លើកនេះ ខ្ញុំសូមសរសេរពីអ្វីដែលមិនទាក់ទងនឹងគម្រោង KICC។
រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយតាមរយៈកម្មវិធីជាច្រើនដល់ប្រទេសកម្ពុជា។ ក្នុងចំណោមកម្មវិធីជាច្រើនទាំងនោះ មានកម្មវិធីអ្នកស្ម័គ្រចិត្តវ័យក្មេងរបស់ជនជាតិជប៉ុន ដែលហៅជាភាសាអង់គ្លេសថា Japan Overseas Cooperation Volunteers ឬហៅកាត់ថា JOCV។ នៅសាលាគរុកោសល្យកំពង់ធំ មានបុគ្គលិកស្ម័គ្រចិត្ត JOCV ប៉ុន្មាននាក់មកហើយ មកដល់ពេលនេះ។ តើមានចាំឈ្មោះ Haruko និង Miho ដែរឬទេ?
ដោយសារតែមានជំងឺរាតត្បាតកូរ៉ូណា បុគ្គលិក JOCV ទាំងអស់តម្រូវឲ្យត្រឡប់ទៅស្រុកវិញ។ ក្រោយមក ប្រហែលជា១ឆ្នាំមុន អ្នកស្ម័គ្រចិត្ត JOCV ថ្មីៗ បានចាប់ផ្ដើមមកធ្វើការនៅប្រទេសកម្ពុជាវិញ ទៅតាមទីកន្លែងផ្សេងៗ។
នៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែមីនា មានកម្មវិធីធ្វើបទបង្ហាញរបស់ JOCV នៅការិយាល័យចៃកាក្នុងក្រុងភ្នំពេញ។ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) បានចូលរួមស្ដាប់តាមអនឡាញពីផ្ទះនៅភ្នំពេញរបស់ខ្ញុំ។
ក្នុងចំណោមបទបង្ហាញទាំងនោះ មានបទបង្ហាញខ្លះបានអង្រួនបេះដូងខ្ញុំខ្លាំងមែនទែន រហូតដល់ថ្នាក់ធ្វើឲ្យខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នា។
JOCA ម្នាក់ ត្រូវបានចាត់ឲ្យទៅបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តក្រចេះ ផ្នែកការអប់រំផ្លូវចិត្ត។ នៅក្នុងសាលាបឋមសិក្សានោះ គ្រូបានឲ្យសិស្សធ្វើសកម្មភាពដោយគូររូប។ (ខ្ញុំសុំអភ័យទោស ដោយភ្លេចថាគាត់បង្រៀនថ្នាក់ទីប៉ុន្មាន)។
គាត់បានចែកតុជាក្រុម ហើយបានចែកខ្មៅដៃពណ៌ដែលបានទិញពីភ្នំពេញ ទៅមួយក្រុម មួយឈុត ហើយមួយឈុតមានខ្មៅដៃ ១០ពណ៌ ។ បន្ទាប់មក គ្រូក៏ចែកក្រដាសសទៅសិស្ស ១នាក់ ១សន្លឹក។ ហើយគ្រូក៏ប្រាប់ទៅសិស្សថា “ថ្ងៃនេះ សូមគូរផ្កាដែលខ្លួនស្រឡាញ់ចូលចិត្ត” ។ គ្រូក៏មិនភ្លេចប្រាប់សិស្សពីរឿង “ប្រើពណ៌អីក៏បានដែរ”។
តើអ្នកដឹងថា មានរឿងអីកើតឡើងទេ?
សិស្សពិតជាការលំបាក ក្នុងការជ្រើសរើសពណ៌ខ្លាំងមែន គាត់មិនដឹងថាត្រូវរើសពណ៌អីនោះទេ។ ពួកគាត់តែងតែចង់ឲ្យគ្រូជាអ្នកកំណត់ពណ៌ទៅវិញ ដូចជា បើ “ក្រហម” សូមប្រាប់ថា “ក្រហម”, បើ “ខៀវ” ប្រាប់ថា “ខៀវ”, បើ “បៃតង” សូមប្រាប់ថា “បៃតង”។
ពេលផ្ដល់សេរីភាពទៅឲ្យសិស្សគូរគំនូរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ពួកគាត់បែរជាមានអារម្មណ៍ច្របូកច្របល់ មិនដឹងថាគូររូបផ្កាអីឲ្យល្អ។ នៅពេលនេះ គ្រូក៏បានគូររូបផ្កាលើក្រដាសមួយសន្លឹកបង្ហាញធ្វើជាគំរូ រួចបិទលើក្ដារខៀន។
បន្ទាប់មក សិស្សភាគច្រើន បានគូររូបផ្កាដូចរូបដែលគ្រូគូរបង្ហាញ។ សូម្បីតែពណ៌ ក៏ផាត់តាមពណ៌ផ្កាគ្រូដែរ។ នេះមានន័យថា សិស្សមិនមែនគូររូបផ្កាតាមចិត្តខ្លួនទេ តែបែរជាគូរតាមគ្រូទៅវិញ។
តាមពិតទៅ រឿងរ៉ាងនៅពីក្រោយហេតុការណ៍នេះគឺថា សិស្សមិនដែលមានសកម្មភាព “គូររូប” នៅក្នុងថ្នាក់រៀនឡើយ។ នេះបណ្ដាលឲ្យ សិស្សមិនទាន់មានទម្លាប់ “គូររូបដោយសេរី ទៅតាមចំណង់ចំណូលរបស់ខ្លួន”។
នេះប្រហែលជាសិស្សមានទម្លាប់ស៊ាំទៅនឹង “ស្ដាប់គ្រូពន្យល់ ហើយធ្វើតាមនូវអ្វីដែលគ្រូប្រាប់” មែនទេ? នេះមានន័យថា “វិធីសាស្រ្តបង្រៀននៅស្រុកខ្មែរ” គឺបង្កើតឲ្យសិស្សមានទម្លាប់ចាំតែស្ដាប់បង្គាប់ មិនមានភាពសកម្ម នៅក្នុងថ្នាក់រៀន មិនអញ្ចឹង? ពេលលោកគ្រូអ្នកគ្រូបានអានរឿងរ៉ាវវគ្គនេះហើយ តើលោកគ្រូអ្នកគ្រូមានគំនិតយោបល់ដូចម្ដេចដែរ?
រឿងដែលលើកយកមកបង្ហាញនេះ គឺបានកើតឡើងនៅក្នុងម៉ោងគំនូរ។ ប៉ុន្ដែ ខ្ញុំគិតថាវាគឺរឿងមួយ ដ៏សំខាន់ក្នុងការជួយជាគំនិតសម្រាប់គិតបង្កើតមេរៀន IBLកំពង់ធំ ដែលផ្ដោតសំខាន់ក្នុងការធ្វើឲ្យ “សិស្សចេះគិតដោយខ្លួនឯង”។
នេះដោយសារមូលហេតុថា IBL ទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ វាមិនអាចទៅរួចទេ ដោយគ្រាន់តែផ្ដោតសំខាន់ទៅលើថ្នាក់រៀនតែមួយពេលនោះ ហើយអាចធ្វើឲ្យ “សិស្សចេះគិតប្រកបដោយភាពឯករាជ្យ” បាន។
色を自由に選んだり、好きな絵を描いたりするのが苦手な生徒。
今回は、KICCプロジェクトと直接は関係のない話を書きます。
日本政府がカンボジアへの支援をするプログラムの中に、Japan Overseas Cooperation Volunteers, JOCVの派遣があります。コンポントムPTTCにも、これまで何人からJOCVが派遣されていますよね。Haruko や Mihoのこと、覚えているでしょう?
コロナ禍でカンボジアで活動していたJOCVは全員日本に帰国しました。そして、1年ほど前から、新しいJOCVがカンボジアのあちこちで活動を始めています。
そして、March 16(木曜日)に、そんなJOCVたちが活動報告会が、Phnom PenhのJICAカンボジア事務所で開かれました。私(Murayama)は、プノンペンの自宅からオンラインでその発表を聞いたのです。
その中で、とても印象的な発表がありましたので、ぜひ皆さんにも紹介します。
そのJOCVは情操教育の先生として、クラチェ州の小学校に赴任しました。その小学校で、生徒たちに絵を描くActivityを教室で実施しようとしたときのことです。(すいませんGradeは忘れてしまいました)。
班グループの形に机を並べ直し、プノンペンで購入した10色ワンセットの色鉛筆を各グループにOne setずつ配りました。さらに、白いSheet of paperを生徒一人に一枚ずつ配りました。そして、「今日は、自分の好きなように花の絵を描きましょう」と伝えたのです。
「どの色を使ってもいいですよ」とももちろん伝えました。
何が起こったと思いますか?
生徒は、まずどの色を選んだらいいか、なかなか決めることができませんでした。「赤」なら「赤」、「青」なら「青」、「緑」なら「緑」と先生に決めて欲しかったのです。
さらに、自由に花の絵を描こうと思っても、さて、どんな花を描けば良いのか、多くの生徒は戸惑いました。そこで、先生は、見本として先生が描いた花の絵を一枚黒板に貼ったのです。
そうしたら、多くの生徒が、その先生が描いた見本と同じ花の絵を描こうとしたのです。色も、先生が描いた通りの色を使おうとしました。つまり、生徒は自由に花の絵を描くのではなく、先生の絵をその通りにコピーしようとしたのです。
もちろん、背景には、生徒たちが普段から「絵を描く」という活動をしたことがなかったことがあります。ですから、「自由に、好きなように、絵を描く」ことに生徒は慣れていなかったのです。
でも、もしかしたら、生徒たちは、「先生の言うことを聞き、その通りに行動する」のが学校の授業だと理解しているのではないでしょうか? つまり、「カンボジアスタイル」の学習の仕方もこのときの生徒の受け身な態度に影響を与えているのではないでしょうか? 皆さんは、このエピソードを読んで、どんな感想を持ちますか?
この事例は、美術の授業でした。けれども、「生徒が自分で考える」ことを目指すコンポントムIBLを考えるうえでも、大事なエピソードなのではないかと、私は考えています。
なぜならば、IBLというのは毎日の授業の積み重ねと無関係ではないからです。ひとつの授業だけを取り出して、その時間だけ「生徒が主体的に考える」というのは無理なのです。














ពិតណាស់ថាទោះជាបានឆ្លងកាត់វគ្គសិក្ខាសាលាអំពីវិធីសាស្រ្តជាច្រើនលើកក៏ដោយ ក៏ជាទំលាប់ទៅហើយការបង្រៀននៅកម្ពុជាភាគច្រើននៅឲ្យសិស្សស្តាប់និងធ្វើតាមការណែនាំរបស់គ្រូអញ្ចឹង។ខ្ញុំគិតថាការផ្លាស់ប្តូរទំលាប់នេះត្រូវការពេលវេលានិងការអនុវត្តផ្ទាល់ទើបបាន។