អ្នកជីវវិទូវ័យក្មេងជនជាតិជប៉ុនម្នាក់បានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រថា សត្វស្លាបតូចៗមានភាសាផ្ទាល់ខ្លួនរបស់វា — រួមទាំងមានវេយ្យាករណ៍ផ្ទាល់ខ្លួនរបស់វាទៀតផង។ វាជាការរកឃើញដ៏អស្ចារ្យមួយ។   小鳥が自分たちの言葉を持つ、文法まである、ということを日本の若い生物学者が科学的に証明したのです。すごい大発見です。

ខ្ញុំកំពុងប្រើរូបភាពគម្របសៀវភៅមួយក្បាលដែលបានបោះពុម្ពផ្សាយនៅប្រទេសជប៉ុន ដែលខ្ញុំកំពុងណែនាំនៅទីនេះ។ ចំណងជើងសៀវភៅនេះគឺ "ខ្ញុំអាចយល់ភាសារបស់សត្វស្លាប"។ ご紹介する日本で発行された本の表紙の絵をお借りしています。本のタイトルは『僕には鳥の言葉がわかる』(鈴木俊貴著 小学館) です。

 ខ្ញុំបានប្រទះសៀវភៅគួរឱ្យចាប់អារម្មណ៍មួយក្នុងអំឡុងពេលស្នាក់នៅរបស់ខ្ញុំនៅទីក្រុងតូក្យូ ដូច្នេះខ្ញុំចង់ណែនាំវាដល់អ្នក។ ចំណងជើងគឺ *ខ្ញុំយល់ពីភាសារបស់សត្វស្លាប*។ វាត្រូវបានសរសេរដោយលោកបណ្ឌិត Suzuki Toshitaka ដែលជាអ្នកស្រាវជ្រាវផ្នែកជីវសាស្ត្រ។ គាត់កើតនៅឆ្នាំ 1983 ដូច្នេះគាត់ទើបមានអាយុត្រឹមតែ 43 ឆ្នាំប៉ុណ្ណោះ។ គាត់ក្មេងជាង Sangva ទៅទៀត! នៅក្មេងណាស់!

 យោងតាមគំនិតរបស់មនុស្សទូទៅ គេជឿជាយូរមកហើយថាមនុស្សគឺជាសត្វមានជីវិតតែមួយគត់ដែលមានសមត្ថភាពស្ទាត់ជំនាញផ្នែកភាសាដ៏ស្មុគស្មាញ។

 សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មាដែលរស់នៅក្បែរយើងហាក់ដូចជាយល់យ៉ាងហោចណាស់ពាក្យមួយចំនួនដែលយើងនិយាយ។ ពួកវារំភើបនៅពេលយើងនិយាយថា “បាយ (Food)” ហើយពួកវាហាក់ដូចជាយល់ពាក្យថា “អើ (Yes)” និង “កុំ (No)” ផងដែរ។ ពេលខ្លះវាមានអារម្មណ៍ថាយើងអាចទំនាក់ទំនងបានបន្តិចបន្តួចតាមរយៈសំឡេង និងភាសាកាយវិការរបស់វា។ 

 យើងក៏ដឹងដែរថាសត្វព្រៃជាច្រើន – ជាពិសេសពពួកសត្វដូចជាស្វា apes ធំៗ/ស្វាដែលរស់នៅជាក្រុម ផ្សោត(dolphins) និងបាឡែន(whales) – ប្រើសំឡេងដើម្បីទំនាក់ទំនងសារសាមញ្ញនានា។ ទោះជាយ៉ាងណាក៏ដោយ ស្ទើរតែគ្មានករណីណាដែលយើងអាចបកប្រែភាសារបស់សត្វទាំងនេះបានត្រឹមត្រូវនោះទេ។ វាគ្រាន់តែជាការស្រមើលស្រមៃរបស់មនុស្សយើងប៉ុណ្ណោះ ហើយវាពិបាកណាស់ក្នុងការផ្ទៀងផ្ទាត់ថាតើការស្រមើលស្រមៃនោះត្រឹមត្រូវឬអត់។ ម្យ៉ាងវិញទៀត “គ្មានភស្តុតាងច្បាស់លាស់ទេ”។

 នៅក្នុងវិទ្យាសាស្ត្រ វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតសម្មតិកម្ម និងផ្ទៀងផ្ទាត់វាតាមរយៈការសង្កេត និងការធ្វើពិសោធន៍។ គ្រាន់តែពឹងផ្អែកលើការស្រមើស្រមៃថា “សត្វទាំងឡាយហាក់ដូចជាចេះប្រើភាសាទំនាក់ទំនង”, ឬការរំពឹងគិតថា “វានឹងអស្ចារ្យប្រសិនបើសត្វចេះប្រើភាសា” ឬការសន្មត់ថា “សត្វចិញ្ចឹមរបស់ខ្ញុំ និងខ្ញុំអាចយល់ភាសាគ្នាទៅវិញទៅមក”, ការគិតបែបនេះមិនមែនជាវិទ្យាសាស្ត្រទេ។

 លោកបណ្ឌិត Suzuki ចូលចិត្តសង្កេតមើលសត្វស្លាបតូចៗ និងសត្វដទៃទៀតនៅក្នុងធម្មជាតិតាំងពីគាត់នៅជាកុមារភាព។ នៅពេលធំពេញវ័យ បន្ទាប់ពីបានសិក្សាជីវវិទ្យានៅក្នុងការអប់រំកម្រិតខ្ពស់ និងបានទទួលចំណេះដឹងអំពីវិធីវិទ្យាសាស្ត្រ លោកបណ្ឌិត Suzuki បានជ្រើសរើសវិធីដោយផ្តោតការស្រាវជ្រាវរបស់គាត់លើបរិស្ថានវិទ្យានៃសត្វស្លាបព្រៃដែលគាត់ស្រឡាញ់យ៉ាងខ្លាំង។

 លោកបណ្ឌិត Suzuki បានចំណាយពេលជាច្រើនថ្ងៃខែឆ្នាំដើម្បីសង្កេតមើលដំណើរជីវិតរបស់សត្វស្លាបតូចៗនៅក្នុងព្រៃដោយភាពអត់ធ្មត់។ បន្ទាប់មកគាត់បានបង្កើតសម្មតិកម្មថាសត្វស្លាបទាំងនេះទាក់ទងគ្នាទៅវិញទៅមកតាមរយៈចម្រៀងរបស់ពួកគេ។ សត្វស្លាបដែលគាត់បានសិក្សាជាពិសេសគឺជាសត្វដែលបង្ហាញដូចក្នុងរូបថតខាងក្រោម។ ជាភាសាខ្មែរ វាជាសត្វនៅក្នុងក្រុម “ចាបទីត”។ ជាភាសាអង់គ្លេស វាត្រូវបានគេហៅថា Great Tit; ជាភាសាបារាំង mésange charbonière; និងជាភាសាជប៉ុន ស៊ីហ្ស៊ូ-ការ៉ា(Sijyu-kara)។

ឈ្មោះ​ជា​ភាសា​អង់គ្លេស​សម្រាប់​សត្វ​ស្លាប​នេះ​គឺ Grate Tit ហើយ​ឈ្មោះ​ជា​ភាសា​បារាំង​របស់​វា​គឺ mésange charbonière។

 ឧទាហរណ៍ សត្វស្លាបនេះពេលខ្លះបញ្ចេញសំឡេង “ចា​ ចា (Zya-Zya-)”។ វាត្រូវបានគេដឹងយ៉ាងច្បាស់ថាសំឡេងនេះគឺជាសំឡេងរោទិ៍ប្រកាសអាសន្ន ពីព្រោះនៅពេលណាដែលមេបាបក្សីធ្វើការហៅបែបនេះ កូនបក្សីនៅក្នុងសំបុកនឹងនៅស្ងៀមធ្មឹង ឈប់ធ្វើចលនា។ លោកបណ្ឌិត Suzuki ទទួលបានជោគជ័យក្នុងការបញ្ជាក់ថាសំឡេងនេះមិនមែនគ្រាន់តែជាសំឡេងរោទិ៍នោះទេ ប៉ុន្តែជាការព្រមានដ៏ជាក់លាក់មួយដែលបង្ហាញពីវត្តមានរបស់ពស់ ដែលជាសត្វមំសាសីដ៏គួរឱ្យខ្លាចបំផុតមួយសម្រាប់សត្វស្លាប។

 សត្វស្លាបធ្វើការហៅ “ចា​ ចា (Zya-Zya-)” លុះត្រាតែពួកវាឃើញពស់កំពុងវារនៅលើដី ឬលូននៅលើដើមឈើ។ លើសពីនេះ នៅពេលដែលសត្វស្លាបដទៃទៀតឮសំឡេងហៅបែបនេះ ពួកវាពិនិត្យមើលយ៉ាងលឿននៅលើដី និងលើដើមឈើដើម្បីស្វែងរកពស់។ លោកបណ្ឌិត Suzuki បានព្យាយាមបញ្ជាក់រឿងនេះដោយប្រើប្រាស់ឧបករណ៍ជាច្រើន ដូចជាវីដេអូ ការថតសំឡេង និងក៏បានប្រើឧបករណ៍ធ្វើពីឈើហើយរចនាវាឲ្យដូចសត្វពស់។ លោកបានបង្ហាញមិនត្រឹមតែថាសម្លេង “ចា​ ចា (Zya-Zya-)” សម្រាប់សំដៅទៅលើពស់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសំឡេង “ហិហិហិ (Hihihi)” ដែលត្រូវបានគាត់គិតថាជាសំឡេងរោទិ៍ផងដែរ ហើយតាមពិត សម្លេងនោះសម្រាប់សំដៅទៅលើសត្វស្លាបប្រម៉ាញ់ដូចជាសត្វស្ទាំង និងសត្វឥន្ទ្រី។

 ការរកឃើញរបស់លោកបណ្ឌិត Suzuki គឺលើសពីពាក្យដែលមានតួនាទីជា នាម “ចា​ ចា (Zya-Zya-)” (ពស់) និង “ហិហិហិ (Hihihi)” (ស្ទាំង)។ លោកបានរកឃើញថា “ពី ហ្សឹពី (PI-ttsuPi)” មានន័យថា “ត្រូវប្រុងប្រយ័ត្ន” និង “ដិដិដិដិ (Dededede)” មានន័យថា “មកជុំគ្នាម្ដុំ” ដែលពាក្យទាំងពីរនេះគឺជាកិរិយាស័ព្ទ។ លោកក៏បានរកឃើញម្តងមួយៗថា ពាក្យទាំងនេះត្រូវបានផ្សំគ្នាដើម្បីបង្កើតជាប្រយោគខ្លីៗ ហើយប្រយោគទាំងនេះអនុវត្តទៅតាមក្បួនវេយ្យាករណ៍ត្រឹមត្រូវ ដូចជាលំដាប់ពាក្យត្រឹមត្រូវអញ្ចឹងដែរ។

 ការស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយជាឯកសារវិទ្យាសាស្ត្រស្របទៅតាមស្តង់ដារសិក្សា (academic standards) ដែលត្រូវបានទទួលស្គាល់ដោយទិនានុប្បវត្តិ (journal)អន្តរជាតិ និងបានធ្វើបទបង្ហាញដល់សហគមន៍សិក្សា​( academic community)។ ជាលទ្ធផល អ្នកស្រាវជ្រាវ និងអ្នកជំនាញជាច្រើនបានទទួលស្គាល់ និងកោតសរសើរការរកឃើញរបស់លោកបណ្ឌិត Suzuki។

 ការស្រាវជ្រាវរបស់លោកបណ្ឌិត Suzuki គឺជារបកគំហើញដ៏សំខាន់មួយដែលបានបង្ហាញឲ្យឃើញអំពី ជំនឿដ៏យូរអង្វែងមកថា “មានតែមនុស្សទេដែលមានជំនាញក្នុងការប្រើប្រាស់ភាសា” គឺមិនត្រូវត្រូវឡើយ។

 សៀវភៅដែលខ្ញុំបានអានមិនមែនជាឯកសារសិក្សាទេ។ វាជាស្នាដៃមួយដែលលោកបណ្ឌិត Suzuki បានសរសេរអំពីការរកឃើញរបស់លោកតាមរបៀបងាយៗដែលអ្នកគ្រប់គ្នាអាចធ្វើបាន ដើម្បីឱ្យសាធារណជនទូទៅនៅក្នុងប្រទេសជប៉ុនអាចយល់ពីការងារកម្រិតខ្ពស់របស់លោក។ វាត្រូវបានសរសេរជាភាសាជប៉ុន។ កម្រិតសិស្សអនុវិទ្យាល័យ និងវិទ្យាល័យអាចអាន និងយល់វាបាន។ 

 ជាការពិតណាស់ សូម្បីតែជាមនុស្សពេញវ័យក៏ដោយ ខ្ញុំយល់ថាខ្លឹមសារនេះគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងពេលកំពុងអានវា។ យ៉ាងណាមិញ ការពិសោធន៍ដែលគាត់បានធ្វើគឺសាមញ្ញ មិនស្មុគស្មាញពេកទេ។ ខ្ញុំគិតថា ប្រសិនបើសិស្សកម្ពុជាមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការគិតតាមបែបវិទ្យាសាស្ត្រ រួមជាមួយនឹងការតស៊ូ ការយកចិត្តទុកដាក់ និងការចង់ដឹងចង់ឃើញយ៉ាងជ្រាលជ្រៅដែលកើតចេញពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះប្រធានបទសង្កេត ពួកគេពិតជាអាចធ្វើការស្រាវជ្រាវស្រដៀងគ្នានេះបាន។

 ខ្ញុំមានក្ដីសុបិន្ត​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះថា អ្នក​ស្រាវជ្រាវ​ជនជាតិ​កម្ពុជា​ម្នាក់​នឹង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្រោម​ការ​ណែនាំ​របស់​លោក​បណ្ឌិត Suzuki ដោយរៀន​អង្កេត​អំពី «ភាសា» ​សត្វព្រៃ និង​សត្វ​ស្លាប​ព្រៃ​របស់​ប្រទេស​កម្ពុជា ហើយ​រក​ឃើញ​អ្វី​ថ្មី​មួយ។

 ជាអកុសល សៀវភៅនេះបច្ចុប្បន្នមានតែជាភាសាជប៉ុនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការបោះពុម្ពជាភាសាអង់គ្លេសទំនងជានឹងត្រូវបានបោះពុម្ពផ្សាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ខណៈពេលដែលយើងត្រូវប្រុងប្រយ័ត្នអំពីការបកប្រែដោយសារតែបញ្ហាកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ ប្រសិនបើសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ តើគ្រូបង្រៀន និងកុមារទាំងឡាយពិតជាអានវាដែរឬទេ? ឬក៏វានៅតែពិបាកសម្រាប់ពួកគេប្រសិនបើពួកគេមិនបានបង្កើតទម្លាប់អានសៀវភៅ?

 ខ្ញុំពិតជាសង្ឃឹមថាកុមារកម្ពុជានឹងមករីករាយជាមួយសៀវភៅវិទ្យាសាស្ត្រជាច្រើនប្រភេទមកពីជុំវិញពិភពលោក។ វានឹងអស្ចារ្យប៉ុណ្ណាប្រសិនបើអ្នកវិទ្យាសាស្ត្រឆ្នើមៗលេចចេញពីក្នុងចំណោមពួកគេ។

 ដើម្បីធ្វើឱ្យរឿងនោះកើតឡើង វាពិតជាចាំបាច់ណាស់ក្នុងការកសាងប្រព័ន្ធមួយដែលការស្រាវជ្រាវវិទ្យាសាស្ត្រផ្តល់នូវប្រាក់ចំណូលដែលមានសុវត្ថិភាព។ ដូចក្នុងស្ថានភាពបច្ចុប្បន្ន ការធ្វើការស្រាវជ្រាវផ្នែកឯកទេសណាមួយនៅកម្ពុជា មិននាំទៅរកប្រាក់ចំណូលនោះទេ។ នៅក្នុងសង្គមមួយដែលអ្នកមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់អ្នក – ទោះបីជាអ្នកមិនក្លាយជាមហាសេដ្ឋីក៏ដោយ – តើអ្នកណានឹងខិតខំស្រាវជ្រាវ? គ្មានអ្នកណាធ្វើវាទេ មែនទេ? បន្ទាប់មក អ្នកនឹងមិនអាចក្លាយជាអ្នកស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់បានទេ មែនទេ?

 យើងត្រូវតែផ្លាស់ប្តូរស្ថានភាពនោះ។ តើមានអ្វីដែលថាយើងមិនអាចធ្វើបានទេ មែនទេ? តើយើងគួរធ្វើអ្វី?

鈴木俊貴著『僕には鳥の言葉がわかる』小学館 2025

小鳥が自分たちの言葉を持つ、文法まである、ということを日本の若い生物学者が科学的に証明したのです。すごい大発見です。
 さて、しばらく東京に滞在していました。その際に面白い本と出合いましたので、ご紹介します。本のタイトルは『僕には鳥の言葉がわかる』です。書いたのは鈴木俊貴博士という生物の研究者です。彼は1983年生まれですから、まだ43歳。サンワーよりもまだ若い! 素晴らしい!

 これまでの人間的常識では、生物で複雑な言葉を使いこなすのは人間だけだと考えられてきました。
 人間の生活のなかで暮らすペットの犬や猫は、私たちの話す言葉の一部を少しは理解しているようです。「ご飯」と言えば喜びますし、「Yes」や「No」もわかるみたい。彼らの鳴く出す鳴き声や、身体のしぐさで、少しはコミュニケーションも取れているように思えることがあるものです。
 あるいは、野生動物でも、特に群れをつくって生活する猿などの霊長類や、イルカやクジラなどの仲間は、音声で簡単な意志の疎通を図っていることはわかっています。けれども、そんな動物たちの言葉を、きちんと翻訳できたケースはほとんどありません。あくまで私たち人間が想像しているだけで、その想像が正しいかどうかを確かめることは、とても難しいことです。つまり「証拠がない」ということになる。

 科学では、仮説を立て、観察や実験を通して、その仮説を検証することがとても大切です。「動物たちは、言葉を使っているらしい」という想像や、「動物たちが、言葉を使っていたら素敵だな」という願望や、「私とペットは互いの言葉が理解できる」という思い込みだけでは、それは科学的とは言えないのです。

 さて、鈴木博士は、子どものころから自然の中で小鳥などの観察をするのが大好きでした。大人になって大学で生物学を勉強し科学的手法を身につけた鈴木博士が、その研究対象としたのも大好きな森の小鳥たちの生態についてだったのです。
 鈴木博士は、何日も、何週間も、何カ月も、何年もかけて森の中で小鳥の生きる姿を根気強く観察しました。そして、小鳥たちがその鳴き声によってコミュニケーションを取っているという仮説を立てるのです。彼が特に調べたのが、下の写真の小鳥です。クメール語では「チャプティエット」と呼ばれる小鳥の仲間です。英語ではGrate Tit、フランス語ではmésange charbonière、日本語ではシジュウカラ

シジュウカラ(インターネット無料画像より)

 例えば、この鳥は「ジャージャー」という声を出すことがあります。この声が、警戒音であることはよく知られていました。親鳥がこの鳴き方をすると、巣の中のヒナたちはじっとして動かなくなるからです。鈴木博士は、この声は単なる警戒音ではなく、天敵の中でも特に恐ろしいヘビを示す言葉だと証明することに成功したのです。

 「ジャージャー」という声を上げるのは、鳥が地面や木の上を動くヘビを見つけたときに限られます。また、「ジャージャー」という鳴き声を聞いた他の鳥は、急いで地面や木を見渡してヘビを探します。鈴木博士は、ビデオや録音テープ、さらにはヘビに似せた木で作った装置などを駆使して、それを証明しようとしたのです。彼が証明したのは、この「ジャージャー」がヘビを指すということだけではありません。同じく警戒音と考えられていた「ヒヒヒ」という鳴き声は、やはり天敵のタカやワシの猛禽類を指すことも証明しました。

 鈴木博士が見つけたのは、ジャージャー(へび)、ヒヒヒ(タカ)、という名詞的な言葉だけではありませんでした。ピーツツッピ は「警戒しろ」、デデデデ は「集まれ」という動詞的意味を持つこと。またこれらの言葉を組み合わせて、短い文章を作っていること。その文章には正しい語順といった文法もあることを、次々と発見していきました。

 これらの研究は、科学的なルールに従って論文になり、国際的に認められているジャーナルで採用され、学界でも発表されました。その結果、多くの研究者・専門家が、鈴木博士の発見を認め、賞賛しているのです。
 鈴木博士の研究は、「言葉を使いこなすのは人間だけ」というこれまでの常識を科学的に打ち破る大発見だったのです。

 私が読んだ本は、論文ではありません。鈴木博士が日本の一般の人たちにもわかるように彼の発見をわかりやすく書いてくれたものです。もちろん日本語で書かれています。中学校や高校の学生であれば、読んで理解することができるでしょう。

 もちろん、大人の私が読んでも、とても面白い内容です。読んでいて、私は興奮してしまいました。だって、彼の行った実験は、けして特別に難しいことではないのです。きっとしっかりと科学的思考を身につけていれば、あとは根気と注意深さ、そしてその観察対象が大好きという好奇心があれば、きっとカンボジアの学生にだって同じような研究できるだろうと思ったのです。

 近い将来、日本に留学し、鈴木博士の指導を受けたカンボジアの研究者が誕生し、カンボジアの野生動物・野鳥の言葉を調べ、なにかを発見する。そんなことを私は夢見てしまうのです。

 残念ながら、まだこの本は日本語だけで書かれています。けれども、おそらく近い将来に英語で書かれた本が出版されるでしょう。著作権の問題がありますから、簡単に翻訳することには注意が必要ですけれど、もしこの本がクメール語になったら、先生たちや子どもたちは、それを読んでくれるでしょうか? それとも、本を読むという習慣が身についていないと、やはり難しいでしょうか? 
 ぜひ、カンボジアの子どもたちが世界のさまざまな科学の本を楽しむようになったら良いなぁと夢見ています。

 そのためにも、科学研究で収入が確保されるシステムの構築が絶対に必要です。現状では、専門的な研究をしてもカンボジアでは収入につながらない。ミリオネアになれなくても、家族の生活を養えるだけの収入につながらない社会で、だれが研究を一生懸命にやりますか? 誰もやらないよね。それじゃ、研究者は育たない。

 その状況を変えなければいけない。なんとかなりませんか? どうしたらいいでしょうか?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *