ចាប់តាំងពីខែមុនមក គម្រោង KICC បានកំពុងរៀបចំបង្កើតមេរៀន IBL ថ្មី ដោយមានការចូលរួមពីលោកគ្រូ Okamoto និងគ្រូឧទ្ទេសសាលា PTTC កំពង់ធំ (ព្រមទាំងលោកគ្រូអ្នកគ្រូសាលាអនុវត្ត) ក្នុង១សប្ដាហ៍ ១ដងតាមរយៈ Zoom ។
នៅពេលដែលពិនិត្យមើលសកម្មភាពទាំងអស់នេះ ខ្ញុំបានសង្កេតឃើញថាផ្នែកដែលពិបាកបំផុត គឹជាការធានាឲ្យមានភាពស៊ីសង្វាក់គ្នារវាងខ្លឹមសារនៅក្នុងសៀវភៅមេរៀន និងកម្មវិធីសិក្សា (វាដូចនឹងការគិតរបស់ខ្ញុំកន្លងមក…)។ ប្រសិនបើការអប់រំនៅសាលាកម្ពុជាត្រូវបញ្ចូលថ្នាក់ដែលមានការចូលរួមសកម្មភាពពីសិស្ស នោះវាចាំបាច់ណាស់ត្រូវធ្វើការកែប្រែកម្មវិធីសិក្សា និងសៀវភៅសិក្សានាពេលអនាគតដ៏ខ្លីខាងមុខ។ វាគឺជារឿងពិបាកណាស់ក្នុងការអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌល ដោយប្រើប្រាស់សៀវភៅដែលផ្ដោតទៅលើវិធីសាស្រ្តគ្រូមជ្ឈមណ្ឌល។
នៅពេលខ្ញុំជាសិស្សបឋមសិក្សា គឺស្ថិតនៅក្នុងកំឡុងឆ្នាំ១៩៧០។ បើរាប់មកដល់ពេលនេះ គឺវាមានរយៈពេលប្រហែល ៥០ឆ្នាំ ដែលត្រូវជាពាក់កណ្ដាលសតវត្សន៍ទៅហើយ។ នៅប្រទេសជប៉ុន សៀវភៅបឋមសិក្សានាពេលសម័យនោះ និងសៀវភៅបឋមសិក្សានាពេលសម័យបច្ចុប្បន្ននេះ គឺខុសគ្នាខ្លាំងណាស់។ ក្រៅពីគុណភាពសន្លឹកក្រដាសល្អជាងមុន មានរូបថតចម្រុះពណ៌មើលទៅឃើញស្អាត សៀវភៅក៏មានរចនាសម្ព័ន្ធខុសគ្នាទាំងស្រុងផងដែរ។
នាពេលបច្ចុប្បន្ន សម្រាប់សៀវភៅវិទ្យាសាស្រ្តថ្នាក់បឋមនៅប្រទេសជប៉ុន ប្រសិនបើគ្រូបង្រៀនតាមសៀវភៅសិក្សាវិទ្យាសាស្រ្ត នោះថ្នាក់រៀននឹងគោរពទៅតាមគោលវិធីសិស្សមជ្ឈមណ្ឌលដោយស្វ័យប្រវត្តិ។ ហើយក៏ប្រហែលជាសៀវភៅសិក្សាផ្សេងទៀតដែលមិនមែនជាមុខវិជ្ជាវិទ្យាសាស្រ្ត ក៏មានលក្ខណៈស្រដៀងគ្នាអញ្ចឹងដែរ។
នៅប្រទេសកម្ពុជា តើនរណាជាអ្នកផលិតសៀវភៅសិក្សា? នាយកដ្ឋាននៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ហៅកាត់ថា DCD (នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា) ទទួលបន្ទុកផលិតសៀវភៅសិក្សា។ កាលពីមុន ខ្ញុំបានជួយសហការជាមួយនាយកដ្ឋាននេះ ដើម្បីផលិតសៀវភៅសិក្សា។ នៅពេលនោះ អ្នកចូលរួមនិពន្ធសៀវភៅរួមមាន បុគ្គលិកមកពី NIE, DCD និងគ្រូបង្រៀននៅតាមសាលាដែលមានបទពិសោធន៍ច្រើនឆ្នាំ។
ពេលកំពុងសរសេរសៀវភៅសិក្សា មានបញ្ហាទូទៅមួយគឺថា អ្នកនិពន្ធទាំងអស់នោះមិនមានបទពិសោធន៍ក្នុងការសិក្សាសៀវភៅសិក្សាពីប្រទេសផ្សេងៗឡើយ។ ប៉ុន្តែ ក៏មានគ្រូខ្លះធ្លាប់បានអានសៀវភៅសិក្សាជាភាសាអង់គ្លេសដែរមានលក់នៅទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ គ្មានគ្រូណាម្នាក់បានសិក្សាពីប្រវត្តិនៃការបង្កើតសៀវភៅសិក្សានៅក្នុងប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល 50 ឆ្នាំកន្លងមកនេះទេ។
បច្ចុប្បន្ននេះ សមាហរណកម្មអាស៊ានកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ខ្ញុំសង្ឃឹមថានឹងមានអ្នកស្រាវជ្រាវកម្ពុជា សិក្សាពីការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍សៀវភៅសិក្សាក្នុងបណ្តាប្រទេសអាស៊ាន នឹងលេចចេញមុខក្នុងពេលឆាប់ៗនេះ។ ជាពិសេស ខ្ញុំចង់ឃើញអំពីរបៀបនៃការគិតរបស់វិធីសាស្រ្តសិស្សមជ្ឈមណ្ឌលថាតើមានឥទ្ធិពលយ៉ាងដូចម្តេចខ្លះទៅលើខ្លឹមសារមេរៀននៅក្នុងសៀវភៅសិក្សា និងធ្វើការណែនាំរបៀបបង្រៀនថ្មីមកកាន់ប្រទេសកម្ពុជា។ (និយាយអញ្ចឹង សូមកុំមើលស្រាលលើការពិតថា មិនមានមុខវិជ្ជាផែនដីវិទ្យានៅក្នុងការអប់រំកម្រិតមធ្យមសិក្សានៅប្រទេសសិង្ហបុរីឲ្យសោះ។ នៅប្រទេសសិង្ហបុរី ខ្លឹមសារមេរៀនផែនដីវិទ្យា ត្រូវបានដាក់បញ្ចូលទៅក្នុងមេរៀនគីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា។ ខ្ញុំសង្ឃឹមថាកម្ពុជានឹងអភិវឌ្ឍធនធានមនុស្សដែលអាចពិភាក្សាអំពីបញ្ហាទាំងនេះផងដែរ។)
ដូច្នេះតើគួររៀននៅឯណា បើខ្ញុំចង់ធ្វើជាអ្នកស្រាវជ្រាវ? ឬ តើអ្នកស្រាវជ្រាវត្រូវទទួលការបណ្តុះបណ្តាលនៅឯណា? តើវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (P-TEC) និងវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង (B-TEC) អាចបណ្តុះបណ្តាលអ្នកស្រាវជ្រាវបែបនេះបានដែរឬទេ? ឬវិទ្យាស្ថានជាតិអប់រំ (NIE)? វានឹងកាន់តែល្អប្រសិនបើនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា (DCD) អាចអភិវឌ្ឍជំនាញសរសេរសៀវភៅសិក្សាដោយឯករាជ្យបាន។ មួយវិញទៀត តើមហាវិទ្យាល័យអប់រំ របស់ RUPP អាចដើរតួជាអ្នកបណ្តុះបណ្តាលអ្នកស្រាវជ្រាវផ្នែកអប់រំដែរឬទេ?
នៅក្នុងប្រទេសកម្ពុជា មិនមានកញ្ចប់ថវិការសម្រាប់ធ្វើការស្រាវជ្រាវទេ។ បើយើងមិនកែទម្រង់ពីចំនុចនេះទេ អ្នកស្រាវជ្រាវក៏មិនរីកចម្រើនដែរ។
ប្រសិនបើគិតឲ្យកាន់តែស៊ីជម្រៅ ខ្ញុំសង្ឃឹមថាមានក្រុមហ៊ុនឯកជនផលិតសៀវភៅសិក្សាជាច្រើនធ្វើការប្រកួតប្រជែងគ្នា។ នៅពេលមានការប្រកួតប្រជែងគ្នា នោះនាំឲ្យមានការគិតគូរដល់គុណភាពបានល្អប្រសើរ។ អាស្រ័យហេតុនេះ ចាំបាច់ត្រូវផ្សព្វផ្សាយខ្លឹមសារប្រឡងសម្រាប់ថ្នាក់ទី៩ និងទី១២ ដើម្បីឲ្យគ្រប់គ្នាបានដឹង។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ វាអាចនឹងមានគុណវិបត្តិ ប្រសិនបើអ្នកមិនធ្វើការសិក្សាពីសៀវភៅសិក្សាដែលចេញដោយ DCD/PDH (រោងពុម្ព និងចែកចាយ)។ ខ្ញុំគិតថា វាត្រូវការភាពក្លាហានក្នុងការផ្សព្វផ្សាយខ្លឹមសារនៃការប្រឡងជាសាធារណៈ។ ដូចនេះ វាចាំបាច់ត្រូវការ ការចាប់ផ្ដើមនៅត្រង់ចំណុចណាមួយ។ ខ្ញុំសង្ឃឹមថា ស្ថានភាពអាចនឹងមានការផ្លាស់ប្ដូរទៅជាល្អវិញ។
អ្ហា៎! វិថីដែលឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យអប់រំ ពិតជាគ្មានទីបញ្ចប់មែន។ វាពិតជាពិបាក ពិបាកណាស់។ តែខ្ញុំសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ សូមព្យាយាមឲ្យអស់ពីសមត្ថភាព។ វាជាគម្រោងតូចមួយ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់គម្រោង KICC ផងដែរ។

生徒参加型の学習と教科書/カリキュラムについて
KICCプロジェクトは先月から、岡本氏とPTTCカンポントムの教師(附属小学校教師を含む)を週に1回Zoomでつなぎ、新たなIBLスタイルの授業開発に取り組んでいます。
その活動を見ていると、教科書の内容とカリキュラムの整合性を確保することが最も難しいことに気づきます(予想していたことですけれど…)。 カンボジアの学校教育に生徒中心の授業が組み込まれるのであれば、近い将来、カリキュラムや教科書を改訂することは必要不可欠でしょう。 教師中心の教科書を使って生徒中心の教育を実践することは非常に困難です。
私が小学生の頃は1970年代。 今から約50年、つまり半世紀になります。 日本の教科書は、当時の教科書と今日の教科書とは大きく異なっています。 より良い紙質、よりカラフルな写真に加えて、教科書の構成はまったく異なります。
現在、日本の小学校理科教科書では、教師が理科教科書に従えば、授業は自動的にスチューデントセンターの方針に従うことになります。 おそらく、理科以外の他の教科書も同様でしょう。
カンボジアでは誰が教科書を作っているのでしょうか? 教育・青少年・スポーツ省(MoEYS)の一部局DCD(カリキュラム開発局)が教科書の作成を担当しています。 私は過去にこの部局と協力して教科書を作成したことがあります。 当時の共著者には、長年の経験を持つNIE、DCD、学校の教師らの職員が含まれていました。
教科書を執筆する際、著者全員がさまざまな国の教科書を研究した経験があるわけではないという共通の問題があります。 ただし、市販されている英語の教科書を読んだことのある教師もいます。 しかし、過去50年間の先進国の教科書製作の歴史を研究した教師は一人もいないのです。
現在、ASEAN統合は急速に進んでいます。 ASEAN諸国の教科書開発の変遷を研究するカンボジア人研究者が早く現れることを願っています。 特に、生徒中心学習の考え方が教科書の授業内容にどのような影響を及ぼし、カンボジアに新しい教育法を導入するのかを見ていきたいと思っています。 (ちなみに、シンガポールの中等教育には地学科目が存在しないことを軽視しないでください。シンガポールでは、化学、物理学、生物学の中に地学の内容が組み込まれています。カンボジアでも、これらの問題を議論できる人材が育成されることを願っています。)
では、研究者になりたい場合はどこで勉強すればよいのでしょうか? あるいは研究者はどこで訓練を受けているのでしょうか? プノンペン教育大学(P-TEC)やバッタンバン教育大学(B-TEC)はそのような研究者を育成できるのでしょうか? それとも国立教育研究所(NIE)でしょうか? カリキュラム開発局(DCD)が独自に教科書執筆スキルを開発できれば良いのにと思います。 一方で、RUPP College of Educationが教育研究者のトレーナーとしての役割を果たす可能性はあるのでしょうか?
研究にはカンボジアではなかなか予算が割かれません。 そこから改革しないと研究者は育たないでしょう。
もっと真剣に考えれば、教科書制作においても多くの民間企業による競争が起こってほしいと願っています。 競争があると、品質がより適切に考慮されるようになります。 したがって、G9とG12の試験内容を公開し、誰もが知ることができるようにする必要があります。 現状では、DCD / PDH 発行の教科書(印刷・配布)を学習しないと不利になる可能性があるからです。 試験内容を公表するのは勇気がいることだと思います。 しかし、いつかは始めなければなりません。 状況が良い方向に変わることを願っています。
おっとっと! 教育発展への道は終わりがありません。 本当に大変です。 しかし、ステークホルダーの皆様にはぜひ頑張っていただきたいと思います。 小さなプロジェクトですが、KICCプロジェクトも頑張っていきたいと思います。














日本の教科書は、本当に探究型なのか? 中学2年で各社の理科教科書に出ている、炭酸水素ナトリウムを加熱する実験 次のページを見たら、この実験で一番感動する部分「加熱してできた白い粉(炭酸ナトリウム)は、見かけは同じ白い粉だが、水に溶かしてフェノールフタレイン液1滴落とすと、もとの粉のぼやけた薄ピンクとは全く違う、きれいな濃いピンク色になる」色刷りだからこそ、そこの写真を先に見ることもできるわけで、教科書に沿って進めたら、探求型になるとは言えないと思います。気の利く生徒は、実験の予想を言わせると、ちゃんと教師の期待通り、「固体を加熱したら、普通は融けて液体になると思うけど、その実験と用意するものが違うから、きっと違う結果になると思う」などと答えるでしょう。先生は、昨年教えた状態変化をふまえているこういう答えをきくと、うれしくなってしまったりする。でも彼は、実は教科書の次のページを先に見ていて、粉を熱するけど、融けて液体になったりしない、と知っているわけです。先人の追体験を次々とさせていくのが本当に探究なのか?とひねくれていた自分は「実験の予想」を書かせたり、発言させたりするのがきらいでした。生徒は、先生が何と言ってほしいと思っているかという方を予想するのが得意で、それはカンボジアの子も同じだと思います。
カンボジアの小学校理科の教科書の導入部分には、必ずといっていいほど、先生が何か問いかけ、生徒がお互いに意見を出し合う部分が出てきます。気の利く子は、ここを先に読んで、先生の問いかけに対して、そのいくつかのセリフの中の、良さそうな答えに近いものを答えてしまうような気がします。
発問は、生徒中心にすでに教科書が作られているという日本でも、とても難しいです。選択肢が書いてある教科書がそれ一種類しかないカンボジアでは、自由に考えさせるのは、もっと難しいですね。