ការពិនិត្យឡើងវិញនៃរំហូរ IBL ថ្មី, “ឯកតាគំនិត unit concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលស្នើឡើងដោយគម្រោង KICC ដល់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れ、「単元構想」と「全科目向けIBL」の復習です。

On 24 Dec, 2024@PTTC Kampong Thom

    សមាជិកជនជាតិជប៉ុនរបស់គម្រោង KICC នឹងអញ្ជើញមកកំពង់ធំ ចំនួនមួយសប្ដាហ៍ ចាប់ពីថ្ងៃស្អែក (២៣ធ្នូ) ហើយក៏នឹងជាសកម្មភាពចុងក្រោយរបស់គម្រោង KICC ដែរ។

            ខ្ញុំសប្បាយចិត្តដែលអាចបង្ហោះប្លុកនេះមុនថ្ងៃចន្ទ។ ខ្ញុំទើបតែធ្វើវាឲ្យទាន់ពេល។

            នៅក្នុងអត្ថបទមុនៗ និងចុងក្រោយមុននេះ ខ្ញុំបានសរសេរអំពី “ឯកតាគំនិត Unit Concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលណែនាំដោយភាគីជប៉ុនទៅកាន់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ ក្នុងគម្រោង​ KICC ។

            លើកនេះ ខ្ញុំចង់បង្ហាញពីការំឮកឡើងវិញនូវអត្ថបទទាំងនោះ។

            ជាដំបូង មាន “ប្រធានបទមេរៀន (Subject matter)” ដែលសិស្សរៀននៅក្នុងមួយជំពូក (ឬមេរៀនរង)។ “ប្រធានបទស្នូល” បង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម ត្រូវបានគេគិតថាដូចគ្នានឹងមុខវិជ្ជានៅក្នុងជំពូក/មេរៀន។

            “ប្រធានបទ” នៅក្នុងជំពូក/មេរៀន ក៏អាចត្រូវបានគេបកប្រែទៅជាពាក្យ “វត្ថុបំណង” នៃការសិក្សា។

            ដើម្បីសម្រេចបាននូវ “ប្រធានបទ/ប្រធានបទស្នូល/វត្ថុបំណង” គួរតែមានមេរៀនច្រើនជាងមួយ។ គ្រូបង្រៀនរៀបចំកិច្ចតែងការមេរៀន ដើម្បីឲ្យ “មេរៀន”ជាច្រើនមានទំនាក់ទំនងគ្នាទៅវិញទៅមក និងដើម្បីឲ្យសិស្សរៀនប្រកបដោយប្រសិទ្ធិភាព។

            ដូចនេះ កិច្ចតែងការមេរៀនត្រូវតែមាន “ប្រធានបទ/ប្រធានបទស្នូល/វត្ថុបំណង”ច្បាស់លាស់ នៅក្នុងជំពូក/ជំពូករង។ សូមយល់ថា “ឯកតាគំនិត (Unit Concept)” ចាំបាច់បំផុតសម្រាប់គោលបំណងនេះ។ ទំនាក់ទំនងរវាង ឯកតាគំនិត និងមេរៀននីមួយៗ ត្រូវបានបង្ហាញដូចតទៅ។

    មេរៀននីមួយៗមានរបៀប(style)ផ្សេងៗគ្នា។

            គម្រោង KICC មានជំនឿថា សិស្សនឹងរៀនមានប្រសិទ្ធិភាពជាងរាល់ដង ប្រសិនបើមេរៀនតាមរបៀប IBL មានភាពសហការគ្នាទៅនឹងមេរៀនមួយចំនួន ដូចបង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម។

    តើមានមេរៀនតាមរបៀបIBLចំនួនប៉ុន្មាន ដែលបានអនុវត្តនៅក្នុងជំពូក/ ជំពូករង, ជាក់ស្ដែងត្រូវបានកំណត់ដោយផែនការគំនិតរបស់គ្រូចំពោះជំពូក/ជំពូករង។ វាក៏អាចទទួលយកបានផងដែរក្នុងការបញ្ចូលមេរៀនIBLឲ្យបានច្រើនជាងមួយ។ ឬ ដោយអាស្រ័យលើខ្លឹមសាររបស់ជំពូក/ជំពូករង, IBL អាចមានការពិបាកក្នុងការអនុវត្ត។ នៅក្នុងករណីបែបនេះ ប្រហែលជាគ្មាន IBL នៅក្នុងជំពូក/ជំពូករង។

                  ការកែប្រែកម្មវិធីសិក្សា និងសៀវភៅសិក្សានាពេលអនាគតក៏នឹងអាចផ្លាស់ប្ដូរលទ្ធភាពនៃការអនុវត្ត IBLផងដែរ។ ពិតណាស់ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) សង្ឃឹមថាកម្មវិធីសិក្សា និងសៀវភៅសិក្សាដែលនឹងបានកែសម្រួលនឹងធ្វើឲ្យកាន់តែងាយស្រួលជាងពេលមុនៗក្នុងការបញ្ចូល IBL។

            ហើយប្រសិនបើអ្នកបញ្ចូល IBL សូមចងចាំពីការអភិវឌ្ឍន៍មេរៀន ដូចដែលខ្ញុំបានណែនាំនៅក្នុងបញ្ហាចុងក្រោយ។

            ផ្នែកដែលសិស្សបង្កើតសំណួរគន្លឹះ(KQs) (ឬគ្រូរៀបចំសំណួរទុកជាមុន) ហើយបន្ទាប់មកបង្កើតសម្មតិកម្ម (ទស្សន៍ទាយទុកជាមុន) គឺដូចទៅនឹង IBLពិសោធវិទ្យាសាស្រ្ត ដែលតែងតែប្រើជាទូទៅមុននឹងមានគម្រោង KICC។ សកម្មភាពសិស្សនៅក្នុង IBLសម្រាប់គ្រប់មុខវិជ្ជា គឺមិនកំណត់តែចំពោះមុខវិជ្ជាវិទ្យាសាស្រ្តនោះទេ។ មានសកម្មភាពជាច្រើនប្រភេទដែលអាចរៀបចំទៅបាន។ នៅក្នុងគម្រោង KICC មានការធ្វើសាកល្បងជាច្រើនដើម្បីដាក់បញ្ចូលទៅក្នុងសកម្មភាពរិះរករបស់សិស្សនៅក្នុងមេរៀនជាច្រើន តាមរយៈការឆ្នៃប្រឌិតនានា ដូចជាការស្ដាប់មនុស្សធំធ្វើការងារ, ការជិះកង់ដើម្បីគិតអំពីសុវត្ថិភាពចរាចរណ៍, និងពិភាក្សាសកម្មភាពដោយផ្អែកលើរឿងនៅក្នុងសៀវភៅសិក្សាខ្មែរ។ មានការសាកល្បងធ្វើជាច្រើនដើម្បីដាក់បញ្ចូលសកម្មភាពរិះរករបស់សិស្សទៅក្នុងថ្នាក់រៀនជាច្រើន។

            ហើយលក្ខណៈសំខាន់របស់ IBL ដែលណែនាំនៅក្នុងគម្រោង KICC គឺថា សិស្សត្រូវបានលើកទឹកចិត្តឲ្យធ្វើ “ចុះឡើងៗ” ដោយសេរីរវាងទិដ្ឋភាពទាំងឡាយ ជាជាងរៀនទិដ្ឋភាពនានាទៅតាមលំដាប់លេខរៀង។ ជាពិសេសទំនាក់ទំនងរវាងទិដ្ឋភាពទី ៣) និង ៤) បង្ហាញជារង្វង់មួយ។ នេះមានន័យថា វាមានសារៈសំខាន់នៅក្នុងការគិតពិចារណានៅពេល “ធ្វើចំនុច (៣) បន្តទៅ (៤) ហើយបន្ទាប់មកសាកល្បងទី(៣)ម្ដងទៀត” ជាជាង “ធ្វើទី(៣) ហើយបន្ទាប់មកធ្វើ (៤)។ នេះដោយសារសកម្មភាពរិះរករបស់សិស្សគួររួមបញ្ចូលដំណើរការ “ចុះឡើងៗ”ដោយសេរី ដែលជាលទ្ធផលនៃប្រសិទ្ធភាពក្នុងការរៀនតាមបែបគោលវិធីសិស្សមជ្ឈមណ្ឌល។

            អញ្ចឹង!

            ការពិពណ៌នាខាងលើគួរតែយល់បានសម្រាប់គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំ/លោកគ្រូអ្នកគ្រូ ដែលបានចូលរួមគម្រោង KICC។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ វាមិនគ្រប់គ្រាន់សម្រាប់លោកគ្រូអ្នកគ្រូដែលមិនបានចូលរួមសកម្មភាពរបស់គម្រោង KICC។

            ជាក់ស្ដែង វាគួរតែត្រូវបានយល់ដោយការបង្កើត និងសង្កេតមេរៀនជាច្រើន ហើយលោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំបានរៀនជាក់ស្ដែងអំពី IBLរបៀបថ្មី ដោយរៀបចំការសិក្សាមេរៀន (Lesson Study) បានជាច្រើន ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

            ទោះជាយ៉ាងណាក៏ដោយ វាពិបាកក្នុងការណែនាំពីចំណុចជាក់លាក់របស់មេរៀន នៅក្នុងប្លុកនេះ។ ប្រសិនបើខ្ញុំផុសបង្ហាញគំរូកិច្ចតែងការណាមួយនៅក្នុងអត្ថបទនេះ វានឹងមិនងាយស្រួលយល់ និងមានប្រយោជន៍សម្រាប់អ្នកឡើយ។

            មាន តិចនិក(technique)មួយដែលខ្ញុំមិនទាន់បង្ហាញគឺ ដំណើរការនៃរបៀបបង្កើតផែនការឯកតាគំនិត (a unit concept plan)។ ដើម្បីបង្កើតផែនការឯកតា (Unit Plan), មានទម្រង់(format)មួយផ្សេងទៀត ដែលខ្ញុំមិនទាន់បង្ហាញនៅក្នុងប្លុក។ ប្រសិនបើអ្នកជាគ្រូឧទ្ទេស/គ្រូៗសាលាគរុកោសល្យកំពង់ធំ អ្នកប្រាកដជាដឹងថា format មួយណាដែលខ្ញុំកំពុងនិយាយ។

            ប្រសិនបើវាមានប្រសិទ្ធភាព រួមទាំងវិធីប្រើទម្រង់(format)នោះ គ្រូឧទ្ទេស/លោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ នឹងជាអ្នកដំបូងគេបង្អស់ដែលប្រើវាដោយខ្លួនឯង។ បន្ទាប់មក គ្រូថ្មីៗដែលបានរៀន IBLថ្មី នឹងកើតចេញពីសាលាគរុកោសល្យកំពង់ធំមុនគេ។
            ប្រសិនបើអាចកើតមានឡើងនៅសាលាគរុកោសល្យកំពង់ធំមែន វាជាការល្អប្រសើរបំផុត ប្រសិនបើគ្រូសាលាគរុកោសល្យផ្សេងទៀត និងនាយកដ្ឋានបណ្ដុះបណ្ដាលមានចំណាប់អារម្មណ៍ទៅលើ IBLថ្មី។ បន្ទាប់មក គ្រូៗ IBLកំពង់ធំ នឹងក្លាយជាគ្រូឧទ្ទេស ហើយ IBLថ្មី ដែលត្រូវបានដាក់ឈ្មោះថា IBLកំពង់ធំ នឹងមានការរីកសាយភាយ។

            ពេលនេះ តើនឹងអាចមានរឿងបែបនេះអាចកើតឡើងនាពេលអនាគតដែរឬទេ? ខ្ញុំកំពុងទន្ទឹងរង់ចាំមើល។

On 24 Dec, 2024@PTTC Kampong Thom

KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れ、「単元構想」と「全科目向けIBL」の復習です。

  KICCプロジェクトの日本側メンバーは明日(12月23日月曜日)から1週間コンポントムに滞在します。これがKICCプロジェクトの最後の活動となります。

  月曜日の前にこのブログを投稿できて嬉しいです。何とか間に合いました。

  前回と前々回で、KICCプロジェクトで日本側からPTTCコンポントムの教官/先生たちに紹介した「単元構想」と「IBL for all subjects」について書きました。

 今回は、そのまとめです。

 まず、単元(あるいはSub-単元)で生徒が学ぶ「主題」があります。以下の図で示した「中心課題」は、この単元/Sub-単元の主題と同じ意味と考えられます。
 そして、単元/Sub-単元の「主題」とは、学びの「目的」とも言い換えられるでしょう。

 その「主題/中心課題/目的」を達成するためには、一度だけではなく、複数の「授業メーリエン」があるはずです。先生は、この複数の「授業メーリエン」が有機的に関係して、生徒の効果的な学びになるように、授業を計画する。

 ですから、授業の計画には、当然、単元/Sub-単元の「主題/中心課題/目的」が明確でなければいけません。そのための「単元構想」が必要だと理解してください。単元構想と、ひとつひとつの授業の関係は以下のように示すことができます。

  ひとつひとつの授業のスタイルはさまざまです。 

  そして、次の図のように、いくつかの授業の中にIBLスタイルの授業が取り入れると、これまで以上に生徒が効果的に学べるとKICCプロジェクトは考えます。

 単元/Sub-単元の授業の中にIBLスタイルの授業をいくつ実施するかは、もちろん教師の単元/Sub-単元構想の計画で決めます。ひとつでなく、複数のIBL取り入れることもOKです。あるいは、単元/Sub-単元のContentsによっては、IBLの導入が難しい場合もあるでしょう。その場合は、Unit/Sub-Unitの中にIBLはひとつもない、ということもあるでしょう。

 将来のカリキュラムや教科書の改訂によって、IBLの導入の可能性も変わってきます。私(ムラヤマ)は、カリキュラムや教科書が改訂されることで、これまで以上にIBLを取り入れやすくなることをもちろん期待しています。

 そして、IBLを取り入れる場合は、前回ご紹介したような授業展開を思い出してください。

 KQから仮説(予想・見通し)を立てる部分は、KICCプロジェクト以前に一般的だったIBL-Science Experimentと同じです。IBL-Science ExperimentとIBL for all subjectsの大きな違いは、Scene③と④の部分です。IBL for all subjects での生徒活動は、理科実験に限りません。さまざまな体験活動が考えられます。観察、社会見学、調査…。IBLプロジェクトの中では、働いている大人から話を聞く活動や、実際に自転車に乗って交通安全について考えたり、クメール語教科書の中のストーリーを題材にした話し合い活動など、さまざまな工夫によって、生徒の探究活動を授業に取り入れるチャレンジがありました。

 そして、KICCプロジェクトで紹介したIBLの大きな特徴は、Sceneを番号順に学ぶのではなく、生徒は自由にSceneの間を「行ったり戻ったり」することが奨励されていることです。特にScene③と④は、Circleを描いています。「③をやって、④をやる」、のではなく、「③をやって、④にすすみ、再度③をやってみる」という考え方が大切という意味です。生徒の探究活動は、自由な「行ったり戻ったり」で、生徒中心の効果的な学びとなるからです。

 ここまでの記述は、KICCプロジェクトに参加したPTTC Kampong Thomの教官/先生たちには理解可能だと思います。けれども、KICCプロジェクトに参加していない先生には、けして十分な記述ではないでしょう。

 実際には、授業を作って、授業観察を行なうことで、理解が進むはずです。PTTC Kapong Thomの教官/先生たちも、実際にこの2年間に授業研究を何度も実施して、新しいIBLのスタイルを学んだのです。

 けれども、このブログで授業の内容を具体的に紹介することは難しい。たとえこの場で授業案を掲示しても、それは皆さんにあまり意味があるとは私は思いません。

 そして、まだ紹介していないテクニックとして、どうやって単元構想案をつくるのかという過程もあります。それはまた別のフォーマットがあります。このフォーマットについては、PTTCコンポントムの教官/先生たちはわかりますよね。

 そのフォーマットの使い方も含めて、もしそれらが効果的であれば、PTTC Kampong Thomの教官・先生たちがまず自分たちで活用してくれるでしょう。新しいIBLを学んだ新しい先生たちがまずPTTC Kampong Thomから誕生してくれるでしょう。
 それを見て、他の教員養成校、そしてTTDが、新しいIBLに興味を持ってくれれば一番良いのです。そうすれば、IBL Kampong Thomの教官・先生たちがTrainersになって、新しいIBL、その名はIBL Kampong Thom、が広がっていくはずです。

 さて、そんなことがこれから起こるでしょうか? 私は楽しみにしています。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です