ការសម្របសម្រួល (Facilitation)

ការសម្របសម្រួល (Facilitation)

“ការស្ដាប់ដោយយកចិត្តទុកដាក់” (វគ្គ២)      「傾聴」 (その2)

            កាលពីលើកមុន ខ្ញុំបានសរសេរអំពី “ការស្ដាប់ដោយយកចិត្តទុកដាក់” គឺជាជំនាញមួយ។ ប្រសិនបើវាគឺជាជំនាញ វាអាចធ្វើការផ្ទេរចំណេះដឹងបាន។ មានន័យថា យើងអាចរៀនវាឲ្យចេះបាន។             ការបង្ហាញពីអារម្មណ៍នៃការយល់ចិត្ត គឺជាជំនាញមួយ។ ការបង្ហាញដូចជា “ងក់ក្បាល” ឬ “ការបង្ហាញតាមរយៈទឹកមុខ ដូចជាពិបាកចិត្ត ឬរីករាយ” និង “ឧស្សាហ៍និយាយតាមពាក្យគាត់ឡើងវិញ” ក៏ជាជំនាញនៃ “ការស្ដាប់ដោយយកចិត្តទុកដាក់” ដែរ។             “ការស្ដាប់ដោយយកចិត្តទុកដាក់” (ជាភាសាជប៉ុនគឺ Kei-cho(ខេចូ), ជាភាសាអង់គ្លេសគឺ Active Listening) គឺជាតិចនិចដ៏សំខាន់មួយក្នុងការព្យាបាលផ្នែកចិត្តសាស្រ្ត។ នៅប្រទេសជប៉ុន មានអ្នកប្រឹក្សាសាលា (School Counselor) ធ្វើការនៅតាមសាលារៀននានា។ ពួកគាត់មានតួនាទីទទួលខុសត្រូវថែទាំអារម្មណ៍ផ្លូវចិត្តរបស់សិស្ស។ ទោះបីខ្លួនជាអ្នកប្រឹក្សាក៏ដោយ ក៏ “ការស្ដាប់ដោយយកចិត្តទុកដាក់” មានសារៈសំខាន់ណាស់។             ដើម្បីឲ្យ “ការស្ដាប់ដោយយកចិត្តទុកដាក់” មានប្រសិទ្ធភាព យើងគួររៀនត្រាប់តាមអ្នកដែលពូកែស្ដាប់។ ពេលខ្លះគេនិយាយថា ការលួចល្បិច វាប្រសើរជាងការរៀនទៅទៀត។ នៅក្នុងភាសាជប៉ុន ការធ្វើត្រាប់តាមអ្នកដែលមានជំនាញស្ដាប់ គឺគេហៅថា “លួច”។ ប៉ុន្តែ ដើម្បីឲ្យបានពូកែ...

ការសម្របសម្រួល (Facilitation)

“ការស្ដាប់ដោយយកចិត្តទុកដាក់” (វគ្គ ១)     傾聴 (その1)

            តើលោកគ្រូអ្នកគ្រូមាននៅចាំបានទេថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា មានការរៀបចំសិក្ខាសាលាស្ដីអំពី “ការស្ដាប់ដោយយកចិត្តទុកដាក់” (ដែលដឹកនាំដោយលោកគ្រូ Nishi)នៅសាលាគរុកោសល្យកំពង់ធំ ដែរឬទេ?             “ការសា្ដប់ដោយយកចិត្តទុកដាក់” គឺបកមកពីឃ្លាភាសាអង់គ្លេសថា “Active Listening”។ បើបកឃ្លា “Active Listening” ឲ្យចំតែម្ដង គឺមានន័យថា “ការស្ដាប់យ៉ាងសកម្ម”។  ប៉ុន្តែបើយើងប្រើពាក្យ “ការស្ដាប់យ៉ាងសកម្ម” ប្រហែលជាពិបាកយល់បន្តិច។ ពេលដែលខ្ញុំបានពិភាក្សាជាមួយលោកគ្រូ Nishi និងអ្នកបកប្រែ លោកសាវង់ យើងក៏បានសម្រេចថាគួរប្រើពាក្យ “ការស្ដាប់ដោយយកចិត្តទុកដាក់” វិញ។             ឃ្លាអង់គ្លេស “Active Listening” បកទៅជាភាសាជប៉ុនវិញ មានន័យថា 「Kei-Cho(傾聴)」។  ពាក្យថា「Kei-(傾)」 មានន័យថា “ផ្ដោតដល់បេះដូង”។ ចំណែកពាក្យថា 「Cho(聴)」មានន័យថា “ស្ដាប់”។ ដូចនេះពាក្យថា “Kei-Cho” មានន័យថា “ស្ដាប់ឲ្យយល់ដល់បេះដូង”។             “ការស្ដាប់ដោយយកចិត្តទុកដាក់” មានន័យថា “ស្ដាប់ឲ្យយល់ដល់បេះដូង”។  ដូចនេះសូមចងចាំពាក្យនេះទុក។             ទារកដែលទើបនឹងកើត បានចាប់ផ្ដើមចងចាំពាក្យបន្តិចម្ដងៗពីឪពុកម្ដាយដែលនិយាយទៅកាន់គាត់។...

ការសម្របសម្រួល (Facilitation)

គោលបំណងនៃការសម្របសម្រួលនៅក្នុងសិក្ខាសាលាファシリテーションワークショップの目的について

            សម្រាប់លើកនេះ មានសមាជិកជប៉ុនដែលមកបំពេញការងារនៅស្រុកខ្មែរជាលើកទីមួយរបស់គាត់។ នោះគឺលោកគ្រូ Nishi Osamu។  នៅក្នុងក្រុមKICC គាត់គឺអ្នកទទួលបន្ទុកសិក្ខាសាលាសម្រាប់សិក្ខាកាមរៀនពីរបៀបសម្របសម្រួល។             នៅក្នុងគម្រោង KICC ហេតុអ្វីបានមានការដាក់បញ្ចូលការរៀនសម្របសម្រួលនៅក្នុងសិក្ខាសាលា? មូលហេតុនៅពីក្រោយហេតុផលនេះ គឺមានដូចខាងក្រោម។              នៅក្នុងកិច្ចប្រជុំនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលមានតំណែងធំ ឬអ្នកដែលមានសំឡេងខ្លាំង (ជាពិសេសបុរស) តែងតែបញ្ចេញយោបល់ ហើយអ្នកចូលរួមផ្សេងទៀតតែងតែអង្គុយស្ដាប់ដោយស្ងៀមស្ងាត់។ និន្នាការដែលថា អ្នកដែលមានតំណែងខ្ពស់ត្រូវតែនិយាយ អ្នកដែលមានសំឡេងខ្លាំងនិយាយ ហើយបុរសនិយាយច្រើនជាងស្រ្ដី នោះមិនមែនមានតែប្រទេសកម្ពុជានោះទេ។ គឺគេឃើញថា វាកើតមានឡើងសឹងតែទូទាំងពិភពលោកទៅហើយ។              នៅក្នុងកិច្ចប្រជុំ ការបញ្ចេញគំនិតរបស់អ្នកគ្រប់គ្នាពិតជាមានសារៈសំខាន់ណាស់។ នៅថ្នាក់បឋមសិក្សា ពេលគ្រូឲ្យសិស្សធ្វើការងារជាក្រុម សិស្សពូកែតែងតែបញ្ចេញគំនិត និងកាន់ប៊ិចសរសេរ។ ហើយសិស្សខ្សោយ អង្គុយមើលនៅស្ងៀម។ ខ្ញុំឧស្សាហ៍ឃើញសកម្មភាពបែបនេះជាច្រើនមកហើយ។             ជាក់ស្ដែង ខ្ញុំក៏សង្កេតឃើញហេតុការណ៍ស្រដៀងគ្នាកើតឡើងចំពោះមនុស្សធំដូចជាលោកគ្រូអ្នកគ្រូ នៅពេលប្រជុំ ឬសិក្ខាសាលា។ បើពិតជាអញ្ចឹងមែន ជាដំបូង យើងគួរតែពិនិត្យមើលឡើងវិញពីរបៀបដែលគ្រូរៀបចំការប្រជុំហើយ មិនអញ្ចឹង? ដើម្បីយល់ពីថ្នាក់រៀនសិស្សមជ្ឈមណ្ឌល គ្រូត្រូវតែអនុវត្តកិច្ចប្រជុំដែលប្រើវិធីសាស្រ្តឲ្យមានការចូលរួមពីសមាជិកក្រុម។             ដោយសារមានគំនិតបែបនេះហើយ បានជាមានការដាក់បញ្ចូលទៅក្នុងសិក្ខាសាលារបស់គម្រោង KICC អំពីរបៀបសម្របសម្រួល។ នៅឆ្នាំទីមួយរបស់គម្រោង...