សិស្សដប់នាក់ក្នុងមួយក្រុមគឺច្រើនពេក។ សិស្សបួននាក់គឺសមរម្យសម្រាប់សកម្មភាពជាក្រុម។ ការគិតអំពីការងារជាក្រុម៖ ផ្នែកទី 1  ひとつのグループ10名では多すぎる。グループ活動は4名がちょうどいい。グループワークを考える その1

ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​ការងារ​ជា​ក្រុម​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១២  2012年 小学校でのグループワークの一場面

  នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការងារក្នុងវិស័យអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០២មក “មេរៀនដែលប្រើវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល” ក៏ចាប់ផ្តើមរីករាលដាលបន្តិចម្តងៗនៅក្នុងថ្នាក់រៀនផងដែរ។ បន្ទាប់មក ពេលខ្ញុំទៅសង្កេតមើលសាលារៀន ជាញឹកញាប់ខ្ញុំឃើញមេរៀនរួមបញ្ចូលការងារសិស្សជាក្រុម។

  នៅពេលនោះ តាមចំណាប់អារម្មណ៍របស់ខ្ញុំ គ្រូជាច្រើនហាក់ដូចជាគិតថាមេរៀនដែលប្រើវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល គឺជាមេរៀនដែលរួមបញ្ចូលការងារជាក្រុម។ តាមពិតទៅ ខ្ញុំថែមទាំងបានឃើញគ្រូអធិការរបស់ក្រសួងអប់រំ ដែលកំពុងសង្កេតមើលថ្នាក់រៀនបានមានប្រសាសន៍ថា “មេរៀនថ្ងៃនេះល្អព្រោះវាមានបញ្ចូលការងារជាក្រុម”។

  ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនជឿថា ការធ្វើការងារជាក្រុមគឺ ធ្វើឱ្យមេរៀនល្អដោយស្វ័យប្រវត្តិ នោះទេ។

  នៅក្នុងថ្នាក់ដែលខ្ញុំបានសង្កេតនៅពេលនោះ ក្រុមភាគច្រើនមានសិស្សប្រហែល 10 នាក់ ឬច្រើនជាងនេះ។ ខ្ញុំគិតថាឥឡូវក៏នៅតែមានសមាជិកច្រើនដដែលនៅក្នុងក្រុម មិនមានការផ្លាស់ប្ដូរច្រើនឡើយ។
នោះក៏ព្រោះតែថ្នាក់រៀនជាច្រើនមានសិស្សពី ៤០ ទៅ ៥០នាក់។ ជារឿយៗមានសិស្សច្រើនជាងនេះទៀត។ ជាមួយនឹងសិស្សចំនួន 50 នាក់ បង្កើតចំនួន៥ក្រុម ដែល១ក្រុមមានសិស្ស 10 នាក់ ។ បន្ទាប់មក ក្រុមទាំងប្រាំនោះត្រូវធ្វើបទបង្ហាញបន្ទាប់ពីបញ្ចប់សកម្មភាពរបស់ពួកគេ។

  ប្រសិនបើបង្កើតក្រុមតូចៗ ចំនួនក្រុមនឹងកើនឡើង ហើយត្រូវការពេលច្រើនទៀតសម្រាប់ការធ្វើបទបង្ហាញ។ ដោយសារមេរៀនមានពេលកំណត់ វាមិនអាចទៅរួចទេសម្រាប់ការធ្វើបទបង្ហាញជាច្រើនក្រុម ក្នុងរយៈពេលស្មើៗគ្នា។

  កត្តាមួយទៀតគឺការរៀបចំតុក្នុងថ្នាក់។ នៅក្នុងសាលារៀនជាច្រើន សិស្ស 5-6 នាក់អង្គុយក្បែរគ្នានៅលើកៅអីឈើវែងមួយ។ កៅអីនេះត្រូវបានវ៉ៃភ្ជាប់ជាមួយតុ។ លើសពីនេះទៅទៀត ដោយសារមានសិស្សច្រើន តុរៀនដាក់ពេញក្នុងបន្ទប់។ ដូច្នេះ ការផ្លាស់ប្តូរតុសម្រាប់ក្រុមនីមួយៗគឺមិនអាចធ្វើទៅបាន។
សិស្សបញ្ចប់ការងារដោយខ្លះអង្គុយបែរមុខទៅក្រោយ។

  ការរៀបចំដ៏ល្អសម្រាប់ការពិភាក្សាជាក្រុមគឺជាការរៀបចំតុជារង្វង់។ នៅប្រទេសជប៉ុន សិស្សម្នាក់ៗមានតុរៀងៗខ្លួន ហើយតុ និងកៅអីមិនធ្វើជាប់គ្នាឡើយ ។ ដូច្នេះ គេអាចរៀបចំតុដាក់ឲ្យទៅជារង្វង់ សម្រាប់ការងារជាក្រុមនៅក្នុងថ្នាក់រៀន។ យ៉ាងណាមិញ វាមានការលំបាកសម្រាប់ថ្នាក់រៀននៅកម្ពុជា។

  ដោយសារដែនកំណត់ទាំងនេះ នៅពេលសង្កេតមើលសកម្មភាពជាក្រុមដែលមានសមាជិកចំនួន 10នាក់ មានបញ្ហាជាច្រើនដូចពណ៌នាខាងក្រោម បានកើតឡើងសឹងតែគ្រប់ពេល៖

  1. មានតែសិស្សពូកែទេដែលបញ្ចេញគំនិតនៅក្នុងក្រុម។ សិស្សចំនួនពាក់កណ្តាលមិនមានឱកាសបញ្ចេញមតិរបស់ពួកគេឡើយ ក្នុងអំឡុងពេលធ្វើសកម្មភាពជាក្រុម។ ដូច្នេះ គេគ្រាន់តែស្តាប់ដោយអសកម្ម។
  2. ដោយសារក្រុមដែលមាន 10 នាក់ ឬច្រើនជាងនេះអង្គុយក្បែរគ្នា សិស្សដែលអង្គុយនៅខាងចុងតុប្រហែលជាមិនអាចឮគ្រប់គ្នាបានច្បាស់នោះឡើយ។ ពិតណាស់ វាពិបាកនឹងឃើញមុខសមាជិកទាំងអស់អង្គុយទល់មុខគ្នា។
  3. នៅពេលសរសេរលទ្ធផលសកម្មភាពក្រុមនៅលើសន្លឹកក្រដាសធំ មានតែសិស្សពូកែទេដែលកាន់ប៊ិចសរសេរ។ សម្រាប់សិស្សខ្សោយមិនមានឱកាសធ្វើសកម្មភាព សូម្បីតែកាន់ប៊ិចសរសេរ។

  ម្យ៉ាងវិញទៀត សកម្មភាពជាក្រុមច្រើនតែក្លាយជាកន្លែងរៀនសម្រាប់សិស្សពូកែ ខណៈដែលសិស្សខ្សោយគ្រាន់តែមានវត្តមានចូលរួមប៉ុណ្ណោះ។ ពួកគេគ្រាន់តែស្តាប់ និងសង្កេតប៉ុណ្ណោះ។ សម្រាប់សិស្សខ្សោយ សកម្មភាពជាក្រុមមិនអាចទទួលបានឱកាសសិក្សាដោយសកម្មទេ។

  ដំណោះស្រាយសាមញ្ញមួយចំពោះបញ្ហានេះគឺបង្កើតក្រុមតូចៗ។ តាមបទពិសោធន៍របស់ខ្ញុំ សិស្សប្រហែលបីនាក់គឺល្អសម្រាប់ការផ្លាស់ប្តូរយោបល់យ៉ាងសកម្ម។ បួននាក់គឺច្រើនបំផុត។ ការបង្កើតក្រុមដែលមានសមាជិកពីរនាក់ ហើយបន្ទាប់មករួមបញ្ចូលគូទាំងនោះជាក្រុមបួននាក់ក៏មានប្រសិទ្ធភាពដែរ។ ពីរនាក់តិចពេក? បើត្រឹមតែពីរនាក់ គេត្រូវតែនិយាយ មែនទេ? ការបង្កើតស្ថានភាពដែលសិស្សត្រូវតែនិយាយគឺជាផ្នែកមួយនៃការរចនាមេរៀនដ៏ល្អ។

  បញ្ហានៅទីនេះគឺពេលវេលាមិនគ្រប់គ្រាន់សម្រាប់ការធ្វើបទបង្ហាញសម្រាប់ថ្នាក់ទាំងមូល។ នេះជាកន្លែងដែលគ្រូគ្រប់គ្រងថ្នាក់ត្រូវសម្រេចចិត្ត៖ កំណត់អាទិភាពបទបង្ហាញពីគ្រប់ក្រុម ឬធានាអំពីការសិក្សារបស់សិស្សម្នាក់ៗ? ប្រាកដណាស់ មិនមានចម្លើយត្រឹមត្រូវ 100% ទេ។

  ប្រសិនបើខ្ញុំជាគ្រូបង្រៀន ខ្ញុំអាចនឹងផ្តល់អាទិភាពដល់ការធ្វើបទបង្ហាញនៅក្នុងមេរៀនខ្លះ ដោយធ្វើការក្រុមធំ, ឬពេលខ្លះ ខ្ញុំអាចមិនរៀបចំឲ្យមានការធ្វើបទបង្ហាញដើម្បីខ្ញុំអាចផ្តោតលើការងារជាក្រុមតូចៗ។

  នៅពេលធ្វើការជាក្រុមតូចៗ ការបង្ហាញនឹងត្រូវបានរំលង(ឬអត់ធ្វើ)។ ផ្ទុយទៅវិញ ក្រុមនីមួយៗនឹងត្រូវដាក់សន្លឹកកិច្ចការរបស់ពួកគេ ដែលបានសរសេរដោយសង្ខេប ជូនទៅគ្រូ។ គ្រូនឹងអានសន្លឹកកិច្ចការទាំងនេះដោយយកចិត្តទុកដាក់ ជ្រើសរើសខ្លឹមសារដែលគួរឲ្យចាប់អារម្មណ៍ដើម្បីចែករំលែកជាមួយថ្នាក់រៀនទាំងមូល ហើយណែនាំគំនិតទាំងនោះនៅក្នុងម៉ោងរៀនបន្ទាប់។ ការធ្វើបែបនេះ ខណៈពេលដែលគ្រប់ក្រុមទាំងអស់មិនអាចធ្វើបទបង្ហាញបាន ក៏”ការចែករំលែក” នៅតែអាចធ្វើទៅបាន។

  សូមពិចារណារៀបចំបញ្ចូលសកម្មភាពសិស្សជាក្រុមដែលមានសមាជិកបួននាក់ក្នុងមួយក្រុម ទៅក្នុងថ្នាក់របស់អ្នក។ វាមិនចាំបាច់ត្រូវធ្វើគ្រប់ពេលនោះទេ។ ខ្ញុំសង្ឃឹមថាអ្នកមានគោលបំណងរចនាមេរៀនដែលបង្កើតឱកាសដល់សិស្សដែលត្រូវបានគេមើលរំលងនៅក្នុងសកម្មភាពក្រុមពីមុនៗ (សិស្សដែលមិនសូវគេចាត់ឲ្យធ្វើជាអ្នកតំណាងក្រុម) ដើម្បីឲ្យពួកគាត់បានបញ្ចេញសមត្ថភាព និងគំនិតរបស់ពួកគេផ្ទាល់។

  ខ្ញុំនឹងបន្តសរសេរអំពីប្រធានបទនៃសកម្មភាពក្រុមម្តងទៀតនៅពេលក្រោយ។

2012年 小学校でのグループワークの一場面

ひとつのグループ10名では多すぎる。グループ活動は4名がちょうどいい。  グループワークを考える:その1

 2002年からカンボジアの主に理数科教育支援にかかわったころ、カンボジアでも「生徒中心の授業」が少しずつ広がり始めていました。当時、授業見学に学校に行くと、よくグループワークを取り入れた授業を見学しました。

 そのころ、生徒中心の授業とは、つまりグループワークがある授業と考えていた先生たちが多かったようです。実際、授業を見学したMoEYSの視学官が「今日の授業はグループワークがあって、良かった」と評価している様子も見ました。

 けれども、私には、グループワークがあれば、それがすなわち良い授業とは思えませんでした。

 当時見学した授業では、そのほとんどがグループ毎の生徒数は10名ほどでした。それは今もあまり変わっていないかもしれません。なぜなら、多くの教室では40~50名の生徒がいました。もっと多い場合も少なくない。もし50名の生徒がいれば、10名で人グループでも5グループできます。そして、その5グループが活動後に発表する。
 もし、もっと少人数でグループを作れば、グループ数はもっと増え、発表するための時間も増えます。限られた授業時間で、多くのグループが平等に発表するのは無理なのです。

 さらにもう一つの要因として、教室の机のアレンジメントの問題があります。多くの学校では、5~6名が横に並んでひとつの長い木製の椅子に座ります。その椅子は机と一体になっています。しかも、生徒数が多いですから、教室一杯に机が並びます。ですから、グループごとに机を動かすのは無理です。
 生徒たちは一部の生徒が後ろを向くようにして、活動するのです。

 グループで意見を言い合うときに、一番良い形は円卓です。日本では生徒一人一人にひとつの机があり、机と椅子もカンボジアのように合体してはいません。ですから、教室内でグループワークのために円卓状に机をアレンジすることが可能です。けれども、カンボジアでは、それは難しいのです。

 このような制限があるため、10名のグループの活動を観察していると、次のような問題が必ずと言っていいほど起こっています。

1.10名の中で優秀な生徒だけが発言する。半分の生徒は、活動中に自分の意見を述べる機会はなく、聞いているだけです。

2.10名以上が横並びにグループを作るため、全員の声をきちんと聞き取れないこともあります。

3.グループ活動の成果を大きな紙に書きとる際にも、ペンを握るのは優秀な生徒です。いわゆる学習への取り組みが下手な生徒は、ペンを持つ機会もありません。

 つまり、多くの場合、グループ活動は、優秀な生徒の学びの場で、優秀とはいえない生徒は単にそこにいて、聞いたり見たりしているだけなのです。グループ活動は、半数の生徒にとっては、積極的な学びの場になっていないのです。

 この問題を解決するための、ひとつの簡単な手段は、とにかく小さなグループをつくることです。私の経験では、3名程度がちょうどいい。最大でも4名です。2名でグループを作り、その後、その2名ずつを合わせて4名にするというのも効果的です。2人では少なすぎますか? でも2人しかいないのなら、どうしたって話をしなくちゃいけませんよね? 生徒が話さなければならない状況を作ることは、良い授業設計の一部です。

 この場合、問題になるのはクラス全体に発表する時間が足りないということです。ここは授業をマネージメントする先生の考えるべきところです。グループ全部の発表を優先するべきか、生徒ひとりひとりの学びを確保するべきか。
 もし私が教師ならば、ある授業では発表を優先し大きなグループで活動し、ある授業では発表をあきらめてでも、小さなグループで活動するという方法を取るでしょう。毎回の授業で、グループの大きさを変えるのです。

 小さなグループのときには、発表はあきらめて、各グループごとにまとめ書きしたものを先生に提出することにします。先生はそれをよく読み、興味深くクラス全体で共有したい内容を選択して、次の授業でその考えを紹介する。それならば、全グループは発表できませんが、「共有」は可能です。

 ぜひ4名程度のグループ活動をあなたの授業に取り入れてください。毎回でなくともいいのです。これまでのグループ活動が掬いきれなかった(プアな)生徒が、自分の考えを言葉にして語れる機会を作れるような、授業のデザインを目指して欲しいのです。

 このグループ活動の話しは、次回も続けます。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です