ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែតុលា នឹងមានវគ្គបណ្ដុះបណ្ដាលលើកទីបីនៅក្រុងកូបិ។ គ្រូៗចំនួន១២រូបមកពីសាលាគរុកោសលក្យកំពង់ធំនឹងចូលរួមកម្មវិធីនេះ។ 10月15~26日、第3回の神戸での研修が開かれます。PTTC⁻Kampong Thomからは12名が参加します。

Mr. Okui-sensei in the lesson observation @ Aknowat Primary School, KICC Kampong Thom, on March 06, 2024

    នេះគឺព្រឹត្តិការណ៍នៅខែក្រោយ៖ ពីថ្ងៃទី១៥ ដល់ ទី២៦ ខែតុលា មានគ្រូឧទ្ទេស/គ្រូបង្រៀន ចំនួន ១២រូប មកពីសាលាគរុកោសល្យកំពង់ធំ និងសាលាបឋមសិក្សាអនុវត្ត នឹងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូបិ ដែលជាវគ្គបណ្ដុះបណ្ដាលលើកទីបី នៅក្នុងប្រទេសជប៉ុន សម្រាប់គម្រោង KICC ។ ហើយវាក៏ជាវគ្គបណ្ដុះបណ្ដាលចុងក្រោយនៅក្នុងប្រទេសជប៉ុន សម្រាប់គម្រោង KICC ។

            ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) មានអនុស្សាវរីយ៍តូចមួយកាលពី២ឆ្នាំមុន។ ខ្ញុំបានជម្រាបទៅគ្រូឧទ្ទេសខ្លះដែលមិនត្រូវបានជ្រើសរើសឲ្យចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលលើកទីមួយនៅក្នុងប្រទេសជប៉ុនថា “ខ្ញុំគិតថាវគ្គបណ្ដុះបណ្ដាលលើកទី២ និងលើកទី៣នឹងល្អជាងវគ្គលើកទី១។ ដូចនេះ សូមកុំខូចចិត្ត ហើយរង់ចាំឱកាសនាពេលអនាគត”។

            ខ្ញុំត្រូវតែសូមទោសចំពោះសមាជិកដែលបានចូលរួមតែវគ្គបណ្ដុះបណ្ដាលលើកទី១។ ទោះជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វគ្គបណ្ដុះបណ្ដាលលើកទី២ ដែលបានរៀបចំកាលពីឆ្នាំមុន មានលក្ខណៈល្អប្រសើរជាងវគ្គលើកទី១។ ហើយក៏ប្រហែលជាវគ្គបណ្ដុះបណ្ដាលលើកទី៣នឹងអាចមានលក្ខណៈល្អប្រសើរជាងវគ្គទី២។

            ហេតុផលចំពោះចំណុចនេះ គឺវាទាក់ទងទៅនឹងការសង្កេតមេរៀននៅតាមសាលាបឋមសិក្សា។

            នៅក្នុងវគ្គបណ្ដុះបណ្ដាលលើកទី១ គម្រោង KICC គឺស្ថិតនៅក្នុងដំណាក់កាលស្វែងរកមេរៀនណាដែលល្អជាងគេបំផុតសម្រាប់គ្រូៗកម្ពុជាធ្វើការសង្កេតមេរៀន។ ដោយត្រួតពិនិត្យឡើងវិញនូវអ្វីដែលបានធ្វើ យើងធ្វើការឆ្លុះបញ្ចាំងទៅលើការទស្សនកិច្ចមួយចំនួន គឺវាមិនសូវមានប្រសិទ្ធិភាពខ្លាំង។ 

            ការរៀបចំសង្កេតថ្នាក់រៀន មិនមែនជារឿងដែល KICC អាចធ្វើបានតែម្នាក់ឯងនោះទេ។ វាត្រូវការការសហការចាំបាច់ពីក្រុមប្រឹក្សាភិបាលផ្នែកអប់រំរបស់ទីក្រុងកូបិ។ កាលពីឆ្នាំមុន លោកគ្រូ អូគឹអ៊ី (Okui) ដែលអញ្ជើញមកពីក្រុមប្រឹក្សាភិបាលអប់រំក៏បានចូលរួមដោយផ្ទាល់នៅក្នុងគម្រោង KICC ។ គាត់ក៏បានអញ្ចើញមកសាលាគរុកោសល្យកំពង់ធំ កាលពីខែមីនាកន្លងទៅថ្មីៗនេះ។ ដូចនេះ ឥឡូវយើងអាចរៀបចំសាលាសម្រាប់ធ្វើការសង្កេតមេរៀនដែលសមស្របយ៉ាងខ្លាំងសម្រាប់វគ្គបណ្ដុះបណ្ដាល KICC ។

            ខ្ញុំមានជំនឿថា ក្រោយពីមានការទំនាក់ទំនងជាច្រើនសារច្រើនដងរវាងលោកស្រី អូគី សមាជិកគម្រោង KICC និងលោកគ្រូ អូគឹអ៊ី ក្រុមប្រឹក្សាភិបាលអប់រំ រួមទាំងការសម្របសម្រួលបន្ថែមទៀតជាមួយគ្រូៗនៅក្នុងសាលារៀន ទីបំផុតយើងអាចសង្កេតមេរៀនជាច្រើនដែលសមាជិកគម្រោង KICC អាចរៀនបានយ៉ាងច្រើន។

            ហេតុនេះ វាគឺជាហេតុផលចំបងដែលខ្ញុំអាចនិយាយបានថា វគ្គទី២ និងទី៣ ល្អជាងវគ្គទី១។ សមាជិកដែលបានចូលរួមវគ្គទី២ ឬនឹងចូលរួមវគ្គទី៣ មានសំណាងជាងអ្នកចូលរួមវគ្គទី១, មែនទេ?

            អ្វីដែលខ្ញុំចង់ឲ្យអ្នករៀនពីការសង្កេតថ្នាក់រៀននៅក្នុងកូបិ គឺមិនត្រឹមតែការសិក្សាតាមបែបរិះរក (IBL) ប៉ុណ្ណោះទេ។ ខ្ញុំចង់មានន័យថា វាមានអ្វីច្រើនជាង IBL នៅក្នុងគម្រោង KICC ទៅទៀត។ ខ្ញុំចង់ឲ្យអ្នកសង្កេតបានយ៉ាងច្បាស់នូវការសន្ទនារវាងគ្រូ និងសិស្ស ឬអាចនិយាយបានម្យ៉ាងទៀតថា សង្កេតបរិយាកាសក្នុងថ្នាក់រៀន នៅប្រទេសជប៉ុន។

            ជាការពិតណាស់ បន្ថែមពីលើការសង្កេតថ្នាក់រៀន ការរៀបចំផ្សេងៗគឺស្ថិតនៅក្រោមការដំណើរការសិក្ខាសាលាដោយគ្រូជំនាញទាំង៤រូបរបស់យើង រួមទាំងលោកគ្រូ អូគឹអ៊ី ផងដែរ។

            បន្ទាប់មក ខ្ញុំមានជំនឿយ៉ាងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលនេះនឹងឈានទៅដល់ការបង្កើតទម្រង់ IBL កំពង់ធំ នាពេលចុងបញ្ចប់។

            សូមរីករាយពេលសម្រាកក្នុងរដូវបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងថែរក្សាសុខភាពឲ្យបានល្អ មុនធ្វើដំណើរទៅកូបិ។

            និយាយអញ្ចឹង ខ្ញុំនឹងទៅជប៉ុនមុនលោកគ្រូអ្នកគ្រូទាំងអស់គ្នា។ ស្រុកកំណើតរបស់ខ្ញុំនៅទីក្រុងតូក្យូ។ កូបិស្ថិតនៅចម្ងាយ ៤២០ គីឡូម៉ែត្រ ពីតូក្យូ បើវាស់តាមខ្សែត្រង់ ហើយចម្ងាយនេះវាឆ្ងាយជាងពីទីក្រុងប៉ោយប៉ែត ទៅក្រុងបាវិត តាមរយៈខ្សែត្រង់។ ដូចនេះ ខ្ញុំនឹងធ្វើការសង្កេតវគ្គបណ្ដុះបណ្ដាលពីក្រុងតូក្យូ តាមរយៈ Zoom ដូចរាល់ដង។ ខ្ញុំកំពុងតែទន្ទឹងរង់ចាំសង្កេតមើលអ្នករីករាយនឹងវគ្គបណ្ដុះបណ្ដាល។

            (ប្លុកនឹងនេះនឹងធ្វើការសម្រាកក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ក្រោយពីវគ្គបណ្ដុះបណ្ដាលនៅក្នុងក្រុងកូបិ នឹងចាប់ផ្ដើម ខ្ញុំនឹងសរសេរប្លុកបន្ទាប់ទៀត។ សូមអ្នកទាំងអស់គ្នាមានពេលវេលាល្អៗក្នុងពេលសម្រាក និងជួបគ្នាលើកក្រោយ។)

Mr. Okui-sensei in the lesson observation @ Aknowat Primary School, KICC Kampong Thom, on March 06, 2024

10月15~26日、第3回の神戸での研修が開かれます。PTTC⁻Kampong Thomからは12名が参加します。

 来月の話題になります。10月15日から26日まで、PTTC-Kampong Thomから付属小学校の先生も含めて12名の先生が、神戸での研修に参加します。KICCプロジェクトの3回目の日本での研修です。そして、これが最後になります。

 私(ムラヤマ)は、2年前、第1回目の日本研修が行われるときの思い出があります。その第1回研修に参加できなかった先生に、私は伝えたのです。
「第2回、第3回研修のほうが、研修のクォリティーは上がるから。第1回に参加できなくても、がっかりしないでください」

 えーと、第1回研修だけにしか参加できなかった先生には謝ります。ごめんなさい。けれども、実際、昨年に実施された第2回研修は、第1回研修よりもよい研修でした。おそらく、第3回研修は、第2回研修よりも、もっとよい研修になるでしょう。

 その理由は、訪問する小学校で見学する授業に関係しています。

 第1回研修では、どんな授業をカンボジアの教官に見てもらうのが良いのか、KICCプロジェクトもまだ手探りでした。今から思えば、それほど優先度の高くない見学をアレンジしてしまったこともあったのです。

 学校の授業見学のアレンジメントは、KICCだけではできません。神戸市教育委員会の協力が欠かせません。そして、教育委員会から昨年奥井先生が、KICCプロジェクトに直接参加してくれたのです。今年の3月には、コンポントムでのプログラムにも参加し、カンボジアの教育状況を直接感じてくださったのです。そして、神戸でどんな授業を見学するのが良いか、具体的なイメージを持って学校にお願いすることができるようになりました。

 KICCの沖さんと、教育委員会の奥井先生と、きっと何度も何度も連絡をとって、さらに学校の先生たちとも調整して、ようやく「KICCプロジェクトがみんさんに見せたい授業」を見学することができるのです。

 このアレンジメントが、第1回よりも第2回、第2回よりも第3回と、改善している。だから、今回の研修まで待っていてくれていた教官は、きっとラッキーだったと思うのですよ。

 神戸での授業見学で学んで欲しいのは、探求型授業(IBL)のスタイルだけではありません。KICCプロジェクトには、IBL以外にも大切なことが含まれています。ぜひ先生と生徒のコミュニケーション、つまり授業の雰囲気、を体感してもらいたい。

 もちろん、授業見学以外に、奥井先生を加えた4人の専門家の先生たちのセミナー/ワークショップの準備も進んでいます。

 今回の研修に参加することで、いよいよIBL-Kampong Thomのスタイルが確立していくことを心から願っています。

 プチュンバン(日本語注;日本のお盆にあたるカンボジアの大事な行事、祝日です)のお休みを家族としっかり楽しんで、体調を整えて神戸に向かってください。

 私は、皆さんより一足先に日本に行きます。私の滞在先は東京です。東京から神戸は、直線距離で420キロメートル離れています。タイとの国境ポイペトから、ベトナム国境のバベットの直線距離より、まだ少し遠い。というわけで、私は今度は東京から、やっぱりZoomで皆さんの研修を観察します。皆さんが研修を楽しみ様子を観察するのを、楽しみにしています。
プチュンバンの間、このKICCブログもお休みします。次にブログをアップするときには、もう神戸での研修が始まっているでしょう。では、プチュンバン後にまたお会いしましょう。)

1件のコメント

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です