កម្ពុជា និង ខ្បល់ព្យុះទីហ្វុង៖ ភាគ២ カンボジアと台風 その2
បន្តពីអត្ថបទលើកមុនរបស់ខ្ញុំ នៅលើប្លុក (Blog) នេះ ខ្ញុំនឹងសរសេរបន្តអំពីប្រទេសកម្ពុជា និងខ្យល់ព្យុះទីហ្វុង។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញពីគន្លងផ្លូវរបស់ខ្យល់ព្យុះទីហ្វុងដែលបានមកដល់ប្រទេសកម្ពុជា។ ទីតាំងរបស់ខ្យល់ព្យុះត្រូវបានបង្ហាញនៅត្រង់ចំណុចកណ្តាលរបស់វា។ ដូច្នេះ ពពក និងតំបន់ដែលមានខ្យល់បក់ខ្លាំងដែលជាប់ទាក់ទងនឹងព្យុះនេះ គឺគ្របដណ្តប់លើផ្ទៃដីធំទូលាយជាងគន្លងផ្លូវដែលបានបង្ហាញនៅក្នុងដ្យាក្រាមនេះទៅទៀត។ ខ្យល់ព្យុះទីហ្វុងទាំងអស់ដែលបានបង្ហាញខាងក្រោមនេះ ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច (គឺពីស្តាំទៅឆ្វេង)។ នៅក្នុងដ្យាក្រាមគន្លងផ្លូវខ្លះ ខ្យល់ព្យុះទីហ្វុងអាចនឹងធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង (គឺពីផ្នែកខាងក្រោមទៅផ្នែកខាងលើ)។ ទោះបីជាមានករណីលើកលែងខ្លះក្នុងចំណោមព្យុះជាច្រើនក៏ដោយ ប៉ុន្តែយើងអាចសន្និដ្ឋានបានថា ១០០% នៃខ្យល់ព្យុះទីហ្វុងដែលមកដល់ប្រទេសកម្ពុជា គឺធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច។ ជាដំបូង នេះគឺជារូបដ្យាក្រាមគន្លងផ្លូវរបស់ខ្យល់ព្យុះទីហ្វុងទី ២៦ ក្នុងឆ្នាំ ១៩៩៣ (ដែលគេស្គាល់ឈ្មោះថា “ឡូឡា (Lola)” ជាឈ្មោះហៅទូទៅនៅអាស៊ី – ខ្ញុំនឹងពន្យល់អំពីឈ្មោះហៅទូទៅនៅអាស៊ីនៅពេលបន្តិចទៀត នៅក្នុងអត្ថបទនេះ)។ ចំណុចពណ៌ក្រហមបង្ហាញពីខ្យល់ព្យុះទីហ្វុង ហើយចំណុចពណ៌លឿងបង្ហាញពីប្រព័ន្ធសម្ពាធបរិយាកាសតំបន់ត្រូពិក។ ចំណុចទាំងនេះត្រូវបានវាស់វែង និងកត់ត្រាជារៀងរាល់ ៦ ម៉ោងម្តង។ ម្យ៉ាងទៀត ចំណុចចំនួនបួនតំណាងឱ្យគន្លងផ្លូវក្នុងរយៈពេលមួយថ្ងៃ។ ប្រសិនបើគម្លាតរវាងចំណុចនីមួយៗមានរយៈពេលខ្លី (ឬចម្ងាយជិតគ្នា) មានន័យថាខ្យល់ព្យុះកំពុងធ្វើដំណើរយឺតៗ ហើយប្រសិនបើគម្លាតមានរយៈពេលវែង (ឬចម្ងាយឆ្ងាយពីគ្នា) មានន័យថាខ្យល់ព្យុះកំពុងធ្វើដំណើរលឿនជាងមុន។ ផែនទីបង្ហាញគន្លងផ្លូវខ្យល់ព្យុះទាំងអស់ដែលបង្ហាញនៅទីនេះ គឺផ្អែកលើការសង្កេតដែលធ្វើឡើងស្របតាមវិធាននេះ។ ខ្យល់ព្យុះទីហ្វុងទី ២៦ ក្នុងឆ្នាំ...








