
ដូចដែលខ្ញុំបានសរសេរកាលពីលើកមុន បើប្រៀបធៀបទៅនឹងការសិក្សាភាសា និងសង្គម ភាគច្រើននៃអ្វីដែលត្រូវបានបង្រៀនក្នុងវិទ្យាសាស្ត្រ និងគណិតវិទ្យានៅក្នុងសាលារៀនជុំវិញពិភពលោកគឺជារឿងធម្មតា។ មិនមានព្រំដែនជាតិនៅក្នុងវិទ្យាសាស្ត្រ និងគណិតវិទ្យាទេ។
ដូច្នេះហើយ គម្រោងកិច្ចសហប្រតិបត្តិការគាំទ្រផ្នែកអប់រំជាច្រើនរបស់ JICA មានគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។ នេះគឺដោយសារតែបទពិសោធន៍របស់ប្រទេសជប៉ុនក្នុងការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាអាចត្រូវបានអនុវត្តដោយផ្ទាល់ចំពោះការគាំទ្របែបនេះ។ ហើយគោលដៅមួយក្នុងចំណោមគោលដៅនៃគម្រោងគាំទ្រការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាជាច្រើនគឺ “បង្កើនភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស និងជំនាញនៃការគិតប្រកបដោយការរិះគន់កម្រិតខ្ពស់ (Critical Thinking skill)”។
ដូច្នេះ តើវាមានទំនាក់ទំនងដូចម្តេចរវាង “ជំនាញក្នុងការច្នៃប្រឌិត និងជំនាញនៃការគិតប្រកបដោយការរិះគន់កម្រិតខ្ពស់” និងការអប់រំវិទ្យាសាស្ត្រ? តើការសិក្សារូបមន្តរូបវិទ្យា និមិត្តសញ្ញាគីមី និងប្រតិកម្មគីមីជួយបង្កើនការស្រមើស្រមៃ និងជំនាញគិតពិចារណាប្រកបដោយការរិះគន់កម្រិតខ្ពស់របស់សិស្សដែរឬទេ?
នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ មានចំណុចរបត់សំខាន់ៗជាច្រើន។ ចំណុចមួយក្នុងចំណោមចំណុចរបត់ទាំងនោះគឺជាការជជែកដេញដោលលើ “ទ្រឹស្តីជេអូសេនទ្រីក (Geocentric theory)” និង “ទ្រឹស្ដីហេលីអូសេនទ្រីក (Heliocentric theory)” ដែលបានកើតឡើងនៅអឺរ៉ុបតាំងពីសតវត្សទី 16 ដល់សតវត្សទី 17 ។
ទ្រឹស្តីជេអូសេនទ្រីក (Geocentric) បង្ហាញថា ផែនដីស្ថិតនៅចំណុចកណ្តាលនៃសកលលោក ហើយព្រះអាទិត្យ, ភព, និងផ្កាយផ្សេងទៀតវិលជុំវិញផែនដី។ ផ្ទុយទៅវិញ ទ្រឹស្ដីហេលីអូសេនទ្រីក (heliocentric) អះអាងថា ចំណុចកណ្តាលនៃសកលលោក មិនមែនជាផែនដីទេ តែជាព្រះអាទិត្យ។ យោងតាមទ្រឹស្ដី heliocentric ផែនដីដែលយើងរស់នៅ ក៏ជាអង្គធាតុនៅក្នុងលំហ (celestial body) ដែលវិលជុំវិញព្រះអាទិត្យ ដូចភព និងផ្កាយដទៃទៀតដែរ។
នៅក្នុងសម័យបុរាណៗ ផែនដីត្រូវបានគេជឿថាជាខ្ពង់រាបរាបស្មើ ហើយវាពិបាកក្នុងការទទួលស្គាល់ថាផែនដីមានរាងស្វ៊ែរ។ ការសង្កេតមើលព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិចជារៀងរាល់ថ្ងៃ វាជារឿងធម្មតាទេដែលគិតថាព្រះអាទិត្យវិលជុំវិញយើងមួយថ្ងៃម្តង។ ទ្រឹស្ដីជេអូសេនទ្រីក ប្រហែលជាត្រូវបានជឿផងដែរក្នុងសម័យអង្គរ។
ជាងនេះទៅទៀត នៅក្នុងព្រះគម្ពីរគ្រិស្ត បានចែងថា ផែនដីគឺជាចំណុចកណ្តាលនៃពិភពលោក។ លើសពីនេះ នៅប្រទេសបុរាណក្រិច ដែលរីកចម្រើនជាងគេមុនសម័យកាលប្រទេសផ្សេងៗ ទ្រឹស្ដីជេអូសេនទ្រីក (Geocentric) គឺជាទិដ្ឋភាពចម្បង (ទោះបីជាមានអ្នកខ្លះបានតស៊ូមតិអំពីទ្រឹស្ដីហេលីអូសេនទ្រីក (heliocentric) ក៏ដោយ ក៏វាមិនបានក្លាយជាចរន្តសំខាន់ឡើយ)។ ហេតុដូច្នេះហើយបានជា ទ្រឹស្ដីជេអូសេនទ្រីក (Geocentric) ត្រូវបានជឿយ៉ាងទូលំទូលាយនៅអឺរ៉ុប ក្នុងរយៈពេលដ៏យូរ។
ទោះបីជាយ៉ាងណាក៏ដោយ មានក្រុមតារាវិទូដែលបានសង្កេតយ៉ាងយកចិត្តទុកដាក់នូវចលនារបស់ភពទាំងប្រាំដែលអាចសង្កេតឃើញដោយភ្នែកទទេ (ភពពុធ, ភពសុក្រ, ភពអង្គារ, ភពព្រហស្បតិ៍, និងភពសៅរ៍)។ វារឹតតែធ្វើឲ្យកាន់តែច្បាស់ថា ទស្សនៈជេអូសេនទ្រីក (Geocentric) មានការពិបាកក្នុងការបកស្រាយពីចលនារបស់ភពទាំងនេះ។
ក្នុងកាលៈទេសៈបែបនេះ អ្នកដែលតស៊ូមតិលើទ្រឹស្ដីហេលីអូសេនទ្រីក (heliocentric) ចាប់ផ្តើមលេចចេញរូបរាងជាបណ្តើរៗ។ ពួកគាត់អាចត្រូវបានគេហៅថាអ្នកវិទ្យាសាស្ត្រដំបូង។
ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងគ្រិស្តបរិស័ទដែលកាន់អំណាចដ៏មានឥទ្ធិពលនៅអឺរ៉ុបនៅពេលនោះបានសម្រេចចិត្តថាទ្រឹស្តីជេអូសេនទ្រីក (Geocentric) គឺជាទ្រឹស្ដីត្រឹមត្រូវ។ វាត្រូវការភាពក្លាហានយ៉ាងខ្លាំងក្នុងការតស៊ូមតិដែលមានគំនិតខុសពីអាជ្ញាធរដែនដី។
ឧទាហរណ៍៖
ព្រះសង្ឃអ៊ីតាលី ឈ្មោះ ចូដាណូ ព្រុយណូ (Giordano Bruno) បានសិក្សាចំណេះដឹងផ្នែកផ្សេងៗ និងបានមានការងឿងឆ្ងល់ថា “តើទស្សនៈនៃសកលលោកដែលបង្រៀនដោយពួកជំនុំគ្រីស្ទានពិតជាត្រឹមត្រូវមែនទេ? វាពិតជាខុសមែនទេ?” គាត់បានប្រកាសជាសាធារណៈថាទ្រឹស្តីជេអូសេនទ្រីក (Geocentric) គឺមិនត្រឹមត្រូវ ហើយបានរិះគន់ព្រះវិហារ ដែលនាំទៅដល់ការចាប់ខ្លួនគាត់នៅឆ្នាំ 1592 និងការប្រហារជីវិតដោយការដុតនៅលើបង្គោលឆ្កាង(stake)ក្នុងឆ្នាំ 1600 (ឆ្នាំចុងក្រោយនៃសតវត្សទី 16)។
ខូផឺនីខាស់(Copernicus) គឺជាសកម្មជនផ្នែកវិទ្យាសាស្រ្តនៅពាក់កណ្ដាលសតវត្សទី ១៦ មុនលោក ជីអូដាណូ (Giordano) ហើយលោកមានភាពល្បីល្បាញដោយបានប្រកាសជាផ្លូវការអំពីទ្រឹស្ដីហេលីអូសេនទ្រីក (heliocentric)។ ហ្កាលីលេអូ (Galileo) ដែលជាសកម្មជននៅក្នុងជំនាន់តែមួយជាមួយនឹងលោកជីអូដាណូ ក៏បានជួយផ្សព្វផ្សាយចំណេះដឹងអំពីទ្រឹស្ដីហេលីអូសេនទ្រីកផងដែរ។ពួកគេទាំងពីរនាក់បានមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងដោយធ្វើយ៉ាងណាកុំធ្វើឲ្យមេដឹកនាំសាសនាខឹង នៅពេលពួកគេផ្សព្វផ្សាយគំនិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ហ្កាលីលេអូ (Galileo) ត្រូវបានកាត់ទោសនៅឆ្នាំ 1633 ហើយត្រូវបានបង្ខំឱ្យដកពាក្យតវ៉ារបស់គាត់។
(មានឯកសារតិចតួចណាស់ដែលនិយាយអំពីប្រទេសកម្ពុជានៅក្នុងជំនាន់នោះ។ អ្នកស្រាវជ្រាវបានបង្ហាញថា ក្នុងអំឡុងឆ្នាំ ១៦២០ ព្រះបាទជ័យជេស្ឋាទី២បានផ្លាស់ប្ដូររាជធានីពីលង្វែកមកឧដុង្គវិញ។)
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសំឡេងរបស់បុគ្គលទាំងនោះ ភាពត្រឹមត្រូវនៃទ្រឹស្ដី ហេលីអូសេនទ្រីក (heliocentric) បានសាយភាយជាបណ្ដើរៗពាសពេញសង្គម។ (ក្រោយមក វាក៏ត្រូវបានគេដឹងយ៉ាងច្បាស់ថាព្រះអាទិត្យមិនមែនជាចំណុចកណ្តាលនៃចក្រវាឡទេ។ ព្រះអាទិត្យគឺជាចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ។ ឥឡូវនេះយើងដឹងថាគ្មាន “ចំណុចកណ្ដាល” នៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនោះទេ)។
ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរពីទ្រឹស្ដីជេអូសេនទ្រីក ទៅទ្រឹស្ដី ហេលីអូសេនទ្រីក (heliocentric) វាពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងរបស់អ្នកដែលបានរិះគន់ទៅនឹងគំនិតដែលទទួលយក “ទ្រឹស្តីជេអូសេនទ្រីក” កាលពីមុន ហើយបានបង្កើត “ទ្រឹស្តីហេលីអូសេនទ្រីក (heliocentric)” ។ នៅពេលដែលមនុស្សកាន់តែច្រើនបានជឿលើភាពត្រឹមត្រូវនៃទ្រឹស្តី ហេលីអូសេនទ្រីក (heliocentric) មានការផ្លាស់ប្តូរដ៏សំខាន់មួយបានកើតឡើងនៅក្នុងសង្គមអ៊ឺរ៉ុបនៅក្នុងសតវត្សទី 17 ។ វាត្រូវបានគេស្គាល់ថាជា បដិវត្តន៍វិទ្យាសាស្ត្រ។
ឧទាហរណ៍តំណាងមួយនៃបដិវត្តន៍វិទ្យាសាស្ត្រគឺជាការបង្កើតសមីការចលនារបស់ញូតុន(Newton)នៅពាក់កណ្តាលចុងក្រោយនៃសតវត្សទី 17។ បដិវត្តន៍វិទ្យាសាស្ត្របាននាំទៅដល់ការបង្កើតម៉ាស៊ីនចំហាយទឹកដោយអ្នកវិទ្យាសាស្រ្តផ្នែកវិស្វកម្ម ដូចជាលោក ថមម៉ាស ញូខូមិន (Thomas Newcomen) និងលោក ជែម វ៉ាត់ (James Watt) នៅក្នុងប្រទេសអង់គ្លេស។ បដិវត្តន៍វិទ្យាសាស្ត្របានបម្រើជាកាតាលីករសម្រាប់បដិវត្តន៍ឧស្សាហកម្មនៅក្នុងសតវត្សទី 18 ។
ក្រោយមក នៅពាក់កណ្តាលសតវត្សទី 19 លោក ដាវីន (Darwin) បានបង្ហាញទ្រឹស្ដីមួយអំពីកំណកំណើតមនុស្សជាតិ ដែលខុសពីសៀវភៅព្រះគម្ពីរ ។ នេះគឺជាទ្រឹស្តីនៃការវិវត្តន៍(theory of evolution)។ នៅពេលនោះ ដាវីនក៏បានទទួលរងការរិះគន់ និងការមួលបង្កាច់យ៉ាងខ្លាំង។
លើសពីនេះ នៅចុងសតវត្សទី 19 លោក អាំងស្ដាំង (Einstein)បានបង្ហាញពីគំនិតថ្មីៗដែលទ្រឹស្ដីមេកានិចញូតុនមិនអាចធ្វើការពន្យល់បកស្រាយបាន។
តាមរបៀបនេះ អ្នកវិទ្យាសាស្ត្រជាច្រើនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិទ្យាសាស្រ្ត ដោយរិះគន់នូវអ្វីដែលបានគិតថាវាត្រឹមត្រូវកាលពីមុន ហើយបានបង្កើតនូវគំនិតថ្មីៗវិញ។
ប្រវត្តិសាស្រ្តនៃវិទ្យាសាស្ត្រនេះគឺជាមូលដ្ឋានសម្រាប់គំនិតដែលថាការរៀនវិទ្យាសាស្រ្តនាំទៅរក “ការកែលម្អនៃការច្នៃប្រឌិត និងជំនាញនៃការគិតប្រកបដោយការរិះគន់កម្រិតខ្ពស់ (critical thinking skills) របស់សិស្ស”។ អាចនិយាយបានថា ការរៀនវិទ្យាសាស្ត្រមិនគួរកំណត់ត្រឹមការទន្ទេញសមីការ និងនិមិត្តសញ្ញាគីមីនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលវាងាយស្រួលនិយាយថា ការសិក្សាផ្អែកលើការទន្ទេញមិនមានប្រសិទ្ធភាព វាក៏មិនងាយស្រួលក្នុងការអនុវត្តការសិក្សាតាមបែបសិស្សមជ្ឈមណ្ឌលដែរ។ តើអ្នកគិតថាការអប់រំវិទ្យាសាស្ត្រនៅកម្ពុជាបច្ចុប្បន្នកំពុងឈានទៅរកការធ្វើឱ្យប្រសើរឡើងនូវភាពច្នៃប្រឌិត និងជំនាញការគិតប្រកបដោយការរិះគន់កម្រិតខ្ពស់ (critical thinking skills)របស់សិស្សដែរឬទេ?
តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីលើកកម្ពស់ការអប់រំ សម្រាប់គ្រប់មុខវិជ្ជាទាំងអស់ មិនមែនត្រឹមតែមុខវិជ្ជាវិទ្យាសាស្ត្រប៉ុណ្ណោះនោះទេ? ខ្ញុំជឿថានេះជាបញ្ហាដែលត្រូវតែពិចារណា មិនត្រឹមតែសម្រាប់គ្រូបង្រៀន និងក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមកម្ពុជាទាំងមូល។

科学とはなんでしょう パート3:科学を発展させてきた勇気ある人たちがいます。科学と「創造性」、科学と「批判精神」。
前回書いたように、語学や社会科目と比較すると、世界のどの学校で学ぶ科学も数学も、そのほとんどが共通しています。理数科目には国境がないのです。
ですから、JICAの教育支援協力プロジェクトも、理数科教育の質向上を目的とすることが多いのです。日本の理数科教育の経験が、そのまま支援に活かせるからです。そして、そんな多くの理数科教育支援プロジェクトの目標としてあげるのが「生徒の創造性・批判的思考力が向上すること」です。
さて、「創造性・批判的思考力」と科学教育とどんな関係があるのでしょう。物理の公式や、化学記号や化学反応を勉強すると、生徒の想像力や批判精神が伸びるのでしょうか?
科学が発展する歴史の中では、大きな転換点がいくつかあります。そのひとつが16世紀から17世紀にかけてヨーロッパで起こった「天動説」と「地動説」をめぐる論争でした。
天動説というのは、地球が宇宙の中心で、太陽や惑星、その他の恒星は地球の周りをまわっているという考えです。それに対し、地動説というのは、宇宙の中心は地球ではなく太陽だという考えです。地動説では、私たちが暮らす地球も他の惑星や恒星と同じように太陽の周りを動く天体と考えたのです。
多くの古い社会では地球は平面状の台地であり、地球が「球状」ということを認識することも簡単ではありませんでした。そして、毎日東から日が昇り、西に沈むのを観察すれば、太陽が私たちの周りを1日一回回っていると考える方が自然です。アンコール時代に信じられていたのもおそらく天動説です。
さらにキリスト教の経典である聖書は「地球が世界の中心」という考えが示されていました。その他、紀元前に現在のギリシャで栄えたギリシャ文明でも、地球中心の考えが主流でした(ギリシャ文明の中では、地動説を唱えた人もいましたけれど、それは主流にはなりませんでした)。そのため、長い間ヨーロッパでは天動説が広く信じられていたのです。
けれども、肉眼で確認できる5つの惑星(水星、金星、火星、木星、土星)の動きを注意深く観察する天文学者がいたのです。そして、地球中心の考え方ではそれらの惑星の動きを説明するのがむずかしいことが判ってきました。
そんな状況の中で、少しずつ「地動説」を唱える人たちが現れたのです。彼らのことを、最初の科学者と呼ぶことができるかもしれません。
けれども、当時ヨーロッパで強力な権力をもっていたキリスト教勢力は天動説が正しいと決めていました。その権力と違う考えを主張することは、とても勇気がいることだったのです。
例えば。
イタリアの修道士ジョルダーノブルーノは、さまざまな知識を学び、「キリスト教教会が教えている宇宙の概念は、本当はまちがっているのではないか?」と考えたのです。彼は公然と天動説を否定し、教会を批判したため、1592年に逮捕され、1600年(16世紀最後の年)に火刑に処された。
コペルニクスは、ジョルダーノより前の16世紀中ごろに活躍した科学者で、公式に地動説を発表したことで有名です。ジョルダーノと同じころに活躍したガリレオも、地動説を主張しました。二人ともその考えを公表する際には、教会を怒らせないように、とても注意深く発表したのです。それでもガリレオは1633年に裁判にかけられ、自分の主張を取り下げることを強要されました。
(この時期のカンボジアは資料がとても少ない時代です。調べてみると、1620年頃にジャヤ・ジェステア2世王がロンウェクからウドンに首都を遷都した推定されています。)
けれども、このような人たちが声をあげたことで、地動説の正しさが社会にだんだんと広がっていったのです。(その後、この宇宙の中心は太陽ではないこともだんだん判ってきました。太陽は太陽系の中心です。広大な宇宙には、“中心”は存在しないことを、現代の私たちは知っています。)
つまり、天動説から地動説への転換では、それまで正しいとされていた「天動説」を批判し、「地動説」を創造する人たちの努力がありました。そして、地動説の考えが正しいと考える人たちが増えたことで、17世紀の西欧社会で大きな価値観の変換が起こったのです。それは科学革命と呼ばれています。
科学革命の代表としては、17世紀後半にニュートンが力学方程式をまとめたことがあげられます。そして科学革命は、その後、英国でのニューコメンやワットら技術科学者による蒸気機関の発明に繋がっていきます。科学革命は、18世紀の産業革命の起爆剤になったのです。
その後も、19世紀半ばには聖書に書かれた人類の誕生とは違う考えを、ダーウィンが発表します。それが進化論です。このときも、ダーウィンに対する多くの誹謗中傷が起こりました。
さらにニュートン力学では説明できなかった新しい考えを19世紀末に示したのがアインシュタインです。
このように、「それまで正しいとされていたこと」を批判し、新しい考えを創造する多くの科学者たちが科学の発展を作ってきたのです。
この科学の歴史が、科学を学ぶことが「生徒の創造性・批判的思考力が向上」につながるという考えの背景にあります。つまり、科学の学習は、方程式や化学記号を覚える単なる暗記中心の学習になってはダメなのです。
けれども、暗記中心ではだめだと言うのは簡単ですけれど、生徒の主体的な学びを実施するのは簡単ではありません。現在のカンボジアの科学教育が「生徒の創造性・批判的思考力が向上」につながっているかどうか、あなたはどう思いますか?
科学に限らず教育の充実のために、皆さんはどうすればいいのでしょう? それは先生たちだけでなく、MoEYSだけでなく、カンボジアの社会全体で考えなければいけない課題だと私は思っています。












コメントを残す