វិធានការណែនាំសម្រាប់ការកែលម្អគុណភាពវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា៖ បដិវត្តន៍កំណែទម្រង់ការប្រឡងថ្នាក់ទី១២ជាថ្មីម្តងទៀត! 番外編 カンボジア教育セクターの質改善に向けてのおススメ対策G12試験改革をもう一度! 

រូបភាពពីអត្ថបទព័ត៌មានអនឡាញ។ ការត្រួតពិនិត្យរាងកាយនៅទីកន្លែងប្រឡង G12 បានក្លាយជាប្រពៃណីតាមរដូវកាល។ インターネットニュースより。G12試験会場入り口でのボディチェックもすっかり季節の風物詩となりました。

 កិច្ចខិតខំប្រឹងប្រែងដើម្បីកែទម្រង់គុណភាពវិស័យអប់រំកំពុងត្រូវបានអនុវត្តនៅកន្លែងផ្សេងៗគ្នាជាច្រើន។ ក្នុងករណីជាច្រើន ក៏មានការគាំទ្រពីប្រទេសផ្សេងៗជាច្រើនផងដែរ។ ក្នុងចំណោមករណីទាំងនេះ មានករណីលើកលែងតែមួយគត់ គឺការប្រឡងថ្នាក់ជាតិ ។ វាពិបាកសម្រាប់ការគាំទ្រពីអន្តរជាតិចំពោះការប្រឡងថ្នាក់ជាតិ។

 ជាដំបូង ខ្ញុំបានធ្វើការលើគម្រោងអភិវឌ្ឍការអប់រំនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2002។ នៅពេលនោះ ការលួចបើកចាក់ក្នុងពេលប្រឡងគឺជារឿងធម្មតាបំផុតនៅក្នុងប្រទេសកម្ពុជា។ សូម្បីតែនៅវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដែលខ្ញុំបានកំពុងធ្វើការក៏ដោយ និស្សិតបានយកសៀវភៅសិក្សាមកដាក់នៅកន្លែងអង្គុយរបស់ពួកគេក្នុងអំឡុងពេលប្រឡងបញ្ចប់ឆ្នាំសិក្សា ហើយងាកមកសួរអ្នកដទៃក្នុងម៉ោងប្រឡង។ គ្រូអនុរក្សមិនបាននិយាយអ្វីទេ ពេលពួកគាត់ឃើញសកម្មភាពបែបនេះ។

 ខណៈពេលដែលមានការកែលម្អមួយចំនួនបានកើតឡើង វាក៏មិនមានការផ្លាស់ប្តូរជាមូលដ្ឋានណាមួយត្រូវបានធ្វើឡើងដើម្បីប្រឆាំងទម្លាប់លួចបើកចម្លងក្នុងពេលប្រឡងនោះឡើយ។

 កំណែទម្រង់ការប្រឡងថ្នាក់ទី១២ ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៤ បានប្រកួតប្រជែងនឹងវប្បធម៌បែបនេះនៅក្នុងសាលា។ ក្រោមការដឹកនាំដ៏រឹងមាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បច្ចុប្បន្ន ការកែទម្រង់នេះសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់។ ខ្ញុំសូមសម្ដែងសេចក្ដីអបអរសាទរអស់ពីបេះដូងរបស់ខ្ញុំ ចំពោះភាពជោគជ័យនេះ។  

 ឥឡូវនេះ ខ្ញុំចង់ណែនាំកំណែទម្រង់ការប្រឡងថ្នាក់ទី១២ មួយផ្សេងទៀត៖ ការកែទម្រង់សំណួរប្រឡង។

 វាមិនត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទេ ក្នុងចំណោមអ្នកគាំទ្រអន្តរជាតិ ថាខ្លឹមសារនៃវិញ្ញាសារប្រឡងថ្នាក់ទី១២ ត្រូវបានកំណត់ចំពោះអ្វីដែលត្រូវបានបង្រៀនតែនៅក្នុងថ្នាក់ទី១២ នោះឡើយ។ ឧទាហរណ៍ នៅក្នុងជីវវិទ្យា មេរៀនសែនបានគ្របដណ្ដប់នៅក្នុងសៀវភៅសិក្សាថ្នាក់ទី១២ ។ ជាលទ្ធផល សំណួរប្រឡងថ្នាក់ទី១២ ភាគច្រើនផ្តោតតែលើសែនតែប៉ុណ្ណោះ។ អ្នកពាក់ព័ន្ធជាច្រើនបានបង្ហាញថានិន្នាការនេះនៅតែមិនសូវផ្លាស់ប្តូរច្រើននាពេលសព្វថ្ងៃនេះ។ នេះនៅតែជាការពិត មែនទេ?

 សាលារៀននៅកម្ពុជាមិនមានប្រព័ន្ធឲ្យសិស្សឡើងថ្នាក់ដោយស្វ័យប្រវត្តិទេ។ ជារៀងរាល់ឆ្នាំ សាលារៀនរៀបចំការប្រឡងឡើងថ្នាក់ ហើយសិស្សដែលធ្លាក់ត្រូវតែរៀននៅកម្រិតថ្នាក់ដដែលម្តងទៀត។ នៅចុងឆ្នាំសិក្សាថ្នាក់ទី 1 សិស្សត្រូវបានធ្វើតេស្តលើអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ទី 1។ នៅចុងឆ្នាំសិក្សាថ្នាក់ទី 2 ពួកគេត្រូវបានធ្វើតេស្តលើចំណេះដឹងថ្នាក់ទី 2។

 ការប្រព្រឹត្តបែបនេះ បន្តជារៀងរាល់ឆ្នាំ។ ការប្រឡងឡើងថ្នាក់ទី១២ ដែលជាការប្រឡងសញ្ញាបត្របញ្ចប់ការសិក្សា គឺជាការប្រឡងថ្នាក់ជាតិ មិនមែនរៀបចំដោយសាលានីមួយៗទេ។ សូម្បីតែការប្រឡងថ្នាក់ជាតិទី១២ នេះក៏ដោយ ខ្លឹមសារដែលបានធ្វើតេស្តគឺជាអ្វីដែលបានរៀននៅក្នុងថ្នាក់ទី១២។ ខ្ញុំសួរម្តងទៀតថា រឿងនេះនៅតែមាននាពេលសព្វថ្ងៃនេះ មែនទេ?

 កំណែទម្រង់មួយដែលខ្ញុំសូមណែនាំគឺការរួមបញ្ចូលខ្លឹមសារពីមុខវិជ្ជាផ្សេងៗក្រៅពីថ្នាក់ទី១២ ទៅក្នុងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២។ ហើយមួយទៀតគឺការកែលម្អសំណួរប្រឡងនាពេលបច្ចុប្បន្នពីសំណួរ “ផ្អែកលើការទន្ទេញចាំមាត់” ទៅជាសំណួរ “ផ្អែកលើការដោះស្រាយបញ្ហា”។ ខ្ញុំក៏មានជំនឿថា វាមានសារៈសំខាន់ក្នុងការបង្កើតតេស្តសំណួរដែលគេអាចរកបានយ៉ាងងាយនៅក្នុងសង្គម បន្ទាប់ពីប្រឡងចប់។ ទាំងនេះគឺជាកំណែទម្រង់បីដែលខ្ញុំសូមណែនាំ។

 ឥឡូវនេះ ជាងមួយភាគបួននៃសតវត្សរ៍ទី២១ បានកន្លងផុតទៅហើយ និន្នាការសកលកំពុងលេចចេញជារូបរាងនៅក្នុងគុណភាពអប់រំ ដែលជាការផ្លាស់ប្តូរពីការរៀនទន្ទេញចាំមាត់ទៅជាការគិតតាមបែបរិះគន់កម្រិតខ្ពស់ (Critical thinking)។ នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សំណួរប្រឡង។ ជំនួសឱ្យការធ្វើតេស្តដែលទាមទារចម្លើយដែលទន្ទេញចាំមាត់ ការប្រឡងនាពេលបច្ចុប្បន្ននេះទាមទារការគិតភ្លាមៗ (the spot thinking) និងការដោះស្រាយបញ្ហា (problem solving)។

 ការអប់រំនៅសាលាកម្ពុជាមិនអាចគេចផុតពីនិន្នាការនេះបានទេ។ នេះជាមូលហេតុ ការប្រឡងឡើងថ្នាក់សម្រាប់កម្រិតថ្នាក់នីមួយៗត្រូវតែផ្លាស់ប្តូរផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ខ្ញុំជឿថាការកែលម្អសំណួរប្រឡងថ្នាក់ទី១២ គឺជាជំហានដំបូងចាំបាច់។

 ប្រសិនបើសំណួរប្រឡងថ្នាក់ទី១២ នៅតែជា “ការធ្វើតេស្តផ្អែកលើការទន្ទេញចាំមាត់” ការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងការអប់រំនៅសាលានឹងមិនកើតមានឡើងទេ។ ប្រសិនបើរឿងនោះកើតឡើងមែន គឺកម្ពុជានឹងធ្លាក់នៅពីក្រោយពិភពលោកទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស។

 សំណួរប្រឡងថ្នាក់ទី១២ ត្រូវតែប្រែក្លាយទៅជា “ការប្រឡងដែលទាមទារការគិតភ្លាមៗ និងការដោះស្រាយបញ្ហា”។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការពឹងផ្អែកតែលើសំណួរពីសៀវភៅសិក្សាថ្នាក់ទី១២ តែមួយមុខ គឺវាមិនគ្រប់គ្រាន់ទេ។ ខ្លឹមសារដែលគ្របដណ្តប់នៅក្នុងការប្រឡងត្រូវតែទូលំទូលាយ។ ជាការពិតណាស់ សំណួរគួរតែជ្រើសយកពីគ្រប់ទីកន្លែងនៅក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ។

 ជាការពិតណាស់ សិស្សនឹងមានអារម្មណ៍ច្របូកច្របល់។ គ្រូបង្រៀនដែលទទួលខុសត្រូវក្នុងការរៀបចំសិស្សប្រឡងថ្នាក់ទី១២ ក៏នឹងមានអារម្មណ៍ច្របូកច្របល់ដែរ។ ដូច្នេះ ចាំបាច់ត្រូវធ្វើការបោះពុម្ពផ្សាយវិញ្ញាសារប្រឡងឆ្នាំនោះបន្ទាប់ពីការប្រឡងថ្នាក់ជាតិត្រូវបានបញ្ចប់។

 ទាំងគ្រូណែនាំសិស្ស និងសិស្សខ្លួនឯងដែលប្រឡងនៅឆ្នាំបន្ទាប់ នឹងសិក្សាសំណួរដែលបានបោះពុម្ពផ្សាយទាំងនេះ ដើម្បីរៀបចំសម្រាប់ការប្រឡងថ្នាក់ទី១២ នៅឆ្នាំបន្ទាប់។ ការស្រាវជ្រាវលើវិញ្ញាសារ​ប្រឡងថ្នាក់ទី១២ នឹងជះឥទ្ធិពលយ៉ាងខ្លាំង មិនត្រឹមតែថ្នាក់ទី១២ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យអប់រំសាលាទាំងមូលផងដែរ។ ជាលទ្ធផល ខ្លឹមសារនៃការប្រឡងឡើងថ្នាក់សម្រាប់កម្រិតថ្នាក់នីមួយៗក៏នឹងផ្លាស់ប្តូរផងដែរ។ ជាធម្មតា ខ្លឹមសារនៃការបង្រៀនក្នុងថ្នាក់រៀនក៏គួរតែវិវត្តផងដែរ។

 ជាការពិតណាស់ នេះស្ដាប់ទៅដូចជាងាយស្រួលណាស់។ តែជាក់ស្ដែង ការកែលម្អមិនត្រឹមតែត្រូវការនៅក្នុងការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការការកែលម្អនៅក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថាការប្រឡងថ្នាក់ជាតិទី១២ នឹងនាំមុខគេក្នុងការកែទម្រង់បែបនេះនៅក្នុងការអប់រំ។

 និយាយឱ្យត្រង់ទៅ គោលបំណងចម្បងនៃការសិក្សាសម្រាប់សិស្សដែលកំពុងស្ថិតនៅក្នុងប្រព័ន្ធសាលារៀនគឺ “ការប្រឡងជាប់”។ ការប្រឡងថ្នាក់ទី១២ គឺតំណាងឲ្យគោលដៅនេះ។ កុមារចូលរៀននៅសាលាបានដាក់គោលដៅឲ្យខ្លួនប្រឡងជាប់ថ្នាក់ទី១២ ។ ឪពុកម្តាយក៏ចង់បានអញ្ចឹងដែរ មែនទេ?

 ជាការពិតណាស់ គេអាចរិះគន់រឿងនេះថា “ការអប់រំគឺសម្រាប់តែចង់បានសញ្ញាបត្រ”។ ប៉ុន្តែជាមូលដ្ឋាន ការផ្លាស់ប្តូរការពិតនេះ មិនមែនជាកិច្ចការងាយស្រួលនោះទេ។ វាគឺជាតថភាពជាក់ស្ដែងដែលកំពុងមាននៅក្នុងសង្គម។

 ដូច្នេះហើយ យើងត្រូវតែផ្លាស់ប្តូរការអប់រំដោយធ្វើការផ្លាស់ប្តូរការប្រឡងជាមុនសិន។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្ញើសារយ៉ាងច្បាស់ទៅកាន់សង្គមថា ដើម្បីប្រឡងវិញ្ញាសារថ្នាក់ទី១២ជាប់ – គោលដៅនៃការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា – ទាមទារមិនត្រឹមតែការទន្ទេញចាំមាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការជំនាញគិតរិះគន់កម្រិតខ្ពស់ទៀតផង។ ដើម្បីធ្វើការទំនាក់ទំនងយ៉ាងទូលំទូលាយទៅកាន់សង្គម ខ្លឹមសារនៃការប្រឡងថ្នាក់ទី១២ ត្រូវតែធ្វើការវិវត្ត ហើយការផ្លាស់ប្តូរទាំងនេះត្រូវតែប្រកាសជាសាធារណៈ។

 ការបោះពុម្ពផ្សាយតម្រូវឱ្យមានភាពក្លាហានយ៉ាងខ្លាំងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។ នៅពេលដែលបានបោះពុម្ពផ្សាយរួច ការប្រឡងនឹងត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរដោយជៀសមិនរួច។ មិនថាយើងមានការប្រុងប្រយ័ត្នប៉ុណ្ណានោះទេ ការទប់ស្កាត់កុំឲ្យមានកំហុសទាំងស្រុងនៅក្នុងពេលប្រឡង គឺវាសឹងតែជៀសមិនរួច។ លើសពីនេះ ការធ្វើការត្រួតពិនិត្យមុនប្រឡងដើម្បីកាត់បន្ថយកំហុស និងការពារហានិភ័យនៃការលេចធ្លាយនៃការប្រឡង។ ជាធម្មតា ក្រសួងអប់រំនឹងត្រូវការសមត្ថភាពគ្រប់គ្រងការប្រឡងកម្រិតខ្ពស់ជាងនេះ។

 យ៉ាងណាក៏ដោយ ការបោះពុម្ពផ្សាយការប្រឡងគួរតែបង្កើនតម្លាភាព និងលក្ខណៈប្រជាធិបតេយ្យនៅក្នុងការប្រឡង។ ការប្រឈមមុខនឹងការរិះគន់ក៏រួមចំណែកដល់ការកែលម្អគុណភាពនៃវិញ្ញាសារប្រឡងនាពេលអនាគតផងដែរ។ វាជាបញ្ហាប្រឈម ប៉ុន្តែទាំងថ្នាក់ដឹកនាំក្រសួងអប់រំ និងសង្គមកម្ពុជាត្រូវតែស៊ូទ្រាំនឹងការលំបាកនេះ។

 កំណែទម្រង់អប់រំក៏តម្រូវឱ្យមានការចំណាយយ៉ាងច្រើនផងដែរ។ ពីទស្សនៈនៃការសម្រេចបានលទ្ធផលសំខាន់ៗជាមួយនឹងធនធានមានកំណត់ (ការចំណាយប្រកបដោយប្រសិទ្ធភាព) ខ្ញុំជឿថាកំណែទម្រង់ការប្រឡងថ្នាក់ទី១២ មានប្រសិទ្ធភាពខ្ពស់។ នេះគឺដោយសារតែការបោះពុម្ពផ្សាយវិញ្ញាសារប្រឡងថ្នាក់ទី១២ អាចត្រូវបានគេរំពឹងថានឹងជំរុញសាលារៀន ក្នុងនាមជា “ទីផ្សារ” ឱ្យសម្របខ្លួនយ៉ាងសកម្មដោយខ្លួនឯងដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅក្នុងការប្រឡងថ្នាក់ទី១២។ ឥទ្ធិពលរបស់វាអាចនឹងធំជាងកម្មវិធីបណ្តុះបណ្តាលគ្រូយ៉ាងទូលំទូលាយទៅទៀត។

 បញ្ហាស្ថិតនៅក្នុងរនាំងភាសាខ្មែរ។ ដរាបណាយើងនៅតែជាប់គាំងនៅក្នុងពិភពភាសាខ្មែរ ការកែលម្អគឺមានការលំបាក។ វាមិនខុសទេ ក្នុងការរៀបចំការប្រឡងទាំងអស់ជាភាសាខ្មែរ។ ក៏ប៉ុន្តែ មានបញ្ហាធំមួយនៅពេលធ្វើការស្រាវជ្រាវសម្រាប់ការប្រឡងនាពេលអនាគតដោយផ្អែកតែទៅលើសំណួរទាំងឡាយទាក់ទងនឹងកម្ពុជានៅក្នុងអតីតកាល។ ការខិតខំប្រឹងប្រែងសិក្សាសំណួរប្រឡងពីប្រទេសនានានៅខាងក្រៅប្រទេសកម្ពុជាគឺមិនអាចខ្វះបាន។  យើងត្រូវបណ្តុះ និងត្រៀមឲ្យមានបុគ្គលិកធ្វើកិច្ចការនេះ។ ហើយយើងត្រូវតែបើកផ្លូវសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងទាំងនេះឱ្យចូលរួមក្នុងការបង្កើតសំណួរប្រឡង។ ការផ្លាស់ប្តូរនឹងមិនអាចកើតឡើង ដោយគ្រាន់តែជ្រើសរើសតាមវិធីសាស្រ្តប្រពៃណី “គ្រូបង្រៀនដែលមានបទពិសោធន៍បង្កើតសំណួរប្រឡង” នោះទេ។

 តើការផ្លាស់ប្តូរឆ្ពោះទៅរកកំណែទម្រង់ការប្រឡងនេះបានចាប់ផ្តើមរួចហើយឬនៅ? ឬក៏នឹងធ្វើវាឲ្យកើតមានឡើង? ខ្ញុំឆ្ងល់ថាមួយណាហ្ន៎។

រូបភាពពីអត្ថបទព័ត៌មានអនឡាញ។ ការត្រួតពិនិត្យរាងកាយនៅទីកន្លែងប្រឡង G12 បានក្លាយជាប្រពៃណីតាមរដូវកាល។ インターネットニュースより。G12試験会場入り口でのボディチェックもすっかり季節の風物詩となりました。

番外編 カンボジア教育セクターの質改善に向けてのおススメ対策  G12試験改革をもう一度!

 教育セクターの質改革に対する取り組みはさまざまな場所で実施されています。その多くで、他国からの支援も行われている。その中で、ほとんど唯一の例外なのが国家試験です。国際支援が国家試験にタッチするのは難しいのです。

 私が最初にカンボジアでの教育改善プロジェクトで働いたのは2002年でした。そしてそのころ、カンボジアでは試験でのカンニングがごく普通に行われていました。私が働いていた教員養成校でも、学期末の試験で生徒たちは教科書を試験の席に持ち込んだり、試験中に後ろを振り向いて相談していたのです。試験管たちは見て見ぬふりでした。
 その後、部分的に改善がなされたことはあっても、試験での不正行為を防ぐ抜本的な改善はなされませんでした。

 その学校文化の改善に挑戦したのが2014年に始まったG12試験改革でした。現大臣の強力なリーダーシップによって、この改革は大きな成功を収めました。大きな拍手を送ります。

 さて、ここでもうひとつのG12試験改革をお奨めしたいのです。それは試験問題の改革です。

G12試験の試験内容がG12で学ぶ内容に限られていたことは、海外からの支援者にはあまり知られていません。例えば生物であれば、G12教科書では遺伝に関する内容が多くを占めていました。そのため、G12試験でも試験問題のほとんどは遺伝に限られていました。関係者に聞くと、この傾向は現在もほとんど変わっていないそうです。本当ですか?

 カンボジアの学校は自動進級制ではありません。毎年各学校で進級試験が実施され、その試験に合格しなければ同じ学年をもう一度学びなおさなければいけません。G1の終わりにはG1で学んだことを試験する。G2の終わりにはG2で学んだことを試験する。
 これが毎学年続きます。G12の進級試験、つまり卒業資格試験は各学校ではなく国家統一試験になります。このG12試験でも、試験内容はG12で学んだことでした。再度質問しますが、これは今でもそうですか?

 お奨めしたい改革のひとつは、G12卒業試験試験で、G12以外の学習内容からも試験内容に含むことです。もうひとつは、これまでの「記憶で答える」試験問題から、「考えて解く」試験問題に改善することです。さらに、試験実施後にG12試験問題を社会に公開すること、これらの改革をお奨めしたいのです。

 21世紀も四半世紀が過ぎた現在、教育の質を巡って「覚える教育」から「考える教育」への変化が世界的な潮流として起こっています。これは試験問題に大きな影響を与えています。記憶で答える試験問題ではなく、その場で考えて解く試験問題が求められるようになってきたのです。

 この潮流から、カンボジアの学校教育も逃れることはできない。そうなれば、各学年の進級試験も変わらなければいけません。そのためにも、まずG12試験の試験問題の改善が必要だと思うのです。
 もしG12試験の問題が「記憶で答える試験」であり続ければ、学校教育に大きな改善は起こらない。だとすれば、カンボジアは人材育成の面で世界から遅れていってしまいます。
 G12試験の問題が「その場で考えて解く試験」に変わらなければいけない。そのためには、G12の教科書の中からだけで問題を作るのは限界があります。試験で網羅する内容は、広く、それこそG1からG12どこからでも出題してもOKにしなくてはいけません。

もちろん、生徒は戸惑うでしょう。G12試験の対策を担当する先生たちも混乱するでしょう。ですから、国家試験の後にその年の試験問題を公表する必要があるのです。

 指導する先生たちも、翌年試験を受ける生徒たちも、その公表された試験問題を研究して翌年のG12試験にチャレンジするでしょう。G12試験の研究は、G12だけでなく、学校教育セクター全体に波及していくでしょう。その結果、各学年の進級試験の内容も変わっていく。当然、授業の内容も変化が起こるはずです。

 もちろん、これは単純すぎる理想論です。実際には、試験だけではなく、カリキュラムや教科書の改善も必要です。けれども、そんな教育改革の先頭に立つのがG12国家試験であって欲しい。

 はっきり書けば、現在の学校教育の中にいる学生たちの勉強する大きな目的は「試験に受かること」です。そのゴールにG12試験があります。G12試験の合格を目指して、子どもたちは学校に通っている。

 もちろん、これを「サティフィケイトを得るための教育」と批判することはできます。けれども、この現実を大きく変えることは簡単ではありません。仕方がない。
 ならば、まず試験が変わることで教育を変えるのです。初中等教育のゴールであるG12試験の試験問題を解くためには、記憶だけではなく、考える力が必要だ。そのことを広く社会に訴えるためにも、G12試験の内容が変化し、その変化を公表する必要があるのです。

 公表はMoEYSにとってはとても勇気がいることです。公表すれば、当然多くの批評に晒されることになる。どんなに気をつけても、試験問題に間違いが入ってしまうことは100%防ぐことは難しい。さらに間違いを防ぐために事前に試験問題のチェックをすれば、試験漏洩の危険性は高くなる。当然、MoEYSはより高度の試験の管理能力が必要になります。
 それでも、試験を公表することで、試験の透明性や民主性は上がるはずです。批評を浴びることは、翌年以降の試験問題の質を向上させることにもなる。大変だけれど、その大変さにMoEYSのリーダーたちも、カンボジア社会も、耐えるしかありません。

 教育改革には大きな支出も必要です。そして、少ない費用で大きな効果を得る(費用対効果)の面から、G12の試験改革はとても効率的だと私は考えています。なぜなら、G12試験を公表することで、G12試験の変化に対応するために、学校という“市場”が自ら主体的に変わっていくことが期待できるからです。もしかしたら多くの教員研修よりもずっと波及効果は高いかもしれません。

 問題は、クメール語の壁です。クメール語の世界だけに留まっている限り、改善は難しい。すべての試験をクメール語で作成することに何の問題もありません。しかし、将来の試験研究を、過去のカンボジア関連の問題だけに基づいて行うことには大きな問題があります。カンボジア以外の国々の試験問題を研究する努力が欠かせません。それをする人材の育成と確保が必要です。そして、そうした若い研究者たちに試験問題作成へ参加する道を開かなければいけません。従来の「経験豊かな先生が試験問題を作る」というやり方だけでは、変化は起きないのです。

 この試験改革への変化はすでに始まっているのでしょうか? それとも、まだなのか? どっちなのかなぁ。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です