ការ “សាកល្បងធ្វើ និងមានកំហុស” នៅក្នុងគម្រោង ក៏ជាផ្នែកមួយនៃការការរិះរក។ プロジェクトでの試行錯誤(Try and Error)も探求の一環です。 2024.05.15
សមាជិកក្រុមការងារជប៉ុនក្នុងគម្រោង KICC បានធ្វើការប្រជុំជាប្រចាំរៀងរាល់ថ្ងៃព្រហស្បត្តិ៍ តាមរយៈ Zoom។ ដូចអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាមានជំនាញការជប៉ុនចំនួន៣រូបដែលកំពុងធ្វើការលើគម្រោង KICC ។ លោកគ្រូ អូកាម៉ូតុ ស្នើឲ្យមានវិធីសាស្រ្ត IBL ដែលអាចប្រើបានគ្រប់មុខវិជ្ជាទាំងអស់។ លោកគ្រូ ម៉ាសា បង្ហាញពីជំនាញបង្រៀនផ្សេងៗរបស់គ្រូ ដែលជម្រុញឲ្យសិស្សមានការគិតដោយខ្លួនឯងយ៉ាងសកម្ម។ លោកគ្រូ នីស៊ី ទទួលបន្ទុកផ្នែកជំនាញសម្របសម្រួល ដែលមានសារៈសំខាន់ទាំងសិស្ស និងគ្រូដែលធ្វើការងារជាក្រុម។ ជំនាញការទាំងបីរូបនេះ រួមទាំងលោកស្រី កេកូ(Keiko),, ក្រុមការងារ KICC, និងរូបខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ធ្វើការពិនិត្យលទ្ធផលនាពេលបច្ចុប្បន្ន និងពិភាក្សាអំពីគម្រោងអនាគតនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍។ ពេលពិភាក្សា យើងធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកដោយភាពបើកចំហ។ ដោយភាពបើកចំហ, ខ្ញុំមិនមែនចង់មានន័យថា យើងគ្រាន់តែផ្លាស់ប្ដូរយោបល់គ្នាដើម្បីធ្វើឲ្យគម្រោងប្រសើរឡើងនោះទេ ប៉ុន្តែក៏បញ្ចេញគំនិតប្រឆាំងទៅនឹងគម្រោងផងដែរ ដោយមានការជំទាស់នានា និងគំនិតមិនគាំទ្រជាច្រើន។ ទោះបីជាអញ្ចឹងក៏ដោយចុះ ក៏យើងតែងតែទទួលបានគំនិតប្រសើរជាច្រើននៅពេលយើងគិតជាមួយគ្នា ជាងជាងយើងគិតតែម្នាក់ឯង។ គំនិតដ៏សមហេតុសមផលត្រូវបានរកឃើញ ពេលវានៅចំកណ្ដាលនៃគំនិតជំទាស់ដែលប្រកបដោយភាពច្របូកច្របល់ និងគំនិតប្រឆាំងដ៏សមហេតុផល។ លោកគ្រូ...