នៅសាលាគរុកោសល្យកំពង់ធំ មានគរុសិស្សថ្មីចំនួន ៥៨នាក់ (ស្រី ៣៨នាក់) បានចាប់ផ្ដើមទទួលវគ្គបណ្ដុះបណ្ដាល។ គរុសិស្សចំនួន ៤១នាក់ (ស្រី ២៨នាក់) កំពុងស្នាក់នៅក្នុងអន្ដេវាសិកដ្ឋានសាលាគរុកោសល្យ។ ពួកគាត់ស្ថិតក្នុងវ័យប្រហែល២០ឆ្នាំ ដែលជាវ័យពោរពេញទៅដោយថាមពលខ្លាំងក្លា។ ខ្ញុំស្រមៃឃើញថា បុគ្គលិក/គ្រូឧទ្ទេសដែលទទួលបន្ទុកគ្រប់គ្រងអន្តេវាសិកដ្ឋានត្រូវតែមានភាពទទួលខុសត្រូវខ្ពស់ និងការលំបាក។
សម្រាប់ទិន្នន័យស្ថិតិជាមធ្យម ចំនួនកុមារស្ថិតក្នុងវ័យកម្រិតបឋមសិក្សាកំពុងមានការថយចុះ។ នៅតាមតំបន់ទីប្រជុំជន មិនមានការខ្វះខាតគ្រូទេ។ ប៉ុន្តែ ខ្ញុំឮថា នៅតាមតំបន់ដាច់ស្រយាលជាច្រើន នៅតែមានបញ្ហាខ្វះគ្រូដែលទទួលបានការបណ្ដុះបណ្ដាលគ្រប់គ្រាន់។ ដូចនេះហើយ ភារកិច្ចក្នុងការផ្គត់ផ្គង់គ្រូថ្មីៗនៅក្នុងសង្គមគឺតែងតែមានសារៈសំខាន់។
ខ្ញុំសង្ឃឹមថា គរុសិស្សទាំង៥៨រូបនឹងបញ្ចប់ការសិក្សានៅ២ឆ្នាំក្រោយ ហើយនឹងក្លាយជាគ្រូបង្រៀនដ៏ល្អ។
មិនថាតែនៅសាលាគរុកោសល្យកំពង់ធំប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែនៅតាមសាលាPTTC/RTTC/TEC ទូទាំងប្រទេសទាំងមូល សូមបណ្ដុះបណ្ដាលគរុសិស្សថ្មីឲ្យក្លាយជាគ្រូបង្រៀនដ៏ល្អ។
និយាយអញ្ចឹង លោកគ្រូម៉ាសាបានរៀបរាប់ប្រាប់ខ្ញុំនូវមតិយោបល់ដូចខាងក្រោមស្ដីអំពីលទ្ធផលនៃគម្រោង KICC។ ខ្ញុំសូមបង្ហាញខ្លះៗ (តែមួយចំនួនប៉ុណ្ណោះ ព្រោះវាវែងពេក បើយកមកសរសេរទាំងអស់)។ ជាចៃដន្យ មុនគម្រោង KICC (២០២២ – ២០២៤) លោកគ្រូម៉ាសាបានធ្វើការនៅសាលាគរុកោសល្យកំពង់ធំជិតពីរឆ្នាំ ក្នុងនាមជាអ្នកប្រឹក្សាផ្នែកវិទ្យាសាស្រ្តគណិតវិទ្យា របស់គម្រោងស៊ីសេហ្វ (CISEF) មុនពេលមានការរាតត្បាតជំងឺកូរ៉ូណា។ ឬអាចនិយាយបានម្យ៉ាងទៀតថា គាត់គឺជាមនុស្សម្នាក់ដែលអាចនិយាយពីភាពប្រែប្រួលមុនគម្រោង រហូតមកដល់ពេលបច្ចុប្បន្ននៃគម្រោង ក្នុងនាមជាអ្នកទីបី។
(១) មុនគម្រោង KICC មានតែលោកគ្រូអ្នកគ្រូពីរបីនាក់ប៉ុណ្ណោះដែលបញ្ចេញមតិយោបល់នៅក្នុងអង្គប្រជុំ និងការពិភាក្សានៅក្នុង Lesson Study។ ប៉ុន្តែឥឡូវ លោកគ្រូអ្នកគ្រូជាច្រើនបានបញ្ចេញយោបល់។ សូម្បីតែគ្រូៗក្មេងៗដែលតែងតែមានភាពស្ងាត់ស្ងៀមក៏បញ្ចេញយោបល់ដែរឥឡូវនេះ។
(២) មុនគម្រោង KICC គ្រូជាច្រើនបានគិតថា ការសិក្សាតាមបែបរិះរក (IBL) គឺជាវិធីសាស្រ្តបង្រៀនដែលប្រើបានតែនៅក្នុងវិទ្យាសាស្រ្ត និងគណិតវិទ្យា។ ពេលនេះ លោកគ្រូអ្នកគ្រូជាច្រើននៅសាលាគរុកោសល្យកំពង់ធំ ជឿថា IBL អាចប្រើបាន មិនមែនតែនៅក្នុងវិទ្យាសាស្រ្តប៉ុណ្ណោះទេ តែក៏ប្រើបាននៅក្នុងមុខវិជ្ជាផ្សេងទៀត ដូចជាសិក្សាសង្គម ភាសាខ្មែរ និងអប់រំកីឡា។
(៣) មុនគម្រោង KICC លោកគ្រូម៉ាសាមិនដែលបានឃើញគ្រូៗសាលាគរុកោសល្យធ្វើ Lesson Study នៅសាលាបឋមសិក្សាអនុវត្តនោះទេ។ ក្រោយពីគម្រោង KICC គ្រូឧទ្ទេសសាលាគរុកោសល្យផ្ដល់ Lesson Study នៅសាលាបឋមសិក្សាអនុវត្ត។ ហើយក៏មានការសហការកាន់តែច្រើនជាងមុនរវាងសាលាគរុកោសល្យ និងសាលាបឋមសិក្សាអនុវត្ត។
(៤) បើប្រៀបធៀបទៅនឹងពេលមុនគម្រោង KICC ការសង្កេតមេរៀនរបស់គ្រូឧទ្ទេសមានការប្រែប្រួល។ គ្រូឧទ្ទេសមានការសង្កេតសកម្មភាពសិស្សដោយយកចិត្តទុកដាក់ជាងមុន ដោយដើរទៅជិតក្រុមសិស្សទាំងឡាយ។
(៥) មុនគម្រោង KICC មានគ្រូឧទ្ទេសចំនួនតិចតួចដែលបានសួរសំណួរដែលធ្វើឲ្យសិស្សមានភាពក្លាហានក្នុងការឆ្លើយ។ ឥឡូវ នៅក្នុងមេរៀនដែលលោកគ្រូម៉ាសាបានសង្កេតឃើញ មានគ្រូឧទ្ទេស/គ្រូកាន់តែច្រើនដែលលើកទឹកចិត្តសិស្សឲ្យសួរសំណួរ។ ហើយបន្ថែមពីនេះទៀត មានគ្រូឧទ្ទេសកាន់តែច្រើនដែលបែរមុខរកសិស្ស ជំនួសឲ្យការនិយាយដែលបែរមុខទៅរកក្ដារខៀន។
(៦) សូម្បីតែនៅមុនពេលគម្រោង KICC ការងារសិស្សជាក្រុម(ក្នុងមួយក្រុមមានសិស្សច្រើននាក់ ពេលខ្លះមានរហូតដល់ជាង១០នាក់ក្នុងមួយក្រុម)ត្រូវបានរៀបចំ នៅក្នុងថ្នាក់រៀនសាលាបឋមសិក្សា។ តែពេលនេះ មានចលនាថ្មីមួយ នៅក្នុង Lesson Study របស់គម្រោង KICC ។ នាពេលថ្មីៗនេះនៅសាលាបឋមសិក្សាអនុវត្ត គ្រូបានរួមបញ្ចូលសកម្មភាពពិភាក្សាគ្នាជាដៃគូ (សិស្សពីរនាក់ពិភាក្សាគ្នាទៅវិញទៅមក)។ ខ្ញុំគិតថានេះគឺជាការផ្លាស់ប្ដូរដ៏ធំមួយ។
ពេលនេះ តើគ្រូឧទ្ទេស/បុគ្គលិកនៅសាលាគរុកោសល្យកំពង់ធំយល់ឃើញយ៉ាងម៉េចដែរ ក្រោយពីអានយោបល់របស់លោកគ្រូម៉ាសា?
តើគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ឬ វិទ្យាស្ថានផ្សេងទៀត នឹងគិតយ៉ាងម៉េចដែរ ពេលធ្វើការប្រៀបធៀបជាមួយសាលាគរុកោសល្យរបស់អ្នកផ្ទាល់?
តើអ្នកមានបានរកឃើញលទ្ធផលសម្រេចរបស់គម្រោង KICC អ្វីខ្លះ?
សូមមេត្តាបញ្ចេញយោបល់របស់អ្នកឲ្យយើងខ្ញុំបានស្ដាប់ផង។ សូមបញ្ចេញនូវភាពក្លាហាន សរសេរយោបល់របស់អ្នកនៅក្នុងតេឡេក្រាម/ហ្វេសប៊ុក ជាដើម។ល។ វាក៏មានផ្នែកមតិយោបល់នៅចុងបញ្ចប់នៃទំព័រប្លក់នេះ ដូច្នេះសូមមេត្តាបញ្ចេញមតិយោបល់របស់អ្នកនៅទីនោះផងដែរ។

KICCプロジェクトの成果は何でしょう?
PTTC Kampong Thomでは、58名(女性38名)の新しいStudent-TeachersがTrainingをスタートしました。そのうち41名(女性28名)がPTTCのドミトリーで過ごしています。彼らは、20歳前後の多感な年齢です。ドミトリーの管理担当の教官は、きっととても責任が重くて大変だろうと想像します。
カンボジアの平均値で見れば、小学校学齢の子どもたちの数は減り始めています。都市部では先生の不足を感じることはありません。けれども、しっかりとトレーニングを受けた正規教員の数は足りていない僻地もまだ多いと聞きます。ですから社会に新しい教師を供給するという課題は常に重要です。
58名全員が、2年後には全員卒業して、素敵な先生になってくれることを願います。PTTC コンポントムだけでなく、全国のPTTC/RTTC/TECの教官の皆さま、どうぞ素敵な先生たちを育て上げてください。.
さて、マサ先生がKICCプロジェクトの成果にかんして、次のようなコメントを私にくれました。その一部を紹介します(全部紹介すると長くなるので、一部です)。
マサ先生は、KICCプロジェクト(2022年から2024年)に先立って、コロナ禍前にCISEFによるプログラムでPTTCコンポントムでほぼ2年間、科学算数アドバイザーとして働らかれていました。つまり、KICCプロジェクト以前から現在に至るまでの変化を第三者として語れるのがマサ先生なのです。(日本語注;CISEFはカンボジアで活動する日本のNPOです。「国境なき教師団」という教育アドバイザー派遣のプログラムに、マサ先生は参加されていました)
(1)KICCプロジェクトの前は、会議やLesson Studyの協議の中で決まった少数の先生しか発言しなかった。それが、今では、多くの先生が発言するようになった。以前は黙っているだけだった若い先生も発言している。
(2)KICCプロジェクトの前は、探求型授業(IBL)は理科と算数だけで使える授業法と考えている先生がほとんどだった。今では、PTTC Kampong Thomの多くの教官が、理科以外の教科、社会や国語や体育でも、探求型授業は可能だと考えている。
(3)KICCプロジェクトの前は、PTTC教官が付属小学校で模擬授業をする光景をマサ先生は見たことがなかった。KICCプロジェクトでは、PTTC教官が付属小で模擬授業を実施するようになった。また、PTTCと付属小の協力も、以前より多くなった。
(4)KICCプロジェクトの前と比較すると、教官たちの授業観察の様子が変わってきた。生徒の活動を、生徒グループに近寄って観察する教官が増えている。
(5)KICCプロジェクトの前は、生徒の発言を促すような質問をする教官は少なかった。今では、マサ先生が観察する授業の中では、生徒の質問を促す教官の姿が多く見られるようになった。また、黒板に向かって話すのでなく、生徒に顔を向けて話す先生が増えた。
(6)KICCプロジェクトの前からグループワーク(生徒数が多いと、一グループの生徒は10人近く)は存在した。そして、先日の付属小学校の模擬授業では、ペアトーク(生徒二人で話し合う)活動を先生は取り入れていた。大きな変化だと思う。
さて、これらのマサ先生のコメントを読んで、PTTC Kampong Thomの教官たちはどう思うでしょう?
また他の教員養成校の教官たちは自分たちのTTCと比較して、どう思うでしょう?
KICCプロジェクトの成果と皆さんが考えるものは、なんでしょう?
ぜひ、みなさんの声を聴かせてください。思い切って、どうぞTelegramで書いてみてください。このブログページの末尾にもコメント欄があります。そちらにも自由にコメントを書き込んでみてください。














ឆ្លងកាត់តាមការចូលរួមជាមួយ KICCកន្លងមក ខ្ញុំសង្កេតឃើញថា សកម្មភាពបង្រៀន និងរៀនមានការប្រែប្រួលបែបវិជ្ជមានច្រើន ពិសេសការផ្តោតលើការរៀនបែបឯករាជ្យ និងសកម្ម(បង្កើនសកម្មភាពសិស្ស កាត់បន្ថយសកម្មភាពគ្រូ)។ ចំណុចពិសេសមួយទៀត គឺជម្រុញការគិតបែបស៊ីជម្រៅ និងប្រកបដោយភាពច្នៃប្រឌិត។ វាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ។
ជាយោបល់ខ្ញុំផ្ទាល់ ខ្ញុំគិតថា IBL គឺអាចអនុវត្តបានលើគ្រប់មុខវិជ្ជាទាំងអស់។
សូមអរគុណ!
Thank you veru much for your comment!
ខ្ញុំជាគ្រូសាលាគរុកោសល្យខេត្តកំពង់ធំ ក្រោយពីបានអានយោបល់របស់លោកគ្រូម៉ាសា ខ្ញុំគិតថាពិតជាត្រឹមត្រូវណាស់។ បន្ទាប់ពីទទួលបានពីការចែករំលែកចំណេះដឹងរបស់គម្រោង គ្រូៗទទួលបានចំណេះបន្ថែម និងបានអភិវឌ្ឍនូវចំណេះដឹង។ សូមអរគុណលោកគ្រូម៉ាសា និងអរគុណបុគ្គលិក KICC ទាំងអស់។
Thank you very much for your comment!