តោះ! ចូរធ្វើខ្លួនឲ្យមានសេរីភាពពីចិត្តដ៏តូចចង្អៀតទៅលើពាក្យ “សម្មតិកម្ម” ហើយស្វែងរកអត្ថន័យដ៏ទូលំទូលាយនៃពាក្យ “សម្មតិកម្ម” វិញ! (យោបល់របស់លោកគ្រូអូកាម៉ូតុ ទី២)   狭い意味の「仮説」から自由になり、広い意味の「仮説」をめざしましょう!(岡本先生コメント その2)

One of hopes  គ្រូ សារី for IBL-Kampong Thom! 

(យោបល់របស់លោកគ្រូអូកាម៉ូតុ តពីលើកមុន)

            ប្រសិនបើនៅក្នុងការសិក្សាប្រចាំថ្ងៃរបស់កុមារ មានការិះរក(ការសិក្សាដែលមានគោលបំណងដោះស្រាយអ្វីមួយឲ្យជាក់លាក់ ដោយផ្ដោតយ៉ាងជ្រៅទៅលើដំណោះស្រាយបញ្ហា)នោះ “សម្មតិកម្ម” ត្រូវតែកើតមាន ដោយវាមិនបានកំណត់ថាមានតែទៅលើមុខវិជ្ជា “វិទ្យាសាស្រ្ត” នោះទេ តែវាក៏មានទៅលើមុខវិជ្ជាទាំងអស់ដូចជា “ភាសាខ្មែរ” ឬ “សិក្សាសង្គម” ជាដើម ។ ប្រសិនបើអ្នកគិតថាមុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គមមិនអាចបង្កើតសម្មតកិម្មបាន គឺជាគំនិតដែលខុស។  (ប៉ុន្តែភាគច្រើនវាមានការពិបាកក្នុងការបង្កើត “សម្មតិកម្ម” ដែលជាចំនុចខុសគ្នាខ្លាំងរវាងមុខវិជ្ជាវិទ្យាសាស្រ្ត ទាក់ទងនឹងចំនុចនេះ ខ្ញុំនឹងពន្យល់នៅពេលក្រោយ)។ វាមិនលំបាកទាល់តែសោះក្នុងការបង្កើតសម្មតិកម្មសម្រាប់ការសិក្សាតាមបែបរិះរកទាក់ទងនឹងមុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គម។

            តើមានភាពខុសគ្នាយ៉ាងដូចម្ដេចរវាង “សម្មតិកម្ម”នៅក្នុងមេរៀនវិទ្យាសាស្រ្ត និង “សម្មតិកម្ម” នៅក្នុងមេរៀនភាសាខ្មែរ ឬសិក្សាសង្គម។?

            នៅក្នុងការសិក្សាវិទ្យាសាស្រ្តតាមបែបរិះរក “សម្មតិកម្ម”គឺផ្អែកទៅលើការផ្ទៀងផ្ទាត់ការពិតតាមបែបដក (deductive verification [ពីគំនិតទូទៅកាត់បន្ថយមកផ្ដោតតែគំនិតជាក់លាក់មួយ]) ដោយផ្ដោតសំខាន់ទៅលើលក្ខណៈវិទ្យាសាស្រ្តជាសាកល និងសនិទានកម្ម (ភាពដែលផ្អែកទៅលើហេតុផល និង logic)។ ដូចនេះហើយ ចម្លើយចំពោះសម្មតិកម្មមាន “លទ្ធផលរំពឹងទុក”។

            ម្យ៉ាងវិញទៀត “សម្មតិកម្ម” នៅក្នុងភាសាខ្មែរ និងសិក្សាសង្គម ដែលត្រូវបានធ្វើការសន្មតទុកជាមុន និងអាស្រ័យលើការច្នៃប្រឌិតទៅតាមបុគ្គល និងការទំនាក់ទំនងសនិទានដោយផ្អែកលើហេតុផល គឺជា “ផែនការព្រៀងទុក” ដែលសិស្សទាំងអស់ធ្វើការត្រួតពិនិត្យមើលប្រសិនបើសុពលភាពរបស់វាអាចត្រូវគេបង្កើតឡើងវិញជាលក្ខណៈរួមមួយ។ដោយផ្អែកលើ “ផែនការ”នេះ សិស្សចាប់ផ្ដើមធ្វើការពិភាក្សាគ្នា ហើយស្វែងរកដោយគំនិតផ្ទាល់ខ្លួនគេដែលមានលើសពី “ផែនការ”ដំបូងរបស់ពួកគាត់។ “ផែនការ”នេះ ក្លាយជា “សម្មតិកម្ម”ពេលដែល IBLត្រូវបានប្រើនៅក្នុងថ្នាក់រៀនភាសាខ្មែរ និងម៉ោងរៀនមុខវិជ្ជាផ្សេងទៀត (សូម្បីតែថ្នាក់វិទ្យាសាស្រ្តផងដែរ)។

            ទោះជាយ៉ាងណាក៏ដោយ “សម្មតិកម្ម”គឺគ្រាន់តែគំនិតបណ្ដោះអាសន្នតែប៉ុណ្ណោះ។ អញ្ចឹងហើយបានជាសូម្បីតែនៅក្នុងការសិក្សាតាមបែបរិះរករបស់មុខវិជ្ជាវិទ្យាសាស្រ្ត វាគឺជាការល្អ ប្រសិនបើ“សម្មតិកម្ម”មាន “ផ្នែកដែលអាចឲ្យគេសួរបាន” និង “ផ្នែកសម្រាប់ធ្វើឲ្យលេចចេញជាគំនិតបង្កើតសម្មតិកម្មផ្សេងទៀតបាន”។ ប៉ុន្តែ ជាពិេសស សម្រាប់ករណីវិទ្យាសាស្រ្ត ខ្ញុំ(អូកាម៉ូតុ)គិតថា មាននិន្នាការខ្លាំងមួយសម្រាប់អត្ថន័យនៃពាក្យ “សម្មតិកម្ម” ដែលជាគោលបំណងដាច់ខាតមួយ ហើយត្រូវបានគេបកស្រាយទៅជា “សេចក្ដីសន្និដ្ឋាន”រួមមួយ។

            ក្នុងករណីសម្មតិកម្មដែលមានចម្លើយតែ១គត់ ហើយទោះបីជាសិស្សធ្វើការពិភាក្សាគ្នាយ៉ាងម៉េចក៏ដោយ ក៏គ្មានចម្លើយអ្វីផ្សេងទៀតដែរ។ នោះក៏ដោយសារតែមានការកំណត់ចម្លើយដែលត្រូវតែប៉ុណ្ណោះ។ ប្រសិនបើមានករណីបែបនេះមែន យើងមិនហ៊ានធានាបានឡើយថា “ឳកាសរបស់កុមារក្នុងការគិតដោយសេរីដោយខ្លួនឯង” អាចនឹងមានលទ្ធភាពខ្ពស់កើតឡើង។ នេះក៏ដោយសារតែសិស្សព្យាយាមរកតែចម្លើយដែលមាន “លទ្ធផលត្រូវ” ទៅតាមអ្វីដែលគ្រូគាត់ចង់បាន។ ប្រសិនបើបែបនេះមែន វាមិនមែនជាគោលដៅពិតប្រាកដរបស់ IBL នៅក្នុងន័យទូលំទូលាយនោះឡើយ។

ខ្ញុំគិតថា កាលដែលប្រើ “សម្មតិកម្ម” ជាញឹកញាប់នៅក្នុងវិទ្យាសាស្រ្ត បានធ្វើឲ្យមានទំនោរផ្សារភ្ជាប់ទៅនឹងការបកស្រាយពាក្យ “សម្មតិកម្ម”យ៉ាងចង្អៀត។ ប្រសិនបើដូចនេះ យើងគួរតែប្រើពាក្យ “ទស្សន៍ទាយ (Prediction ឬ Forecast)” ជំនួសឲ្យការប្រើពាក្យ “សម្មតិកម្ម” នៅក្នុង IBLកំពង់ធំវិញ ដើម្បីឆាប់យល់។

            ខ្ញុំចង់ឲ្យមានការយល់ឃើញយ៉ាងទូលំទូលាយចំពោះពាក្យ “សម្មតិកម្ម”នៅក្នុង IBLកំពង់ធំ ជាងនៅក្នុងគម្រោង IBL-STEPSAM2 កាលពីលើកមុន។

(នៅមានត)

One of hopes for IBL-Kampong Thom! (The trainer គ្រូ សារី  of PTTC Kampong Thom)

狭い意味の「仮説」から自由になり、広い意味の「仮説」をめざしましょう!(岡本先生コメント その2)

(岡本先生のコメント、前回からの続きです)

 つまり子どもたちの日々の学びが、探究という「具体的な解決を目指してそこでの課題を深く掘り下げる学び」ならば、「理科」に限らず、「国語」や「社会」など全ての科目において、「仮説」は必ず存在します。国語や社会の探究には「仮説」がないという考えは正しくありません(ただ、理科のように「仮説」を明確に検証できないことも多いという大きな違いはあります、そのことはこの後にさらに説明します)。言語や社会に関する探究の学びに仮説を立てることは、決して難しいことではありません。

 では、理科における「仮説」と、国語や社会における「仮説」との違いは何でしょう?

 科学的な普遍性、客観的な合理性を基盤・前提とする理科の探求において、「仮説」はその真理性が演繹的に追検証(ついけんしょう)される対象です。仮説の答えは、確認される「期待される結果」が存在します。

 一方で、主観的な創造性、コミュニケーション合理性を基盤・前提とする国語や社会の学びにおける「仮説」は、その妥当性を帰納的に再構成できるか生徒全員で検討する「試案」です。必要に応じて、その「試案」を打ち消してあらたな妥当な見解を発見してくための、ひとまずの「案」、それが「仮説」の位置づけです。

 どちらにしても、「仮説」はあくまでも仮りのアイデアです。ですから、理科の探求であっても、「仮説」には「疑える部分」や、「別の仮説がでてくる余地」もあったほうがよいのです。しかし、特に理科の場合、「仮説」の意味が、絶対的なものとして目的化され、たったひとつの「結論」とされる考え方が強いように私(岡本)は感じています。

 仮説の答えが1つだけというケースでは、生徒たちが話し合うとしても、その答えは自由ではない。なぜなら、最終的に正しいとされる答えだけが求められているのですから。もしそうであれば、「子どもたち自身が自由に考える機会」が十分に保障されない可能性が高い。先生の求める「正しい結果」だけを生徒は答えようと努力する。そうであれば、それは広い意味でのIBLが目指す本当の姿ではありません。

 このような理科で起こりやすい「仮説」の使い方が、「仮説」を狭く解釈する傾向と繋がっているのではないでしょうか。そうであれば、IBLコンポントムでは「仮説hypothesis」という言葉にこだわることなく、「予測Prediction」や「見通しForecast」を使った方が理解しやすいかもしれません。

 IBL⁻コンポントムでは、「仮説」をこれまでのIBL⁻STEPSAM2よりも広くとらえたいのです。    (つづく)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です