ជាការណែនាំខ្លួន ខ្ញុំសូមចែករំលែករឿងមួយ ដែលបានកើតឡើងនៅក្នុងអតីតកាល។
នៅក្នុងខែមេសា ១៩៨០ ខ្ញុំបានកំពុងរស់នៅក្នុងទីក្រុងតូក្យូ និងជាសិស្សវិទ្យាល័យថ្នាក់ទី១០។ សាលាវិទ្យាល័យនៅប្រទេសជប៉ុន មានរយៈពេលបីឆ្នាំ។ ខ្ញុំបានរៀនចប់ទទួលសញ្ញាប័ត្រថ្នាក់ទី១២ នៅក្នុងរយៈពេលបីឆ្នាំក្រោយ នៅឆ្នាំ ១៩៨៣។
ក្នុងអំឡុងពេលដែលខ្ញុំជាសិស្សវិទ្យាល័យ មានការជជែកវែកញែកគ្នាយ៉ាងក្ដៅគគុកនៅក្នុងប្រទេសជប៉ុនស្ដីអំពីថាតើ វាជាការពិតដែរឬទេ ដែលថាមានមនុស្សជាច្រើនបានស្លាប់នៅក្នុងរបបខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ អ្នកនយោបាយ និងវាគ្មិនមួយចំនួនបានអះអាងថា វាមិនមែនជាការពិតទេដែលថាមានមនុស្សជាច្រើនបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ វាគ្រាន់តែជាការឃោសនានយោបាយតែប៉ុណ្ណោះ។
ក្នុងចំណោមសៀវភៅដែលខ្ញុំបានអាន មានសៀវភៅមួយដែលបានសរសេរដោយអ្នកថតរូបម្នាក់ ដែលបានចូលមកក្នុងប្រទេសកម្ពុជាភ្លាមៗ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ក្នុងឆ្នាំ ១៩៧៩។ គាត់បានធ្វើទស្សនកិច្ចតាមកន្លែងវាលពិឃាតមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសៀវភៅនោះ គាត់បានសរសេរថា “វាជាការពិតដែលថាមានមនុស្សជាច្រើនបានស្លាប់”។ ហើយគាត់បានរិះគន់អ្នកទាំងឡាយណាដែលបានបដិសេធចំពោះហេតុការណ៍ថា “ពួកគេកំពុងនិយាយទៅតាមការស្រមើស្រមៃរបស់ពួកគេ ដោយមិនបានឃើញហេតុការណ៍ពិតប្រាកដ”។ គាត់ក៏បានសរសេរផងដែរថា “ប្រសិនបើការសម្លាប់រង្គាលជាការប្រឌិដ្ឋ ខ្ញុំនឹងលាឈប់ពីការងារជាអ្នកថតរូប(មានន័យថា គាត់មានទំនុកចិត្តនៅក្នុងរបាយការណ៍របស់គាត់)”។
ការអានសៀវភៅនោះ គឺជាពេលដែលខ្ញុំមានទំនាក់ទំនងលើកដំបូងគេបំផុតជាមួយប្រទេសកម្ពុជា។ មុនពេលអានសៀវភៅនោះ ខ្ញុំគ្មានដឹងអ្វីសោះទាក់ទងនឹងប្រទេសកម្ពុជា។
ចាប់តាំងពីពេលនោះ ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហមត្រូវបានគេបញ្ជាក់ថាជាហេតុការណ៍ប្រវត្តិសាស្រ្ត។ អ្វីដែលអ្នកថតរូបបានសរសេរ ដោយផ្អែកទៅលើរបាយការណ៍ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា គឺជាការពិត។
ខ្ញុំក៏មានការចងចាំយ៉ាងច្បាស់នូវអត្ថបទមួយដែលសរសេរដោយអ្នកកាសែតជនជាិតជប៉ុនមួយរូប ដែលបានមកទស្សនកិច្ចនៅក្នុងភូមដាច់ស្រយាលមួយក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៨០។ បន្ទាប់ពីការធ្វើសម្ភាស មេភូមិបានស្នើសុំទៅកាន់អ្នកយកព័ត៌មានជប៉ុននោះថា “បើលោកមានក្រដាស និងប៊ិចនៅសល់ តើអាចឲ្យខ្ញុំបានទេ?”។ មេភូមិមិនមានក្រដាស និងប៊ិចសម្រាប់សរសេរកត់ត្រាខ្លួនគាត់ឡើយ។
រយៈពេលប្រហែលដប់បួន ឬដប់ប្រាំឆ្នាំក្រោយមក នៅក្នុងខែឧសភា ឆ្នាំ ១៩៩៦ ប្រហែលពេលមិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ពីសាលាដែលខ្ញុំបានសិក្សាផ្នែកសហប្រតិបត្តិការណ៍អន្តរជាតិក្នុងវិស័យអប់រំ ខ្ញុំបានធ្វើជាអ្នកជំនួយការសម្រាប់ការរៀបចំសិក្ខាសាលាផ្នែកអប់រំវិទ្យាសាស្រ្ត ដែលមានរយៈពេល ១០ថ្ងៃ រៀបចំដោយ JICA ក្នុងទីក្រុងភ្នំពេញ។ សម្រាប់ខ្ញុំ ដែលមានចំណាប់អារម្មណ៍ពីប្រទេសកម្ពុជា តាំងពីខ្ញុំជាសិស្សវិទ្យាល័យមក វាពិតជាធ្វើឲ្យខ្ញុំមានសេចក្ដីរំភើបខ្លាំងណាស់ ដែលបានមកទស្សនកិច្ចក្រុងភ្នំពេញ ជាលើកដំបូង។ ព្រលានយន្តហោះនៅក្នុងភ្នំពេញ គឺមានអាគារតូចមួយ និងប្រក់ដំបូលស័ង្កសីនៅឡើយ (អាគារព្រលានយន្តហោះពោធិចិនតុងនាពេលបច្ចុប្បន្នគឺនៅទីនោះ!) ក្នុងអំឡុងពេលខ្ញុំស្នាក់នៅក្នុងក្រុងភ្នំពេញ រាល់ពេលមានភ្លៀងធ្លាក់នៅពេលយប់ ខ្ញុំឧស្សាហ៍ឮសូរសំឡេងទាហ៊ានបាញ់កាំភ្លើងទៅលើមេឃ ពេញទីក្រុង។ នៅឆ្នាំ ១៩៩៦ មិនទាន់មានភ្លើងស្តុបនៅក្នុងរាជធានីភ្នំពេញនៅឡើយ។
នៅក្នុងបន្ទប់ប្រជុំរបស់ទីស្ដីការក្រសួងអប់រំ ខ្ញុំបានធ្វើពិសោធវិទ្យាសាស្រ្តងាយៗ ដោយប្រើប្រាស់សម្ភារៈនៅក្នុងស្រុក ដែលខ្ញុំបានទិញនៅផ្សារថ្មីនិងប្រើរបស់របរនៅជុំវិញខ្លួន នៅចំពោះមុខសិក្ខាកាមទាំងអស់ រួមមានរដ្ឋមន្រ្តីក្រសួងអប់រំ រដ្ឋលេខាធិកា និងមន្រ្តីក្រសួងអប់រំដែលអញ្ជើញមកពីតាមមន្ទីរខេត្តនានា។
នៅក្នុងបន្ទប់ប្រជុំរបស់ទីស្ដីការក្រសួងអប់រំ ខ្ញុំបានធ្វើពិសោធរូបវិទ្យាងាយមួយ ដោយប្រើបណ្ដូលខ្សែអំបោះ ដែលបានមកពីហាងកាត់ដេរនៅតាមផ្លូវមួយ មកធ្វើជារ៉ក។ ខ្ញុំក៏ប្រើដែកគោល ខ្សែចម្លងទង់ដែង និង ថ្មពិលមួយ ដើម្បីបំបែកទឹកដោយប្រើចរន្តអគ្គិសនី បញ្ឆេះឧស្ម័នអ៊ីដ្រូសែនដើម្បីបង្កើតសំឡេងលាន់ឮសូរ “ប៉ុប” ដ៏ខ្លាំងមួយ។ បន្ទប់ប្រជុំមានកម្រាលព្រំ ដូចនេះខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នពេលប្រើទឹក ឬភ្លើង ប៉ុន្តែវាគឺពេលវេលាដ៏គួរឲ្យរីករាយមួយ។

ក្រោយពីសិក្ខាសាលាអប់រំនេះចប់ JICA បានកំពុងគិតពិចារណាអនុវត្តគាំទ្រគម្រោងវិទ្យាសាស្រ្តអប់រំ។ ប៉ុន្តែ ជិតប្រហែលមួយឆ្នាំក្រោយពីសិក្ខាសាលា នៅក្នុងឆ្នាំ ១៩៩៧ ជម្លោះវិវាទរវាងនាយករដ្ឋមន្រ្តីពីរនៅពេលនោះបង្កឲ្យទៅជាសង្រ្គាមស៊ីវិលយ៉ាងខ្លាំងក្លា និងបង្កឲ្យមានការប្រយុទ្ធគ្នាកើតឡើងនៅក្រុងភ្នំពេញ។ ជាលទ្ធផល គម្រោងJICA ដែលបានគ្រោងទុកត្រូវបានផ្អាក។
ទីបំផុត គម្រោងបានចាប់ផ្ដើមនៅឆ្នាំ ២០០០ ដែលមានឈ្មោះថា STEPSAM1 ដែលផ្ដោតទៅលើ NIE និងបានបន្តរហូតដល់ឆ្នាំ ២០០៥។
ខ្ញុំបានចាប់ផ្ដើមចូលរួមសកម្មភាពនៅក្នុង STEPSAM1 ក្នុងនាមជាអ្នកឯកទេសម្នាក់ នៅក្នុងឆ្នាំ ២០០២។ អស់រយៈពេល ២០ឆ្នាំ នៃចំណាប់អារម្មណ៍ពីប្រទេសកម្ពុជា ចាប់តាំងពីវ័យជាសិស្សនៅវិទ្យាល័យមក ទីបំផុតពេលវេលាបានដល់ដើម្បីចូលរួមក្នុងការកែលម្អការអប់រំនៅក្នុងសង្គមមួយនេះ។ (នៅមានត)
1996年、教育省の会議室で水素ガスの小爆発を引き起こしたのは私です。
自己紹介がてら、ちょっと昔の話をします。
1980年4月、東京で暮らしていた私はG10、高校に入学しました。日本の高校は3年制です。ですから、3年後の1983年3月にG12を卒業しました。
私が高校生のとき、日本では「カンボジアのポルポト政権の時代、たくさんの人が死んだのは本当なのか?」という論争があったのです。政治家や評論家の中には、「ポルポト政権中、たくさん人が死んだというのは政治的のプロパガンダだ」という声がありました。
私が読んだ本の中に、1979年ポルポト政権崩壊直後にカンボジアに入国し、国内何カ所かのキリングフィールドを取材したカメラマンの本がありました(日本語注;このカメラマンは石川文洋さんです)。その本の中で、彼は「実際に多くの人が死んだのは確かだ」と書き、それを否定する人たちを「現場を見ないで想像で発言している」と批判しました。そして、もし虐殺が作り話だとしたら「私は写真家の仕事を辞める」と書いたのです。
その本を読んだことが、カンボジアとの最初の出会いになりました。それまで私は、カンボジアのことは特に何も知らないままだったのです。
その後、ポルポト政権の虐殺は歴史的事実として確定しています。そのカメラマンが実際にカンボジアで取材して書いたことが、たしかなことだったのです。
やはり1980年ごろにカンボジアで取材した日本の新聞記者(日本語注:本多勝一さん)が、地方の村を訪問して取材した際の記事も私はよく覚えています。取材を終えた新聞記者に「あまっている紙と筆記具があれば、もらえないか?」と頼んだのです。村長は、必要なことをメモする紙もペンも持っていなかった。
それから14~5年後。私が教育分野の国際協力支援の勉強をした大学院を卒業直後の1996年5月に、私はプノンペンでJICAが開いた理科教育セミナーのアシスタントという10日間の短期の仕事をしたのです。高校時代からカンボジアに興味を持っていた私にはとっても嬉しいカンボジア初訪問でした。プノンペンの飛行場はまだトタン屋根の小さな建物でした(現在のポーチェントン飛行場の建物が立っている場所ですよ!)プノンペン滞在中、夜に雨が降ると、町中で兵士が空に向かって銃を撃つ音がよくしたものです(日本語注:雨を止ませるお呪いのような意味があると聞きました)。プノンペン市内にまだ信号もない、1996年ってそんなころです。
現在のMoEYS本省の建物の会議室で、私はセントラルマーケットとその周辺で入手した現地資材を使った簡易理科実験を、当時の教育大臣や次官や地方からきたスタッフらに演示したのです。たとえば、テーラーでもらった糸巻きの芯(ボビンと呼びます)を滑車として使ったり、釘と銅線と電池を使って水を電気分解して、発生した水素に火をつけて「ポンッ」と大きな音を発てたりしたのです。セミナーを開いた会議室は絨毯でしたから水や火を使う際にはとても気を使いましたけれど、とっても楽しい時間でした。

この教育セミナーの後、JICAは理科教育支援プロジェクトの実施を検討していました。けれども、セミナーからほぼ1年後の1997年に、当時二人いた首相同士の争いが実際の国内戦争になってしまい、プノンペンでも戦闘が起こりました。そして、JICAの計画していたプロジェクトも延期になってしまったのです。
そのプロジェクトは、2000年にようやくスタートしました。STEPSAM1と呼ばれるプロジェクトで、NIE(日本語注:プノンペンにあるカンボジアで唯一の高校教員を養成する学校、この学校の学生は4年制大学を卒業後に入学し、当時は1年間の訓練後高校に赴任しました。現在では、勉強期間が2年間となり、大学院修士コースの位置づけになっています)を対象に2005年まで続きます。
私は2002年にこのSTEPSAM1に専門家としてかかわりました。高校時代から関心があったカンボジアに20年経って、ようやくかかわることができたのです。(つづく)










村山さんが高校時代からカンボジアに関心があったとは驚きです。
高校時代に、本多勝一、石川文洋、沢田教一、一ノ瀬泰三、といったベトナム戦争を報道した記者やカメラマンの書いたモノを読んだのです。その際にはカンボジアだけに特に関心を持っていたわけではないのですけれど。ベトナム戦争後のポルポト政権を巡る論争も、遅ればせながらだんだんに知っていったというのが、実際のところでした。
ឃើញសង្វាហើយ! តូចជាងគេព្រោះគ្មេងជាងគេមែន?
😆😆😆