នៅក្នុងសាលារៀនកម្ពុជា វាមិនមែនជារឿងចម្លែកទេដែលគ្រូបង្រៀនកម្រិតថ្នាក់ដដែលៗពីមួយឆ្នាំទៅមួយឆ្នាំ។ តាមពិតទៅ វាប្រហែលជាជារឿងធម្មតាដែលត្រូវបង្រៀនកម្រិតថ្នាក់ដដែលៗជាងបង្រៀនកម្រិតថ្នាក់ខុសៗគ្នា។ ករណីបែបនេះមិនមែនមានតែនៅកម្ពុជានោះទេ។ ឧទាហរណ៍ និន្នាការដូចគ្នានេះ ក៏មាននៅក្នុងប្រទេសហ្វីលីពីន ដែលខ្ញុំបានធ្វើការពីមុនមក។ ខ្ញុំនឹកឃើញគ្រូម្នាក់ប្រាប់ខ្ញុំយ៉ាងមុតមាំថា “ខ្ញុំបានបង្រៀនថ្នាក់ទី ៤ ជិត ៣០ ឆ្នាំហើយ” ។
ខ្ញុំជួបបទពិសោធន៍បែបនេះច្រើនដងហើយ៖ នៅពេលរៀបចំវគ្គបណ្តុះបណ្តាលគ្រូដែលកំពុងបម្រើការងារតាមសាលា (In-service training) និងនៅពេលណែនាំមេរៀនថ្មីស្ដីពីប្រធានបទអ្វីមួយ មានតែគ្រូដែលបង្រៀនកម្រិតថ្នាក់នោះប៉ុណ្ណោះដែលបង្ហាញចំណាប់អារម្មណ៍គាត់។ ប្រសិនបើអ្នកបង្រៀនតែមួយកម្រិតថ្នាក់ ចំណាប់អារម្មណ៍របស់អ្នកចំពោះកម្មវិធីសិក្សារបស់កម្រិតថ្នាក់ផ្សេងទៀតគឺមិនសូវមាន ដោយជៀសមិនរួច។ ជារឿយៗ ពួកគាត់មិនយល់ពីរបៀបដែលប្រធានបទរបស់កម្រិតថ្នាក់ពួកគាត់មានទំនាក់ទំនងគ្នាទៅនឹងកម្រិតថ្នាក់បន្ទាប់ទៀត។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះហាក់ដូចជាមិនត្រូវបានទទួលស្គាល់ថាជាបញ្ហាដែលកើតឡើងជាមួយគ្នានឹងបញ្ហារបស់គុណភាពអប់រំសាលានោះឡើយ។ ខ្ញុំគិតថានិន្នាការនេះក៏អាចកើតមានក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជាផងដែរ។
មានគុណសម្បត្តិក្នុងការបង្រៀនកម្រិតថ្នាក់ដដែលៗមួយឆ្នាំហើយមួយឆ្នាំទៀត។ ទីមួយគឺបង្កើនជំនាញក្នុងកម្រិតថ្នាក់នោះ។ គ្រូមិនចាំបាច់សរសេរឡើងវិញនូវកិច្ចតែងការបង្រៀនដែលបានរៀបចំកាលពីឆ្នាំមុន។ គ្រូខ្លះអាចប្រើកិច្ចតែងការបង្រៀនដដែលៗរាល់ឆ្នាំ។ និន្នាការមិនមានការផ្លាស់ប្ដូរនៅក្នុងកិច្ចតែងការបង្រៀននឹងបន្ដរហូតដល់មានការផ្លាស់ប្ដូរសៀវភៅសិក្សាថ្មី។ តើការបន្តបង្រៀនកម្រិតថ្នាក់ដដែលៗច្រើនឆ្នាំអាចបង្កើនវិជ្ជាជីវៈ(professionalism)របស់គ្រូបង្រៀនឲ្យកើនឡើង ឬមិនអាច?
ម៉្យាងវិញទៀត ប្រសិនបើភ្លាមៗគ្រូត្រូវបង្រៀនកម្រិតថ្នាក់ថ្មីនៅឆ្នាំសិក្សាបន្ទាប់ នឹងមានការលំបាកក្នុងការរៀបចំមេរៀន ។ ខ្លឹមសារក្នុងសៀវភៅសិក្សាមានការផ្លាស់ប្តូរ ដោយគ្រូត្រូវបង្ខំចិត្តរៀនអ្វីៗទាំងអស់ឡើងវិញ។ នេះអាចនាំឱ្យមានការខ្វះខាតក្នុងការរៀបចំ និងការធ្លាក់ចុះនៃគុណភាពមេរៀន។
សម្រាប់ការគ្រប់គ្រងសាលារៀន ការឱ្យគ្រូផ្លាស់ប្តូរកម្រិតថ្នាក់ជារៀងរាល់ឆ្នាំក៏បង្កើនការគ្រប់គ្រងផងដែរ។ ប្រសិនបើគ្រូត្រូវបានចាត់តាំងឲ្យដូរកម្រិតថ្នាក់ជារៀងរាល់ឆ្នាំ នោះក៏ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងច្រើនក្នុងការកែតម្រូវជារៀងរាល់ឆ្នាំ។
ផ្ទុយមកវិញ វាក៏មានគុណវិបត្តិដែរ។ ធម្មជាតិរបស់មនុស្សចូលចិត្តមធ្យោបាយដែលងាយស្រួលជាងគេបំផុត។ ដូច្នេះ បើមិនមានហេតុផលចាំបាច់នោះទេ គ្រូបង្រៀនទំនងជាមិនចង់សរសេរកែសម្រួលឡើងវិញទាំងស្រុងនូវកិច្ចតែងការមេរៀនកាលពីឆ្នាំមុននោះឡើយ។ ដូច្នេះហើយ ទោះបីជាពួកគាត់រៀនវិធីសាស្រ្តបង្រៀនថ្មីក៏ដោយ ពួកគាត់អាចមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់វាដើម្បីផ្លាស់ប្តូរមេរៀនដែលមានស្រាប់របស់ពួកគាត់យ៉ាងខ្លាំង។ បែបនេះនាំឱ្យមានមេរៀនស្រដៀងគ្នាត្រូវបានបង្រៀនម្តងហើយម្ដងទៀតពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនអាចជៀសរួចបាន។ ការបន្តសកម្មភាពបង្កើតឱ្យមាននិចលភាពដែលមិនអាចឈប់បាន។ ឬប្រហែលជានាំឱ្យមានការពេញចិត្តនូវអ្វីដែលកំពុងតែធ្វើ។ វាថែមទាំងអាចបញ្ឈប់ការរីកចម្រើនរបស់អ្នកជាគ្រូបង្រៀនទៀតផង។
ឧទាហរណ៍ តើនៅសាលាបឋមសិក្សាជប៉ុនមានដំណើរការយ៉ាងដូចម្តេច? គ្រូបង្រៀនជាច្រើនត្រូវបានបង្ខំឱ្យផ្លាស់ប្តូរកម្រិតថ្នាក់ដែលពួកគេបង្រៀនស្ទើរតែរៀងរាល់ឆ្នាំ។ គ្រូដែលបង្រៀនថ្នាក់ទី 1 នៅឆ្នាំនេះជារឿយៗផ្លាស់ទៅថ្នាក់ទី 2 ជាមួយសិស្សរបស់ពួកគេ។
ជាឧទាហរណ៍ មិត្តវ័យក្មេងរបស់ខ្ញុំដែលបង្រៀននៅសាលាបឋមសិក្សារដ្ឋរបស់ប្រទេសជប៉ុនបានផ្លាស់ប្តូរថ្នាក់ដូចនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៖
ថ្នាក់ទី 5 ⇒ ថ្នាក់ទី 6 ⇒ ថ្នាក់ទី 5 ⇒ ថ្នាក់ទី 6 ⇒ ថ្នាក់ទី 3 ⇒ (ការឈប់សំរាកលំហែមាតុភាព) ⇒ ថ្នាក់ទី 1 ⇒ ថ្នាក់ទី 2
លើសពីនេះទៅទៀត វាកម្រណាស់សម្រាប់គ្រូដែលធ្វើការនៅសាលារដ្ឋតែមួយ ក្នុងអំឡុងពេលជាងដប់ឆ្នាំក្នុងប្រទេសជប៉ុន។ ការអប់រំកំណត់ចំនួនជាក់លាក់នៃការផ្ទេរគ្រូបង្រៀនពីសាលាមួយទៅសាលាមួយទៀតជារៀងរាល់ឆ្នាំ។ អាស្រ័យហេតុនេះ គ្រូបង្រៀនតែងតែទទួលបាននូវកម្រិតថ្នាក់ថ្មីរាល់ពេលដែលពួកគេផ្លាស់ប្តូរសាលារៀន។ ប្រព័ន្ធនេះអនុវត្តដូចគ្នាទៅនឹងគ្រប់សាលារដ្ឋទាំងអស់រួមមាន – បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។
ការអនុវត្តប្រព័ន្ធនេះជាធម្មតាគឺតម្រូវឱ្យមានការខិតខំប្រឹងប្រែងគួរជាទីមោទកភាព។ តាមរយៈទស្សនៈរបស់គ្រូម្នាក់ៗ ជួនកាលអាចនាំឱ្យមានការមិនពេញចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះនៅតែបន្ត – ដែលគ្រូៗដូចគ្នាទទួលបន្ទុកកម្រិតថ្នាក់ផ្សេងៗ ហើយផ្លាស់ប្ដូរទៅសាលាមួយផ្សេងទៀតក្នុងអំឡុងពេលដប់ឆ្នាំ – ទំនងជាដោយសារតែអត្ថប្រយោជន៍របស់វាមានច្រើនជាងពីការដាក់បន្ទុកគ្រូ ។
ខ្ញុំស្រមៃថាអត្ថប្រយោជន៍របស់វាទំនងជាការរក្សាគុណភាពជាប់លាប់នៅទូទាំងសាលារៀន និងធានាថាទាំងគ្រូបង្រៀន និងសាលារៀនស្ថិតនៅក្នុងបរិយាកាសថ្មីស្រស់ស្រាយ។ បើមើលឲ្យទូលំទូលាយ នេះនាំមកនូវអត្ថប្រយោជន៍សង្គមយ៉ាងច្រើន។ ឬប្រហែលជាប្រទេសជប៉ុនគ្រាន់តែប្រកាន់ខ្ជាប់នូវវិធីប្រពៃណីរបស់ខ្លួន។ តើអ្នកគិតយ៉ាងណាដែរ?
ក្នុងករណីណាក៏ដោយ ការមានប្រព័ន្ធបែបនេះប្រហែលជាមានប្រសិទ្ធភាពនៅពេលណែនាំឲ្យមានវិធីសាស្រ្តបង្រៀនថ្មី។ ការបង្រៀនកម្រិតថ្នាក់ថ្មីគឺច្បាស់ណាស់ជាឱកាសដ៏ល្អក្នុងការអនុវត្តវិធីសាស្រ្តបង្រៀនថ្មី។
ដូច្នេះ តើប្រព័ន្ធនេះអាចដាក់បញ្ចូលទៅក្នុងការអប់រំនៅតាមសាលារបស់កម្ពុជាបានទេ? ហាហាហា នេះជារឿងដែលពិបាកនឹងធ្វើឲ្យកើតមានឡើង មែនទេ? ខ្ញុំគ្រាន់តែមិនអាចស្រមៃថាវាជោគជ័យ។ វានឹងពិបាក ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មិនមានភាពដឹកនាំខ្លាំងបំផុត។ ទោះបីក្រសួងអប់រំដឹកនាំធ្វើក៏ដោយ ក៏នៅតែពិបាកដែរ។ មានហេតុផលជាច្រើនដែលខ្ញុំអាចគិតបាន ប៉ុន្តែខ្ញុំសូមមិនបរិយាយអ្វីទាំងអស់នៅទីនេះ។ ក្នុងករណីណាក៏ដោយ វាពិតជាពិបាកណាស់។
ចុះ ហេតុអ្វីបានជាខ្ញុំសរសេរអំពីរឿងនេះនៅទីនេះ?
យើងមានទំនោរប្រកាន់ខ្ជាប់នូវវិធីផ្ទាល់ខ្លួនរបស់យើង។ នៅពេលយើងព្យាយាមទទួលយកវិធីសាស្រ្តថ្មីពីមជ្ឈដ្ឋានខាងក្រៅ ជាញឹកញ៉ាប់យើងមិនយល់ពីប្រព័ន្ធដែលប្រទេសដទៃឬសង្គមដទៃបានកំពុងតែប្រើប្រាស់វិធីសាស្រ្តនោះ។ “ការសិក្សាតាមគោលវិធីសិស្សមជ្ឈមណ្ឌល” និង “ការងារជាក្រុម” ដែលត្រូវបានអនុវត្ត មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រព័ន្ធមូលដ្ឋាន (ក្នុងករណីនេះ ប្រព័ន្ធគ្រូបង្រៀនកម្រិតថ្នាក់ផ្សេងគ្នាជារៀងរាល់ឆ្នាំ)។ ទោះបីជាយើងព្យាយាមណែនាំវិធីសាស្រ្តបង្រៀនថ្មីភ្លាមៗក៏ដោយ ក៏បទដ្ឋានដែលមានស្រាប់ និងប្រព័ន្ធប្រពៃណីជារនាំងឧបសគ្គក្នុងការអនុវត្តវិធីសាស្រ្តថ្មី។ នោះអាចកើតមានឡើង។
អាចនិយាយម្យ៉ាងទៀតថា ការប្រឈមនឹងរឿងថ្មីទាមទារឱ្យមានទស្សនៈទូលំទូលាយ។ ហើយនៅពេលចាប់ផ្តើមអ្វីថ្មី ការភ័ន្តច្រឡំបណ្តោះអាសន្នអាចកើតឡើងដោយជៀសមិនរួច។ ទោះជាយ៉ាងនេះក្តី ខ្ញុំជឿថាអ្នកអាចធ្វើវាបាន តែវាទាមទារនូវភាពក្លាហាននៅក្នុងសង្គមទាំងមូល។
ខ្ញុំចង់ឃើញភាពក្លាហានបែបណាដែលវិស័យអប់រំនៅកម្ពុជានឹងបង្ហាញ និងរបៀបនៃការផ្លាស់ប្តូរជាបណ្តើរៗ។ ហេតុនេះហើយបានជាខ្ញុំមានបំណងបន្តសង្កេតមើលដោយភាពស្ងៀមស្ងាត់ពីភ្នំពេញ។

生徒中心の学びを学校に導入する際に弊害になるかもしれない、多くの先生が毎年同じ学年を教える習慣 グループワークを考える:パート3
カンボジアの学校では同じ学年を毎年続けて教えている先生は珍しくありません。むしろそちらのほうが毎年違う学年を教えるケースよりも多いでしょう。これはけしてカンボジアに限ったことではありません。例えば、私が以前働いていたフィリピンでも同じ傾向がありました。「小学校4年生を30年近く教えています」と私にきっぱりと語った先生がいたことを、今も印象的に思い出します。
現職教員研修を実施してあるトピックの新しい授業を紹介しても、実際にはそのトピックを扱う学年の先生しか興味を示してくれない。そういう経験が私には何回もあります。同じ学年しか教えていないとすれば、他の学年の教育内容への興味関心はどうしても低くなります。その学年のトピックが、その後どのように他の学年のトピックにつながっていくかもよくわからない。でも、それらは、特に学校教育の質の問題とは認識されていない。そんな傾向が、カンボジアの教育セクターにもあるかもしれません。
同じ学年を教え続けることの利点はあります。ひとつはその学年の専門性が高まります。先生としては、昨年と同じ授業計画を大きく書き替える必要はありません。もしかすると、何年も同じ授業案を使い続ける先生もいるかもしれません。継続すれば授業の毎年改善されて質が良くなっているかもしれない。
あるいは、次の学校年度から新しい学年を教えなければいけないとなれば、その授業準備は大変です。教科書の内容も新しくなりますから、先生はその内容を一から学び直さなければいけません。その結果、もしかしたら準備不足で授業の質は落ちてしまうかもしれない。
学校運営でも、先生が毎年学年を変えることで、そのマネージメントの手間が増えます。もし先生の教える学年が毎年変わったら、それを毎年調整する労力は大変でしょう。
一方、やはり弊害もあるでしょう。人間はどうしても楽ちんなほうが好きです。ですから、昨年の授業計画を全部書き直すなんてことは、よっぽどのことがないとやりたくないですよね。その結果、新しい授業方法を学んだとしても、それを活用してこれまでの授業を大きく変えることには躊躇するでしょう。その結果、どうしてもこれまでと似た授業が毎年続くことになります。継続は、惰性を生みます。あるいは、継続は油断を呼びます。もしかしたら、先生としての進歩が止まってしまうかもしれません。
たとえば日本の小学校ではどうしているのか? 多くの先生は、毎年のように担当する学年が変わります。今年G1を担当した先生は、そのままG2に生徒と一緒に移動することが多い。
例えば、日本の公立校で小学校教師をしている私の若い友人のここ数年の担当学年は以下のように移動したそうです。
G5⇒G6⇒G5⇒G6⇒G3⇒(産休)⇒G1⇒G2
また日本の公立学校では、同じ学校で10年以上教えることは稀です。その地区の教育委員会が学校間での教師の移動が毎年指示します。そのため、学校を変わる度に、新しい学年を教えることが多くなります。この仕組みは、小学校、中学校、高校のすべての公立学校で共通です。
この制度の実施には、もちろん大きなエネルギーが必要です。個々の先生の立場からすれば、ときには不満も生まれます。それでも、同じ先生が様々な学年を担当し、10年以内にまた他の学校に移動する制度が維持されているのは、この制度にかかる大きな負担以上の利点があるからでしょう。
その利点とは、おそらく学校間の質を均等に保ち、先生も学校も常に新鮮な環境を維持することにあるのだろうと私は想像しています。広い視野でみれば、そのことが社会にもたらす利益が大きい。
あるいは、日本は日本で従来のやり方に固執している可能性もありますけれど。あなたはどう思います?
とにかく、このような制度があったほうが、新しい授業方法を導入する際にもおそらく有効ではないでしょうか。新しい学年を教えるときこそが、新しい授業法を導入する良い機会になるのです。
では、この制度をカンボジアの学校教育で導入できるのか? ハハハ、ちょっと無理ですよね。私には、それが成功するイメージがどうしても浮かびません。よほど強力に教育省がリーダーシップを取らなければ、難しい。教育省がリーダーシップを取っても、やっぱり難しい。理由はいくつも考えられますけれど、それをここで書きあげるのは止めておきます。とにかく、難しいのは確実です。
それなら、なぜこんなことをここに書いたのか。
私たちは自分たちのやり方に留まりがちです。新しいやり方を取り入れる以前に、その新しいやり方を採用している他の国・社会での自分たちとは違う仕組みのことも良く知らないままです。「生徒中心の学び」や、そこで実施される「グループワーク」も、実はその背景としての仕組み(今回のケースでは、先生が毎年違う学年を教えるという仕組み)と大きく連携しているのです。ポンっと新しい授業法を導入しようとしても、それまでの常識や従来の仕組みが邪魔をしてしまう、そういうことは往々にしてありえる。
つまり新しいことにチャレンジするためには、広い視野が必要になる。そして、新しいことを始めるときには、一時的には混乱もおこる。それでもそれを乗り越えて行く、社会全体のガッツが必要なのだと私は思うのです。
これからカンボジアの学校教育セクターがどんなガッツを見せて、だんだんに変わっていくのか。それが見たくて、私はまだプノンペンでそっと観察を続けるつもりです。














30年間、小4教え続けていたら飽きるわな。
ある意味、立派!