ដំណាលរឿងកាលពីមុន ភាគ ៣៖ ក្នុងឆ្នាំ ២០១៤ ខ្ញុំបានជួបឧបទ្ទវហេតុនៅអាហ្វ្រិក ហើយបានក្លាយជាជនពិការ។ ប៉ុន្តែខ្ញុំនៅអាចធ្វើអ្វីៗបានច្រើនណាស់។ ខ្ញុំ​អាចឡើង​ជិះយន្តហោះ​ដោយប្រើរទេះ​រុញ។ 昔話パート3:2014年、私はアフリカで事故に遭い、障害を得ました。しかし、今でもできることはたくさんあります。車イスで飛行機に乗ることもできますよ。

គ្រូបណ្តុះបណ្តាល STEPSAM2 ជាមួយសាស្រ្តាចារ្យ Tsutaoka ដែលជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញ STEPSAM2 ។ គ្រប់គ្នានៅក្មេងណាស់។ STEPSAM2専門家のお一人、蔦岡先生と一緒に、STEPSAM2 Trainers。みんな若いね~。

  នៅពេលដែលគម្រោង STEPSAM2 ត្រូវបានអនុវត្ត សាលាគរុកោសល្យ (TTCs) ជាច្រើននៅក្នុងប្រទេសកម្ពុជាត្រូវបានបំពាក់ឲ្យមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ រួមទាំងឧបករណ៍ពិសោធន៍ងាយៗ ផងដែរ។ ភាគច្រើន ជំនួយនេះបាន មកពី ADB (ធនាគារអភិវឌ្ឍន៍អាស៊ី) ឬ JICA ។

  ទោះជាយ៉ាងណាក៏ដោយ គ្រូបង្រៀនវិទ្យាសាស្ត្រជាច្រើននៅ TTCs មានបទពិសោធន៍តិចតួចទាក់ទងនឹងពិសោធន៍វិទ្យាសាស្ត្រ។ នោះជាមូលហេតុដែល STEPSAM2 បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូជាច្រើន ដែលធ្វើឱ្យពួកគាត់អាចទទួលបាននូវបទពិសោធន៍ក្នុងការបង្កើតមេរៀនដោយមានពិសោធន៍វិទ្យាសាស្ត្រ។ នៅពេលនោះ មានអ្នកស្ម័គ្រចិត្ត JICA និង CIESF បានទៅធ្វើការនៅសាលាគរុកោសល្យ (TTCs) ជាច្រើន ។ អ្នកស្ម័គ្រចិត្តទាំងនេះក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល STEPSAM2 ជាមួយគ្រូ TTC ផងដែរ។ វាក៏មានប្រយោជន៍ផងដែរសម្រាប់អ្នកស្ម័គ្រចិត្តជប៉ុន និងក្រុមការងារដៃគូ (counterpart) របស់ពួកគាត់នៅ TTCs ។

  ទោះជាយ៉ាងណាក៏ដោយ សាលារដ្ឋជាច្រើនមិនមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ឬឧបករណ៍ ពិសោធន៍ឡើយ (ស្ថានភាពនេះមិនទាន់មានភាពប្រសើរឡើយ សូម្បីតែឥឡូវនេះ តើមែនទេ?)។ ទោះបីជាគ្រូៗថ្មីធ្លាប់មានបទពិសោធន៍ធ្វើមេរៀនពិសោធន៍វិទ្យាសាស្ត្រនៅ TTCs ក៏ដោយ វានៅតែពិបាកក្នុងការបង្រៀនពិសោធន៍វិទ្យាសាស្ត្រនៅក្នុងថ្នាក់រៀនជាក់ស្តែង។ ក្នុងន័យនេះ លទ្ធផលរបស់ STEPSAM2 មិនត្រូវបានប្រើប្រាស់នៅក្នុងសាលារៀនទូទាំងប្រទេសឡើយ។
  យ៉ាង​ណា​ម៉ិញ ខ្ញុំ​គិត​ថា​វា​ជារឿងដែលជៀស​មិន​រួច។ យ៉ាង​ណា​ក៏​ដោយ ការ​បណ្តុះ​បណ្តាល​មេរៀន​​ពិសោធន៍​វិទ្យាសាស្ត្រ​សម្រាប់ TTCs ត្រូវ​តែ​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​គុណភាព​គ្រូ។

  បន្ទាប់ពី STEPSAM2 បានបញ្ចប់ក្នុងឆ្នាំ 2012 ខ្ញុំបានសម្រាកពីការងារគាំទ្រសកម្មភាពនៅក្នុងប្រទេសកម្ពុជា ហើយបានធ្វើការលើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀននៅប្រទេស រវ៉ាន់ដា (Rwanda) ក្នុងទ្វីបអាហ្វ្រិក ដែលជាប្រទេសមួយតូចជាងប្រទេសកម្ពុជា។

  រវ៉ាន់ដាក៏ជាប្រទេសមួយដែលមានមនុស្សជាងមួយលាននាក់ត្រូវបានសម្លាប់រង្គាលនៅក្នុងរបបប្រល័យពូជសាសន៍សង្រ្គាមស៊ីវិលដ៏ធំមួយក្នុងឆ្នាំ 1994។ ដូច្នេះ ការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យអប់រំគឺជាការងារដែលផ្ដល់ផលប្រយោជន៍យ៉ាងខ្លាំងមួយ។ បន្ទាប់មក នៅខែសីហា ឆ្នាំ ២០១៤ នៅតាមផ្លូវត្រឡប់ពីការងារកម្មវិធីបណ្ដុះបណ្ដាលនៅជនបទ ឡានដែលខ្ញុំជិះបានរអិល ហើយធ្លាក់ចូលទៅក្នុងជ្រលងភ្នំ។ វាជាគ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​នាយក​សាលា​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្តជាមួយ​ក៏​បានស្លាប់បាត់បង់ជីវិត។ ខ្ញុំបានបាក់ឆ្អឹងខ្នង និងខូចខួរឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ ហើយខ្ញុំមិនអាចដើរបានទៀតទេ។

  ក្រោយ​ពី​គ្រោះ​ថ្នាក់ ខ្ញុំ​ត្រូវ​បាន​គេបញ្ជូន​​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ព្យាបាល និង​ស្តារ​នីតិសម្បទា។ ខ្ញុំ​បាន​សម្រាក​នៅក្នុង​មន្ទីរពេទ្យអស់​រយៈពេល​មួយ​ឆ្នាំ។ បន្ទាប់ពីបានចេញពីពេទ្យ ខ្ញុំបានចំណាយពេលបីបួនឆ្នាំនៅប្រទេសជប៉ុន ដើម្បីសម្របខ្លួនទៅនឹងជីវិតប្រចាំថ្ងៃ។ ខ្ញុំ​មាន​សំណាង​ដែល​ខ្ញុំ​អាច​ទទួលបានប្រាក់​ចំណូល​​ តាមរយៈ​ប្រព័ន្ធ​ធានា​រ៉ាប់រង (insurance system)។

  ពេលកំពុងគេងលើគ្រែក្នុងមន្ទីរពេទ្យ ខ្ញុំនឹកឆ្ងល់ខ្លួនឯងថា តើខ្ញុំអាចធ្វើអ្វីបានខ្លះនាពេលអនាគត។ តើ​ខ្ញុំ​អាច​យក​បទពិសោធន៍​របស់​ខ្ញុំ​ ដែលបានធ្វើការនៅក្នុង​វិស័យ​អប់រំ​នៅ​ក្រៅប្រទេស​ទៅ​ប្រើ​បាន​ដែរឬទេ? ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មិន​អាចធ្វើចលនា​ដោយ​សេរី​ ដូច​មុន​ពេល​មាន​គ្រោះ​ថ្នាក់​នោះ​ឡើយ។ ប៉ុន្តែ ខ្ញុំគិតថាខ្ញុំអាចធ្វើការងារដែលទាក់ទងនឹងការសរសេរដោយប្រើប្រាស់កុំព្យូទ័រ។

  ដំបូង ខ្ញុំ​បាន​ចំណាយ​ពេល​ពីរបីឆ្នាំ​សរសេរ​សៀវភៅ​នៅ​ជប៉ុន។ បន្ទាប់មក ខ្ញុំចង់សរសេរសៀវភៅជាភាសាខ្មែរ ជាពិសេសសៀវភៅស្ដីអំពីវិទ្យាសាស្ត្រ។

  សៀវភៅ​វិទ្យាសាស្ត្រជាច្រើន​ត្រូវ​បាន​គេចាប់ផ្ដើម​បោះពុម្ព​នៅ​កម្ពុជា​បន្តិច​ម្តងៗ។ ទោះយ៉ាងណាក៏ដោយ សៀវភៅទាំងនោះភាគច្រើនត្រូវបានបកប្រែចេញពីសៀវភៅពីបរទេស។ ពុំមាន​សៀវភៅ​ណា​ដែល​សរសេរចេញដោយទឹកដៃអ្នកនិពន្ធផ្ទាល់ ​សម្រាប់​គ្រូ​ ឬ​យុវជនខ្មែរ​​ឡើយ។ ខ្ញុំចង់សរសេរសៀវភៅចេញពីទឹកដៃខ្ញុំផ្ទាល់។

  បន្ទាប់មក Covid 19 បានរីករាលដាលឡើង។ ការរីករាលដាលនៃជំងឺឆ្លងគឺជាបញ្ហាដ៏ធំមួយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការផ្ទុះឡើងនៃ Covid19 ការប្រជុំតាមអនឡាញអ៊ីនធឺណិតមានការរីកចម្រើនយ៉ាងខ្លាំង។

  តាមរយៈការប្រាស្រ័យទាក់ទង តាមអនឡាញអ៊ីនធឺណិត ខ្ញុំអាចចូលរួមធ្វើការងារនៅក្នុងគម្រោងអប់រំតូចមួយដែលអនុវត្តដោយ KICC នៅទីក្រុង Kobe ប្រទេសជប៉ុន សម្រាប់សាលាគរុកោសល្យ( PTTC) កំពង់ធំ ដែលមានរយៈពេលបីឆ្នាំចាប់ពីឆ្នាំ 2022។

  នេះជាអ្វីដែលជំរុញឱ្យខ្ញុំចាប់ផ្តើមសរសេរប្លុកគម្រោង KICC វាជាឈ្មោះប្លុក មុនឈ្មោះប្លុកបច្ចុប្បន្ននេះ។

  តាមរយៈគម្រោង KICC ខ្ញុំអាចពិនិត្យមើលឡើងវិញទាំងចំណុចល្អ និងចំណុចខ្វះខាតរបស់គម្រោង STEPSAM2។

  ចំណុចល្អគឺថា សូម្បីតែបន្ទាប់ពីជាង 10 ឆ្នាំមកក៏ដោយ ក៏គ្រូបង្រៀនដែលធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល STEPSAM2 នៅតែប្រើប្រាស់មេរៀនតាមបែបរិះរក (IBL) ដែលពួកគាត់បានរៀននៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគរុសល្យ (TTC)។ ប៉ុន្តែ នៅក្នុងករណីខ្លះ ឥទ្ធិពលនៃ STEPSAM2 មិនសូវខ្លាំងទេនៅសាលាគរុកោសល្យ (TTCs) ព្រោះគ្រូបង្រៀនដែលបានចូលរួមវគ្គបណ្តុះបណ្តាល STEPSAM2 បានចូលនិវត្តន៍។ នោះជារឿងមិនសូវល្អ។ យ៉ាងណាមិញ លទ្ធផល​នៃ​ការ​បណ្ដុះបណ្ដាល​មាន​ទំនោរ​នៅ​ជាមួយ​គ្រូ​ម្នាក់ៗ ហើយ​វា​ពិបាក​ក្នុង​ការ​បញ្ជូន​ពួកគេ​ទៅ​គ្រូ​បណ្តុះបណ្តាល​ថ្មី។

  ចំណុចខ្វះខាតគឺថាមេរៀនតាមបែបរិះរកនៅក្នុង STEPSAM2 គឺប្រើសម្រាប់មេរៀនវិទ្យាសាស្ត្រ។ ដោយសារ STEPSAM2 គឺជាគម្រោងគាំទ្រការអប់រំផ្នែកវិទ្យាសាស្ត្រ វាជារឿងជៀសមិនរួចដែលវាត្រូវបានរៀបចំសម្រាប់មេរៀនវិទ្យាសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងចង់ប្រើមេរៀនតាមបែបរិះរកទៅលើមុខវិជ្ជាផ្សេងទៀតក្រៅពីមុខវិជ្ជាវិទ្យាសាស្រ្ត ការសិក្សាតាមបែបរិះរកវិទ្យាសាស្រ្តរបស់ STEPSAM2 មិនសូវមានប្រសិទ្ធភាពខ្លាំងនោះទេ។ វាចាំបាច់ត្រូវបង្កើតវិធីសាស្រ្តបង្រៀនថ្មីសម្រាប់មេរៀនតាមបែបរិះរកនៅក្នុងមុខវិជ្ជាដូចជា គណិតវិទ្យា ភាសាខ្មែរ និងសិក្សាសង្គម។

  គម្រោង KICC គឺជាគម្រោងតូចមួយបើធៀបនឹង STEPSAM2។ ដូច្នេះ វាមានបញ្ហាប្រឈមជាច្រើនដែលគម្រោង KICC មិនអាចសម្រេចបាន។ ទាំង​នេះ​ជា​រឿង​ដែល​ត្រូវ​កែ​លម្អ​បន្តិច​ម្តងៗ​ក្នុង​ ​វិស័យ​អប់រំ​កម្ពុជានាពេលអនាគត។

  និយាយអញ្ចឹង ក្នុងនាមជាបុគ្គលម្នាក់ តើខ្ញុំអាចធ្វើអ្វីបាន សម្រាប់ជំហានបន្ទាប់របស់ខ្ញុំ?

STEPSAM2専門家のお一人、蔦岡先生と一緒に、STEPSAM2 トレーナーの仲間たち。みんな若いね~。

昔話パート3:2014年、私はアフリカで事故に遭い、障害を得ました。しかし、今でもできることはたくさんあります。車椅子で飛行機に乗ることもできますよ。

 STEPSAM2実施当時、カンボジアでは多くのTTCに簡単な実験器具を含む理科実験質の整備が進んでいました。ADB(Asia Development Bank)やJICAの支援が中心でした。

 けれども、TTCの理科教員の多くが、理科実験の経験がありませんでした。ですから、STEPSAM2では、理科実験を活用した授業づくりの体験する教員研修を多く実施したのです。何校かのTTCでは、JICAやCIESFのボランティアが派遣され活動中でした。そのボランティアたちも、TTC教官と一緒にSTEPSAM2の研修に参加しました。楽しかったですね(日本語注 JICAのボランティアとはJOCV青年海外協力隊のこと、CIESFとは日本の公益財団で当時「国境なき教師団」というプログラムで日本で退職された先生たちを何校かのTTCに派遣していました)。

 けれども、公立学校の多くは、理科室はなく、実験器具も整備されていませんでした(その状況は、今でも改善されてはいないでしょう?)。 新しい教員がTTCで理科実験授業を経験しても、それを実際の学校の教室で活用することはまだ難しかった。その点で、STEPSAM2の成果が全国の学校で活用されたわけではありません。
 けれども、それは仕方がないことだったと私は考えていました。それでも、TTC対象の理科実験授業の研修は、先生たちの質向上に貢献したはずです。

 2012年にSTEPSAM2が終了後、私はカンボジアでの支援活動を休止して、アフリカのルワンダというカンボジアよりも小さな国の教員研修促進プロジェクトで働きました。
 ルワンダも1994年に大きな内戦で起こった虐殺で100万人以上の被害者が出た国でした。ですから、そこで教育開発支援に取り組むというのはとても遣り甲斐のある仕事でした。
 そして、2014年8月、地方での研修プログラムの帰り道に、私の乗った車がスリップ事故を起こし、谷に転落してしまったのです。同乗の校長先生がひとり亡くなる大きな事故でした。私は、背骨を骨折し脊髄に深刻なダメージを受け、歩けなくなりました。

 事故後、治療とリハビリテーションのために私は日本に運ばれました。そして、1年間の入院生活を送りました。退院後も、数年は日常生活に適応するために日本で過ごしました。保険制度からの支払いで、生活に困ることはなかったのが幸運でした。

 病院のベッドの上で、さてこれから何ができるだろうと考えました。海外での教育支援の経験をなにか活かせないだろうか。けれども、事故前のように自由に動きまわることは無理でした。それでもPCを使って書く仕事ならばできるんじゃないか。

 まず、数年かけて日本で本を一冊書きました。次は、クメール語で本を書きたいと思いました。特に理科分野の本を書きたいと思ったのです。

 カンボジアでも理科の本は少しずつ出版されていました。けれども、その多くは海外の本を翻訳したものです。最初からカンボジアの先生や若者向けに書かれた本がありません。そんな本を書いてみたいと思ったのです。

 その後、Covid19が流行りましたね。感染症の流行は大変なことでした。けれども、Covid19が流行ったせいで、インターネットでのミーティングは、大きく発展しました。
 そのインターネットでのコミュニケーションを通じて、私は2022年から3年間、日本の神戸市にあるKICCがPTTCコンポントムで実施した、小さな教育プロジェクトにかかわることができました。
 そのことが、このプログの前身であるKICCプロジェクトブログを始めるきっかけとなったのです。

 KICCプロジェクトを通じて、私はSTEPSAM2の良かった点、良くなかった点両方をあらためて勉強することができました。
 良かった点は、10年以上経っても、STEPSAM2の研修に参加した先生たちが、研修した探求授業をTTCの授業の中で活用していたことです。けれども、STEPSAM2の研修に参加した先生たちがリタイアしてしまったTTCでは、STEPSAM2の影響はあまり残っていない事例もあるようです。それは残念なことです。研修の成果は個々の先生に留まり、新しい先生にまで伝わるのは難しいということなのでしょう。

 良くなかった点は、STEPSAM2の探求授業が理科に特化されていたことです。STEPSAM2は理科教育支援プロジェクトですから、理科に特化されていたのは仕方がないことでした。けれども、探求授業を理科以外の教科に広げる際には、STEPSAM2の理科探究上はあまり効果的ではないのです。算数、国語、社会といった科目の探求授業には、新たな授業法の開発が必要でした。

 KICCプロジェクトはSTEPSAM2と比較すれば小さなプロジェクトでした。ですから、KICCプロジェクトでは達成できなかった課題はまだたくさん残っています。それは今後のカンボジア教育セクターで、少しずつ改善していく必要があります。

 では、私は個人として何ができるか? 

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です