តើថ្នាក់រៀននឹងមានការផ្លាស់ប្ដូរបែបណា ប្រសិនបើយើងជ្រើសរើសយកការបង្រៀន IBL កំពង់ធំ ()? IBL-Kampong Thom(IBL-KT)に向けて 授業をどう変えることができるのか?

KICC Japanese members visited Kompong Thom in March 2023. At the end of their stay, PTTC KT arranged a nice party for our union. Thank you very much!

            លើកនេះ ខ្ញុំនឹងលើកយកទម្រង់លិខិតមួយសរសេរផ្ញើជូនទៅលោកគ្រូវុទ្ធី ដែលជាគ្រូឧទ្ទេសនៅសាលាគរុកោសល្យខេត្តកំពង់ យកមកបង្ហាញ។ ប៉ុន្តែ ក្រៅពីលោកគ្រូវុទ្ធី ក៏សូមអានផងដែរ។

KICC Japanese members visited Kompong Thom in March 2023. At the end of their stay, PTTC KT arranged a nice party for our union. Thank you very much!

            នៅក្នុងប្លុកទាំង៣កន្លងមក ខ្ញុំបានពន្យល់ថា IBL របស់ STEPSAM2 គឺជា IBL ប្រើសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត ដែលបានបញ្ចូលសកម្មភាពដូចជា ការធ្វើពិសោធន៍ និង ការសង្កេត។ STEPSAM2 មានបញ្ចូលជំហាន “ការបង្កើតសំណួរគន្លឹះ ហើយបន្ទាប់មក មានការបង្កើតសម្មតិកម្ម”។ ខ្ញុំក៏បានសរសេរថា វាមិនមានជាការងាយឡើយ ក្នុងការយកទៅអនុវត្តភ្លាមៗនៅក្នុងថ្នាក់បឋមសិក្សា។ មានន័យថា ទោះបីជាវាត្រូវបានរៀបចំឡើងសម្រាប់ថ្នាក់វិទ្យាសាស្រ្តក៏ដោយ ក៏វានៅតែពិបាក សម្រាប់ថ្នាក់រៀនវិទ្យាសាស្រ្តកម្រិតបឋមសិក្សា។

            ឥឡូវ ខ្ញុំចង់សួរទៅកាន់លោកគ្រូវុទ្ធី ដែលបានចូលរៀននៅក្នុងវគ្គ STEPSAM2 តើលោកគ្រូយល់ឃើញយ៉ាងម៉េចដែរ នៅពេលដែលអានប្រយោគខាងលើ? និយាយទៅ ខ្ញុំស្រមៃឃើញថា លោកគ្រូប្រហែលជាមិនមានការភ្ញាក់ផ្អើលខ្លាំងអ្វីឡើយ។ អ្វីដែលខ្ញុំបានសរសេរនៅក្នុងប្លុក ច្បាស់ជាលោកគ្រូវុទ្ធី បានយល់ច្បាស់រួចហើយ។

            អាចនិយាយបានថា ដើម្បីកែលម្អថ្នាក់វិទ្យាសាស្រ្តនៅបឋមសិក្សា ចាំបាច់ត្រូវការអ្វីដែលលើសពី IBL របស់ STEPSAM2 ។

            អញ្ចឹង តើគួរធ្វើយ៉ាងម៉េចវិញទៅ ឲ្យប្រាកដ?

            អ្វីដែលសំខាន់បំផុតនៅក្នុង IBL-KT (IBLកំពង់ធំ) គឺ “សិស្សរៀនដោយឯករាជ្យ” ។ ការដែលសរសេរថា “ដោយឯករាជ្យ” គឺជាការងាយ ប៉ុន្តែបើយើងគិតឲ្យល្អិតល្អន់ នោះវាពិតជាមិនងាយដូចអ្វីដែលយើងនិយាយឡើយ។

            នៅពេលសិស្សរៀនតាមសៀវភៅសិក្សាគោល ជាមូលដ្ឋាន មិនថាតាម “គ្រូមជ្ឈមណ្ឌល” ឬតាម “សិស្សមជ្ឈមណ្ឌល” គឺវាគ្មានអ្វីខុសគ្នាខ្លាំងឡើយ។

             ចុះចំពោះ IBL-KT វិញ តើគួរកែលម្អលើចំនុចអ្វីខ្លះ នៅក្នុងថ្នាក់រៀនកន្លងមក?

            ចំនុចសំខាន់មួយក្នុងចំណោមចំណុចផ្សេងទៀត គឺថាតើត្រូវសួរសំណួរបែបណាទៅកាន់សិស្សនៅក្នុងថ្នាក់រៀនរបស់យើង។ ប្រសិនបើអាច គួរសួរសំណួរដែលជា “ស្ពានចម្លង” តភ្ជាប់រវាងជីវិតប្រចាំថ្ងៃរបស់សិស្ស និងអ្វីដែលសិស្សបានរៀនពីសៀវភៅសិក្សា។

            ត្រង់ចំនុចនេះ គឺជាអ្វីដែលគេហៅ “សេចក្ដីផ្ដើម” នៅក្នុងថ្នាក់រៀន។ ប្រសិនបើអ្នកកំពុងរៀនអំពីរុក្ខជាតិ វាជាគំនិតល្អដែលមានរុក្ខជាតិពិតដើម្បីបង្ហាញដល់ថ្នាក់រៀន ជាជាងឱ្យសិស្សមើលរូបភាពពីសៀវភៅ។ភាពច្នៃប្រឌិតបែបនេះអាចនឹងមានប្រសិទ្ធភាពដល់ “សិស្សក្នុងការសិក្សាដោយឯករាជ្យ” បាន។

            និយាយរួម គឺវាមានសារៈសំខាន់ចំពោះលោកគ្រូអ្នកគ្រូក្នុងការបើកចិត្តទទួលយក “គំនិតផ្សេងៗ”។ ជួនកាល សិស្សអាចបញ្ចេញគំនិតផ្សេង ខុសពីអ្វីដែលសរសេរនៅក្នុងសៀវភៅសិក្សា។  វាមានសារៈសំខាន់ណាស់សម្រាប់គ្រូដែលត្រូវគិតឲ្យបានហ្មត់ចត់ និងទទួលស្គាល់នូវហេតុផល និងរឿងរ៉ាវដែលនាំឲ្យសិស្សគិតបែបនោះ។ ដើម្បីធ្វើបែបនេះបាន មុននឹងបង្រៀន គ្រូចាំបាច់ត្រូវតែត្រៀមរៀបចំ “ការស្រមៃ” ទុកជាមុននូវរាល់គំនិតរបស់សិស្សដែលអាចនឹងកើតមានឡើង។ បើប្រើពាក្យឲ្យរាងជ្រៅបន្តិច គឺចង់និយាយថា ធ្វើការស្រមៃទុកជាមុននូវគំនិតដែលសិស្សអាចនឹងយល់ច្រឡំ (misconceptions)។ គំនិតយល់ច្រឡំ មានន័យថា ការយល់មិនបានត្រឹមត្រូវ។ ឬអាចនិយាយម្យ៉ាងទៀតថា យល់មិនទាន់បានគ្រប់គ្រាន់នៅឡើយ។

            ប្រសិនបើខ្ញុំជាគ្រូឧទ្ទេសនៅសាលា PTTC ខ្ញុំនឹងណែនាំគរុសិស្ស PTTC ថា “ស្រមៃជាមុនថាតើការយល់ខុសប្រភេទណាដែលកុមារនៅសាលាបឋមសិក្សានឹងកើតឡើង” ។  មុននឹងធ្វើមេរៀនចំអក សូមប្រមើលមើលយ៉ាងពេញលេញនូវករណីដែលកុមារនឹងយល់ខុសនូវអ្វីដែលត្រូវបានសរសេរនៅក្នុងសៀវភៅសិក្សា។

   បន្ទាប់មក រកមើលដោយប្រុងប្រយ័ត្ននូវសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសិស្សនៅក្នុងថ្នាក់រៀនដែលមានការយល់ខុសដែលបានគិតទុកជាមុន។ ប្រសិនបើ​គ្មាន​សិស្ស​ណា​ម្នាក់​បង្ហាញ​ពី​ការ​យល់​ខុស​ទេ គ្រូ​អាច​ណែនាំ​សិស្ស​ឱ្យ​យល់​ខុស​ដែល​បាន​រៀបចំ។  បន្ទាប់មក អ្នកគួរសួរសិស្សថា “តើអ្នកគិតយ៉ាងណា?”

   ខ្ញុំសូមលើកទឹកចិត្តឲ្យគ្រូបញ្ចូលម៉ោងបែបនេះទៅក្នុងកិច្ចតែងការបង្រៀនរបស់គាត់។

            នៅពេលនោះ គ្រូមិនគួរឆ្លើយភ្លាមៗទេ ប៉ុន្តែគ្រូចាំបាច់ត្រូវរង់ចាំសង្កេតមើលក្នុងចំណោមសិស្សណាមួយដែលនឹងអាចផ្ដល់ចម្លើយបាន។

ខ្ញុំនឹងសង្ខេបអ្វីដែលខ្ញុំបានសរសេរកន្លងមកនៅទីនេះ។

            ឧទាហរណ៍ជាក់លាក់ទាក់ទងនឹងខ្លឹមសារនៅក្នុងសៀវភៅសិក្សា  
→ ស្រមៃទៅលើចំនុចដែលសិស្សយល់ខុសនោះ ថាយើងអាចធ្វើការបកស្រាយបាន
→ សំណួរដែលនាំឲ្យស្វែងរកឃើញនូវការយល់ខុស
→ ប្រសិនបើសិស្សមានការយល់ខុស សូមប្រើគំនិតរបស់សិស្សនោះ។ ប្រសិនបើសិស្សមិនមានគំនិតដែលជាការយល់ខុសទេ គ្រូអាចបង្ហាញពីគំនិតដែលយល់ខុស ដោយធ្វើជានិយាយថា “មានគេគិតបែបនេះ”
→ សិស្សធ្វើការផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក
→នាំឲ្យសិស្សឆ្ពោះទៅកាន់ផ្លូវមួយដែលមានការយល់ដឹងត្រឹមត្រូវ

            តើអ្នកអាចមើលឃើញលំហូរទេ?

             ចូរនាំគ្នាគិតអំពីខ្លឹមសារមេរៀននីមួយៗឲ្យបានសមស្រប។

            ជាដំបូង ខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូ សាលា PTTC និងសាលាអនុវត្តសាកល្បងនាំគ្នារិះរកឧទាហរណ៍ជាក់លាក់ដែលងាយយល់។ សម្រាប់គម្រោង KICC ក្រុមវិទ្យាសាស្រ្ត និងគណិតវិទ្យាមានគម្រោងធ្វើការជាមួយលោកគ្រូម៉ាសា ដើម្បីរៀបចំបង្កើតមេរៀន។ សូមរីករាយនឹងធ្វើការពិភាក្សាជាមួយលោកគ្រូម៉ាសា ដើម្បីបានគំនិតយោបល់ច្រើនៗ។

            លោកគ្រូវុទ្ធី យល់ឃើញយ៉ាងម៉េចដែរ? តើលោកគ្រូមានគំនិតស្រមៃ IBL-KT ចេញដែរទេ?

            និងគ្រូបង្រៀនដែលមិនមែនជាវិទ្យាសាស្ត្រ។

   តើ​មាន​ផ្នែក​ណា​មួយ​នៃ​ការ​គិត​ដែល​ខ្ញុំ​សរសេរ​នៅ​ទីនេះ​ដែល​អាច​ប្រើ​ក្នុង​ថ្នាក់​ក្នុង​មុខ​វិជ្ជា​ផ្សេង​ទៀត​ដូច​ជា​ភាសា​ខ្មែរ ឬ​សិក្សា​សង្គម? សូមព្យាយាមបញ្ចេញគំនិតឲ្យបានច្រើន ពេលបង្កើតមេរៀនជាមួយលោកគ្រូអូកាម៉ូតូ។

            ខ្ញុំកំពុងទន្ទឹងរង់ចាំមើលលោកគ្រូអ្នកគ្រូទាំងអស់គ្នាបង្កើត IBL-KT។

IBL-Kampong Thom(IBL-KT)に向けて 授業をどう変えることができるのか?

今回は、PTTC Kampong ThomのVuthy先生へのお手紙のスタイルを取ってみます。
けれども、もちろんVuthy先生以外の皆さんも読んでみて下さいね。

これまで3回のブログで、STEPSAM2-IBLは理科実験や理科観察といった活動を含んだ理科向けのIBLだったという説明をしました。STEPSAM2のstepには「Key Questionを作り、それに対して仮説する」が入っています。これを小学校の教室ですぐに実施するのは、簡単ではないということも書きました。つまり、理科向けと書きましたけれど、小学校の理科の授業でも、やっぱり難しいのです。

さて、STEPSAM2に参加してくださったVuthy先生は、それを読んでどう思ったでしょうか? おそらく、それほど驚きはないだろうと私は想像します。私がブログで書いたことは、Vuthy先生もすでに理解していることだったでしょう。

つまり、小学校の理科の授業の改善のためにも、Beyond STEPSAM2-IBLが必要なのです。

では、具体的にはどうしたらいいでしょう。

IBL-KTで一番大切になるのは、「生徒の主体的な学び」です。主体的、書くのは簡単ですけれど、具体的に考えるとけして簡単ではありませんね。

教科書の内容を生徒が学ぶ、という基本的なことは、「先生中心」でも「生徒中心」でも、大きく変わるのではありません。

では、KT-IBLでは、今までの授業と何を変えればいいのでしょう。

ひとつは、授業でどんな質問を生徒にするかが大切でしょう。できれば、子どもたちの生活と教科書で学ぶことをつなげる「かけ橋」となるような質問ができるといいでしょう。

ここは、授業の「導入」と呼ばれているところです。植物のことを学ぶのであれば、教科書の中の絵を見て考えるのではなく、実際の植物を何か教室に準備して示す。そして、生徒の興味を引き出す。そういった工夫も「生徒の主体的な学び」に効果があるはずです。

さらに、「さまざまな意見」を先生が受け止めることが大事になります。もしかしたら、教科書に書いてあることと違うことを生徒が言うかもしれません。その発言の理由や背景を、先生はよく考えて受け止めることが大事になります。そのためには、授業の前に先生が生徒の考えを「想定する」ことも必要になります。難しい言葉を使うと、生徒の誤概念を想定する、ということです。誤概念という言葉の意味は、つまりは正しくない理解ということです。あるいは不十分な理解ともいえます。

 私がPTTCの教官なら、PTTCの学生に対して「子どもたちは、どんな誤概念を持っているか想像してみてください」と指導するでしょう。教科書に書いてある内容に対して、不十分な理解、正しくない理解をしているかどうかを、模擬授業をする前に考えてみるのです。そして、もし生徒の誰も想像した誤概念を発言しなかった場合には、先生がその想像した誤概念を生徒に伝えるといいでしょう。そして「あなたたちはどう思う?」と聞いてみる。そんな時間を授業の中に取り入れることを勧めます。

このときに、先生がすぐに答えを伝えるのではなく、生徒の中からの意見を求めることが大切です。

ここで書いたことを、まとめてみますね。

教科書の内容に関係した具体的な事例 
→ その解釈であり得る生徒の誤概念の想定 
→ その誤概念を見つけるための質問 
→ 生徒から誤概念が出てくればそれを使う。生徒から誤概念が出てこなければ、先生が「こんな考えもあるよ」と誤概念を提示してみる 
→ 生徒間での意見交換 
→ 正しい理解へ

どうですか?

あとは、それぞれの授業の内容にあわせて考えることになります。

具体的な事例は、まずはPTTCと付属小学校の先生たちで考えてみて欲しいのです。KICCプロジェクトでは、理科数学のグループはマサ先生と一緒に授業づくりに取り組む予定です。ぜひマサ先生と相談しながら、どんどんアイデアを出してみて下さい。

Vuthy先生、どうですか? IBL-KT、なにかイメージできますか?

そして、理科数学以外の先生たち。こんな考え方が、他の教科の授業でも使える部分があるでしょうか? ぜひ岡本先生との授業づくりの中で、アイデアを出してみて下さい。

皆さまが作り出すIBL-KTを私は楽しみにしています。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です