អំពីប្រភពសៀវភៅ IBL កំពង់ធំ  IBLコンポントムのリソースブックについて

@PTTC Kampong Thom, on March 17

    អាកាសធាតុនៅក្រុងភ្នំពេញកាន់តែក្ដៅពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយខ្ញុំក៏មានការបារម្ភអំពីព័ត៌មានដែល​បានផ្សព្វផ្សាយថានៅភ្នំពេញមានខ្យល់ពុលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក។ តើលោកគ្រូអ្នកគ្រូសុខសប្បាយជាទេ?

            វាមានរយៈពេលជិតបីខែហើយ ចាប់តាំងពីគម្រោង KICC បានចប់។

            នៅក្នុងខែមីនា មានការងារស្ម័គ្រចិត្ត ពិភាក្សាអំពី IBL (Inquiry Based Lesson ការសិក្សាតាមបែបរិះរក) នៅសាលាគរុកោសល្យកំពង់ធំ។

            គំរូដើមរបស់ IBL កំពង់ធំត្រូវបានណែនាំដោយ សាស្រ្តាចារ្យ អូកាម៉ូតូ យូស៊ីហ៊ីរ៉ូ ដែលជាជំនាញការរបស់គម្រោង KICC។ ឯកសារ IBL ប្រហែល ១០០សន្លឹក ត្រូវបានប្រើប្រាស់ ក្នុងគម្រោងអំឡុងរយៈ

ពេល៣ឆ្នាំមកនេះ។

            តើសៀវភៅធនធានបែបណានឹងត្រូវបង្កើតឡើងដោយផ្អែកលើសន្លឹកឯកសារទាំងនេះ? គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំបានកំពុងចាប់ផ្ដើមធ្វើសៀវភៅធនធាន។

            ខ្ញុំគិតថាវាជាការប្រសើរក្នុងការបង្កើតសៀវភៅណែនាំជាមុនសិន សម្រាប់គរុសិស្សសាលាគរុកោសល្យកំពង់ធំ ដើម្បីជួយពួកគាត់ឲ្យយល់ IBL។ នាពេលអនាគត វារឹតតែប្រសើរថែមទៀត ប្រសិនបើសៀវភៅនេះអាចត្រូវបានណែនាំទៅកាន់វិទ្យាស្ថានបណ្តុះបណ្ដាលគ្រូជាច្រើនទៀត (TEC/RTTC/PTTC)។

            ពេលដែលគម្រោង KICC បានចាប់ផ្ដើមកាលពីបីឆ្នាំមុន IBLគឺជាវិធីសាស្រ្តបង្រៀនមួយដែលប្រើតែនៅក្នុងមេរៀនពិសោធន៍វិទ្យាសាស្រ្ត។

            បន្ទាប់មក គម្រោង KICC មានគោលដៅបង្កើត IBLកំពង់ធំ ដែលអាចប្រើបានគ្រប់មុខវិជ្ជាទាំងអស់ មិនមែនសម្រាប់តែមុខវិជ្ជាវិទ្យាសាស្រ្តប៉ុណ្ណោះទេ។

            តាមពិតទៅ ខ្ញុំគិតថា IBLកំពង់ធំមិនទាន់បានបង្កើតឲ្យបានពេញលេញនៅឡើយទេ។ ជាពិសេស នៅក្នុងមេរៀនភាសាខ្មែរ គឺមិនទាន់បានសាកល្បងប្រើឲ្យបានច្រើនគ្រប់គ្រាន់នៅឡើយ។ យើងត្រូវការបង្រៀនសាកល្បងឲ្យបានច្រើនជាងនេះ តាមរយៈការអនុវត្តការសិក្សាមេរៀន (Lesson Study)។

            ប៉ុន្តែវាមានភាពខុសគ្នាយ៉ាងច្បាស់រវាងរយៈពេល៣ឆ្នាំមុន និងនាពេលឥឡូវនេះ។ ប្រសិនបើអ្នកសួរទៅកាន់គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំ ពួកគាត់នឹងឆ្លើយប្រាប់អ្នកថា IBL អាចត្រូវបានប្រើនៅក្នុងមុខវិជ្ជាទាំងអស់ ហើយគ្មានអ្នកណាម្នាក់គិតថា IBL ប្រើបានតែក្នុងមុខវិជ្ជាវិទ្យាសាស្ត្រនោះទេ។ នេះគឺជាភាពជោគជ័យដ៏ធំធេងរបស់គម្រោង KICC។    

         សូមរង់ចាំសៀវភៅធនធានដែលនឹងជិតរៀបចំហើយ!        

@PTTC Kampong Thom, on March 17

IBLコンポントムのリソースブックについて

 だんだんと暑くなってきたプノンペンです。
大気汚染が世界的にもかなりひどいと言われているのが心配です。皆さま、お元気ですか?

 さて。KICCプロジェクトが終わってからもう3カ月近くが経ちました。

 3月に入って、PTTCコンポントムでIBL(Inquiry Based Lesson)についての自主的な話し合いが開かれました。

 IBLコンポントムの原型は、KICCプロジェクトの専門家だった岡本義裕先生が紹介したものです。3年間のプロジェクトでは、約100シートの資料が使われました。

 これらのシートを元に、どんな資料集を作るのか。

 私は、まずはPTTCコンポントムの学生向けにIBLコンポントムを理解してもらうための資料を作成するの良いと考えます。そして将来、その資料集が他の教員養成機関(TEC/RTTC/PTTC)に紹介されれば素晴らしいです。

 3年前、KICCプロジェクトが始まったとき、IBLは理科の実験授業に使う教授法でした。

 KICCプロジェクトでは、理科だけではなく、すべての科目に活用できるIBLコンポントムの確立を目指したのです。

 実際には、IBLコンポントムはまだ完全には出来上がってはいないと私は思います。特にクメール語の授業でのTry-outが不足しています。授業研究を通して、もっとたくさんのTry-outが必要です。

 けれども、3年前と現在との違いもあります。PTTCコンポントムのTrainersに質問すれば、IBLは全科目で使えると回答するはずです。IBLは理科だけのものだとは誰も思っていない。それがKICCプロジェクトの大きな成果です。

 資料集の完成を、私は心から楽しみにしています。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です