នៅក្នុងប្រទេសជប៉ុន ពេលគេប្រើពាក្យ “ក្រោយសង្រ្គាម (Post-War)” នោះមានន័យថា “ក្រោយឆ្នាំ ១៩៤៥” ជាឆ្នាំដែលខេត្តហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី ត្រូវបានវាយប្រហារដោយគ្រាប់បែកប៉ារ៉ាម៉ាន់ណូ(atomic bombs) របស់សហរដ្ឋអាមេរិក។ ១៩៤៥ គឺជាឆ្នាំដែលសង្រ្គាមត្រូវបានបញ្ចប់ ដែលមានរយៈពេលអស់៨ឆ្នាំ ក្រោយសង្រ្គាមដ៏វឹកវរជាមួយប្រទេសចិនដែលបានចាប់ផ្ដើមនៅឆ្នាំ ១៩៣៧។ យោធាជប៉ុនបានសម្លាប់មនុស្សប្រហែល ២០លាននាក់នៅអាស៊ី។ ហើយប្រជាជនជប៉ុនរាប់លាននាក់ក៏បានបាត់បង់ជីវិតផងដែរ។
នៅឆ្នាំ១៩៩០, ៤៥ឆ្នាំបន្ទាប់ពីសង្រ្គាម, ជប៉ុនមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយឥទ្ធិពលរបស់សង្រ្គាមនៅក្នុងការអប់រំនៅតាមសាលាក៏លែងត្រូវបានគេមើលឃើញទៀតដែរ។
នៅក្នុងប្រទេសកម្ពុជា “ក្រោយសង្រ្គាម” គឺសំដៅទៅលើ “ក្រោយសម័យប៉ុលពត” ដែលបានបញ្ចប់នៅក្នុងឆ្នាំ ១៩៧៩ (អាចមានអត្ថន័យផ្សេងទៀតនៃពាក្យ “ក្រោយសង្រ្គាម” គឺក្រោយពីបញ្ចប់សង្រ្គាមស៊ីវិលក្នុងឆ្នាំ ១៩៩៨)។
ក្នុងឆ្នាំ ២០២៤ នេះ គឺមានរយៈពេល ៤៥ឆ្នាំ បន្ទាប់ពីសង្រ្គាម។ សម្រាប់ខ្ញុំ វាហាក់បីដូចជាមានន័យថា ទោះបីជាអស់រយៈពេល ៤៥ឆ្នាំក៏ដោយ ក៏ឥទ្ធិពលជំនាន់ប៉ុលពត នៅតែមានវត្តមាននៅក្នុងការអប់រំនៅតាមសាលា។ នេះគឺជាអ្វីដែលធ្វើឲ្យមានលក្ខណៈខុសគ្នារវាងរយៈពេល៤៥ឆ្នាំបន្ទាប់ពីសង្រ្គាមនៅក្នុងប្រទេសជប៉ុន។
វាគឺជាជំនឿរបស់គ្រូៗចំពោះទស្សនវិជ្ជាអប់រំថា “គ្រូៗត្រូវតែបង្រៀនទៅតាមខ្លឹមសារនៅក្នុងសៀវភៅសិក្សាតែប៉ុណ្ណោះ”។ ទស្សនវិជ្ជានេះបានដក់ជាប់យ៉ាងរឹងមាំអស់រយៈពេលចំនួន ៤៥ឆ្នាំចុងក្រោយ ដោយគ្មានការកែប្រែ។
គ្រូៗជាច្រើនត្រូវបានគេសម្លាប់នៅក្នុងសម័យប៉ុលពត ហើយមិនមានគ្រូបង្រៀនដែលទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវគ្រប់គ្រាន់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០/១៩៩០ ដែរ។ ម្យ៉ាងទៀត នៅពេលដែលចំនួនកុមារបានកើនឡើងយ៉ាងឆាប់រហ័សក្រោយសម័យសង្រ្គាម ក៏មិនមានសាលាគ្រប់គ្រាន់ផងដែរ។
ដូចនេះ រដ្ឋាភិបាលត្រូវតែធ្វើការបណ្ដុះបណ្ដាលគ្រូៗតាមរយៈវគ្គបណ្ដុះបណ្ដាលខ្លីៗ។ បាវចនារបស់គ្រូៗនាពេលនោះគឺ “បង្រៀននូវអ្វីដែលអ្នកបានរៀន”។
ចំពោះគ្រូៗជាច្រើនដែលមិនមានជំនាញគ្រប់គ្រាន់ ឬបទពិសោធន៍នៅក្នុងវិស័យអប់រំ ក្រសួងអប់រំបានណែនាំពួកគាត់ឲ្យ “បង្រៀនទៅតាមសៀវភៅសិក្សា”។
ឬមានន័យថា “បង្រៀនទៅតាមសៀវភៅសិក្សា” គឺជាវិធីសាស្រ្តបង្រៀនទូទៅនាពេលនោះ។ ការយកសៀវភៅសិក្សាជាគោលគឺជាបទដ្ឋានដែលបានកើតមានឡើងកន្លងមក។ ហើយឥទ្ធិពលរបស់វានៅតែរក្សាជាប់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
គ្រូបង្រៀនហាក់បីដូចជាស្ថិតនៅក្រោមការនិយម “សៀវភៅសិក្សាដូចជាគម្ពីរ”។ ហើយសិស្សដែលចងចាំខ្លឹមសារក្នុងសៀវភៅទទួលបានពិន្ទុល្អ។ សិស្សដែលចងចាំមេរៀនក្នុងសៀវភៅត្រូវបានវាយតម្លៃថាជាសិស្សពូកែ។
សម្រាប់ជំហ៊ានបន្ទាប់ នៅក្នុងសតវត្សទី២១ ការអប់រំដោយផ្ដោតទៅលើសៀវភៅសិក្សាជាមូលដ្ឋាន ត្រូវតែធ្វើការពិនិត្យពិចារណាឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ រយៈពេល៤៥ឆ្នាំបន្ទាប់ពីសង្រ្គាម ខ្ញុំនៅតែមានអារម្មណ៍ថា ការពិនិត្យឡើងវិញនេះមិនទាន់បានពេញលេញនៅឡើយ។
អភិវឌ្ឍសមត្ថភាពសិស្សក្នុងការគិត។ នោះគឺជាគោលបំណងរបស់គោលវិធីសិស្សមជ្ឈមណ្ឌល។ ដូចនេះ តើយើងគួររង្វាយតម្លៃ “សមត្ថភាពគិត” បានយ៉ាងដូចម្តេច? តើយើងអាចកែលម្អសំណួរក្នុងវិញ្ញាសារប្រឡងកន្លងមកបានយ៉ាងដូចម្តេច?
សម្រាប់សិស្សនិងអាណាព្យាបាលជាច្រើន មានគោលបំណងរួមធំមួយគឺ៖ ការប្រឡងថ្នាក់ទី១២។ ការសម្រេចនូវក្ដីរំពឹងទុកនោះ គឺជាគុណតម្លៃនៃការអប់រំនៅតាមសាលា។ (ការប្រឡងប្រកួតប្រជែងច្រើនពេក នោះមិនមែនតែជាបញ្ហានៅក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែវាជាបញ្ហារបស់ការអប់រំនៅក្នុងប្រទេសទូទាំងពិភពលោក)។ ចំណុចនេះហាក់បីដូចជាធ្វើឲ្យមានការពិបាកក្នុងការកែលម្អប្រព័ន្ធអប់រំ។
តើយើងគួរដាក់បញ្ចូលគ្នាទាំងពីរ ទាំងការប្រឡងប្រកួតប្រជែង និងសមត្ថភាពគិតរបស់សិស្សបានដែរឬទេ? នេះមិនមែនជាបញ្ហាដែលអាចត្រូវបានដោះស្រាយដោយមានការប្រកួតប្រជែងរបស់គ្រូម្នាក់ៗនោះទេ។ វាគឺជាបញ្ហាប្រឈមដ៏សំខាន់មួយដែលតម្រូវឲ្យទាំងរដ្ឋាភិបាល និងសង្គម មានការយល់ដឹងជាថ្មីមួយសម្រាប់ការអប់រំ និងមានការខិតខំរួមគ្នាដើម្បីធ្វើការកែលម្អវា។
តួនាទីរបស់គម្រោង KICC គឺគ្រាន់តែជួយដោះស្រាយបញ្ហាតូចក្នុងចំណោមបញ្ហាដ៏ធំ, ហើយសាលាគរុកោសល្យកំពង់ធំតែម្នាក់ឯងក៏មិនអាចដោះស្រាយបញ្ហាធំៗបានដែរ។
ទោះជាយ៉ាងណាក៏ដោយ ដូចជាសុភាសិតចិនមួយបានពោលថា “ដំណើរផ្លូវរាប់ពាន់យោជន៍ចាប់ផ្ដើមដោយមួយជំហ៊ានដំបូង” ឬ ដូចព្រះពុទ្ធិមានពុទ្ធដីកាថា “សូម្បីតែល្អងធូលីតូចមួយអាចបង្កើតបានភ្នំដ៏ធំមួយ”។ ឬអាចនិយាយផ្សេងទៀតបានថា សូម្បីតែគម្រោងដ៏តូចមួយអាចធ្វើឲ្យមានលទ្ធផលដ៏ធំៗជាច្រើន តាមរយៈការអនុវត្តម្ដងហើយម្ដងទៀត។
ហើយក៏មានសុភាសិតចិនមួយនិយាយថា “សូម្បីតែរន្ធតូចមួយប៉ុនស្រមោច ក៏អាចធ្វើឲ្យទំនប់បាក់បានដែរ”។ ន័យដើមរបស់សុភាសិតនេះចង់និយាយថា ដើម្បីការពារទំនប់ដ៏សំខាន់មួយ សូម្បីតែមានប្រហោងដ៏តូចមួយ ក៏ត្រូវតែជួសជុលដែរ។
ទោះជាយ៉ាងណាក៏ដោយ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើទំនប់នេះគឺជា “សៀវភៅសិក្សាគោល” ដែលបានប្រើប្រាស់កន្លងមក ហើយកិច្ចខិតខំប្រឹងប្រែងដ៏តូច ដូចជា គម្រោង KICC គឺជារន្ធស្រមោចតូចៗ? នៅក្នុងករណីនេះ ទំនប់គឺជាគោលដៅដែលត្រូវផ្ដួលរលំ។ យើងគួរតែផ្ដួលរលំវា កាន់តែឆាប់កាន់តែល្អ!
វគ្គបណ្ដុះបណ្ដាលនៅក្រុងកូបិ សម្រាប់គម្រោង KICC បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែតុលានេះ។ ក្ដីរំពឹងរបស់ខ្ញុំគឺថា គ្រូៗចំនួន ១២ រូប ដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ហើយក៏ដូចជាសមាជិកទាំងអស់របស់សាលាគរុកោសល្យកំពង់ធំនៅក្នុងគម្រោង KICC និងអនាគតគ្រូថ្មីៗដែលស្ថិតនៅក្រោមការណែនាំរបស់លោកគ្រូអ្នកគ្រូទាំងនេះ នឹងជីករន្ធស្រមោចប្រឆាំងនឹងទំនប់ដែល “ផ្ដោតទៅលើសៀវភៅសិក្សាគោល”។
តើខ្ញុំ, ដែលមានវ័យ៦០ឆ្នាំ, អាចមើលឃើញការផ្លាស់ប្ដូរទស្សនវិជ្ជាដ៏ធំមួយនៅក្នុងការអប់រំនៅតាមសាលាដែរឬទេ មុននឹងខ្ញុំស្លាប់? សូមបង្ហាញវាឲ្យខ្ញុំឃើញផង។

ポルポト政権が終わってから45年間続く教科書中心の強い哲学。どうすればそれを打破できるのか。
日本で「戦後」という言葉が使われる場合、それは広島と長崎がアメリカの原爆によって攻撃された1945年以降を意味します。1945年は、1937年に中国との全面戦争が始まってから8年後、ようやく戦争が終結した年です。日本軍はアジアで2000万人を殺し、さらに数百万人の日本人も命を落としました。
戦後45年を経た1990年、日本は経済的に大きく発展し、学校教育における戦争の影響も見られなくなっていました、。
カンボジアの「戦後」は、1979年に終わったポル・ポト時代の後を意味します(もうひとつ1998年の内戦終結後という意味もあるでしょう)。
今年2024年は戦後45年になります。そして、45年経った今でも、学校教育にはポル・ポト時代後の影響が強く残っているように思えます。そこが日本の戦後45年と違うところです。
それは、「教師は教科書の内容だけを教えなければならない」という教育理念を教師たちが信じていることです。この哲学はこの45年間、改修されることなく固定され続けています。
ポル・ポト時代には多くの教師が殺され、1980年代から1990年代にかけては正規の訓練を受けた教師が不足していました。また、戦後、子どもの数は急増したが、学校の数は十分ではなかったのです。
そのため、政府は短期研修で教師を養成せざるを得ませんでした。当時の教師のモットーは「教えられた通りに教える」だったのです。
教育について十分な専門知識も経験もない多くの教師に対して、教育省は「この教科書通りに教えなさい」と指導しました。
つまり、「教科書通りに教えなさい」という指導法が主流だったのです。教科書中心主義が常態化していました。そして、その影響は現在でも強く残っています。
教師たちはいまだに「教科書をバイブルとして教える」という呪縛にとらわれているようです。そして、教科書を暗記した生徒は良い点を取ります。教科書を暗記する生徒は賢い生徒として評価される。
21世紀の次のステップのためには、「教科書は学習のバイブル」という教科書中心の教育を見直す必要があります。
しかし、戦後45年経った今でも、その見直しは不完全だと私は感じています。
受験競争と生徒の主観的思考力の両方を統合するにはどうすればいいのでしょうか? これは教師個人の能力で解決できる問題ではありません。政府も社会も教育について改めて理解し、一丸となって改革に取り組む必要がある大きな課題なのです。
KICCプロジェクトの役割は、この大きな問題の中の小さな課題の改善を目指すに過ぎず、PTTCコンポントムだけでは大きな問題に対してほとんど何もできません。
しかし、中国のことわざにあるように、「千里の道も一歩から」です。あるいは、仏教の格言に「塵も積もれば山となる」というものもあります。つまり、小さなプロジェクトであっても、その繰り返しによって大きな成果につながるということなのです。
また、中国には「蟻の一穴も堤に崩れる」ということわざがあります。このことわざの本来の意味は、大切な堤防を守るためには、小さな穴でも補修しなければならないということです。
けれども、その堤防が「教科書中心主義」であり、KICCプロジェクトのような小さな取り組みが小さな蟻の穴だとしたらどうでしょう。この場合、堤防はぶっ壊す対象となります。一刻も早く崩すべきです!
さて、10月15日からKICCプロジェクトの神戸研修が始まりました。この研修に参加する12名の先生方、そしてKICCプロジェクトに関わるPTTCカンポントムの皆さん、そして彼らの指導を受ける未来の先生たちが、「教科書中心主義」の堤防に蟻の一穴を掘ってくれることを期待しています。
60歳の私が死ぬまでに、学校教育の大きな理念の転換を見ることができるでしょうか。どうか見せてください。














ខ្ញុំបានអាន ប្លុកនេះចប់ហើយ។ អាននៅឃ្លាចុងក្រោយ ធ្វើឱ្យខ្ញុំរន្ធត់ចិត្តជាខ្លាំង។ ខ្ញុំនឹងព្យាយមធ្វើវា។ អរគុណ!💪💪