នៅថ្ងៃទី ២៧​ មេសា ក្រុមការងារគម្រោង KICC បានធ្វើបទបង្ហាញជូនទៅដល់ប្រជាជននៅក្រុងកូបិ។ 4月27日に、神戸でKICCがKICCプロジェクトの市民向け報告会を開きました。

On April 27th, @KICC, Kobe City, Japan

ខ្ញុំ(ម៉ូរ៉ាយ៉ាម៉ា) បានឈឺភ្លាមៗ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច ហើយខ្ញុំបានចូលគេងក្នុងមន្ទីរពេទ្យអស់រយៈពេលពីរសប្ដាហ៍នៅក្រុងភ្នំពេញ។ នៅសប្ដាហ៍ដំបូង ខ្ញុំបាននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU (Intensive Care Unit ផ្នែកថែទាំចាំបាច់ខ្លាំង)។ ជំងឺរបស់ខ្ញុំមានអាការៈធ្ងន់ធ្ងរខ្លាំង។ បន្ទាប់មក ខ្ញុំបានចេញពីបន្ទប់នោះ ហើយឥឡូវខ្ញុំកំពុងសម្រាកនៅក្នុងផ្ទះភ្នំពេញ។ ខ្ញុំជិតជាហើយពេលនេះ។ ពិតជាសំណាងល្អណាស់។

នេះគឺជាមូលហេតុដែលខ្ញុំមិនអាចធ្វើបច្ចុប្បន្នភាពប្លុកនេះ ដែលបានប្ដូរឈ្មោះ និងដាក់ផ្សាយអត្ថបទ អស់រយៈពេលជាងមួយខែកន្លងមកហើយ។ ខ្ញុំនឹងចាប់ផ្ដើមសរសេរឡើងវិញ។

នៅពេលនេះ គឺនិយាយអំពីគម្រោង KICC ម្ដងទៀត ដែលបានចប់កាលពីខែធ្នូកន្លងទៅនេះ។

កាលពីខែមុន នៅថ្ងៃទី២៧ មេសា បទបង្ហាញរបស់គម្រោង KICC បានរៀបចំឡើងនៅការិយាល័យ KICC ក្នុងក្រុងកូបិ។ មានអ្នករស់នៅក្នុងក្រុងកូបិ និងក្រុងផ្សេងទៀតចំនួនប្រហែល២០នាក់ បានចូលរួមកិច្ចប្រជុំនេះ។

អ្នកចូលរួមពីប្រទេសកម្ពុជាតាមរយៈការតភ្ជាប់អ៊ីនធ័រណែត មានលោកនាយក ឃាង, អ្នកគ្រូ ពិសី គ្រូបង្រៀននៅសាលាគរុកោសល្យកំពង់ធំ (និងលោកភីន ទទួលបន្ទុកខាងបកប្រែ)។

ក្នុងអំឡុងពេលធ្វើបទបង្ហាញ អ្នកគ្រូពិសី បានលើកឡើងនូវចំនុចដូចតទៅនេះ ដែលស្ដីពី “បទពិសោធមេរៀនដែលទទួលបានពីគម្រោង” ៖

  • របៀបរៀបចំមេរៀន IBL កំពង់ធំ ដែលអាចអនុវត្តបានគ្រប់មុខវិជ្ជាទាំងអស់។
  • ជំនាញសម្របសម្រួល
  • គោលការណ៍សិស្សមជ្ឈមណ្ឌលរៀនដោយភាពសកម្ម
  • ដំណើរការអភិវឌ្ឍន៍/ធ្វើឲ្យមេរៀនប្រសើរឡើង

នៅក្នុងបទបង្ហាញរបស់អ្នកគ្រូ អ្នកគ្រូបាននិយាយយ៉ាងច្រើនអំពីការសង្កេតថ្នាក់រៀនរបស់គាត់នៅសាលាបឋមសិក្សាមួយចំនួនក្នុងក្រុងកូបិ ប្រទេសជប៉ុន។ ហើយវាបានធ្វើឲ្យខ្ញុំនឹកគិតថា ផលប៉ះពាល់សំខាន់មួយរបស់គម្រោង KICC គឺថាលោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ អាចសង្កេតមើល និងរិះគិតអំពីថ្នាក់រៀន IBL ដែលរៀបចំឡើងនៅក្នុងប្រទេសជប៉ុន (ខ្ញុំមិនបានចូលរួមបទបង្ហាញនេះទេ ដោយសារខ្ញុំឈឺ តែខ្ញុំបានមើលវីដេអូនៅពេលបន្ទាប់)។

អ្នកគ្រូពិសី (និងគ្រូឧទ្ទេសផ្សេងៗទៀត) ដែលបានរៀនពីគម្រោង ក៏មានប្រសាសន៍ផងដែរថា៖

សិស្សមិនមែនអសកម្មទាំងស្រុងនោះទេ។ ពួកគាត់សកម្ម ពួកគាត់មានសមត្ថភាពគិតប្រកបដោយភាពសមហេតុផល (logic) និងបានយ៉ាងជ្រៅជ្រះ។ ហើយពួកគាត់បានរៀនកាន់តែច្រើនតាមរយៈការសន្ទនាជាមួយមិត្តរួមថ្នាក់គាត់។ 

ខ្ញុំសប្បាយចិត្តណាស់ដែលបានលឺយោបល់អ្នកគ្រូពិសី។ តាមរបៀបពីមុនរបស់ការអប់រំ គ្រូបានផ្ទេរចំណេះដឹងដល់សិស្ស ហើយសិស្សត្រូវបានគិតថាជាអ្នកទទួលយកចំណេះដឹងបែបអកម្ម។ អ្នកគ្រូពិសី បានប្ដូរការយល់ឃើញនៃការអប់រំ 180 ដឺក្រេ បញ្រ្ចាសពីលើចុះក្រោម ដោយនិយាយថា សិស្សគឺជាតួអង្គដ៏សំខាន់នៅក្នុងការសិក្សារបស់ពួកគាត់ ហើយចំនុចនេះ ធ្វើឲ្យពួកគេមានថាមពលរៀនដោយខ្លួនគេផ្ទាល់។ ពិតជាល្អណាស់!

ខ្ញុំក៏បានឮ លោកគ្រូ អូកាម៉ូតូ មានប្រសាសន៍ថា “គ្រូបង្រៀនជប៉ុន និងខ្មែរ ជាធម្មតា មិនមានភាពខុសគ្នាឡើយ” ហើយ លោកគ្រូ អូគឹអ៊ី ក៍និយាយផងដែរថា “គោលវិធីសិស្សមជ្ឈមណ្ឌលរបស់ជប៉ុន គឺស្ថិតនៅក្នុងការកែលម្អនៅឡើយទេ”។ ខ្ញុំយល់ស្របនឹងយោបល់របស់ពួកគាត់។

ខ្ញុំបានមើលវីដេអូនៃការធ្វើបទបង្ហាញនេះ។ ខ្ញុំក៏នឹកឆ្ងល់ក្នុងចិត្តថា តើយោបល់ទាំងនេះ អ្នកគ្រប់គ្នាគ្រាន់តែនិយាយបែបលក្ខណៈការទូត ដែលថាវាគឺជាគម្រោងល្អមួយ។ ប៉ុន្តែខ្ញុំបន់ស្រន់ឲ្យវាក្លាយជាការពិត។

លោកនាយក ខេង ក៏បានលើកឡើងអំពីតួនាទីរបស់ PTTC នាពេលអនាគត ថានឹងធ្វើការផ្លាស់ប្ដូរពីការបណ្ដុះបណ្ដាលគ្រូថ្មី (Pre-service training) ទៅជាថ្នាលបណ្ដុះបណ្ដាលគ្រូៗតាមសាលា (In-service training)។ នៅក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរនេះ ខ្ញុំពិតជាសង្ឃឹមថា គ្រូបង្គោលសាលាគរុកោសល្យកំពង់ធំនឹងប្រើប្រាស់លទ្ធផលរបស់គម្រោង KICC  ជាក្រុមមួយក្នុងចំណោមក្រុមគ្រូបង្រៀនផ្សេងៗនៅជួរមុខនៃកំណែទម្រង់អប់រំនៅកម្ពុជា។

On April 27th, @KICC, Kobe City, Japan

4月27日に、神戸でKICCがKICCプロジェクトの市民向け報告会を開きました。

 私(村山)は、クメール正月の直後に体調を崩して、プノンペン市内の病院に2週間入院しました。最初の一週間はICU(集中治療室)にいました。けっこうシリアスだったのです。その後、退院して今はプノンペンの自宅で静養中です。もうほとんど回復しています。よかった、よかった。

 そういうわけで、名前を変えて再出発のこのブログ、一ヵ月以上更新できませんでした。また書いていきますので、どうぞよろしくお願いします。

 今回は、昨年12月に終了しましたKICCプロジェクトについてです。

 一ヵ月前の4月27日、神戸のKICCオフィスでKICCプロジェクトの成果報告会が開かれました。神戸市民が約20名参加してくれました。
 カンボジアからは、PTTCコンポントムのキエン校長とピセイ先生がインターネットをつないで参加しています(通訳はピンさんが担当しています)。

 報告会の中で、ピセイ先生が「プロジェクトから学んだこと」として以下を上げてくれました。

  • すべての教科で実施可能なコンポントムIBL授業のやり方
  • ファシリテーションスキル
  • 生徒中心のアクティブラーニングの考え方
  • 授業をより良く発展させること/向上させること

 彼女の話の中では、神戸市内の小学校で授業を観察したときのことが多く語られました。KICCプロジェクトの成果として、PTTCコンポントムの教官たちが日本で行われているIBL授業を実際に見て感じることができたことが大きいと、私は改めて感じました(私はこの報告会に病気のために参加できませんでしたが、後日ビデオで見たのです)。

 ピセイ先生は、PTTCの先生方がプロジェクトから学んだこととして最後に次のように語りました。

「生徒は受け身な存在ではない。生徒は主体的に活発だし、ものごとを論理的に深く考える能力を持っている。そして生徒はクラスメイトとの対話を通してより深く学ぶ」

 ピセイ先生のコメントを聞いて私はとっても嬉しかったなぁ。以前の教育スタイルでは、先生が知識を生徒に伝え、生徒はそれを受け取る受け身な存在と考えられていました。それをPisey先生は「生徒こそが学びの主体であり、生徒自身が学ぶ力を持っている」と語って、これまでの授業観を180度ひっくり返してくれたのです。かっこよかったなぁ!

 その他、岡本先生(Mr)が「日本の先生も、カンボジアの先生も、実はそれほど違わない」と語ったこと、奥井先生が「日本の生徒主体の授業も、まだ改善途上だ」と語ったこと、など、私もきっとそうだろうと思うのでした。

 皆さんが「良いプロジェクトだった」とおっしゃってくれたのは、多少外交辞令的かなぁとは思いつつ、でも本当にそうだったら嬉しいなぁと思いながら、私は報告会のビデオを見たのです。

 キエン校長が、今後のPTTCの役割が、新しい先生の養成(Pre-service training)から現職教員の研修(In-service training)に移行していくと語りました。そんな変化の中、PTTCコンポントムの教官たちが、KICCプロジェクトの成果を活用していってほしいなぁと期待しています。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です