របាយការណ៍ប្លុករបស់គម្រោង ទី១ “តើអ្នកណាខ្លះបានអានប្លុក?” 「このブログ、誰が読んでたの?」ブログレポート その1

PTTC Kampong Thom Student-Teachers Pls be good teachers!

សួស្ដីអ្នកទាំងអស់គ្នា

            ទោះបីជាគម្រោង KICC បានបញ្ចប់ ប្លុករបស់គម្រោង KICC នឹងនៅបន្ត ក្រោមឈ្មោះនេះដដែលមួយរយៈទៀត។

            លើកនេះ និងលើកក្រោយ ខ្ញុំចង់ចែករំលែកដល់លោកគ្រូអ្នកគ្រូនូវ “លទ្ធផល” និង “ផលប៉ះពាល់(impact)” របស់ប្លុកគម្រោងKICC នេះ។

            ចាប់តាំងពីប្លុកនេះបានចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៣ ខ្ញុំបានផុស(post)ចំនួន ៣៩ដង ក្នុងឆ្នាំ២០២៣, ៤០ដងក្នុងឆ្នាំ ២០២៤ និង១ដង ក្នុងឆ្នាំ ២០២៥ (មិនរាប់បញ្ចូលការផុសលើកនេះទេ)។ ដូចនេះ សរុបទាំងអស់មាន ចំនួន ៨០ ផុស បានដាក់បង្ហោះ, នេះមានន័យថា ជាមធ្យម ក្នុងមួយខែ បានផុសប្រហែល ចំនួន ៣ អត្ថបទ។ 

            សម្រាប់ការបង្ហោះចំនួន ៨០ផុសនេះ មានការរាប់អ្នកចូលអានបានចំនួនសរុប ៥៩៨៧ ដង (២៨៩១ ក្នុងឆ្នាំ ២០២៣, ២៩៥៣ ក្នុងឆ្នាំ ២០២៤, និង ១០៣ ក្នុងឆ្នាំ ២០២៥។

            ក្រាបរបារខាងក្រោមបង្ហាញចំនួនអ្នកចូលមើលនៅតាមខែនីមួយៗ។ ក្រាបនេះបង្ហាញថា ចំនួនអ្នកចូលមើលក្នុងមួយខែ មានចំនួនប្រហែល ២០០។

            ចំនួននៃការចូលមើល ដោយគិតទាំងការចូលមើលទំព័រដើម (ទំព័រមាតិកា) មានចំនួន ១៤៣៦ ដង។ ដូចនេះ អត្ថបទដែលបានផុស មានអ្នកចូលអានចំនួន ៤៥៥១ ដង (៥៩៨៧ ដក ១៤៣៦)។ នេះមានន័យថា ជាមធ្យម ពេលផុសមួយដង មានការចូលមើលចំនួន ៥៧ ដង (ចំនួនមើល ៤៥៥១ ដង ចែកនឹងចំនួនអត្ថបទ ៨០: ៤៥៥១ ៖ ៨០ = ៥៧)

            សន្មតថា មានចំនួន ២០នាក់ បានចូលរួមសកម្មភាពគម្រោងនៅក្នុងសាលាគរុកោសល្យកំពង់ធំ។ ចំនួនចូលអាន ៥៧ ដងនេះ បង្ហាញថា ប្រហែលជាមានអ្នកផ្សេងដែលមិនមែនជាសមាជិកគម្រោងបានចូលអានដែរ។

            ប្លុកនេះដំបូង ត្រូវបានសរសេរជាភាសាខ្មែរ បន្ទាប់មកជាភាសាជប៉ុន។ រូបខាងក្រោមបង្ហាញពីទីកន្លែងដែលអ្នកអានបានចូលមើល រួមទាំងគេហទំព័រដែលនាំអ្នកអានឲ្យមកដល់ប្លុកនេះបាន។ ឈ្មោះប្រទេសត្រូវបានសរសេរជាភាសាជប៉ុន។ ខ្ញុំសុំទោសផង។ ប៉ុន្តែសូមមើលរូបទង់ជាតិប្រទេស។

            តាមរយៈទិន្នន័យនេះ យើងអាចឃើញថា អ្នកចូលអានច្រើនជាងគេបំផុតគឺនៅក្នុងប្រទេសកម្ពុជា ចំនួន ៣៦៧៥ ដង បន្ទាប់មក ប្រទេសជប៉ុន ចំនួន ១៦៨២ ដង។ បើគិតជាភាគរយ គឺ ៦១% និង ២៨% រៀងគ្នាតាមលំដាប់ នៃសូចនាករសរុប ៥៩៨៧ ត្រូវជា ៨៩% នៃភាគរយសរុបរបស់ប្រទេសទាំងពីរ។

            ឬអាចនិយាយបានរបៀបផ្សេងទៀតថា មានអ្នកចូលមើលនៅប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា និងជប៉ុន ចំនួន ១១%។ រឿងនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែន។ ឧទាហរណ៍ អ្នកដែលចូលមើលពីប្រទេសអាមេរិក មានចំនួន ៣៥៥ដង និងចំនួនលេខតូចៗផ្សេងទៀត ដែលតែងតែចូលមើលយ៉ាងទៀងទាត់ពីប្រទេសផ្សេងៗ។ ខ្ញុំពិតជាឆ្ងល់ថា អ្នកណាចាប់អារម្មណ៍នៅក្នុងគម្រោងនេះ។ ការទំនាក់ទំនងឆ្លងប្រទេសបែបនេះ គឺជាផ្នែកមួយគួរឲ្យចាប់អារម្មណ៍របស់ពិភពអ៊ីនធ័រណែត។

            បច្ចុប្បន្ន ៦១% សម្រាប់អ្នកចូលអានពីប្រទេសកម្ពុជា និង ២៨%ពីប្រទេសជប៉ុន ដូចនេះសមាមាត្ររវាងប្រទេសទាំងពីរគឺសឹងតែស្មើ ២ភាគ និង ១ភាគ។ ដូចបានសរសេរបញ្ជាក់ពីខាងលើ ចំនួនអ្នកចូលមើលជាមធ្យម មាន ៥៧ ដង ក្នុងមួយអត្ថបទ។ ដូចនេះ ប្រសិនបើខ្ញុំចែកចំនួន ៥៧នេះ នឹង ២ភាគ ហើយចែកចំនួន ៥៧ នឹង ១ភាគ, នោះចំនួនសមាមាត្រនឹងបាន ៣៩ លើ ១៨។

 នេះបង្ហាញថា មានអ្នកចូលមើលនៅក្នុងប្រទេសកម្ពុជា ចំនួន ៣៨ ដង ក្នុងមួយអត្ថបទ។ ខ្ញុំមិនអាចបញ្ជាក់បានទេថា អ្នកចូលមើលទាំងអស់នោះគឺជាអ្នកអានជនជាតិខ្មែរឬយ៉ាងណា។ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានពីចំនួនលេខ ៣៨ ដង គឺមានអ្នកដែលមិនមែនជាបុគ្គលិកសាលាគរុកោសល្យកំពង់ធំ បានអានប្លុកនៅក្នុងប្រទេសកម្ពុជា។ នេះប្រហែលមកពីឥទ្ធិពលនៃការដាក់ផ្សាយប្លុកតាមហ្វេសប៊ុកហើយ។

            ខ្ញុំអាចសន្និដ្ឋានបានថា មានជនជាតិជប៉ុនតិចជាង ២០នាក់ បានអានអត្ថបទនេះជាប្រចាំ។

            ទោះបីជាចំនួនអ្នកអានជាភាសាខ្មែរ និងភាសាជប៉ុនមានចំនួនតិច (១០ ~ ២០), ក៏ប្លុកបានទទួលជោគជ័យក្នុងការបង្ហាញទៅកាន់អ្នកដែលមិនមែនជាសមាជិកគម្រោង KICC បានយ៉ាងជោគជ័យដែរ។

            ខ្ញុំគិតថា ប្លុកមានឥទ្ធិពលនៅក្នុងការផ្សព្វផ្សាយគម្រោងជាសាធារណៈ។

            ខ្ញុំសូមសំដែងនូវសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអានទាំងអស់គ្នា។

PTTC Kampong Thom Student-Teachers Pls be good teachers!

「このブログ、誰が読んでたの?」ブログレポート その1

皆さん、こんにちは。

 KICCプロジェクトは終了しましたけれど、KICCプロジェクトブログはもうしばらくこの名前のまま続けます。

 今回は、このKICCプロジェクトブログの「成果」をご紹介します。

 2023年1月に始まったこのブログに、2023年40回、2024年39回、2025年1回(この投稿は含みません)、つまり合計80回(月平均約3回)投稿しました。

 この80回の投稿に対して、合計で5987回(2023年2891回、2024年2953回、2025年103回)の表示回数がありました。

 次の棒グラフは各月の表示数を示しています。一月あたりの表示数はだいたい200回前後で推移しているのが読み取れます。 

 この表示数にはホームページ(目次のページ)の表示(1436回)も含まれます。ですから投稿の本文の表示は5987から1436を引いた4551回になります。この4551回を80投稿数で割った訳57回が、投稿1本あたりの平均表示数です。

 PTTCコンポントムのプロジェクト関係者を20名と仮定すると、この57回という数字は、プロジェクト関係者以外の方もブログを読んでくれていた可能性を示しています。

 ブログは、まずクメール語で表記し、その後で日本語で表記しています。ホームページを含む全表示数が、どこからアプローチされたのかを示したのが次の図です。国名表記が日本語になっています、ごめんなさい。国旗で判断してください。

 この資料から、もっともアプローチが多かったのはカンボジアからで3675回(61%)、次が日本からで1682回(28%)なのがわかります。これらは、全5987回の表示数に対して、それぞれ61%と28%を占め、両方で89%になります。

 つまりカンボジアと日本以外からもアプローチが11%近くあったのです。これには私は驚きました。アメリカ合州国から335回、その他の国からも少数ですが定期的なアプローチがあったのです。どんな人が興味を持ってくれたのでしょうね。このように国境を超えたコミュニケーションがあるのが、インターネットの楽しいところです。

 さて、カンボジアからのアプローチが61%、日本からのアプローチが28%ですから、両者の比はほぼ2対1です。投稿あたりの平均表示数は先に書い通り57でした。ですから、この57を単純に2対1で分けると、38対19となります。これは、一つの投稿あたりカンボジアからは38回程度の表示数があったことを示します。(日本語用注:以下の図はもともとの原稿にはありませんでした。この段落の説明として入れた方がいいという翻訳者のアドバイスがあり、作成して入れた次第です)

 カンボジアからのアプローチがすべてクメール語読者だったかどうかまでは判断できませんけれど、38回という数字からも、カンボジアでPTTCコンポントム以外の人も10~20名ブログを読んでくれていたことが推測できす。これはFacebookでブログを公開した効果だったと思われます。

 また日本語読者も20名弱ほどはおられたことが推測できます。

 つまり、ブログを書くことで、人数はクメール語読者、日本語読者とも10~20名と少数ではありますが、プロジェクト関係者以外にもブログを通してKICCプロジェクトのことを知ってもらうことができたということです。

 ブログがプロジェクトの広報に、以上のような効果があったと私は考えています。

 読者の皆さまには、心からお礼を申し上げます。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です