IBLកំពង់ធំ

IBLកំពង់ធំ

នៅថ្ងៃទី ២៧​ មេសា ក្រុមការងារគម្រោង KICC បានធ្វើបទបង្ហាញជូនទៅដល់ប្រជាជននៅក្រុងកូបិ។ 4月27日に、神戸でKICCがKICCプロジェクトの市民向け報告会を開きました。

ខ្ញុំ(ម៉ូរ៉ាយ៉ាម៉ា) បានឈឺភ្លាមៗ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច ហើយខ្ញុំបានចូលគេងក្នុងមន្ទីរពេទ្យអស់រយៈពេលពីរសប្ដាហ៍នៅក្រុងភ្នំពេញ។ នៅសប្ដាហ៍ដំបូង ខ្ញុំបាននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU (Intensive Care Unit ផ្នែកថែទាំចាំបាច់ខ្លាំង)។ ជំងឺរបស់ខ្ញុំមានអាការៈធ្ងន់ធ្ងរខ្លាំង។ បន្ទាប់មក ខ្ញុំបានចេញពីបន្ទប់នោះ ហើយឥឡូវខ្ញុំកំពុងសម្រាកនៅក្នុងផ្ទះភ្នំពេញ។ ខ្ញុំជិតជាហើយពេលនេះ។ ពិតជាសំណាងល្អណាស់។ នេះគឺជាមូលហេតុដែលខ្ញុំមិនអាចធ្វើបច្ចុប្បន្នភាពប្លុកនេះ ដែលបានប្ដូរឈ្មោះ និងដាក់ផ្សាយអត្ថបទ អស់រយៈពេលជាងមួយខែកន្លងមកហើយ។ ខ្ញុំនឹងចាប់ផ្ដើមសរសេរឡើងវិញ។ នៅពេលនេះ គឺនិយាយអំពីគម្រោង KICC ម្ដងទៀត ដែលបានចប់កាលពីខែធ្នូកន្លងទៅនេះ។ កាលពីខែមុន នៅថ្ងៃទី២៧ មេសា បទបង្ហាញរបស់គម្រោង KICC បានរៀបចំឡើងនៅការិយាល័យ KICC ក្នុងក្រុងកូបិ។ មានអ្នករស់នៅក្នុងក្រុងកូបិ និងក្រុងផ្សេងទៀតចំនួនប្រហែល២០នាក់ បានចូលរួមកិច្ចប្រជុំនេះ។ អ្នកចូលរួមពីប្រទេសកម្ពុជាតាមរយៈការតភ្ជាប់អ៊ីនធ័រណែត មានលោកនាយក ឃាង, អ្នកគ្រូ ពិសី គ្រូបង្រៀននៅសាលាគរុកោសល្យកំពង់ធំ (និងលោកភីន ទទួលបន្ទុកខាងបកប្រែ)។ ក្នុងអំឡុងពេលធ្វើបទបង្ហាញ អ្នកគ្រូពិសី បានលើកឡើងនូវចំនុចដូចតទៅនេះ ដែលស្ដីពី “បទពិសោធមេរៀនដែលទទួលបានពីគម្រោង” ៖ នៅក្នុងបទបង្ហាញរបស់អ្នកគ្រូ អ្នកគ្រូបាននិយាយយ៉ាងច្រើនអំពីការសង្កេតថ្នាក់រៀនរបស់គាត់នៅសាលាបឋមសិក្សាមួយចំនួនក្នុងក្រុងកូបិ ប្រទេសជប៉ុន។...

IBLកំពង់ធំ

អំពីប្រភពសៀវភៅ IBL កំពង់ធំ  IBLコンポントムのリソースブックについて

    អាកាសធាតុនៅក្រុងភ្នំពេញកាន់តែក្ដៅពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយខ្ញុំក៏មានការបារម្ភអំពីព័ត៌មានដែល​បានផ្សព្វផ្សាយថានៅភ្នំពេញមានខ្យល់ពុលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក។ តើលោកគ្រូអ្នកគ្រូសុខសប្បាយជាទេ?             វាមានរយៈពេលជិតបីខែហើយ ចាប់តាំងពីគម្រោង KICC បានចប់។             នៅក្នុងខែមីនា មានការងារស្ម័គ្រចិត្ត ពិភាក្សាអំពី IBL (Inquiry Based Lesson ការសិក្សាតាមបែបរិះរក) នៅសាលាគរុកោសល្យកំពង់ធំ។             គំរូដើមរបស់ IBL កំពង់ធំត្រូវបានណែនាំដោយ សាស្រ្តាចារ្យ អូកាម៉ូតូ យូស៊ីហ៊ីរ៉ូ ដែលជាជំនាញការរបស់គម្រោង KICC។ ឯកសារ IBL ប្រហែល ១០០សន្លឹក ត្រូវបានប្រើប្រាស់ ក្នុងគម្រោងអំឡុងរយៈ ពេល៣ឆ្នាំមកនេះ។             តើសៀវភៅធនធានបែបណានឹងត្រូវបង្កើតឡើងដោយផ្អែកលើសន្លឹកឯកសារទាំងនេះ? គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំបានកំពុងចាប់ផ្ដើមធ្វើសៀវភៅធនធាន។             ខ្ញុំគិតថាវាជាការប្រសើរក្នុងការបង្កើតសៀវភៅណែនាំជាមុនសិន សម្រាប់គរុសិស្សសាលាគរុកោសល្យកំពង់ធំ ដើម្បីជួយពួកគាត់ឲ្យយល់ IBL។ នាពេលអនាគត វារឹតតែប្រសើរថែមទៀត ប្រសិនបើសៀវភៅនេះអាចត្រូវបានណែនាំទៅកាន់វិទ្យាស្ថានបណ្តុះបណ្ដាលគ្រូជាច្រើនទៀត (TEC/RTTC/PTTC)។             ពេលដែលគម្រោង KICC បានចាប់ផ្ដើមកាលពីបីឆ្នាំមុន IBLគឺជាវិធីសាស្រ្តបង្រៀនមួយដែលប្រើតែនៅក្នុងមេរៀនពិសោធន៍វិទ្យាសាស្រ្ត។             បន្ទាប់មក គម្រោង KICC...

IBLកំពង់ធំ

ការពិនិត្យឡើងវិញនៃរំហូរ IBL ថ្មី, “ឯកតាគំនិត unit concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលស្នើឡើងដោយគម្រោង KICC ដល់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れ、「単元構想」と「全科目向けIBL」の復習です。

    សមាជិកជនជាតិជប៉ុនរបស់គម្រោង KICC នឹងអញ្ជើញមកកំពង់ធំ ចំនួនមួយសប្ដាហ៍ ចាប់ពីថ្ងៃស្អែក (២៣ធ្នូ) ហើយក៏នឹងជាសកម្មភាពចុងក្រោយរបស់គម្រោង KICC ដែរ។             ខ្ញុំសប្បាយចិត្តដែលអាចបង្ហោះប្លុកនេះមុនថ្ងៃចន្ទ។ ខ្ញុំទើបតែធ្វើវាឲ្យទាន់ពេល។             នៅក្នុងអត្ថបទមុនៗ និងចុងក្រោយមុននេះ ខ្ញុំបានសរសេរអំពី “ឯកតាគំនិត Unit Concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលណែនាំដោយភាគីជប៉ុនទៅកាន់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ ក្នុងគម្រោង​ KICC ។             លើកនេះ ខ្ញុំចង់បង្ហាញពីការំឮកឡើងវិញនូវអត្ថបទទាំងនោះ។             ជាដំបូង មាន “ប្រធានបទមេរៀន (Subject matter)” ដែលសិស្សរៀននៅក្នុងមួយជំពូក (ឬមេរៀនរង)។ “ប្រធានបទស្នូល” បង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម ត្រូវបានគេគិតថាដូចគ្នានឹងមុខវិជ្ជានៅក្នុងជំពូក/មេរៀន។             “ប្រធានបទ” នៅក្នុងជំពូក/មេរៀន ក៏អាចត្រូវបានគេបកប្រែទៅជាពាក្យ “វត្ថុបំណង” នៃការសិក្សា។             ដើម្បីសម្រេចបាននូវ “ប្រធានបទ/ប្រធានបទស្នូល/វត្ថុបំណង” គួរតែមានមេរៀនច្រើនជាងមួយ។ គ្រូបង្រៀនរៀបចំកិច្ចតែងការមេរៀន ដើម្បីឲ្យ “មេរៀន”ជាច្រើនមានទំនាក់ទំនងគ្នាទៅវិញទៅមក និងដើម្បីឲ្យសិស្សរៀនប្រកបដោយប្រសិទ្ធិភាព។             ដូចនេះ...

IBLកំពង់ធំ

នេះគឺជាការដាក់បញ្ចូលទី២ នៃការណែនាំនិន្នាការ IBL ថ្មីដោយគម្រោង KICC ជូនដល់សាលាគរុកោសល្យកំពង់ធំ។ លើកនេះ យើងនឹងពិភាក្សាអំពី IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់ មិនមែនសម្រាប់តែមុខវិជ្ជាវិទ្យាសាស្រ្តនោះទេ ប៉ុន្តែក៏សម្រាប់មុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គមផងដែរ។ ពេលនេះ តើវានឹងក្លាយជាគំរូរបស់IBL កំពង់ធំ? KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れの紹介、その第2回です。今回はクメール語や社会科に対応するIBLについてです。さて、IBLコンポントムの原型になりますかしら?? 

            ជាដំបូង និងជាថ្មីម្ដងទៀត រំហូរនៃការបង្រៀនតាមបែបរិះរក (IBL) មានដូចបង្ហាញខាងក្រោម។     ដ្យាក្រាមនេះត្រូវបានប្រើប្រាស់ដំបូងនៅក្នុងគម្រោងចៃកា STEPSAM2 ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ ដែលគ្រូបណ្ដុះបណ្ដាលភាគច្រើនជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តនៅ NIE ហើយនៅពេលនោះ សិក្ខាកាមគឺជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តមកពីសាលាគរុកោសល្យ RTTC និង PTTC។ គោលបំណងគឺដើម្បីណែនាំពិសោធន៍វិទ្យាសាស្រ្តទៅក្នុងមេរៀននៅតាមសាលានានា។             ដោយផ្អែកលើដ្យាក្រាមខាងលើ ដ្យាក្រាមខាងក្រោមបង្ហាញពីរំហូរនៃមេរៀនសាមញ្ញ ដែលចាប់ផ្ដើមពីជំហ៊ានសំណួរគន្លឹះ (KQ)។    នៅក្នុងជំហាន① គេនិយាយថា “គ្រូបង្កើតសំណួរគន្លឹះ”។ នៅទីនេះ “សិស្សគិតអំពីសំណួរគន្លឹះ” ក៏អាចទទួលយកបាន។ នៅក្នុងករណីនេះ គេសន្មតថា ការអភិវឌ្ឍថ្នាក់រៀននឹងផ្ដោតលើការធ្វើពិសោធនៅក្នុងជំហ៊ាន③ ។    ទោះជាយ៉ាងណាក៏ដោយ មិនមានសកម្មភាពដែលឆ្លើយតបទៅនឹងពិសោធវិទ្យាសាស្រ្តនៅក្នុងមុខវិជ្ជាផ្សេងៗទៀត ដូចជាភាសាខ្មែរ សិក្សាសង្គមឡើយ។ ដូចនេះ វាមានការពិបាកក្នុងការអនុវត្ត IBL សម្រាប់ពិសោធវិទ្យាសាស្រ្តនៅក្នុងម៉ោងរៀនភាសាខ្មែរ ឬសិក្សាសង្គមណាស់។    ក៏ប៉ុន្តែ IBL ត្រូវបានគេប្រើនៅក្នុងមុខវិជ្ជាជាច្រើននៅសាលាបឋមសិក្សាក្នុងប្រទេសជប៉ុន។ ជាឧទាហរណ៍ គ្រូបង្គោល/គ្រូបង្រៀនសាលាគរុកោសល្យកំពង់ធំ ដែលបានចូលរួមគម្រោង KICC បានធ្វើការសង្កេតមើល IBL ជាច្រើនប្រភេទ ក្នុងអំឡុងពេលពួកគាត់ទៅទស្សនកិច្ចសាលាបឋមសិក្សាមួយចំនួននៅកូបិ ប្រទេសជប៉ុន។...

IBLកំពង់ធំ

នៅក្នុងប្លុកនេះ និងប្លុកក្រោយ ខ្ញុំចង់ចែករំលែកនូវរំហូរ IBL ដែលស្នើឡើងដោយគម្រោង KICC ជូនដល់គ្រូឧទ្ទេស/លោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ។ ជាដំបូង ខ្ញុំសូមនិយាយអំពី “ឯកតាគំនិត (unit concept)”.     KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れを2回に分けて公開します。IBLコンポントムの原型になりますかしら?? まずは「単元構想」についてです。

                  នៅក្នុងរឿងនេះ និងរឿងបន្ទាប់ យើងនឹងណែនាំអំពីគោលគំនិត IBL ដែលគម្រោង KICC បានស្នើដល់លោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ។ ជាដំបូង សូមនិយាយអំពី “ឯកតាគំនិត (unit concept)” ជាមុនសិន។             ប្រសិនបើអ្នកមានសំណួរថា “តើ “Unit គឺជាអ្វី?” សូមចូលមើលគេហទំព័រចំនួនបី នៅក្នុងប្លុក របស់គម្រោង KICC។ គំនិតនៃផែនការមេរៀន – ផ្នែក១  単元計画という考え方 その1 – KampongThomPTTC&KICCProject គំនិតនៃការធ្វើផែនការមេរៀន    វគ្គ២    単元計画という考え方 Part2 – KampongThomPTTC&KICCProject គំនិតនៃការធ្វើផែនការមេរៀន  ឬ ផែនការ “មេរៀនរង”   វគ្គ3    単元計画、あるいは小単元計画という考え方 Part3 – KampongThomPTTC&KICCProject តោះចាប់ផ្ដើម!             ជាដំបូង សូមពិនិត្យមើលដ្យាក្រាមខាងក្រោម។ តារាងនេះបង្ហាញពីរំហូរ “IBL” ដែលជាប្រភេទ IBL ដ៏ពេញនិយមជាងគេបំផុតនាពេលបច្ចុប្បន្ន។ ដ្យាក្រាមនេះផ្អែកទៅលើគម្រោងចៃកា STEPSAM2 ដែលបានអនុវត្តពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២។ ដូចដែលខ្ញុំបានសរសេរជាច្រើនដងនៅក្នុងប្លុកនេះ STEPSAM2...

IBLកំពង់ធំ

“ការសន្ទនាជាមួយខ្លួនឯង” “សមត្ថភាពត្រិះរិះពិចារណាល្អិតល្អន់” ហើយបន្ទាប់មក “ធ្វើការពន្យល់នូវគំនិតផ្ទាល់ខ្លួនដោយប្រើឃ្លាប្រយោគច្បាស់ៗ”។ ទាំងនេះគឺជាសមត្ថភាពដែលបានមកពីការហាត់រៀនក្នុងរយៈពេលយូរ។「自己対話」、「内省力」、そして「明確な文章による自己説明」。 これらは長期間の練習で身につく能力です。

            មានសិស្សច្រើនជាង៦០នាក់នៅក្នុងថ្នាក់រៀនមួយ។ បរិដ្ឋានបែបនេះគឺជារឿងធម្មតាសម្រាប់ប្រទេសកម្ពុជា។វាពិបាកណាស់ក្នុងការអនុវត្តមជ្ឈមណ្ឌលការងាររបស់សិស្ស និងវិធីសាស្រ្ត IBL នៅក្នុងបរិយាកាសបែបនេះ។             នៅក្នុង Lesson study ក្នុងគម្រោង KICC ខ្ញុំក៏បានឃើញ សិស្សធ្វើការជាមួយគ្នានៅក្នុងក្រុម ដែលមួយក្រុមមានចំនួន១០នាក់។ តាមពិតវាជាការលំបាកខ្លាំងណាស់ក្នុងការបង្ហាញមតិរបស់អ្នកទៅកាន់អ្នកដទៃក្នុងក្រុមមនុស្ស១០នាក់។             បន្ទាប់ពីថ្នាក់រៀន នៅក្នុងសិក្ខាសាលាដែលបង្រៀនដោយលោកគ្រូម៉ាសា លោកគ្រូបានមានប្រសាសន៍អំពីសារៈសំខាន់នៃ “គំនិតសំខាន់ៗផ្ទាល់ខ្លួន របស់សិស្សម្នាក់ៗ”។              ក្រឡេកមើលគំនិតផ្ទាល់ខ្លួនដោយខ្លួនឯង។ មានន័យថាក្រឡេកមើលខ្លួនឯងដោយប្រើគំនិតរួមទូទៅ(objectively)។ តាមការសង្កេតថ្នាក់រៀនដោយខ្លួនខ្ញុំផ្ទាល់ នៅត្រង់ចំណុចនេះ ជាញឹកញ៉ាប់ មិនសូវមានធ្វើទេនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជា។ ទេៗ មិនអញ្ចឹងទេ! ខ្ញុំគិតថា គឺមិនមានអ្នកធ្វើតែម្ដង!!!             ការសន្ទនាជាមួយខ្លួនឯង។ គំនិតគួរត្រិះរិះពិចារណា។ គំនិតបុគ្គល(Subjectively) និងគំនិតរួមទូទៅ (Objectively)។ វាគឺជាប្រធានបទដ៏សំខាន់។             បន្ទាប់មក ដោយធ្វើជាឧទាហរណ៍បង្ហាញ លោកគ្រូម៉ាសាបានស្នើឲ្យសិស្សម្នាក់ៗសរសេរនូវគំនិតផ្ទាល់ខ្លួនដាក់ក្នុងសៀវភៅសរសេរ។ ដោយម៉ោងក្នុងថ្នាក់មានកំណត់ យើងមិនអាចឲ្យសិស្សម្នាក់ៗ ទាំងជាង៦០នាក់ ធ្វើការបង្ហាញនូវគំនិតផ្ទាល់ខ្លួនទៅតាមកិច្ចការដែលគ្រូដាក់ឲ្យឡើយ។ ក៏ប៉ុន្តែ ពួកគាត់អាចសរសេរនូវគំនិតរបស់ពួកគាត់ដាក់ចូលក្នុងសៀវភៅសរសេរ។ នេះគឺជាអ្វីដែលលោកគ្រូម៉ាសា ចង់ធ្វើបង្ហាញជូនដល់គ្រូឧទ្ទេសសាលាគរុកោសល្យ។             ខ្ញុំតែងសង្កេតឃើញថា គ្រូពិនិត្យសៀវភៅសរសេររបស់សិស្ស។ ក៏ប៉ុន្តែ...

IBLកំពង់ធំ

នៅពេលគ្រូៗសាកល្បងបង្កើតមេរៀនថ្មីៗ ពួកគាត់សើចបណ្ដើរ ហើយបន្លឺពាក្យបណ្ដើរថា “ខ្ញុំឈឺក្បាល!”  「頭が痛いわ」と笑いながら、新たな授業づくりにチャレンジする先生たち

            នៅក្នុងសៀវភៅសិក្សាអក្សរសាស្រ្ត (ភាសាខ្មែរ)មានប្រធានបទច្រើនប្រភេទ។ វាមានមេរៀនទាក់ទងទៅនឹង បរិដ្ឋាន សីលធម៌ វប្បធម៌និងទំនៀមទំលាប់ប្រពៃណីខ្មែរ អប់រំ សុខភាពនិងអនាម័យ រដូវបុណ្យទាន និងបញ្ហាគ្រួសារ ។ល។ វាអាចមានច្រើនជាងនេះទៀត។ ក្នុងពេលតែមួយនៅពេលកំពុងអានសៀវភៅ សិស្សអាចរៀនធ្វើ “កិច្ចការដោយប្រើភាសាបច្ចេកទេស (Language-specific learning tasks)” ដូចជា រៀនវាក្យសព្ទ(ពាក្យផ្គុំ) រៀនពាក្យមួយម៉ាត់ៗ រៀនបញ្ចេញសូរសំឡេង វេយ្យាករណ៍ ជំនាញសរសេរ និងរៀនអានអត្ថបទវែងៗ។             ជាញឹកញាប់ នៅពេលយើងព្យាយាមដាក់បញ្ចូល IBL ទៅក្នុងភាសាជាតិ (ភាសាខ្មែរ) សកម្មភាពសិស្សត្រូវបានផ្ដោតទៅលើ “ការយល់ដឹង ឬការធ្វើឲ្យប្រសើរទៅលើអ្វីដែលបានសរសេរនៅលើប្រធានបទផ្សេងៗ” ។             ឧទាហរណ៍ ប្រសិនបើសិស្សអានសៀវភៅសិក្សាអំពីបញ្ហាសំរាម (បញ្ហាបរិដ្ឋាន) វត្ថុបំណងរបស់សកម្មភាពសិស្សគឺអាចដោះស្រាយបញ្ហាសំរាមនៅក្នុងសាលារៀនរបស់ពួកគេ។             ទោះជាយ៉ាងណាក៏ដោយ បញ្ហាស្រដៀងគ្នាក៏ត្រូវបានគេមើលឃើញនៅក្នុងមុខវិជ្ជា “សិក្សាសង្គម” និង “សីលធម៌”។ ទោះបីជានៅក្នុងសិក្សាសង្គម សិស្សអាចធ្វើសកម្មភាពដោះស្រាយបញ្ហាសំរាមនៅក្នុងសាលារៀនរបស់ពួកគេបាន។             ឥឡូវ នៅក្នុងករណីនេះ តើមានភាពខុសគ្នាយ៉ាងដូចម្ដេចរវាងសិក្សាសង្គម និងភាសាខ្មែរ?            ...

IBLកំពង់ធំ

IBL កំពង់ធំនឹងលេចចេញជារូបរាងបន្តិចម្ដងៗ IBL-コンポントム、少しずつ形になってきましたよ

            នៅក្រុងភ្នំពេញនាពេលនេះ ភ្លៀងបានបន្តធ្លាក់រហូត ដោយសារតែវាជារដូវវស្សា។           ខ្ញុំខានបានជួបមុខសមាជិកសាលាគរុកោសល្យកំពង់ធំអស់រយៈពេលប្រហែលមួយខែហើយ។ តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ? សាលាគរុកោសល្យនឹងមានការរៀបចំប្រលងចូល។ តើអ្នកទាំងអស់គ្នារវល់នឹងការរៀបចំប្រលង, មែនទេ?             គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំកំពុងព្យាយាមប្រើប្រាស់ IBL កំពង់ធំនៅក្នុងមេរៀនមុខវិជ្ជាភាសាខ្មែរ។ ពួកគាត់បានកំពុងរៀបចំសិក្ខាសាលាជាមួយក្រុមការងាររបស់គាត់ ដោយគ្មានវត្តមានជំនាញការជប៉ុន ។     វាគឺជារឿងដ៏គួរឲ្យកោតសរសើរណាស់ មែនទេ? ខ្ញុំពិតជាសប្បាយចិត្តណាស់។             ក្រុមការងារជប៉ុននឹងចុះទស្សនកិច្ចនៅកំពង់ធំម្ដងទៀត ចាប់ពីថ្ងៃទី៣ ខែសីហា។ ខ្ញុំនឹឹងសប្បាយចិត្តបើយើងអាចជួបគ្នាសម្រាប់មេរៀនថ្មីផ្សេងទៀត។ ប៉ុន្តែលោកគ្រូអ្នកគ្រូមិនចាំបាច់ព្យាយាមបង្ខំរៀបចំឲ្យទាន់ពេលនោះឡើយ។ សូមបន្តការបង្កើតមេរៀនដោយប្រើ IBL កំពង់ធំ ទៅតាមល្បឿនរបស់លោកគ្រូអ្នកគ្រូ។             កាលពីជាង១០ឆ្នាំមុន មានគម្រោងវិទ្យាសាស្រ្តមួយរបស់ចៃកា ដែលមានឈ្មោះថា STEPSAM2។ គ្រូឧទ្ទេសវិទ្យាសាស្រ្ត ដូចជា លោកគ្រូ វុទ្ធី និងលោកគ្រូ សែម រួមទាំងគ្រូឧទ្ទេសផ្សេងទៀតដែលបានអញ្ជើញមកពីគ្រប់សាលាគរុកោសល្យទាំងអស់បានចូលរួមមវគ្គបណ្ដុះបណ្ដាលនៅក្នុងគម្រោង (នាយកសាលាក៏អញ្ជើញចូលរួមដែរ)។ នៅពេលនោះ សិក្ខាកាមបានប្រឈមនឹងការដាក់បញ្ចូលសកម្មភាពសិក្សាតាមបែបរិះរកទៅក្នុងថ្នាក់រៀនរបស់ពួកគាត់។             នៅពេលនោះ គោលបំណងរបស់គម្រោងគឺចង់ប្រើពិសោធវិទ្យាសាស្រ្តដើម្បីបង្រៀនឲ្យមានប្រសិទ្ធភាព។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែធ្វើពិសោធមួយនៅក្នុងមេរៀនមួយ។ ចូរបង្កើតសម្មតិកម្មដែលសមស្រប។ ចូរវិភាគ និងពិភាក្សាលើទិន្នន័យដែលកំពុងតែមាន។ ចូរធ្វើសេចក្ដីសន្និដ្ឋាន។ យើងត្រូវការសកម្មភាពសិស្សបែបនេះ។ ...

IBLកំពង់ធំ

ច្បាប់ដ៏សំខាន់នៅក្នុង Lesson Study , ផ្នែក១ 授業研究で、絶対に大事なルール、その1

              នៅក្នុងប្លុកកាលពីលើកមុន ខ្ញុំបានសរសេរអំពីការបង្រៀនបង្ហាញ Lesson Study ថ្នាក់ទី៦ ដោយលោកគ្រូ ខេមរិន្ទ ដែលជាគ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំ កាលពីថ្ងៃទី៤ មិថុនា។               គម្រោង KICC នឹងបញ្ចប់នៅខែធ្នូនេះ។ នៅសល់តែ៦ខែទៀតតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលនេះ តើអាចរៀបចំថ្នាក់រៀនបង្ហាញបានចំនួនប៉ុន្មានទៀត សម្រាប់ការអនុវត្ត IBL កំពង់ធំ?  នាពេលថ្មីៗនេះ មេរៀនចំនួនបី កំពុងតែត្រូវបានរៀបចំ (មេរៀនមួយសម្រាប់សាលាគរុកោសល្យកំពង់ធំ និងមេរៀនពីរទៀត សម្រាប់សាលាបឋមសិក្សាអនុវត្ត)។ ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងព្យាយាមសាកល្បងរៀបចំមេរៀនស្ទីលថ្មីៗជាច្រើនទៀត។ ខ្ញុំទន្ទឹងរង់ចាំតាមដានពួកគេ។               ទោះបីជាគម្រោង KICC ចប់ក៏ដោយ ក៏គ្រូឧទ្ទេស/គ្រូបង្រៀននៅសាលាគរុកោសល្យកំពង់ធំ និងសាលាបឋមសិក្សាអនុវត្តនឹងបង្រៀនបង្ហាញ ពេលដែលមានការជជែកអំពី IBL កំពង់ធំ ទៅកាន់សាលាគរុកោសល្យផ្សេងៗទៀត (PTTCs/RTTCs/TECs)។ ប្លុកនេះសរសេរឡើងដោយប្រកាន់គំនិតបែបនេះ។                ជាដំបូង យើងត្រូវតែជៀសវាងដាច់ខាតក្នុងការធ្វើឲ្យគ្រូដែលបង្រៀនមេរៀនបង្ហាញគឺជា “ជនចុងចោទ”។ នៅពេលប្រជុំពិភាក្សាបន្ទាប់ពីការសង្កេតថ្នាក់រៀន សំណួរជៀសមិនផុតនឹងកើតមានឡើងទៅកាន់គ្រូដែលបានបង្រៀនមេរៀន។ ឬ គ្រូដែលបង្រៀនមេរៀនត្រូវតែពន្យល់ពីគោលបំណងថ្នាក់រៀន។                ពេលដែលខ្ញុំឃើញទិដ្ឋភាពបែបនេះ ខ្ញុំតែងតែគិតថា “សូមចាំបន្តិចសិន!”។                ការប្រជុំបន្ទាប់ពីបង្រៀនមេរៀនគឺជាពេលដែលអ្នកសង្កេតថ្នាក់រៀនត្រូវចែករំលែកនូវអ្វីដែល...

IBLកំពង់ធំ

IBL កំពង់ធំបានបានកំពុងរៀបចំជាភាសាខ្មែរហើយ クメール語におけるIBLコンポントムの取り組みが始まりました。

            នៅថ្ងៃទី៤ មិថុនា នៅសាលាបឋមសិក្សាអនុវត្តនៃសាលាគរុកោសល្យខេត្តកំពង់ធំ លោកគ្រូខេមរិន្ទ ដែលជាគ្រូបង្រៀននៅសាលាគរុកោសល្យខេត្តកំពង់ធំ បានរៀបចំថ្នាក់សិក្សាមេរៀន (Lesson Study) សម្រាប់មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៦ ដោយប្រើប្រាស់ IBL កំពង់ធំ។ លោកគ្រូ ខេមរិន្ទ បានប្រើប្រាស់ផ្នែកមួយនៅក្នុងសៀវភៅសិក្សាភាសាខ្មែរថ្នាក់ទី៦ មេរៀនទី៤ ដែលសិស្សបានរៀនម្ដងរួចមកហើយ។ គ្រូៗនៅសាលា PTTC សឹងតែទាំងអស់គ្នាបានចូលរួមកម្មវិធីនេះ។             ខ្ញុំក៏បានសង្កេតថ្នាក់រៀនតាមរយៈZoom ក្នុងពេលជាមួយគ្នានោះដែរ។ ក៏ប៉ុន្តែ ពុំមានអ្នកបកប្រែចូលរួមជាមួយក្នុងពេលនោះទេ។ ដូចនេះ ខ្ញុំគ្រាន់តែអាចស្រមៃនូវអ្វីដែលលោកគ្រូខេមរិន្ទ និងសិស្សគាត់និយាយតែប៉ុណ្ណោះ ដោយសារខ្ញុំមិនសូវចេះភាសាខ្មែរទេ។             កាលពីសប្តាហ៍មុន ក្រុមការងារ (អ្នកជំនាញជប៉ុនទាំងអស់) បានទស្សនាជាមួយនឹងអ្នកបកប្រែដ៏អស្ចារ្យគឺលោក ភិន ដែលជាវីដេអូ។ ដូចនេះ ខ្ញុំអាចយល់ពីខ្លឹមសារថ្នាក់រៀនបានយ៉ាងច្បាស់។ សូមអរគុណលោកភីន ខ្លាំងណាស់។              ថ្នាក់រៀនបានបញ្ចូលសកម្មភាពសិស្សអាននូវអ្វីដែលមានសរសេរនៅក្នុងសៀវភៅសិក្សា (ភាសាខ្មែរ ថ្នាក់ទី៦ ទំព័រ ៥៥ – ៥៦) និងបានគូររូបភាពទៅតាមខ្លឹមសារនូវអ្វីដែលគេបានអានដោយសេរី។ ហេតុអ្វីត្រូវគូររូបភាព នៅក្នុងម៉ោងរៀនភាសាខ្មែរ? ខ្ញុំគិតថាប្រហែលជាមានអ្នកចង់សួរសំណួរថា “ហេតុអ្វីសិស្សត្រូវការគូររូបនៅក្នុងម៉ោងរៀនភាសាខ្មែរ?”។            ...