តើអ្នកជាអ្នកវិទ្យាសាស្ត្រដែរឬទេ? あなたはサイエンティストですか?

រូបភាពឥតគិតថ្លៃពីអ៊ីនធឺណិត インターネットの無料画像から。

 ប្រសិនបើអ្នកជាគ្រូបង្រៀននៅសាលាបឋមសិក្សា អ្នកត្រូវបង្រៀនគ្រប់មុខវិជ្ជាទាំងអស់ មិនមែនបង្រៀនត្រឹមតែមុខវិជ្ជាវិទ្យាសាស្ត្រប៉ុណ្ណោះនោះទេ។ អ្នកគួរតែសិក្សាគ្រប់មុខវិជ្ជានៅសាលា PTTC និង TEC។ ទោះបីជាអ្នកមានចំណាប់អារម្មណ៍ពិសេសទៅលើវិទ្យាសាស្ត្រក៏ដោយ ក៏វាមិនមានន័យថា អ្នកមានជំនាញឯកទេសផ្នែកវិទ្យាសាស្ត្រដែរ។

 ប្រសិនបើអ្នកជាគ្រូអនុវិទ្យាល័យ ឬគ្រូវិទ្យាល័យដែលទទួលបន្ទុកបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា) អ្នកប្រហែលជាបានរៀនឯកទេសផ្នែកវិទ្យាសាស្ត្រនៅសាលា RTTC, TEC ឬ NIE ។ ប្រសិនបើអ្នកបានបញ្ចប់ការសិក្សាពី NIE ភាគច្រើនអ្នកទំនងជាបានសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។ ដូច្នេះ តើអ្នកជាអ្នកវិទ្យាសាស្ត្រដែរឬទេ?

 ដូចម្ដេចដែលហៅថាអ្នកវិទ្យាសាស្ត្រ? តើអ្នកវិទ្យាសាស្រ្តជាប្រភេទមនុស្សបែបណា?

 ប្រសិនបើយើងកំណត់ពាក្យអ្នកវិទ្យាសាស្ត្រថាជា “អ្នកដែលសិក្សា/ស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ” តើមានមនុស្សប៉ុន្មាននាក់ក្នុងប្រទេសកម្ពុជាដែលបានធ្វើការសិក្សាស្រាវជ្រាវ? សម្រាប់គ្រូបង្រៀនវិទ្យាសាស្រ្តជាច្រើន ការងារសំខាន់បំផុតគឺ “ការបង្រៀន”។ ខ្ញុំគិតថាមានគ្រូបង្រៀនតិចតួចណាស់ដែលត្រូវបានផ្ដល់ថវិកាឲ្យ “ធ្វើការស្រាវជ្រាវ”។

 នៅពេលដែលនិស្សិតបានសិក្សាវិទ្យាសាស្ត្រនៅបរទេសត្រឡប់មកស្រុកខ្មែរវិញ ពួកគេតែងតែនិយាយថា “ខ្ញុំនឹងបង្រៀននូវអ្វីដែលខ្ញុំបានរៀននៅទីនេះដល់សិស្សក្មេងៗនៅកម្ពុជា”។ ខ្ញុំមានអារម្មណ៍ថា គំនិតនៃការផ្ទេរចំណេះដឹងនូវអ្វីដែលគេបានរៀន ទៅដល់អ្នកជំនាន់ក្រោយ គឺមានការដក់ជាប់យ៉ាងជ្រៅនៅក្នុងគំនិតពួកគាត់ ។

 ខ្ញុំមិនដែលបានជួបអ្នកណាដែលនិយាយថា “ខ្ញុំនឹងបន្តការស្រាវជ្រាវនៅកម្ពុជាបន្ទាប់ពីត្រឡប់មកស្រុកកំណើតវិញ”។ មានហេតុផលជាច្រើនដែលអាចកើតមានចំពោះបញ្ហានេះ។

 ទីមួយ ការស្រាវជ្រាវមិនបង្កើតប្រាក់ចំណូលទេ។ ចាប់ពីសាលាបឋមសិក្សារហូតដល់អនុវិទ្យាល័យ វិទ្យាល័យ និងសូម្បីតែសាកលវិទ្យាល័យ ការងាររបស់គ្រូបង្រៀនគឺ “បង្រៀន”។ មិនមានថវិកាសម្រាប់ “ការស្រាវជ្រាវ” ទេ។

 លើសពីនេះទៀតមានបញ្ហាជាច្រើនទាក់ទងនឹងគ្រឿងបរិក្ខាស្រាវជ្រាវ។ សម្ភារៈ និងឧបករណ៍ពិសោធន៍ដែលប្រើនៅក្រៅប្រទេស គឺពិបាករកទិញនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស នាពេលបច្ចុប្បន្ននេះ ជាមួយនឹងការរីកចម្រើននៃឯកទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្ភារៈ និងឧបករណ៍ពិសោធន៍ តែងតែមានបច្ចេកវិទ្យាខ្ពស់ អាស្រ័យលើគោលបំណងរបស់ពួកគេ។ ដូច្នេះហើយ គេមិនអាចបន្តការស្រាវជ្រាវក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ក្នុងអំឡុងពេលសិក្សានៅបរទេសបានឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់បន្តការស្រាវជ្រាវ ជម្រើសតែមួយគត់គឺត្រូវរកវិធីទៅក្រៅប្រទេសម្តងទៀត ឬជួយការងារអ្នកស្រាវជ្រាវនៅក្រៅប្រទេសដែលធ្វើកិច្ចការនៅប្រទេសកម្ពុជា។

 បញ្ហាសំខាន់មួយទៀតគឺមិនមានកន្លែងសម្រាប់ធ្វើបទបង្ហាញស្រាវជ្រាវ។ ការធ្វើបទបង្ហាញការស្រាវជ្រាវមានសារៈសំខាន់ណាស់។ Resercher ត្រូវសរសេរអត្ថបទមួយ ដាក់សំណើស្នើទៅទស្សនាវដ្តីឯកទេស(specialized journal) ហើយធ្វើបទបង្ហាញវានៅក្នុងសន្និសីទសិក្សា(academic conference)។ ជាអកុសល នៅកម្ពុជា ជាពិសេសផ្នែកវិទ្យាសាស្ត្រ ពុំមានកន្លែងធ្វើបទបង្ហាញសម្រាប់ការស្រាវជ្រាវឡើយ។ ទោះបីជាអ្នកសរសេរប្រធានបទជាភាសាខ្មែរក៏ដោយ ក៏វាមិននាំទៅដល់ការទទួលស្គាល់ពីអន្តរជាតិដែរ។

បច្ចុប្បន្ននេះ វាមានការពិបាកណាស់ក្នុងការក្លាយជាអ្នកវិទ្យាសាស្ត្រដែលមានឯកទេសខ្ពស់។

ក៏ប៉ុន្តែ អ្នកអាចរស់នៅប្រចាំថ្ងៃជាមួយនឹងទស្សនវិស័យវិទ្យាសាស្ត្របាន។ ហេតុអ្វីបានជាអ្នកមិនចាប់ផ្តើមពីចំណុចនេះទៅ? សង្កេតមើលធម្មជាតិជុំវិញអ្នក ជាមួយនឹងទស្សនវិស័យវិទ្យាសាស្ត្រ។ រុក្ខជាតិ ពពក ព្រះច័ន្ទ ផ្កាយ សត្វល្អិត សត្វតូចៗ… តាមពិតទៅ មានរឿងជាច្រើនដែលត្រូវសង្កេតក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

តើអ្នកស្គាល់លោក ហ្សង់ ហង់រី ហ្វាប (Jean-Henri Fabre) (1823-1915) ដែរឬទេ? គាត់ជាជនជាតិបារាំង។ គាត់ជាអ្នកធម្មជាតិ ជាគ្រូបង្រៀនវិទ្យាសាស្ត្រនៅសាលា ជាកវី ហើយក៏បានបង្កើតសៀវភៅវិទ្យាសាស្ត្រផងដែរ។ ជាពិសេស គាត់ជាអ្នកត្រួសត្រាយផ្លូវក្នុងការសិក្សាអំពីចរិកលក្ខណៈរបស់សត្វល្អិត ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការងាររបស់គាត់។ សៀវភៅរបស់គាត់ “អនុស្សាវរីយ៍របស់អ្នកសិក្សាសត្វល្អិត (Memoirs of an Entomologist) ត្រូវបានបកប្រែជាច្រើនភាសា ហើយនៅតែជាសៀវភៅបុរាណដែលបានអាននៅក្នុងប្រទេសជាច្រើន។
កាលខ្ញុំនៅជាសិស្សសាលាបឋមសិក្សា ខ្ញុំក៏ចូលចិត្តអានវាខ្លាំងណាស់។ ប្រសិនបើខ្ញុំអានម្តងទៀតឥឡូវនេះ វានៅតែគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំង។

Jean-Henri Fabre(1823~1915)

អ្វីដែលសំខាន់បំផុតនៅក្នុងការសង្កេតពិតប្រាកដរបស់គាត់ទៅលើសត្វល្អិតគឺមិនមែនជាលក្ខណៈនៅក្នុងមន្ទីរពិសោធន៍នោះទេ ប៉ុន្តែជាការតស៊ូសង្កេតមិនឈប់ឈរ និងមានភាពប៉ិនប្រសប់។ នៅពេលដែលគាត់បានជ្រើសរើសក្រុមគោលដៅរបស់គាត់ហើយ គាត់នឹងធ្វើការសង្កេត និងកត់ត្រានូវវដ្តជីវិតទាំងមូលរបស់សត្វល្អិតនោះ។
 ឧទាឃ្មុំប្រមាញ់(Hunting bee)បានចាប់សត្វ (ភាគច្រើនជាមេអំបៅ ឬដង្កូវមេអំបៅ) មកធ្វើជាចំណីនៅពេលភ្ញាស់ពង ហើយចំណីដែលវាចាប់នោះនៅតែស្រស់ មិនរលួយក្នុងរយៈពេលយូរថ្ងៃ/ខែ ដោយសារឥទ្ធិពលថ្នាំស្ពឹក។ហរណ៍ សត្វដែលត្រូវបានចាប់ជាចំណីអាហារ (ភាគច្រើនជាមេអំបៅ ឬដង្កូវមេអំបៅ) ដែលឃ្មុំចាប់ ដើម្បីធ្វើជាចំណីនៅពេលភ្ញាស់ពង ហើយចំណីដែលវាចាប់នោះនៅតែស្រស់ មិនរលួយក្នុងរយៈពេលយូរថ្ងៃ/ខែ ដោយសារឥទ្ធិពលថ្នាំស្ពឹក។ សត្វកញ្ចែ (Dung beetles)ដែលស៊ីអាចម៍សេះ ឬអាចម៍គោ បង្កើតជាដុំលាមកយ៉ាងស្អាត ដើម្បីភ្ញាស់ពង ហើយពួកវាបានរៀបចំកន្លែងយ៉ាងល្អនៅក្នុងរូងដែលវាសង់នៅក្រោមដី។ មេអំបៅខ្មោចឈ្មោលត្រូវបានទាក់ទាញដោយក្លិនសារធាតុគីមីម្យ៉ាង (ផេរ៉ូម៉ែន pheromone) ដែលបញ្ចេញដោយមេអំបៅខ្មោចញី។ លោកគ្រូហ្វាប បានលាតត្រដាងការពិតទាំងនេះតាមរយៈការសង្កេត និងធ្វើឱ្យមនុស្សក្នុងពិភពលោកបានដឹងយ៉ាងទូលំទូលាយ។

ជាការពិតណាស់ មុខវិជ្ជាស្រាវជ្រាវរបស់លោកគ្រូហ្វាប គឺសត្វល្អិតនៅក្នុងប្រទេសបារាំង។ ចុះចំណែកអេកូឡូស៊ី (ecology)សត្វល្អិតកម្ពុជាវិញ? វាត្រូវតែមានប្រធានបទស្រាវជ្រាវជាច្រើនដែលគេមិនទាន់បានរកឃើញ ដើម្បីធ្វើការស្វែងរក។

 ទោះបីជាអ្នកមិនមានសមត្ថភាពដល់កម្រិតដូចជាអ្នកស្រាវជ្រាវក៏ដោយ ក៏អ្នកអាចធ្វើពង្រឹងជំនាញសង្កេតរបស់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃបានដែរ។ ទីតាំងនៃព្រះអាទិត្យរះប្រែប្រួលបន្តិចម្ដងជារៀងរាល់ថ្ងៃ។ ទិសដៅ និងប្រវែងនៃស្រមោលរបស់អ្នកនៅម៉ោង 11 ព្រឹក បន្ទាប់ពីថ្នាក់រៀនពេលព្រឹកក៏ផ្លាស់ប្តូរបន្តិចម្ដងៗជារៀងរាល់ថ្ងៃ។ ឬនៅពេលដែលព្រះច័ន្ទផ្លាស់ប្តូរពីរនោច ព្រះច័ន្ទថ្មី(new moon)ទៅខ្នើតព្រះច័ន្ទពេញវង់(full moon) ពេលវេលារបស់ព្រះច័ន្ទរះក៏ផ្លាស់ប្តូរដែរ។ ទោះបីជាអ្នកដឹងអ្វីមួយរួចហើយក៏ដោយ ការបញ្ជាក់វាដោយភ្នែករបស់អ្នកផ្ទាល់គឺជារឿងសំខាន់។ការកត់ត្រារយៈពេលផ្ការីក (ដែលអាចប្រែប្រួលតាមប្រភេទរុក្ខជាតិ) ពេញមួយឆ្នាំ ក៏មានតម្លៃផងដែរ។ តើមានសត្វស្លាបប៉ុន្មានប្រភេទហើរមកលេងក្នុងបរិវេណសាលា? ការស៊ើបអង្កេតនេះក៏ជាទម្រង់នៃការសង្កេតធម្មជាតិផងដែរ។ អ្វីដែលសំខាន់សម្រាប់ការសង្កេតគឺត្រូវបន្តដំណើរការជារៀងរហូត។

 នៅពេលដែលអ្នកវិទ្យាសាស្ត្រថ្មីថ្មោងបែបនេះលេចចេញរូបរាងឡើងក្នុងប្រទេសកម្ពុជា ដំណាក់កាលបន្ទាប់នឹងកើតឡើងដោយជៀសមិនរួច ហើយនៅទីបំផុតយុគសម័យនៃអ្នកវិទ្យាសាស្ត្រពិតប្រាកដនឹងមកដល់។ នោះជាជំនឿរបស់ខ្ញុំ។

រូបភាពឥតគិតថ្លៃពីអ៊ីនធឺណិត インターネットの無料画像から。

あなたはサイエンティストですか?

 もしあなたが小学校の先生であれば、理科だけでなくすべての教科を教えています。PTTCやTECでも、すべての教科を勉強したはずです。特別に理科が好きでない限り、理科を専門に勉強した人はほとんどいないでしょう。

 もしあなたが中学校や高校の先生で、理科科目(物理・化学・生物・地球科学)を担当している先生であれば、RTTC、TEC、NIEで理科科目を専門に勉強しましたね。NIE卒業であれば、RUPP理学部で勉強した人が多いでしょう。では、あなたはサイエンティストですか?

 サイエンティストとは、なんでしょう? どんな人がサイエンティストなのでしょう?

 もしサイエンティストを「自然科学を研究している人」と定義すれば、さて、実際に研究をしている人がカンボジアにはどれだけ存在しているでしょうか? 多くの理科の先生にとっての最も大事な仕事は「教えること」です。「研究すること」で給料をもらえる先生は、ほとんどいないと思います。

 海外で理科を勉強した人たちがカンボジアに帰るときの挨拶で必ず言うことは「ここで勉強したことを、カンボジアに帰って若い学生たちにしっかり伝えます」です。自分が学んだことを、次の世代に伝える。そのことがとても強く意識されているように、私は感じます。

 「帰国して、これまでの研究をカンボジアでも続けます」と言った人に、私はまだ出会ったことがありません。理由はいくつか考えられます。

 まず、研究することでは収入を得られない。小学校から中学校・高校、さらには大学まで、教員の仕事は「教えること」なのです。「研究すること」するための予算もありません。
 さらに、研究施設の問題があります。海外で使っていた実験設備や器具がカンボジアにはまだ整っていなことが多い。特に現在では科学技術の細分化が進んでいます。実験器具や設備も、その目的によって専門的なものが多い。そのため、留学してそれらの機材を使って研究したことを、カンボジアで継続するのは無理なのです。もし研究を継続するならば、結局、再度海外に出る手段を見つけるか、カンボジアでのフィールドワークをする海外の研究者のお手伝いをするしかない。

 もうひとつ大事なことに、発表する場所がないという問題があります。研究で大事なのは発表することです。論文を書き、それを専門雑誌に投稿し、さらに学会で発表する。残念なことにカンボジアでは、特に理科分野では発表の場所がありません。クメール語で論文を書いても、国際的な評価にはつながりません。

 専門性の高いサイエンティストになることは、なかなか難しいのが現状です。

 けれども、科学的視点を持って日々の生活を送ることは可能です。まずそこから始めてみるのはどうでしょう? 身の回りにある自然を科学的視点で観察するということです。植物や、雲や、月や星や、昆虫や、小動物や……、実は生活の中には観察の対象はたくさん存在するのです。

 みなさんはアンリファーブル(1823~1915 下の写真)を知っていますか?フランス人です。博物学者であり、学校の理科の先生であり、詩人であり、理科の教科書も作成した人です。特に昆虫の行動研究では世界中に名前が知られた先駆者でした。「ファーブル昆虫記」 は、多くの言語に訳されて、今でも多くの国で読み継がれている名著です。私も小学生の頃、この本を熱心に読みました。今改めて読んでも、やはり興味深く、心を奪われます。

 彼が実際に行った昆虫観察でもっとも重要だったのは、立派な実験施設ではなく、根気と工夫でした。ターゲットを決めたら、その昆虫の一生を徹底的に観察し記録したのです。狩り蜂が卵を植えつけるために捕獲する獲物(多くは蝶や蛾の幼虫)が、長い月日に腐敗せずにフレッシュなままなのは麻酔効果によること。 馬糞や牛糞を食べるフンコロガシが、卵をうみつけるために美しい糞玉をつくり、それを地中に作った部屋に整然と並べること。 メスの蛾が発する化学的匂い(フェルモン)に引かれて、オスの蛾が集まってくること。 それらを観察によって明らかにし、広く世間に知らしめたのがファーブルでした。
 ファーブルが対象にしたのは、もちろんフランスの昆虫です。では、カンボジアの昆虫の生態は? きっとまだたくさんの研究対象が残っているはずです。

 研究までたどり着けなくても、日々の観察力を鍛えることは可能です。毎日の日の出の場所が少しずつずれていくこと。11時に午前の授業が終わった時にできる影の向きも、毎日毎日少しずつ変わっていきます。あるいは、月が新月から満月に移り変わっていくのと同時に、月の出の時間もずれること。すでに判っていることでも、それを自分の目で確認すること。1年の流れの中で、花の咲く時期(木々によっても違うでしょう?)を記録すること。学校のキャンパスに飛んでくる小鳥は、何種類ぐらいいますか? それを調べるのも立派な自然観察です。観察に必要なのは、とにかく根気強く継続することです。

 そんな初歩的なサイエンティストがカンボジアにたくさん生まれたときに、きっと次のステージがやってきて、やがて本物のサイエンティストが生まれる時代がやってくる。そんなふうに思うのです。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です