះខ្ញុំ ដែលជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ សម្រាប់រយៈពេល១០ ខែ នៅខេត្តកំពង់ចាម គឺជាឱកាសដ៏ល្អមួយដើម្បីសង្កេតមើលបានយ៉ាងដឹតដល់ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពនៃការអប់រំរបស់សាលាកម្ពុជា។
បន្ទាប់មកនៅឆ្នាំ 2008 គម្រោង STEPSAM2 ដែលឧបត្ថម្ភដោយ JICA បានចាប់ផ្តើម។ គម្រោងគាំទ្រការអប់រំវិទ្យាសាស្ត្រថ្មីនេះបានគាំទ្រមុខវិជ្ជាផែនដីវិទ្យា បន្ថែមលើមុខវិជ្ជាវិទ្យាសាស្ត្រទាំងបី។ STEPSAM2 មានរយៈពេលបួនឆ្នាំ។ ខ្ញុំបានចូលរួមតាំងពីដំណាក់កាលរៀបចំ រហូតដល់ចុងបញ្ចប់នៃគម្រោង។ STEPSAM2 បានប្រើប្រាស់ NIE នៅក្នុងទីក្រុងភ្នំពេញជាមូលដ្ឋាន ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនវិទ្យាសាស្រ្តនៅវិទ្យាស្ថានបណ្តុះបណ្តាលគ្រូទាំងអស់ទូទាំងប្រទេស (6 RTTCs និង 18 PTTCs)។ សូមអរគុណចំពោះគម្រោងនេះ ខ្ញុំបានទៅទស្សនា 24 TTCs ទូទាំងប្រទេស។
ខេត្តចំនួនបួនគត់ក្នុងប្រទេសកម្ពុជាដែលខ្ញុំមិនបានទៅគឺខេត្តកោះកុង រតនគីរី ប៉ៃលិន និងឧត្តរមានជ័យ។ មិនមានសាលា TTC នៅក្នុងខេត្តទាំងបួននេះឡើយ។ (ហើយក៏គ្មាន TTC នៅ ក្នុងខេត្តមណ្ឌលគីរីផងដែរ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានទៅលេងខេត្តនេះម្តងរួចមកហើយ។ )
(នៅមានត)

昔話しその2 カンボジア中、ほとんどの県に行きました。
STEPSAM1(中等理数科教育改善計画)プロジェクトのカウンターパートは、NIE(当時はFOPと呼ばれていました)の理科教官と数学教官の皆さんでした。私がプロジェクトに参加した2002年7月に、FOPキャンパスの中に理数科棟という新しい建物が完成しました。理数科棟には、物理・化学・生物・数学の専門教室と、理科科目の実験教材が整備されました。
このシハヌーク通りに面したこの建物は、約20年経った今でもNIEにあります。昨年には、大きな改修工事が行われました。
私は生物担当の専門家でした。NIEの教官向けに様々なプログラムを実施しました。その中でも印象に残っているのが、プノンペン郊外の農業省の施設を使った農業実習でした。毎週水曜日に早朝からバスに乗って農場に向かい、トマトやサヤエンドウを栽培しました。生物教官たちは、植物の成長や昆虫の観察等を通じて具体的に体験学習を経験したのです。
この実習後、生物教官たちはNIEキャンパスの理数科棟の前に10m四方程度の小さな生物実習スペースを作りました。そこではNIEの学生たちが実際に野菜を育て、その観察実習を行いました。蚕を育てる実習もありましたので、そこで桑の木も育てました。
そのころNIEでトレーニングを受けた学生はシハヌークビルやケップで海洋実習に参加した思い出があるはずです。ラッキー?でしたね。
2020年ころ、NIEキャンパス全体の大改修が行われました。実習スペースがあった場所にも新しい校舎が建築されました。生物実習スペースは今はもうありません。
大きく変わったのはNIEだけではありません。シハヌークビルからすぐ近くにあった海の生物採集をした岩場も今は跡形もありません。そこには大きなホテルが建っています。
STEPSAM1の期間中、生物の勉強会には地球科学の若い教官も参加しました。NIEでは2000年から地球科学の教員養成コースが始りました。けれどもJICAがプロジェクト前の調査を実施したときには、地球科学が始まることをキャッチできませんでした。そのため、STEPSAM1には当初地球科学への支援が含まれなかったのです。
けれども、地球科学の授業を見学に行くと、座学ばかりで実習がまったくなかった。そこで、プロジェクトの後半には地球科学教官を対象としたプログラムを取り入れ、岩石の収集、天体観測、気象観測といった野外実習を実施したのです。
STEPSAM1終了後、私はプライベートボランティアとしてNIEに残り、主に地球科学教官たちへの支援を継続しました。現在のG10~12の地球科学教科書作成も手伝いました
VVOBがRTTCコンポンチャムで実施していた理科プロジェクトでも2006年ごろに10か月働きました。そのときは、月曜日から金曜日まではコンポンチャムRTTCで働き、週末はNIEでEarth Science教官と勉強会でした。忙しかったなぁ(日本語注 VVOBとは、連邦国であるベルギー国の北西に位置するフランデレン地域が運営するODA機関の名前。フランデレンって、日本ではフランダースのほうが通りがいいですね。ベルギー国フランダース地域のODA機関です。カンボジアでは長らく教育支援を実施しています)。
それまでプノンペン中心で生活していた私にとって、コンポンチャムの10か月は、カンボジアの学校教育現場をよく観察し、より深く理解するためのとても良い機会になりました。
そして2008年からはJICA支援のSTEPSAM2(理科教育改善計画)が始まりました。そして、この新しい理科教育支援プロジェクトでは、理科3教科に加えて地球科学も支援対象になりました。STEPSAM2は4年間続きました。私はその準備段階からプロジェクト終了までずっとかかわりました。STEPSAM2ではプノンペンのNIEを基地にして、全国すべての教員養成校(RTTC6校、PTTC18校)の理科教官へのトレーニングプログラムを実施しました。このプロジェクトのおかげで、私は全国24校のTTCを訪問しました。
カンボジアで私が行ったことがない県(プロビンス)は、コッコン、ラタナキリ、パイリン、ウドンメンチェイの4つだけ。どこもTTCが存在しない県です(モンドルキリにもTTCはありませんけれど、私は私的な観光で行ったことがあります)。










コメントを残す