គម្រោង KICC – សមាជិកក្រុមជនជាតិជប៉ុន នឹងមកទស្សនកិច្ចនៅសាលាគរុកោសល្យខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា។  KICCプロジェクト 日本チームコンポントムPTTCで8月16日から24日まで活動予定です

@OKAMOTO Workshop with PTTC KT team by Zoom on Aug 10, 2023

            គម្រោង KICC (Kobe International Community Cetner)ចាប់តាំងពីខែកក្កដាមក លោកគ្រូ Okamoto បានរៀបចំសិក្ខាសាលាតាម Zoom សម្រាប់ក្រុមដែលបានជ្រើសនៅសាលាគរុកោសល្យកំពង់ធំ និង IBLកំពង់ធំថ្មី។ សម្រាប់សិក្ខាសាលាដែលបានរៀបចំចំនួន៩លើក យើងបានជ្រើសរើសប្រធានបទពីសៀវភៅសិក្សាសង្គម ហើយបានបង្កើតជាជំពូកៗដោយប្រើប្រាស់ IBL។

            សិក្ខាសាលាតាមរយៈ Zoom ពិតជាមានភាពខុសគ្នាខ្លាំងបើធៀបទៅនឹងសិក្ខាសាលាដោយផ្ទាល់។ ដោយសារបញ្ហាអ៊ីនធ័រណែត ភាគច្រើនសិក្ខាកាមត្រូវបិទវីដេអូ ហើយបានត្រឹមតែបើកសម្លេងនិយាយតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោកគ្រូ Okamoto និយាយជាភាសាជប៉ុន ហើយលោកគ្រូអ្នកគ្រូជាសិក្ខាកាមនិយាយភាសាខ្មែរ។ ដូចនេះការធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នាត្រូវពឹងផ្អែកលើអ្នកបកប្រែ។ ចំពោះឯកសារក៏ដូចគ្នា។ ការបកប្រែឯកសារពីភាសាជប៉ុនមកខ្មែរ គឺអាចធ្វើបានទុកជាមុន ប៉ុន្តែការបកប្រែឯកសាររបស់លោកគ្រូអ្នកគ្រូPTTC កំពង់ធំ ដែលបានរៀបចំឡើងក្នុងពេលសិក្ខាសាលា មកជាភាសាជប៉ុនក្នុងពេលភ្លាមៗ គឺវាមិនមែនជាការងាយស្រួលឡើយ។

            សិក្ខាសាលាដែលធ្វើតាម Zoom ត្រូវចំណាយពេលយូរជាងសិក្ខាសាលាដែលរៀបចំនៅកន្លែងដោយផ្ទាល់។ ទោះបីជាមានស្ថានភាពលំបាកយ៉ាងនេះក៏ដោយ ក៏លោកគ្រូអ្នកគ្រូ PTTC កំពង់ធំ នៅតែខិតខំចូលរួមសិក្ខាសាលាយ៉ាងសកម្ម។

            ចាប់ពីថ្ងៃទី ១៦ ខែសីហា សមាជិកជប៉ុនចំនួន ៥រូប របស់គម្រោង KICC នឹងទៅខេត្តកំពង់ធំ ហើយលើកនេះគឺពួកគាត់អាចរៀបចំសិក្ខាសាលាដោយផ្ទាល់បាន។ លោកគ្រូ Okamoto នឹងបន្តរៀបចំ IBLកំពង់ធំថ្មីជាមួយគ្រូដែលបានជ្រើសរើស។ ហើយលោកគ្រូម៉ាសា(Masa) នឹងសាកល្បងរៀបចំជាមួយលោកគ្រូអ្នកគ្រូផ្នែកវិទ្យាសាស្រ្តគណិតវិទ្យាឲ្យលើសពីអ្វីដែលមាននៅក្នុង STEPSAM2។

ហើយលោកគ្រូ Nishi នឹងបន្ថែមពីជំនាញសម្របសម្រួលថែមទៀត។

វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំដោយ កញ្ញាErika និងលោកស្រី Keiko ដែលជាសមាជិក KICC មជ្ឈមណ្ឌលសហគមន៍អន្តរជាតិនាទីក្រុងកូបិ) និងធ្វើការសហការជាមួយក្រុមការងារផ្នែកគ្រប់គ្រងសាលាគរុកោសល្យខេត្តកំពង់ធំ។

            ខ្ញុំមានជំនឿជឿជាក់ថា លោកគ្រូអ្នកគ្រូនឹងទទួលបាននូវចំណេះដឹងល្អៗប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់។

            ជាក់ស្ដែង មានខ្យល់ព្យុះថៃហ្វុងដ៏ធំបោកបក់មកកណ្ដាលកោះជប៉ុន នៅថ្ងៃទី១៤ ទី១៥ ខែសីហានេះ។ ជាពិសេស នៅពេលដែលជើងយន្តហោះរបស់លោកគ្រូម៉ាសា ចេញពីទីក្រុងតូក្យូ តើអាចហោះដោយសុវត្ថិភាពដែរឬទេ? ខ្ញុំពិតជាមានការព្រួយបារម្ភណាស់។ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) សូមបួងសួងពីទីក្រុងភ្នំពេញ សូមឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរមកកំពង់ធំប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលា។

@OKAMOTO Workshop with PTTC KT team by Zoom on Aug 10, 2023

KICCプロジェクト 日本チーム
コンポントムPTTCで8月16日から24日まで活動予定です

   7月に入ってから、KICC(神戸インターナショナルコミュニティセンター)プロジェクトでは、岡本先生がPTTCコンポントムの選抜チームと新しいIBLコンポントムに向けてZoomでのワークショップを行ってきました。9回におよぶワークショップでは、社会科目の教科書からテーマを選んで、その単元でのIBLを取り入れた授業づくりに取り組んできました。

   ZoomでのWorkshopは、Face to Faceと比較すると、やはり制約も大きい。インターネットのキャパシティの問題もあり、参加者の多くは画像を映さずに声だけで参加することが多いのです。さらに、岡本先生は日本語で、PTTC KTの先生方はクメール語を使います。そのため、常に通訳者を入れてのコミュニケーションとなります。資料も同様です。日本語の資料は事前にクメール語に訳すことが可能ですけれど、Workshopの間にPTTC KTの先生方がその場で作る資料を、すぐに日本語に翻訳することは簡単ではありません。

   このようにZoomでのWorkshopは、対面で実施するよりも時間もかかります。そんな困難な状況でも、PTTC KTの先生方は一生懸命参加してくれています。

   さて、そして8月16日からはKICC プロジェクトの日本側メンバーが5名、コンポントムに滞在して、今度こそFace to Faceでの研修を実施します。岡本先生は新しいIBLコンポントムの開発を選抜チームと継続します。さらにマサ先生は、理数科チームを対象に、STEPSAM2 IBLを超えるために、やはり新しいIBLコンポントムにチャレンジします。そして、西先生はファシリテーション能力のさらなる研修を提供する予定です。

  研修のマネージメントは、KICCのエリカさんとケイコさんがコンポントムPTTCのマネージメントチームと協力して進めます。

  ぜひ有意義な日々になることを心から祈っています。

   実は、8月14日15日ごろにとても大きな台風が日本列島の真ん中に襲来するのです。特に東京から出発するマサ先生が乗る飛行機が無事に飛び立つことができるか? ちょっと心配な状況なのです。ぜひ皆さんが無事にコンポントムに到着できますように、私(村山)はプノンペンからお祈り申し上げます。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です