ខ្យល់ព្យុះទីហ្វុង គឺជាសម្ពាធខ្យល់ទាបនៅតំបន់ត្រូពិច ដែលវិវត្តន៍កើតឡើងនៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ឬសមុទ្រចិនខាងត្បូង។ សម្ពាធខ្យល់ទាបត្រូពិច ដែលមានខ្យល់បក់ជាប់លាប់អតិបរមា ជាមធ្យមលើសពី 10 នាទី និងនៅជិតចំណុចកណ្តាលរបស់ប្រភពខ្យល់ គឺ 17.2 ម៉ែត្រក្នុងមួយវិនាទី (34 knots) (1 knot = 1.852 Km/h) ឬខ្ពស់ជាងនេះ ត្រូវបានគេហៅថា ព្យុះទីហ្វុង។
ប្រព័ន្ធសម្ពាធទាប អមដោយខ្យល់បក់ខ្លាំង ស្រដៀងនឹងខ្យល់ព្យុះទីហ្វុង ក៏កើតមានឡើងនៅក្នុងតំបន់ផ្សេងៗទៀតដែរ។ ប្រព័ន្ធសម្ពាធទាប ដែលកើតឡើងនៅអាត្លង់ទិកខាងជើង(the North Atlantic) ការ៉ាប៊ីន(the Caribbean) និងប៉ាស៊ីហ្វិកភាគឦសាន(northeastern Pacific) ត្រូវបានគេហៅថា ខ្យល់ព្យុះហារីខេន(hurricanes) ខណៈដែលប្រព័ន្ធសម្ពាធទាប ដែលកើតតឡើងនៅមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកខាងត្បូង ត្រូវបានគេហៅថា ខ្យល់ព្យុះស៊ីក្លូន(cyclones)។ និយមន័យទាក់ទងនឹងកម្លាំងខ្យល់ និងលក្ខណៈផ្សេងៗទៀត វារាងខុសគ្នាបន្តិចបន្តួចអាស្រ័យលើស្ថាប័នឧតុនិយមដែលទទួលបន្ទុក។
នៅទីនេះ យើងកំណត់ខ្យល់ព្យុះទីហ្វុងថាជាប្រព័ន្ធសម្ពាធទាប ដែល “កើតឡើងនៅភាគពាយ័ព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ឬសមុទ្រចិនខាងត្បូង ហើយមានល្បឿនខ្យល់អតិបរមានៅជិតចំណុចកណ្តាលរបស់វា ជាមធ្យម 17.2 ម៉ែត្រក្នុងមួយវិនាទី (34 knots) ឬខ្ពស់ជាងនេះ ក្នុងរយៈពេល 10 នាទី”។
តំបន់ដែលខ្យល់ព្យុះទីហ្វុងឆ្លងកាត់ មានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែ ភ្លៀងមិនមែនជាកត្តាកំណត់មួយនៅក្នុងនិយមន័យនៃខ្យល់ព្យុះទីហ្វុងនោះទេ។ មានតែខ្យល់បក់ខ្លាំងប៉ុណ្ណោះដែលពាក់ព័ន្ធ។
នៅប្រទេសកម្ពុជា ខ្យល់ព្យុះក៏ត្រូវបានគេស្គាល់ដោយ — មានលក្ខណៈខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង — ។ តើអ្នកអាចពន្យល់ឲ្យបានច្បាស់អំពីភាពខុសគ្នារវាងខ្យល់ព្យុះ(storm) និងខ្យល់ព្យុះទីហ្វុង(typhoon)បានទេ?
ខ្យល់ព្យុះ(storm) កើតឡើងដោយពពកដែលមានឈ្មោះថា ខ្យូមូឡូនីមបឹស (Cumulonimbus) មួយ ឬច្រើនដុំ។ ភាពខុសគ្នាដ៏សំខាន់ពីខ្យល់ព្យុះទីហ្វុង(typhoon)គឺជា “មាត្រដ្ឋាន(scale)” របស់វា។ ព្យុះ(storm) កើតឡើងតាមបណ្តោយពពក ខ្យូមូឡូនីមបឹស (Cumulonimbus) ដែលលាតសន្ធឹងប្រវែងប្រហែលពីរបីគីឡូម៉ែត្រ ក្នុងករណីធំបំផុត។ លើសពីនេះ រយៈពេលដែលពពកខ្យូមូឡូនីមបឹស (Cumulonimbus) នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងគឺប្រហែល 30 នាទី ឬច្រើនបំផុតមួយម៉ោង។ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលរស់នៅក្នុងទីក្រុងភ្នំពេញ ខ្ញុំតែងតែឃើញថាខ្យល់បក់ខ្លាំងដែលបណ្ដាលមកពីព្យុះមានរយៈពេលត្រឹមតែប្រហែលពី 10 ទៅ 20 នាទីប៉ុណ្ណោះ។
បន្ទាប់ពីពពកខ្យូមូឡូនីមបឹស (Cumulonimbus) ដែលបង្កឱ្យមានព្យុះនៅភ្នំពេញ វានឹងបាត់បង់ថាមពលរបស់វាភ្លាមៗ។ បន្ទាប់មក ព្យុះដដែលនេះមិនបន្តបង្កឱ្យមានព្យុះនៅខេត្តបាត់ដំបុង ឬសៀមរាបទេ។ ឬអាចនិយាយបានថា ព្យុះអាចត្រូវបានចាត់ទុកថាជាបាតុភូតធម្មជាតិដែលកើតឡើងក្នុងរយៈពេលខ្លី និងក្នុងតំបន់កំណត់ណាមួយ។
ផ្ទុយទៅវិញ ខ្យល់ព្យុះទីហ្វុងអាចមានទំហ៊ំលើសពី 100 គីឡូម៉ែត្រ ហើយជួនកាលវិវឌ្ឍន៍ទៅដល់ទំហំជិត 1,000 គីឡូម៉ែត្រ ក៏មាន។ វាក៏ធ្វើដំណើរបានចម្ងាយឆ្ងាយផងដែរ ហើយវាមិនមែនជារឿងចម្លែកទេដែលខ្យល់ព្យុះទីហ្វុងធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន។ លើសពីនេះ មានខ្យល់ព្យុះទីហ្វុងជាច្រើន នៅពេលដែលវាកើតមានឡើង វាបន្តមានសកម្មភាពរយៈពេលជាច្រើនថ្ងៃច្រើនសប្តាហ៍ ដែលប៉ះពាល់ដល់តំបន់ជាច្រើន ជាមួយនឹងខ្យល់ និងភ្លៀង។ បើប្រៀបធៀបទៅនឹងព្យុះ(storms) ខ្យល់ព្យុះទីហ្វុងគឺជាបាតុភូតធម្មជាតិដែលមានទ្រង់ទ្រាយធំជាង។ សម្រាប់ខ្យល់ព្យុះ(storm) ខ្យល់ និងភ្លៀងជាធម្មតាថយចុះបន្ទាប់ពីយើងជ្រកកោនរយៈពេលមួយម៉ោង ប៉ុន្តែជាមួយនឹងខ្យល់ព្យុះទីហ្វុង ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងអាចបន្តរយៈពេលជាច្រើនថ្ងៃ។
ខ្យល់ព្យុះទីហ្វុងវាយប្រហារប្រទេសហ្វីលីពីន តៃវ៉ាន់ និងជប៉ុនស្ទើរតែជារៀងរាល់ឆ្នាំ។ ពេលវាកើតមានឡើង វាបង្កគ្រោះមហន្តរាយធម្មជាតិធំៗ ដែលបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់ ឬរាប់ម៉ឺននាក់ ក៏មាន។

សូមក្រឡេកមើលរូបភាពផ្កាយរណប និងផែនទីអាកាសធាតុខាងលើ (រូបទាំងពីរបានមកពីគេហទំព័ររបស់នាយកដ្ឋានឧតុនិយមថៃ៖ https://tmd.go.th/en)។ រូបភាពទាំងនេះត្រូវបានថតនៅម៉ោង ០៣:០០ ដែលត្រូវនឹងម៉ោងសកល (UTC) កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ។ តើអ្នកអាចមើលឃើញខ្យល់ព្យុះទីហ្វុងដែលស្ថិតនៅភាគនិរតីនៃប្រជុំកោះជប៉ុនដែរឬទេ? (នៅក្នុងរូបភាពផ្កាយរណប ខ្យល់ព្យុះទីហ្វុងទី ២៤ ត្រូវបានគូសរង្វង់ពណ៌លឿងស្រាល)។ នៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតនៃប្រទេសហ្វីលីពីន អ្នកក៏អាចឃើញពពកមួយចំនួនដែលអាចវិវត្តទៅជាខ្យល់ព្យុះទីហ្វុងផងដែរ។ មានពពកមួយចំនួននៅលើភាគខាងលិចនៃប្រទេសហ្វីលីពីនផងដែរ។ ប្រសិនបើវាវិវត្តនៅលើសមុទ្រចិនខាងត្បូង វាអាចក្លាយជាព្យុះទីហ្វុង ហើយផ្លាស់ទីឆ្ពោះទៅឧបទ្វីបឥណ្ឌូចិន។
ខ្យល់ព្យុះទីហ្វុងត្រូវបានដាក់ឈ្មោះតាមលំដាប់លេខរៀង – ទី១ ទី២ និងបន្តបន្ទាប់ – ដោយផ្អែកលើលំដាប់ដែលពួកវាកើតឡើងរវាងខែមករា និងខែធ្នូ នៃឆ្នាំនីមួយៗ។
មូលហេតុដែលខ្យល់ព្យុះទីហ្វុងនៅសមុទ្រចិនខាងត្បូងផ្លាស់ទីទៅខាងលិចគឺដោយសារតែខ្យល់ផ្លាស់ទីពីភាគឦសាន (តំបន់ត្រូពិចខាងកើត)។ រូបភាពខាងក្រោមបង្ហាញពីចរន្តខ្យល់ផ្លាស់ទីជាសកល។ សូមកំណត់ទីតាំងខ្យល់ផ្លាស់ទីពីភាគឦសាន (Northeast trade winds)។ អ្នកនឹងឃើញពួកវានៅភាគខាងជើងនៃខ្សែអេក្វាទ័រ។ ដោយសារនេះជារូបតំណាង ចរន្តខ្យល់ពិតប្រាកដគឺស្មុគស្មាញជាងនេះ។ វាក៏ទទួលឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលតាមរដូវដែលបណ្តាលមកពីទំនោរអ័ក្សរបស់ផែនដី។ សម្រាប់ពេលនេះ សូមយល់ថាខ្យល់ផ្លាស់ទីពីភាគឦសានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តាលឱ្យខ្យល់ព្យុះទីហ្វុងផ្លាស់ទីពីកើតទៅលិចឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយទៅដល់ឧបទ្វីបឥណ្ឌូចិន។

ដូច្នេះ តើខ្យល់ព្យុះទីហ្វុងវាយប្រហារប្រទេសកម្ពុជាញឹកញាប់ប៉ុណ្ណា? ដើម្បីស្វែងយល់ ខ្ញុំបានពិនិត្យមើលទិន្នន័យព្យុះទីហ្វុងទាំងអស់ចាប់ពីឆ្នាំ១៩៥១ ដល់ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះជាការសង្ខេបខ្លីៗអំពីការរកឃើញរបស់ខ្ញុំ។
ខ្ញុំបានប្រើ “មូលដ្ឋានទិន្នន័យប្រវត្តិសាស្ត្រព្យុះទីហ្វុង(Historical Typhoon Database)” ដែលមាននៅលើគេហទំព័រ Weather-news ដែលបង្ហាញដូចខាងក្រោម។ មូលដ្ឋានទិន្នន័យនេះផ្តល់ទិន្នន័យលើផ្លូវដែលខ្យល់ព្យុះទីហ្វុងទាំងអស់ធ្វើដំណើរចាប់ពីឆ្នាំ១៩៥១ រហូតមកដល់បច្ចុប្បន្ន។
Historical Typhoon Database & Typhoon Information – Weather-news https://weathernews.jp/onebox/typhoon/past_index.html
ដោយផ្អែកលើទិន្នន័យនោះ ខ្ញុំសូមបង្ហាញតារាងខាងក្រោមនូវចំនួនខ្យល់ព្យុះទីហ្វុងដែលបានកើតឡើងរៀងរាល់១០ឆ្នាំម្តងចាប់តាំងពីឆ្នាំ១៩៥១ ចំនួនព្យុះដែលបានបោកបក់មកលើឧបទ្វីបឥណ្ឌូចិន និងចំនួនព្យុះទីហ្វុងដែលបានមកដល់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ទាំងព្យុះទីហ្វុងដែលបានបោកបក់លើឧបទ្វីបឥណ្ឌូចិន និងព្យុះដែលបានមកដល់ប្រទេសកម្ពុជា រួមមានទាំងព្យុះដែលបានថយចុះខ្សោយពីព្យុះទីហ្វុងត្រឡប់ទៅជាព្យុះត្រូពិចវិញ។

យោងតាមទិន្នន័យ ខ្យល់ព្យុះទីហ្វុងចំនួន 1,976 បានកកើតឡើងក្នុងរយៈពេលជិត 75 ឆ្នាំ ចាប់តាំងពីឆ្នាំ 1951 រហូតមកដល់ខែសីហា ឆ្នាំ 2026។ ក្នុងចំណោមនេះ ខ្យល់ព្យុះទីហ្វុងចំនួន 298 បានបោកបក់លើឧបទ្វីបឥណ្ឌូចិន និង 50 បានមកដល់ប្រទេសកម្ពុជា។ នេះមានន័យថា មានខ្យល់ព្យុះទីហ្វុងជិត 30 កើតឡើងជារៀងរាល់ឆ្នាំ ដែលក្នុងនោះមាន 3 ទៅ 4 បានបោកបក់មកលើឧបទ្វីបឥណ្ឌូចិន និងប្រហែល 0.6 បានមកដល់ប្រទេសកម្ពុជា។
ដោយផ្អែកលើតារាងខាងលើ តារាងទី 2 ខាងក្រោមបង្ហាញពីភាគរយនៃខ្យល់ព្យុះទីហ្វុងដែលបានបោកបក់លើឧបទ្វីបឥណ្ឌូចិន និងខ្យល់ព្យុះទីហ្វុងដែលបានមកដល់ប្រទេសកម្ពុជា ក្នុងចំណោមចំនួនខ្យល់ព្យុះទីហ្វុងសរុបទាំងអស់។

ក្នុងចំណោមខ្យល់ព្យុះទីហ្វុងទាំងអស់ចាប់តាំងពីឆ្នាំ 1951 មក មាន15.1% បានបោកបក់លើឧបទ្វីបឥណ្ឌូចិន និង 2.5% បានមកដល់ប្រទេសកម្ពុជា។
នៅលើឧបទ្វីបឥណ្ឌូចិន ព្យុះទីហ្វុងច្រើនជាងពាក់កណ្តាលបានបោកបក់នៅភាគខាងជើងប្រទេសវៀតណាម។ ជាទូទៅ វាបានមកលើដីគោក នៅរយៈទទឹងប្រហែល 20 ដឺក្រេផ្នែកខាងជើង ឬឆ្ងាយជាងនេះ។ ខ្យល់ព្យុះទីហ្វុងដែលនៅសល់ភាគច្រើនបានបោកបក់នៅលើទឹកដីចំកណ្តាលប្រទេសវៀតណាម។ មានខ្យល់ព្យុះទីហ្វុងតិចតួចប៉ុណ្ណោះដែលបានបោកបក់នៅភាគខាងត្បូងប្រទេសវៀតណាម។
ទោះបីជាមិនបានបញ្ចូលនៅក្នុងតារាងក៏ដោយ ក៏ខ្យល់ព្យុះទីហ្វុងមួយចំនួនតូចបានធ្វើដំណើរពីសមុទ្រចិនខាងត្បូងចូលទៅក្នុងឈូងសមុទ្រថៃ។ ក្នុងរយៈពេល 75 ឆ្នាំកន្លងមកនេះ ខ្យល់ព្យុះទីហ្វុងចំនួន 22 បានចូលទៅក្នុងឈូងសមុទ្រថៃ ក្នុងអត្រាប្រហែលមួយជារៀងរាល់ 3 ទៅ 4 ឆ្នាំម្តង។
ទីភ្នាក់ងារឧតុនិយមជប៉ុនចាត់ថ្នាក់ខ្យល់ព្យុះទីហ្វុងដោយផ្អែកលើល្បឿនខ្យល់អតិបរមាជា “ខ្យល់ព្យុះទីហ្វុងធម្មតា (18 ម៉ែត្រ/វិនាទី–32 ម៉ែត្រ/វិនាទី)” “ខ្យល់ព្យុះទីហ្វុងខ្លាំង (33 ម៉ែត្រ/វិនាទី–43 ម៉ែត្រ/វិនាទី)” “ខ្យល់ព្យុះទីហ្វុងខ្លាំងណាស់ (44 ម៉ែត្រ/វិនាទី–53 ម៉ែត្រ/វិនាទី)” និង “ខ្យល់ព្យុះទីហ្វុង សាហាវខ្លាំង (54 ម៉ែត្រ/វិនាទី ឬខ្ពស់ជាងនេះ)”។ ដោយផ្អែកលើចំណាត់ថ្នាក់នេះ ខ្យល់ព្យុះទីហ្វុងទាំងអស់ដែលមកដល់ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រភេទ ”ខ្យល់ព្យុះទីហ្វុង” ខ្សោយបំផុត ឬវិសម្ពាធត្រូពិច(ការធ្លាក់ចុះសម្ពាធត្រូពិច) ដែលមានអាំងតង់ស៊ីតេទាបជាង។
សម្មតិកម្មរបស់ខ្ញុំគឺថាខ្យល់ព្យុះទីហ្វុងទាំងអស់ដែលមកដល់ប្រទេសកម្ពុជាគឺជាប្រភេទខ្យល់ព្យុះខ្សោយ (ឬជាសម្ពាធត្រូពិចទាបដែលប្ដូរពីខ្យល់ព្យុះទីហ្វុងខ្សោយ)។ សម្មតិកម្មរបស់ខ្ញុំមិនត្រឹមត្រូវឥតខ្ចោះឡើយ ដោយសារតែកំណត់ត្រាទិន្នន័យមុនៗអត់មានបញ្ជាក់ពីល្បឿនខ្សល់បានច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ គ្មានទិន្នន័យណាមួយបង្ហាញពីការវិវត្តនៃខ្យល់ព្យុះទីហ្វុង “ខ្លាំង” “ខ្លាំងណាស់” ឬ “សាហាវខ្លាំង(violent)” មកដល់ប្រទេសកម្ពុជានោះទេ។ ដោយក្រឡេកមើលទិន្នន័យជាក់ស្តែង មិនមានខ្យល់ព្យុះទីហ្វុងខ្លាំងណាមួយត្រូវបានគេសង្កេតឃើញមកដល់ប្រទេសកម្ពុជាចាប់តាំងពីដើមសតវត្សរ៍នេះមកទេ។
ខ្យល់ព្យុះទីហ្វុងបង្កើនថាមពលនៅពេលដែលចំហាយទឹកបានហួតចេញពីទឹកសមុទ្រហើយភាយឡើងលើដើម្បីបង្កើតបានជាពពកជាច្រើន។ ជាលទ្ធផល ខ្យល់ព្យុះទីហ្វុងដែលមកដល់ដីគោកជាធម្មតាវាបាត់បង់ថាមពលរបស់វា និងចុះខ្សោយយ៉ាងឆាប់រហ័ស។ ដូច្នេះ ខ្យល់ព្យុះទីហ្វុង ដែលបោកបក់ចូលប្រទេសវៀតណាមពីសមុទ្រចិនខាងត្បូងនៅពេលនោះ បានទៅដល់ប្រទេសកម្ពុជា ដោយបានបាត់បង់កម្លាំងយ៉ាងច្រើនរួចទៅហើយ។ ពីទស្សនៈនេះផងដែរ វាមិនទំនងទេដែលខ្យល់ព្យុះទីហ្វុងខ្លាំងៗនឹងមកដល់ប្រទេសកម្ពុជា។
(នៅមានត)

カンボジアと台風 その1
熱帯低気圧のうち北西太平洋、あるいは南シナ海で発達して、中心付近の最大風速が10分間平均で17.2メートル(34ノット)毎秒以上になったものを台風といいます。
台風と同じように暴風をともなう低気圧は他の地域にも発生します。北大西洋・カリブ海・北東太平洋で発生したものはハリケーン、インド洋および南太平洋で発生したものはサイクロンと呼ばれています。風の強さなどの定義は、担当する気象組織によって多少の違いがみられます。
ここでは、台風を「北西太平洋・南シナ海で発生し、中心付近の最大風速が10分間平均で17,2メートル毎秒以上 あるいは 34ノット以上 (1ノットは1.852㎞/h)」となった熱帯低気圧と定義します。
台風が通過する地域は、強い風が吹き、強い雨が降ります。けれども、台風の定義に雨量は関係ありません。強風だけが関係しています。
強い風と強い雨であれば、カンボジアでもストームと呼ばれる嵐が知られています。ストームと台風は何が違うのか、上手に説明できますか?
ストームは、ひとつ、あるいは数個の積乱雲が発達して起こります。台風との大きな違いは、その規模です。ストームは積乱雲の進む方向に沿って、数キロから大きくても15キロ程度の幅で起こります。また積乱雲が強い雨風をもたらす時間は、30分程度、どんなに長くても一時間以内です。私がプノンペンで過ごす実感でも、ストームの強風が吹くのはせいぜい10分か20分ぐらいなことが多いと感じます。
プノンペンでストームを起こした積乱雲が、そのままバッタンバンやシュムリアップでもストームを起こすことはないのです。つまりストームは、短時間の狭い範囲での自然現象と考えられます。
それに対して台風は、その範囲は100キロを超え、ときには千キロ近くの大きさに発達することがあります。移動距離も長く、複数の国を通過して移動する台風も少なくありません。さらに多くの台風は、発達すれば数日から数週間活動を続け、広い範囲に風雨の影響を及ぼします。ストームと比較して、ずっと大きな規模の自然現象なのです。ストームであれば1時間の雨宿りで風雨は収まりますけれど、台風の場合は強い雨風が数日継続することもあります。
フィリピンや台湾、日本には毎年のように台風が襲います。ときには数千人・数万人の死傷者が発生する大きな自然災害をもたらすことがあります。

上の衛星写真と天気図を見てください。この原稿を書いている2026年9月5日の世界時 coordinated universal timeの03:00時のものです。日本列島の南西に台風がひとつ位置しているのがわかりますか?(衛星写真で、薄い黄色の蛍光ペンで囲ったのが台風24号です)。 フィリピンの東側の太平洋上には、これから台風になるかもしれない雲の塊も見えます。またフィリピン西部にも雲の塊があり、これは南シナ海上で発達すれば台風となりインドシナ半島に移動してくるかもしれません。
ちなみに、台風には、毎年1月から12月にかけて発生した順に、第1号、第2号……と番号が付けられます。
南シナ海の台風が西進するのは、北東貿易風 Northeast trade winds(熱帯偏東風 tropic easterlies)のせいです。下の図は、地球規模の大気の大循環を示しています。Northeast trade windsを見つけてください。赤道の北側に見つかりますね。これはモデルですから、実際の風の循環はもう少し複雑です。地球の地軸が傾いていることで起こる季節変化にも大きな影響を受けます。ここでは、台風が南シナ海を東から西に移動してインドシナ半島にやってくるのは、この北東貿易風の影響が大きいことを理解してください。

ではカンボジアにはどれくらいの頻度で台風がやってくるのでしょう? そこで、1951年から2026年8月までの台風のデータをすべて調べてみました。以下に簡単に報告します。
使ったのは、以下に示すウェザーニュースというHPにある「過去の台風データベース」です。こちらには、1951年以降現在までのすべての台風の経路のデータを見ることができます。
そのデータを基に、以下1951年以降10年毎の発生した台風の数、その中でインドシナ半島に上陸した台風の数、さらにカンボジアに到達した台風の数を示しました。ただし、インドシナ半島に上陸した台風と、カンボジアに到達した台風の中とのには、台風から衰退して熱帯低気圧に戻ったものも含みます。

それによれば、1951年から2026年8月までのほぼ75年間で、1976個の台風が発生しています。そのうちで298個の台風がインドシナ半島に上陸し、50個の台風がカンボジアに到達しています。1年間に30弱の台風が発生し、そのうち3~4がインドシナ半島に上陸し、0.6ほどがカンボジアまでやってくることになります。
上記のテーブルを基に、全台風数に占めるインドシナ半島に上陸した台風、およびカンボジアに到達した台風の割合をパーセントで示した表2を以下に示します。

1951年以降の全台風の中で、インドシナ半島に上陸した台風は15.1%、カンボジアに到達した台風は2.5%です。
インドシナ半島では半数以上の台風がベトナム北部に上陸します。約北緯20度か、それより北に上陸するイメージです。そして、残る台風の多くはベトナム中部に上陸します。ベトナム南部に上陸する台風は多くはありません。
テーブルには載せていませんけれど、ごく少数の台風が南シナ海からタイ湾に侵入します。75年間で22個の台風がタイ湾に侵入しました。3~4年に一つ程度の割合です。
日本の気象庁では、台風には最大風力によって「台風(18m/s~32m/s)」「強い台風(33m/s~43m/s)」「非常に強い台風(44m/s~53m/s)」「猛烈な台風(54m/s 以上」とカテゴライズしている。
このカテゴリーに従えば、カンボジアに到達する台風はすべて一番弱い「台風」か、それ以下の熱帯低気圧と考えられます。カンボジアに到達する台風すべてがそれほど強くないというのは、一部、古い資料には正確な風力が記載されていないため、あくまで私の仮説です。けれども、「強い」「非常に強い」あるいは「猛烈な」台風のような強力な台風がカンボジアに到達した証拠を私は見つけることができませんでした。風力がわかる実際のデータを見ても、今世紀に入ってカンボジアに到達した台風で強いタイプは見当たりません。
台風は、海水から蒸発した水蒸気が上昇気流に運ばれ雲を形成することでエネルギーを蓄えます。そのため、上陸した台風は通常急速にそのエネルギーを失い、勢力が衰えます。ですから、まずベトナムに上陸した台風は、その後は一気に勢力を失いながらカンボジアに至ります。その観点からも、カンボジアには強烈な台風がやってくる可能性は高くないのです。(続く)













カンボジアには強い台風は来ないのですね、ベトナムに上陸した台風は一気にエネルギーを失って〝おだやかな”台風になるということ、地形的にそのように収まるのでしょうか?台風に関する限りカンボジアは条件の良い位置に在るということですね。
はい。おそらく、南シナ海は太平洋よりも海温も低い傾向があるのではないかと推測します。なぜなら南シナ海でぐんぐん発達する台風は見当たらないからです。
カンボジアに台風が来ないのは、なんとも微妙な緯度もあります。海上同緯度で生まれた台風が少し北上しながら西進すると、まるでカンボジアを避けているようにも見えて笑ってしまいます。
地震もないし、台風の直撃もない、数少ない直撃タイプもそれほど強い台風ではない。たまにメコン川が緩やかに氾濫しますけれど、これはメコンの氾濫地に人が住みだしたのですから、仕方がないようにも思えます。また、緩やかな氾濫ですので、死者は出にくい、被災者は出ますけれど。氾濫時に怖いのは、人家に毒蛇が上がってくることとか。雷の犠牲者は例年ありますけれど、大災害というわけではない。ということで、カンボジアは自然災害の少ない国土を持っているのでした。