សកម្មភាពមួយចំនួនរបស់ក្រុមការងារគម្រោង KICC នៅសាលាគរុកោសល្យខេត្តកំពង់ធំ
(ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី ៧ មីនា)
コンポントム小学校教員養成校でKICCプロジェクトチームが活動中(2月24日~3月7日)

Participants are enjoying CROSSWORD which is the game to encourage their active communication. @ 25 Feb 2023, Kompong Thom PTTC

  បុគ្គលិកគម្រោង KICC បានអញ្ជើញមកពីប្រទេសជប៉ុន និងទៅធ្វើទស្សនកិច្ចនៅកំពង់ធំ។ 

  បុគ្គលិកគម្រោង រួមមាន លោកសាស្រ្តាចារ្យ OKAMOTO, លោកគ្រូ MASA, លោក Kai, កញ្ញា ERIKA, និងលោកស្រី KEIKO។

            ពួកគាត់នឹងបន្តស្នាក់នៅរហូតដល់ថ្ងៃទី ៧ ខែមីនា។ ពួកគាត់នឹងចុះសង្កេតថ្នាក់រៀន នៅសាលាបឋមសិក្សាអនុវត្ត និងធ្វើមេរៀន lesson study ពីរបី, ធ្វើការបង្រៀនសាកល្បង និងសិក្ខាសាលាជាមួយលោកគ្រូអ្នកគ្រូ សាលា PTTC និងសាលាបឋមសិក្សា។

            ខ្ញុំបានធ្វើទស្សនកិច្ចសាលា PTTC កំពង់ធំ កាលពីថ្ងៃសៅរ ទី ២៥ កុម្ភៈ ជាមួយសង្វា។

            បុគ្គលិកសាលា PTTC/ សាលាបឋមសិក្សា និងសមាជិក KICC បានរៀបចំធ្វើសិក្ខាសាលាដើម្បីរៀបចំសកម្មភាពការងារ។ គម្រោងបានអញ្ជើញ លោក នីសិ អូសាមឹ (NISHI Osamu) មកធ្វើជាអ្នកបណ្ដុះបណ្ដាលក្នុងកម្មវិធីសិក្ខាសាលា។ លោក នីសិ បានបង្រៀនតាម Zoom ពីទីក្រុងកូបិ។ សិក្ខាកាមមានការរីករាយនឹងចូលរួមសកម្មភាពមួយចំនួន ដូចជា Wordcross និង World Café ដែលជាឈ្មោះរបស់សកម្មភាព ដើម្បីធ្វើឲ្យសិក្ខាកាមមានភាពរស់រវើកក្នុងការសន្ទនា។

KICC project Team Japan members

ខាងក្រោម គឺជាចំណាប់អារម្មណ៍របស់ សង្វា ដែលបានជួយបកប្រែដល់ខ្ញុំ។

            ខ្ញុំមានសេចក្ដីរីករាយខ្លាំងណាស់ ដែលបានចូលរួមសិក្ខាសាលាជាមួយលោកគ្រូអ្នកគ្រូ។ ទោះបីជាត្រូវងើបពីព្រលឹមបើកឡានពីភ្នំពេញ និងមកដល់ផ្ទះយប់ជ្រៅ ក៏មិនជាបញ្ហា។ តាមរយៈការជួយបកប្រែឲ្យលោក ម៉ូរ៉ាយ៉ាម៉ា ខ្ញុំក៏បានរៀនពីលោកគ្រូអ្នកគ្រូបានយ៉ាងច្រើន។

            អ្វីដែលជាចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់ខ្ញុំ គឺលោកគ្រូអ្នកគ្រូចូលរួមសកម្មភាពយ៉ាងសកម្មនៅក្នុងសិក្ខាសាលា ធ្វើការពិភាក្សានៅក្នុងក្រុម និងបញ្ចេញយោបល់របស់ខ្លួន។ កាលណាលោកគ្រូអ្នកគ្រូមានភាពសកម្ម ខ្ញុំជឿថា សិស្សរបស់លោកគ្រូអ្នកគ្រូ ក៏សកម្មដូចគ្នា ព្រោះទទួលឥទ្ធិពលវិជ្ជមានពីគ្រូរបស់គាត់។ ចំនុចសំខាន់មួយទៀត លោកគ្រូអ្នកគ្រូគោរពម៉ោងរៀន និងមិនប្រើទូរស័ព្ទនៅក្នុងម៉ោងរៀនឡើយ។

            ខ្ញុំក៏រំពឹងថា តាមរយៈសិក្ខាសាលានេះ លោកគ្រូអ្នកគ្រូកាន់តែមានគំនិតល្អៗជាច្រើនថែមទៀត ដើម្បីជួយឲ្យសិស្សខ្មែររៀនកាន់តែសកម្ម មានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ ស្រឡាញ់ការសិក្សា និងស្រឡាញ់សាលារបស់ខ្លួនកាន់តែខ្លាំងឡើង។

MURAYAMA(left) and SANGVA(right)

コンポントム小学校教員養成校でKICCプロジェクトチームが活動中(2月24日~3月7日)

 日本からKICCプロジェクトスタッフがコンポントムを訪問中です。

 プロジェクトスタッフは、岡本先生、MASA先生、甲斐さん、ERIKAさん、KEIKOさんです。

 彼らは3月7日まで滞在します。 彼らは小学校の授業を観察し、練習し、いくつかの授業研究を行い、PTTC と付属小学校の先生たちとワークショップを実施します。

 2 月 25 日(土)、私村山は、通訳のSangva と共に PTTC Kampong Thom を訪問しました。

 PTTC / 小学校のスタッフと KICC のメンバーはワークショップを開催し、活動を組織しました。 このプロジェクトでは、神戸市で活躍されている西修氏をワークショップ プログラムのトレーナーとして迎えました。 神戸からZoomで教えてくれた西さん。 参加者は、参加者の会話を維持する活動である、Wordcross や World Caféに積極的に参加しました。

 以下は、同行したSangva からのコメントです。

 コンポントムの先生たちと一緒にワークショップに参加できてとてもうれしかったです。

 プノンペンを早朝に出かけ、夜遅くの帰宅となりましたけれど、大丈夫、問題はありませんでした(日本語向け注:村山に障害があり、泊りがけで出かけるのが厳しいためプノンペンから日帰りしました)。 私も村山の通訳を手伝うことで、先生方から多くのことを学びました。

 私がとても感心したのは、先生たちがワークショップに積極的に参加し、グループディスカッションを行い、意見を述べていたことです。 先生たちが活発に活動するのと同様に、彼ら彼女らの生徒たちもきっと積極的に活動しているのだろうと思いました。 もう ひとつ印象的だったのは、先生たちがワークショップの時間を尊重し、活動中に携帯電話を使う人は誰もいなかったことでした(日本語向け注:カンボジアでは、研修中に携帯電話に気が散ってしまう先生は少なくないのです)。

 KICCプロジェクトによるワークショップを通じて、カンボジアの生徒たちがより積極的に学び、意見を述べる勇気を持ち、勉強を愛し、学校をもっと愛することが促進されるといいですね。そのための良いアイデアが先生たちからどんどん出てくることを期待しています。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です