ដើមឡើយខ្ញុំជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ។ នៅក្នុងគម្រោង JICA ដែលខ្ញុំបានធ្វើ (STEPSAM1 និង STEPSAM2) ភាគច្រើនខ្ញុំបានធ្វើការជាមួយគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ។
នៅពេលពិចារណាអំពីការកែលម្អគុណភាពនៃការអប់រំនៅសាលា ខ្ញុំគិតអំពីការធ្វើឲ្យប្រសើរឡើងនូវខ្លឹមសារសិក្សាសម្រាប់គ្រប់មុខវិជ្ជាទាំងអស់ មិនមែនសម្រាប់តែមុខវិជ្ជាវិទ្យាសាស្ត្រប៉ុណ្ណោះនោះទេ។ តាមរយៈការគិតបែបនោះ ខ្ញុំតែងតែគិតអំពីរឿងដូចជា “តើយើងអាចធ្វើឱ្យវិធីសាស្រ្តបង្រៀនមុខវិជ្ជាភាសាខ្មែរដោយប្រើប្រាស់គោលវិធីសិស្សមជ្ឈមណ្ឌលឲ្យបានកាន់តែច្រើន ដោយរបៀបណា?”
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវាទាក់ទងនឹងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំនៅតែយល់ថាវិទ្យាសាស្ត្រគួរឱ្យចាប់អារម្មណ៍។ ទិដ្ឋភាពមួយនៃភាពទាក់ទាញរបស់វិទ្យាសាស្ត្រគឺរបៀបដែលមនុស្សជាតិ ជាពិសេសអ្នកដែលគេហៅថាអ្នកវិទ្យាសាស្ត្រ បានរកឃើញ និងអាចបកស្រាយបានបន្តិចម្តងៗនូវយន្តការផ្សេងៗនៃធម្មជាតិ។ អាចនិយាយបានថា វិទ្យាសាស្ត្រគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិ។
ឧទាហរណ៍ អំពី ទឹក។ គ្រប់ភាវៈមានជីវិតទាំងអស់ត្រូវការទឹកដើម្បីទ្រទ្រង់ជីវិត។ ជីវិតបានលេចចេញនៅលើផែនដីដោយសារតែមានទឹកគ្រប់គ្រាន់នៅទីនេះ ហើយជាលទ្ធផល ការវិវត្តន៍នៃជីវិត (life’s evolution) បានធ្វើឲ្យមនុស្សកើតមានឡើង។ គ្រាន់តែចំណុចនោះ បានបង្ហាញពីសារៈសំខាន់នៃទឹកសម្រាប់សព៌ាង្គកាយមានជីវិត។
ទើបតែថ្មីៗនេះទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលយើងបានយល់ថាទឹកគឺជាម៉ូលេគុលដែលផ្សំឡើងពីអាតូមអុកស៊ីសែនមួយ និងអាតូមអ៊ីដ្រូសែនពីរ ៖ H₂O។
ស្រដៀងគ្នានេះដែរ ការយល់ដឹងថាទឹកផ្លាស់ប្តូរភាព(states)របស់វា – ឧស្ម័ន (ចំហាយទឹក), រាវ (ទឹកដែលយើងបរិភោគ), និងរឹង (ទឹកកក) – គឺប្រហែលតែពីរបីពាន់ឆ្នាំមុនកន្លងមកតែប៉ុណ្ណោះ។ ដំណើរការដែលចំហាយទឹកនៅក្នុងខ្យល់បង្កើតជាភ្លៀងនៅក្នុងពពកភ្លៀង ត្រូវបានយល់ដឹង ប្រហែល 100 ឆ្នាំមុនតែប៉ុណ្ណោះ។
មុនពេលមានការយល់ដឹងអំពីយន្តការនៃទឹកភ្លៀង នៅពេលដែលគ្រោះរាំងស្ងួតអូសបន្លាយយូរពេល មានតំបន់ជាច្រើននៅជុំវិញពិភពលោក មានទម្លាប់បូជាមនុស្សដល់ព្រះដើម្បីបន់ស្រន់សុំភ្លៀង។ ពេលមានចំណេះដឹងវិទ្យាសាស្ត្រ វប្បធម៌នៃការបូជាមនុស្សបានកាត់បន្ថយបន្តិចម្ដងៗ រហូតដល់លែងមានពិធីកើតឡើង។
យើងរៀនអំពីប្រវត្តិនៃការអភិវឌ្ឍចំណេះដឹងវិទ្យាសាស្ត្រនៅក្នុងថ្នាក់វិទ្យាសាស្ត្ររបស់យើង។ អាចនិយាយបានថា វិទ្យាសាស្ត្រគឺជាចំណេះដឹងដែលមនុស្សជាតិបានប្រមូលផ្តុំដើម្បីយល់ពីយន្តការនៃពិភពធម្មជាតិ។ វាមានលក្ខណៈកាន់តែលម្អិត និងទំនើបជាងមុនពីមួយជំនាន់ទៅមួយជំនាន់ ដែលត្រូវបានផ្ទេរបន្តជាមរតករបស់មនុស្សជាតិទៅអ្នកជំនាន់ក្រោយ។
ខ្ញុំបានធ្វើការងារនៅក្នុងវិស័យអប់រំវិទ្យាសាស្ត្រ ដោយសង្ឃឹមថាកុមារនឹងចាប់បានអំពីភាពទាក់ទាញរបស់វិទ្យាសាស្ត្រ។
តើយើងអាចបង្កើតចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រក្នុងចំណោមកុមារកម្ពុជាដោយរបៀបណា? តើយើងអាចជួយគ្រូបង្រៀនបឋមសិក្សា ដែលប្រហែលជាមិនមានជំនាញផ្នែកវិទ្យាសាស្ត្រ ឲ្យយល់វាបានត្រឹមត្រូវដោយរបៀបណា? តើយើងអាចធានាថាគ្រូបង្រៀនវិទ្យាសាស្ត្រកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទទួលបានជំនាញក្នុងការបង្រៀនវិទ្យាសាស្ត្របានត្រឹមត្រូវដោយរបៀបណា?
ខ្ញុំបានពិចារណាសំណួរទាំងនេះអស់រយៈពេល 20 ឆ្នាំកន្លងមកហើយ។
ហើយខ្ញុំបានឈានដល់គំនិតមួយ៖ ប្រធានបទ “សម័យអង្គរ និងវិទ្យាសាស្ត្រ”។ អង្គរវត្ត និងអង្គរធំ ដែលជាទីពេញចិត្តរបស់ប្រជាជនកម្ពុជា។ តើវិទ្យាសាស្ត្រនៅសម័យអង្គរយ៉ាងម៉េចដែរ នៅពេលដែលប្រាសាទទាំងនេះត្រូវបានសាងសង់? ខ្ញុំគិតថាវាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការប្រើប្រាស់វាជាចំណុចចាប់ផ្តើមសម្រាប់ការរៀនវិទ្យាសាស្ត្រ។ តើនោះមិនមែនជាការលើកទឹកចិត្តដ៏មានឥទ្ធិពលសម្រាប់ការរៀនវិទ្យាសាស្ត្រនៅកម្ពុជាទេឬ?
អង្គរវត្តត្រូវបានសាងសង់នៅសតវត្សរ៍ទី 12 និងអង្គរធំនៅសតវត្សរ៍ទី 13។ នោះមានន័យថាវាមានរយៈពេលប្រហែល 800 ឆ្នាំមុន គិតរាប់មកត្រឹមឆ្នាំ 2025 នាពេលបច្ចុប្បន្ននេះ។
អ្នកប្រហែលជាស្គាល់ពីរ៉ាមីតនៅប្រទេសអេហ្ស៊ីបហើយ។ ពីរ៉ាមីតទាំងនោះត្រូវបានសាងសង់ឡើងប្រហែល ៤០០០ ឆ្នាំមុន។ នេះមានន័យថា ពីរ៉ាមីតទាំងនោះត្រូវបានសាងសង់ជាង ៣០០០ ឆ្នាំ មុនសម័យអង្គរ។ បើប្រៀបធៀបទៅនឹងសម័យពីរ៉ាមីត សម័យអង្គរគឺមានរយៈពេលកៀកនឹងសម័យបច្ចុប្បន្នជាង។
ដំបូង សូមមើលរូបភាពខាងក្រោម។ ទាំងនេះគឺជាការកសាងឡើងវិញដែលរកឃើញនៅលើអ៊ីនធឺណិតដែលពណ៌នាអំពីការសាងសង់ពីរ៉ាមីតនៅអេហ្ស៊ីប ពោលគឺកាលពី ៤០០០ ឆ្នាំមុន។


បន្ទាប់មក សូមមើលរូបថតខាងក្រោម។ ទាំងនេះគឺជាចម្លាក់ថ្ម (ចម្លាក់លៀន) ដែលពណ៌នាអំពីឈុតឆាកពីសង្គ្រាម និងព្រឹត្តិការណ៍ផ្សេងៗនៅសម័យនោះ ដែលត្រូវបានរក្សាទុកនៅអង្គរធំ។ ចម្លាក់ទាំងនេះត្រូវបានបង្កើតឡើងប្រហែល ៨០០ ឆ្នាំមុន។



អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះគឺថា មិនថា ៤០០០ ឆ្នាំមុន ឬ ៨០០ ឆ្នាំមុនទេ ប្រភពថាមពលដ៏សំខាន់បំផុតគឺកម្លាំងពលកម្មមនុស្ស។
ខណៈពេលដែលប្រើប្រាស់កង់រទេះ (wheels) និងកម្លាំងរបស់សត្វ(ដូចជាដំរី) ដែលដឹករបស់ធ្ងន់ៗ វាគឺជាកម្លាំងរបស់មនុស្សដែលបានរំកិល និងតម្រៀបដាក់ថ្មធ្ងន់ៗ។ ក្នុងន័យនេះ ពីរ៉ាមីតនៅអេហ្ស៊ីប និងរចនាសម្ព័ន្ធទ្រង់ទ្រាយធំដែលមានលក្ខណៈស្មុគស្មាញរបស់អង្គរ ហាក់ដូចជាមានលក្ខណៈស្រដៀងគ្នាជាមូលដ្ឋាន ។
សព្វថ្ងៃនេះ គ្រឿងចក្រធុនធ្ងន់ដូចជា ត្រាក់ទ័រប៊ុលដូហ្សឺរ (bulldozers) ជាតម្រូវការដែលមិនអាចខ្វះបាន។ ការបង្កើតគ្រឿងចក្របែបនេះកើតចេញពីបដិវត្តន៍ឧស្សាហកម្ម(Industrial Revolution)នៅអឺរ៉ុប ដែលការប្រើប្រាស់ម៉ាស៊ីនចំហាយទឹកបានរីកចម្រើនយ៉ាងខ្លាំង។ តើបដិវត្តន៍ឧស្សាហកម្មកើតមានឡើងនៅពេលណា? វាហាក់ដូចជាបានកើតឡើងបន្ទាប់ពីសម័យអង្គរ ដែលមានរយៈពេលកៀកនឹងសម័យកាលបច្ចុប្បន្នរបស់យើង។
ដូច្នេះ តើវិទ្យាសាស្ត្រ, ចំណេះដឹង, និងបច្ចេកវិទ្យាពិតប្រាកដអ្វីខ្លះដែលត្រូវបានប្រើប្រាស់ក្នុងសម័យអង្គរ?
នោះហើយជាអ្វីដែលខ្ញុំចង់ស្វែងយល់នៅក្នុងប្លុកនេះ។ ខ្ញុំនឹងហៅវាថា “សម័យអង្គរ និងវិទ្យាសាស្ត្រ”។ សម័យអង្គរបានចាប់ផ្តើមនៅសតវត្សរ៍ទី៩។ គេគិតថា រាជវង្សអង្គរបានបោះបង់ចោលតំបន់អង្គរនៅឆ្នាំ១៤៣១។ ពេលនោះគឺនៅសតវត្សរ៍ទី១៥។ អាចនិយាយបានថា រាជវង្សអង្គរមានរយៈពេល ៦០០ ឆ្នាំ។ ចូរយើងផ្ដោតលើសតវត្សរ៍ទី ១២ នៅជុំវិញពេលដែលសំណង់ដ៏ល្បីល្បាញបំផុត គឺអង្គរវត្ត ត្រូវបានសាងសង់ ហើយគិតរួមគ្នាអំពី «វិទ្យាសាស្ត្រ» នាពេលសម័យនោះ។
ដើម្បីមើលថា វិធីសាស្ត្រក្នុងការរៀនវិទ្យាសាស្ត្រនេះគួរឲ្យចាប់អារម្មណ៍ឬអត់ សូមសាកល្បង។ សូមរង់ចាំអានភាគបន្ទាប់នេះ។

「アンコール王朝と理科」 予告編
私はもともとは理科の先生です。私が働いたJICAプロジェクト(STEPSAM1やSTEPSAM2)では、主に理科の先生たちと一緒でした。
学校教育の質改善を考えるときには、理科だけではなくて、すべての教科の学習内容が改善されることを考えます。その視点から、たとえば「クメール語の教授法を、どう生徒主体の学習にできるか」なんてこともよく考えます。
けれども、自分自身の興味関心でいえば、やっぱり理科は面白いと思うのです。理科の面白さのひとつに、自然のさまざまな仕組みを人類が、特に科学者と呼ばれる人たちが、少しずつ発見し解明していくことがあげられます。つまり理科とは、人類の歴史の一部です。
たとえば、水。どんな生物も、その生命を維持するためには水が必要です。地球上に十分な水が存在していたから、地球に生物は誕生し、そして生命の進化の結果として、私たち人類がいる。それだけ水は生物にとってとても大事な物質です。
その水が、酸素原子1個と水素原子2個のH₂Oという水分子だということが分かったのは人類史で言えばつい最近のことです。
あるいは水が、気体(水蒸気)・液体(私たちが飲む水)・固体(氷)という状態変化することが理解されるのもせいぜい数千年前のことです。雨雲の中で空気中の水蒸気が雨を生み出すプロセスが解ってきたのはまだ100年程度前のことです。
それ以前は旱魃が続けば、生贄を神にささげて雨ごいをすることは、世界中のあちこちで行われていました。科学的知識によって、人身御供の文化はどんどん廃れていったのです。
それらの科学知識発展の歴史を、私たちは理科という教科の中で学ぶのです。つまり理科とは人類が積み上げてきた自然界の仕組みを理解するための財産とも言えます。それは世代を重ねて、より詳細に精巧になり、人類の遺産として次の世代に引き継がれていく。
そんな理科の面白さが、子どもたちに伝わると良いなぁと思いながら、私は理科教育にかかわってきたのです。
カンボジアの子どもたちに、理科に興味を持ってもらいたい。あるいは理科を専門に勉強したわけではない小学校の先生たちが、理科を正しく理解してもらうにはどうしたらいいだろう? 中学校や高校の理科の先生たちが、正確に理科を扱う技術を身につけるためにはどうしたらいいだろう?
そんなことを、ここ20年ずっと考え続けています。
そして、たどり着いた一つのアイデアがあります。それは「アンコール時代と理科」というテーマです。カンボジアの人たちが大好きなアンコールワットやアンコールトム。それらが作られたアンコール時代の理科とはどんなものだったのか? それをひとつの足掛かりに理科を学べたら面白いと思うのです。それこそカンボジアで理科を学ぶ、大きな動機づけにならないでしょうか?
アンコールワットが建設されたのは12世紀、アンコールトムは13世紀です。つまり2025年の現在から800年ほど前のことです。
皆さんは、エジプトのピラミッドを知っているでしょう。あのピラミッドが建設されたのは、今から4千年ほど前のことです。つまり、アンコール時代から3千年以上前にピラミッドは建設されたのです。ピラミッド時代と比べると、アンコール時代のほうがずっと現在に近いことがわかります。
まずは下の絵を見てください。これらはインターネットで見つけたエジプトピラミッド建設時、つまり4千年前の想像図です。


さらに下の写真を見てください。これらはアンコールトムに残る当時の戦争などの様子を描いた岩絵(レリーフ)です。これらは現在から800年ほど前に作られたものです。



気がつくのは、4千年前も8百年前も、もっとも重要なパワーは人力だということです。
車輪や家畜(象)の力を借りつつ、でも人間の力で重い岩を運び積み上げた。その点ではエジプトのピラミッドも、アンコール遺跡群の大型建設物も大きな違いはないように思えます。
現在ならば、ブルドーザーなどの重機が大活躍します。重機の発明の背景には、蒸気機関の利用が大発展した産業革命があります。産業革命はどれくらい前のことだったですか? どうやらアンコール時代よりも後、現代に近い年代のことでしょう。
ならば、その他の点で、アンコール時代に活用された理科や知識や、技術はどんなものがあったのだろうか?
それをこのブログで考えてみようと思います。題して「アンコール時代と理科」。アンコール時代は、その最初は9世紀です。そしてアンコール王朝がアンコールの地を放棄したのは1431年と考えられています。つまり15世紀のことです。つまり、アンコール王朝は6百年続きました。その中で、もっとも有名なアンコールワットが建築された12世紀ごろを中心に、当時の「理科」について一緒に考えてみましょう。
理科を学ぶ上で、この試みが面白いかどうか、ぜひ一度やってみましょう。どうぞ次回を楽しみにしてください。










いやいやこれは面白そうだ。わたしでも理解出来そうだ。