ការបណ្ដុះបណ្ដាលគ្រូបង្រៀន ប្រៀបបានដូចជាការរត់ប្រណាំងបណ្ដាក់ ប៉ុន្តែដំបងដែលហុចបន្តតែងតែមានការប្រែប្រួលរូបរាង  バトンリレー でも教員研修ではバトンの形は変わっていく

on Aug 7, 2024, Masa's workshop @ PTTC Kampong Thom

            នៅពេលខ្ញុំបង្ហោះប្លុកចុងក្រោយលើកមុន ខ្ញុំបានសរសេរអំពីភាពស្រដៀងគ្នារវាងការរត់ប្រណាំងបណ្ដាក់ និងការបណ្ដុះបណ្ដាលគ្រូ។ នៅក្នុងការរត់ប្រណាំងបណ្ដាក់ ដំបងត្រូវហុចបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នៅក្នុងការបណ្ដុះបណ្ដាលគ្រូ ខ្លឹមសារមេរៀន និងវិធីសាស្រ្តបង្រៀនត្រូវផ្ទេរបន្តពីគ្រូឧទ្ទេស ទៅគរុសិស្ស ដែលដូចគ្នាទៅហុចដំបងក្នុងការរត់ប្រណាំងបណ្ដាក់។

            ក៏ប៉ុន្តែ ជាធម្មតា មានភាពខុសគ្នាខ្លះរវាងការរត់ប្រណាំងបណ្ដាក់ និងការបណ្ដុះបណ្ដាលគ្រូ។ នៅក្នុងការរត់ប្រណាំងបណ្ដាក់ ដំបងមានតែមួយគត់ ប្រើតាំងពីពេលចាប់ផ្ដើមរហូតដល់ចប់។ ប៉ុន្តែ នៅក្នុងការបណ្ដុះបណ្ដាលគ្រូ ឧទាហរណ៍ វិធីសាស្រ្តបង្រៀន តែងតែផ្លាស់ប្ដូរជានិច្ចជាកាល។

            បើអ្នកជាគ្រូឧទ្ទេស អ្នកប្រហែលជាធ្លាប់ ជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់រៀនហើយ មែនទេ? អ្នកប្រហែលជាធ្លាប់មានគ្រូដែលអ្នកបានចូលចិត្ត ហើយការបង្រៀនរបស់គាត់នៅតែមានឥទ្ធិពលទៅលើរបៀបបង្រៀនរបស់អ្នក។ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ក៏បានទទួលឥទ្ធិពលយ៉ាងខ្លាំងពីគ្រូម្នាក់ដែលខ្ញុំបានរៀនជាមួយគាត់ កាលខ្ញុំនៅជាសិស្ស។

            ក៏ប៉ុន្តែ ថ្នាក់រៀនដែលលោកគ្រូអ្នកគ្រូបានរៀន ប្រហែលជា “ថ្នាក់រៀនតាមបែបគ្រូមជ្ឈមណ្ឌល”នៅពេលនោះ។ ប្រសិនបើបែបនោះមែន វាអាចថាជារឿងមិនសូវល្អទេក្នុងការហុចដំបងដែលអ្នកបានទទួលពីគ្រូរបស់អ្នក ទៅគ្រូបង្រៀននៅជំនាក់ក្រោយអ្នក។

            លោកគ្រូអ្នកគ្រូខ្លួនឯងផ្ទាល់គួរតែរៀនវិធីសាស្រ្តបង្រៀនថ្មី និងផ្លាស់ប្ដូរវិធីសាស្រ្តបង្រៀនដោយខ្លួនឯង។ ហើយដំបងដែលអ្នកហុចបន្តទៅឲ្យគរុសិស្ស/សិក្ខាកាមរបស់អ្នក នឹងមានរាងរៅខុសគ្នាបន្តិចពីលើកមុន។

            វាក៏កើតឡើងពិតប្រាកដចំពោះ IBL កំពង់ធំផងដែរ។ អ្នកបានរៀនវិធីសាស្រ្តថ្មីតាមរយៈគម្រោង KICC ។ ប៉ុន្តែវាអាចនៅតែជាវិធីសាស្រ្តរបស់ជប៉ុន។ អ្នកមិនចាំបាច់ហុចដំបងដែលអ្នកបានទទួលពីគម្រោង KICC ដោយផ្ទាល់ទៅកាន់គរុសិស្សរបស់អ្នកឡើយ។  អ្នកត្រូវតែកែសម្រួលវាឲ្យសមស្របទៅនឹងបរិយាកាសអប់រំរបស់ប្រទេសកម្ពុជា ហើយផ្ទេរចំណុចល្អទៅឲ្យគរុសិស្សរបស់អ្នក។

   នោះគឺជាអ្វីដែលខ្ញុំចង់សំដៅទៅលើពាក្យ “ដំបងមានការប្រែប្រួលរូបរាង”។

            ជាការពិត ប្រសិនបើយើងផ្លាស់ប្ដូររូបរាងដំបង យើងមិនចង់ឲ្យវាក្លាយជាដំបងអាក្រក់ជាងមុនឡើយ​។ ដូចនេះ វាមានសារៈសំខាន់ណាស់ដែលយើងគួរតែចៀសវាងកែលម្អវាតែម្នាក់ឯង ដូចនេះចាំបាច់ត្រូវធ្វើការការព្យាយាមកែលម្អជាក្រុមទើបល្អ ឧទាហរណ៍ តាមរយៈការសិក្សាមេរៀន (Lesson Study) ហើយយើងចែករំលែកគំនិតគ្នាទៅវិញទៅមក។ អញ្ចឹងហើយ បានជានៅក្នុងគម្រោង KICC យើងមិនប្រើតែវិធីសាស្រ្តបង្រៀន IBL តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវិធីសាស្រ្តសម្របសម្រួលទៀតផង។

            គម្រោង KICC កំពុងតែព្យាយាមចែករំលែកវិធីសាស្រ្តសម្របសម្រួលទៅកាន់សាលាគរុកោសល្យកំពង់ធំទាំងមូល។

            ក្នុងការផ្លាស់ប្ដូររូបរាងដំបង ប្រាកដណាស់ថានឹងមានកំហុសកើតមានឡើង។ ប៉ុន្តែនេះគឺជាផ្នែកមួយទូទៅនៅក្នុងដំណាក់កាល “សាកល្បង និងមានកំហុស”។ ខ្ញុំជឿថា វាគឺជារឿងសំខាន់ណាស់សម្រាប់គ្រូបង្រៀនដែលត្រូវមានអាកប្បកិរិយាយបែបនេះ ក្នុងការធ្វើឲ្យមានកំហុស ហើយរៀនពីកំហុសទាំងនោះ។ ទេៗ! វាមិនមែនសំដៅតែទៅលើគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែជីវិតគឺជាដំណើរការនៃការ “សាកល្បង និងមានកំហុស” ហើយការបរាជ័យគឺជាការពិត (a fact) នៃជីវិតរបស់យើង។ សូមកុំបោះបង់ សូមកុំខ្លាចបរាជ័យ។

    សូមកែលម្អរូបរាងដំបងដែលអ្នកកំពុងតែកាន់ ហើយហុចបន្តទៅឲ្យគរុសិស្ស និងសិក្ខាកាមរបស់អ្នក។ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងប្រាប់សិក្ខាកាមថា “វាមិនអីទេ ប្រសិនបើចង់ធ្វើការផ្លាស់ប្ដូររូបរាងដំបងដោយខ្លួនអ្នកផ្ទាល់ ដើម្បីឲ្យវាសមស្របទៅនឹងបរិយាកាសសាលារៀនដែលអ្នកត្រូវធ្វើការបង្រៀន បន្ទាប់ពីអ្នកបានបញ្ចប់ការសិក្សាពីសាលាគរុកោសល្យ”។

    ជា​ការ​ពិត​ណាស់ ដំបង​ដែល​ខ្ញុំ​កំពុង​សរសេរ​នៅ​ក្នុង​ប្លក់​នេះ​គឺ​ជា​ពាក្យ​ប្រៀបធៀប​សម្រាប់​វិធី​បង្រៀន។ 

on Aug 7, 2024, Masa’s workshop @ PTTC Kampong Thom

バトンリレー でも教員研修ではバトンの形は変わっていく

 前回、リレー競技と教員トレーニングは似たところがあるということ書きました。リレー競技で、順番にわたされていくのがバトンです。そして、教員トレーニングでは教科内容や教授法などが、トレーナーから学生へと渡されていく。

 けれども、リレー競技と教員トレーニングでは違うことも当然あります。リレー競技では、最初から最後までバトンはずっと同じものです。けれども、教員トレーニングでは、例えば先生が学ぶべき教授法は、だんだんに変わっていきます。

 もしあなたが今トレーナーであるなら、あなたは学生時代に勉強がよくできる生徒だったでしょう、ね? きっとあなたには好きな先生がいて、今でもその先生の教え方があなたの教え方に影響を与えているはずです。私(ムラヤマ)も、学生時代に出会った先生の影響を強く受けています。

 けれども、もしかしたらあなたの受けた授業は「先生中心の学習法」だったかもしれません。つまり、あなたが以前受け取ったバトンを、そのまま次の世代の先生たちに渡すのはよくないのかもしれません。

 あなた自身が新しい教え方を学んで、あなた自身の教員としてのスタイルを変化させていく。そうすればあなたがあなたの学生に渡すバトンの形は、以前と比べて少し変わっっていくはずです。

 それはIBL-Kampong Thomでも言えることです。あなたはKICCプロジェクトを通して、新しい授業法を学んだ。けれども、それはまだ日本型のやり方かもしれません。それをカンボジア型のやり方 にあなた自身が変えて良いのです。KICCプロジェクトから受け取ったバトンを、そのままあなたの学生に渡す必要はありません。現在のカンボジアの教育環境に適応させて、それを学生に渡していけば良いのです。

 それが「バトンの形は変わっていく」という意味です。

 もちろん、形を変えたら、悪いバトンになってしまうのは困ります。ですから、独りだけで考えるのではなく、例えば授業研究を通じてみんなで授業を見て、意見を出し合うことが大事になるのです。ですから、KICCプロジェクトでは、IBLの教授法だけではなく、ファシリテーションの技術もPTTCコンポントム全体に伝えようとしてきました。

 バトンの形を変える中で、もちろん失敗は起こります。でも、それは試行錯誤(Try and Error)のプロセスの中では当たり前のことです。失敗して、失敗から学ぶ、そういう姿勢が教師にはとても大事だと私は思います。いや、教師だけでなく、人生はTry and Error、失敗はつきものです。失敗を恐れずに、ネバーギプアップの精神で、いきましょう。

 あなたの持っているバトン、どうぞ少しその形を改善して、教員養成校の学生たちや小学校の生徒たちに渡してください。 そして、学生たちにも「教員養成校を卒業した後に派遣された小学校での学校環境に合わせて、自分でバトンの形を変えても大丈夫ですよ」と伝えていただければと思います。

 もちろん、私がこのブログで書いているバトンいうのは、教授法の比喩ですよ。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です