គម្រោង KICC ត្រូវ​បាន​បង្ហាញ​នៅ​ទំព័រ​ទី​មួយ​នៃ​សារព័ត៌មាន JICA ដែល​បោះពុម្ព​ដោយ​ការិយាល័យ JICA កម្ពុជា។ JICAカンボジア事務所が発行するJICAニュース(季巻)の巻頭1ページ目でKICCプロジェクトが紹介されました。

គម្រោង KICC ត្រូវ​បាន​បង្ហាញ​នៅ​ទំព័រ​ទី​មួយ​នៃ​សារព័ត៌មាន JICA ដែល​បោះពុម្ព​ដោយ​ការិយាល័យ JICA កម្ពុជា។

កិច្ចសហប្រតិបត្តិការរបស់ទីក្រុងកូបេក្នុងវិស័យអប់រំកម្ពុជា

ការផ្លាស់ប្តូររបៀបបង្រៀន និងរៀននៅថ្នាក់បឋមសិក្សា

 កម្មវិធីភាពជាដៃគូរបស់ចៃកា (JPP) ត្រូវបានធ្វើផែនការដោយអង្កកាក្រៅរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យ រដ្ឋបាលមូលដ្ឋានជប៉ុន និងសហការអនុវត្តដោយចៃកា ដើម្បីគាំទ្រសកម្មភាពសហប្រតិបត្តិការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រើបទពិសោធន៍ និងបច្ចកវិទ្យាដែលបានអភិវឌ្ឍន៍នាពេលកន្លងមក។ចាប់តាំងពីឆ្នាំ២០០២រហូតដល់បច្ចុប្បន្ន ចៃកាបានគាំទ្រកម្មវិធីភាពជាដៃគូនៅកម្ពុជា ចំនួន៧៨គម្រោង។ ក្នុងចំណោមគម្រោងទាំងនេះ “គម្រោងគាំទ្រការកែលម្អសមត្ថភាពបង្រៀនគរុសិស្ស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ(PTTC)“ បាននឹងកំពុងអនុវត្តដោយទីក្រុងកូបេនៃប្រទេសជប៉ុន និងអង្គការ KICC។ ក្នុងសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា ជាទូទៅគ្រូបង្រៀនមេរៀន ដោយតម្រូវអោយសិស្សចម្លងមេរៀនពីក្តារខៀន ទៅក្នុងសៀវភៅសរសេររបស់ពួកគេ និងត្រូវទន្ទេញមេរៀនទាំងនោះអោយចាំ។ ខណៈដែលយើងប្រឈមនឹងបញ្ហាសាកលដូចជាការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរសង្គមយ៉ាងឆាប់រហ័សជម្រុញដោយការធ្វើសាកលរូបនីយកម្ម “ ការរៀនបែបរិះរក(IBL)“ បានក្លាយ ជានិន្នការសកល។ វិធីសាស្ត្របង្រៀននេះមិនត្រឹមតែ លើកទឹកចិត្តអោយសិស្សចាំចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែ ក៏អោយសួរសំណួរ “ហេតុអី” និងស្វែងរកចម្លើយដោយខ្លួនឯងផងដែរ។ គម្រោងនេះបានជម្រុញ ការរៀនតាមបែបរិះរក នៅសាលាគរុកោសល្យ និងវិក្រឹតការ និងសាលាដែលពាក់ព័ន្ធនៅខេត្តកំពង់ធំអស់រយៈពេល ៣ឆ្នាំមកហើយ ដោយសហការជាមួយយគ្រូមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងៗ ទៀត។ ពេលចាប់ផ្តើមគម្រោងនេះដំបូង គ្រូជនជាតិខ្មែរ បាននិយាយថាវាជារឿងពិបាកក្នុងការអនុវត្តការរៀនតាមបែបរិះរក ដោយសារកង្វះឧបករណ៍ និងមានសិស្សច្រើនពេក។ ទោះយ៉ាងណាក្តី តាមរយៈការសហការជាមួយគ្រូជនជាតិជប៉ុន គ្រូជនជាតិខ្មែរបានយល់ថា ជំហ៊ានដំបូងនៃការរៀនតាមបែបរិះរក គឺការបង្កើតបរិយាកាសថ្នាក់រៀនដែលផ្តោតទៅលើសិស្ស ដោយសិស្សអាច បញ្ចេញមតិ របស់ពួកគេដោយសេរីដោយគ្មានការរិះគន់ ទោះបីជាពួកគេធ្វើខុសក៏ដោយ។ លើសពីនេះ កំឡុងពេលសង្កេតក្នុងថ្នាក់រៀន គ្រូបង្រៀនបានចាប់ផ្តើមវាយ តម្លៃមេរៀនដោយផ្អែកលើឥរិយាបថ ជាជាងការផ្តោតលើគ្រូ។

ចៃកានឹងបន្តពង្រីកសមិទ្ធផលនៃគម្រោងនេះទូទាំងប្រទេសកម្ពុជាតាមរយៈការសហការក្នុងវិស័យអប់រំ៕

ផ្នែកកិច្ចសហការរវាងអង្គការក្រៅរដ្ឋាភិបាល

ការិយាល័យចៃកាកម្ពុជា

JICAカンボジア事務所が発行するJICAニュース(季巻)の巻頭1ページ目でKICCプロジェクトが紹介されました。

JICAニュースはクメール語版と英語版があります。以下は英語版を日本語に翻訳したものです。

神戸市のカンボジア教育への協力
カンボジアの小学校の授業方法を変える

 JICAパートナーシップ・プログラム(JPP)は、日本のNGOや大学、地方自治体などが、長年培ってきた経験や技術を活かして開発途上国での協力活動を支援するために企画し、JICAが共同で実施するものです。カンボジアでは、JICAは2002年以降、現在までに78件のJPPプロジェクトを支援してきました。そのひとつが、日本の神戸市NGOのKICCが実施している「コンポントム県教員養成大学(PTTC)生徒指導力向上支援プロジェクト」です。カンボジアの小学校では、教師が黒板をノートに写して暗記させる授業が一般的です。いっぽう、気候変動やグローバリゼーションによる社会の急速な変化といった世界的な課題に直面する中、「探究型学習(IBL)」が世界的な潮流となっています。この教育方法は、生徒たちに知識を暗記させるだけでなく、「なぜ」と問いかけ、自分自身で答えを発見することを促すものです。

 このKICCプロジェクトでは、(村山注 2022年から)コンポントム県にある小学校教員養成校とその付属小学校でクメール語、数学、社会、理科の教員と協力し、3年近くにわたりIBLを推進してきました。
 このプロジェクトが始まった当初、カンボジアの教師たちは、設備の不足と生徒の多さのためにIBLを実施するのは難しいと考えていました。けれども、日本の専門家たちとの共同作業を通じて、彼らはIBLの第一歩は、生徒が批判されることなく自由に意見を述べられるような生徒中心の授業環境を作ることで、生徒の学習意欲を高めることだと気づいていきました。
 さらに、授業参観では、教師ではなく生徒の行動に注目して授業を評価するようになっていきました。

 JICAは、このプロジェクトの成果をカンボジア全国に拡大し、教育分野での協力を通じて継続していく予定です。

 NGOジャパンデスク
 JICAカンボジア事務所

(村山注 KICCプロジェクトそのものは、2024年12月で全活動を終了しています。JICAカンボジア事務所がプロジェクトの成果をどのようにカンボジア全国に拡大していくのかは、実際のところはまだよくわかりません。おそらく、他のプロジェクトの成果とも合わせ、段々と…という程度のことだろうと私は理解しています。)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です