នៅក្នុងរឿងនេះ និងរឿងបន្ទាប់ យើងនឹងណែនាំអំពីគោលគំនិត IBL ដែលគម្រោង KICC បានស្នើដល់លោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ។ ជាដំបូង សូមនិយាយអំពី “ឯកតាគំនិត (unit concept)” ជាមុនសិន។
ប្រសិនបើអ្នកមានសំណួរថា “តើ “Unit គឺជាអ្វី?” សូមចូលមើលគេហទំព័រចំនួនបី នៅក្នុងប្លុក របស់គម្រោង KICC។
គំនិតនៃផែនការមេរៀន – ផ្នែក១ 単元計画という考え方 その1 – KampongThomPTTC&KICCProject
គំនិតនៃការធ្វើផែនការមេរៀន វគ្គ២ 単元計画という考え方 Part2 – KampongThomPTTC&KICCProject
តោះចាប់ផ្ដើម!
ជាដំបូង សូមពិនិត្យមើលដ្យាក្រាមខាងក្រោម។ តារាងនេះបង្ហាញពីរំហូរ “IBL” ដែលជាប្រភេទ IBL ដ៏ពេញនិយមជាងគេបំផុតនាពេលបច្ចុប្បន្ន។ ដ្យាក្រាមនេះផ្អែកទៅលើគម្រោងចៃកា STEPSAM2 ដែលបានអនុវត្តពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២។

ដូចដែលខ្ញុំបានសរសេរជាច្រើនដងនៅក្នុងប្លុកនេះ STEPSAM2 គឺជាគម្រោងអប់រំវិទ្យាសាស្រ្ត។ IBLបង្ហាញនៅពេលនោះ (ចាប់ពីពេលនេះតទៅ គឺសំដៅទៅលើ IBL-STEPSAM2) គឺបង្កើតឡើងសម្រាប់អភិវឌ្ឍមេរៀនដែលមានពិសោធវិទ្យាសាស្រ្ត។ ដ្យាក្រាមនេះបង្ហាញពីរំហូររបស់មេរៀនមួយ។
ឥឡូវ សូមមើលដ្យាក្រាមបន្ទាប់។ វាបង្ហាញពី “ឯកតាគំនិត (unit concept)” ស្នើដោយគម្រោង KICC ដោយប្រើ IBL-STEPSAM2 ខាងលើ។ នៅក្នុងដ្យាក្រាម កន្លែងវង់ចតុកោណពណ៌ក្រហម គឺជាមេរៀនមួយដែលត្រូវបានស្រមៃដោយ IBL-STEPSAM2។ នៅក្នុងដ្យាក្រាមនេះ សំណួរគន្លឹះត្រូវបានបង្ហាញដោយគ្រូ។ វាក៏គ្មានបញ្ហាដែរ ប្រសិនបើសិស្សគិតអំពីសំណួរគន្លឹះនៅត្រង់ផ្នែ

ដែលសំខាន់អំពីដ្យាក្រាមនេះគឺថា គ្រូគួរតែចាប់យកប្រធានបទ (គោលបំណង) របស់ Unit (ឬ មេរៀនរង [subunit])មុននឹងគិតអំពីមេរៀនទាំងឡាយ។ វាបានចង្អុលបង្ហាញនៅក្នុងតំបន់ស៊ុមក្រហម ក្នុងរូបខាងលើ។ គម្រោង KICC បានស្នើថា ក្រោយពីចាប់បានប្រធានបទ(theme)របស់ Unit (ឬ មេរៀនរង), គ្រូគួរតែគិតពីព្រឹត្តិការណ៍ដែលនឹងជំរុញ(លើកទឹកចិត្ត)សិស្សឲ្យគិតអំពីប្រធានបទ ពេលរៀបចំផែនការមេរៀនបង្រៀននៅក្នុង Unit (ឬ មេរៀនរង)។
នៅកម្រិតបឋមសិក្សា គម្រោង KICC មានជំនឿថា វាមានសារៈសំខាន់ក្នុងការស្វែងរកកត្តាជំរុញ(អ្នកលើកទឹកចិត្តនានា)នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សិស្ស។ កត្តាជំរុញនោះនាំឲ្យទៅដល់ “ច្រកចូល”ដោយផ្ទាល់។ ការណែនាំ IBL-STEPSAM2 សម្រាប់មេរៀនមួយ (សកម្មភាពមេរៀនពិសោធមួយ)។ ក៏ប៉ុន្តែ ច្រកចូលនៅក្នុងដ្យាក្រាមនេះគឺជាសេចក្ដីណែនាំទៅកាន់គោលបំណងរបស់ Unit (មេរៀនរង) ទាំងមូល។ ច្រកចូលគឺជាចំណុចចាប់ផ្ដើមសម្រាប់សិស្សរៀនអំពីវត្ថុបំណងរបស់ Unit (ឬ មេរៀនរង)។ នេះគឺជាផ្នែករបស់ “ប្រធានបទស្នូល (central task)”។ ការសិក្សាត្រង់នោះនឹងនាំឲ្យមានការរីកចម្រើនបន្ថែមទៀតរហូតដល់វគ្គ “ច្រកចេញ” ដែលជាវគ្គសម្រេចបាននូវវត្ថុបំណង Unit ។
នៅក្នុងដ្យាក្រាមនេះ មេរៀនមួយ (ក្នុងករណីនេះ មេរៀនមួយដែលបញ្ចូលសកម្មភាពពិសោធវិទ្យាសាស្រ្ត ដូចជា IBL-STEPSAM2) ត្រូវបានបង្ហាញក្រោមការបង្កើត Unit ។ ប៉ុន្តែ ជាក់ស្ដែង គួរតែមានមេរៀនចំនួនពីរបីនៅក្នុងមួយ Unit (ឬ មេរៀនរង)។ មេរៀនខ្លះអាចកំពុងតែត្រូវបានអាន និងត្រូវបានយល់ពីខ្លឹមសារក្នុងសៀវភៅសិក្សា ហើយខ្លះទៀតអាចត្រូវបានកំពុងដោះស្រាយលំហាត់ដែលមាននៅក្នុងសៀវភៅសិក្សា។ មេរៀនខ្លះនឹងជាមេរៀនដែលសិស្សមានការរិះរកដោយខ្លួនឯង ហើយដែលគ្មាននៅក្នុងទម្រង់ IBL។ តែនោះវាមិនអីទេ។ ព្រោះវាមិនចាំបាច់ក្នុងការបង្រៀនដោយប្រើ IBL នៅក្នុងគ្រប់មេរៀនទាំងអស់។
ដោយដាក់មេរៀនទាំងនោះបញ្ចូលគ្នា, Unit (ឬ មេរៀនរង) នឹងត្រូវបានបង្កើតឡើងទៅតាមរំហូរ “ច្រកចូល” “ប្រធានបទស្នូល” និង “ច្រកចេញ” សម្រាប់សិស្សរៀន។ នេះគឺជា “ឯកតាគំនិត” ដែលស្នើដោយគម្រោង KICC។
អាចនិយាយបានផ្សេងទៀតថា គម្រោង KICCបានស្នើថា គំនិតដែលដាក់មេរៀនជាក្រុមនៅក្នុងមួយ Unit (ឬ មេរៀនរង) ទៅក្នុង “ឯកតាគំនិត” ដែលធំជាង គឺមានប្រសិទ្ធភាពសម្រាប់ការធ្វើផែនការ និងអនុវត្តមេរៀន ដោយមិនគិតថា មេរៀននីមួយៗមានសកម្មភាពរិះរកដោយខ្លួនវាផ្ទាល់។ នេះដោយសារមេរៀននីមួយៗមិននៅដាច់តែឯង ប៉ុន្តែធាតុពិតគឺវាមានទំនាក់ទំនងគ្នានៅក្នុង Unit (ឬ មេរៀនរង)ធំមួយ។
IBL-STEPSAM2 ត្រូវបានបង្កើតឡើងសម្រាប់ជា IBL នៅក្នុងមេរៀនមួយ។ ប្រសិនបើ IBL-STEPSAM2 ត្រូវបានប្រើ វានឹងមានប្រសិទ្ធិភាពសម្រាប់សិស្សរៀន បើវាត្រូវបានគិតថា IBL ស្ថិតនៅក្នុង unit ហើយថាតើវាមានតួនាទីអ្វី។ នោះគឺជា “ឯកតាគំនិត” ដែលស្នើដោយគម្រោង KICC។
(សន្លឹកទម្រង់ដាច់ដោយឡែកមួយត្រូវបានរៀបចំសម្រាប់គិតលើផែនការឯកតាជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនចូលទៅក្នុងវានៅថ្ងៃនេះទេ។ នេះជាដ្យាក្រាមដែលបង្ហាញពីទំនាក់ទំនងរវាងផែនការឯកតា និងមេរៀននីមួយៗ មុនពេលធ្វើមេរៀននីមួយៗ។ )
ឥឡូវ នៅក្នុងប្លុកបន្ទាប់របស់ខ្ញុំ ខ្ញុំនឹងណែនាំសំណើរបស់គម្រោង KICC ជាចុងក្រោយ នៅក្នុងមុខវិជ្ជាដែលមិនមែនវិទ្យាសាស្រ្ត ដូចជាភាសាខ្មែរ សិក្សាសង្គម ជាដើម។ សូមមេត្តាទន្ទឹងរង់ចាំ។
KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れを2回に分けて公開します。IBLコンポントムの原型になりますかしら?? まずは「単元構想」についてです。
今回と次回の2回で、これまでPTTCコンポントムの先生たちにKICCプロジェクトが提案してきたIBLの考え方を紹介します。まずは「単元構想」という考え方についてです。
単元って何?という疑問がある方は、以下の3回のブログを参照してください。
គំនិតនៃផែនការមេរៀន – ផ្នែក១ 単元計画という考え方 その1 – KampongThomPTTC&KICCProject
គំនិតនៃការធ្វើផែនការមេរៀន វគ្គ២ 単元計画という考え方 Part2 – KampongThomPTTC&KICCProject
では始めましょう。
まず最初に次の図を見てください。これは現在もっとも普及している「IBL」の流れを示す図です。この図は、2008~2012年に実施されたJICAプロジェクトSTEPSAM2で使われたものが基になっています(日本語向け注 以下の図、英語版です。そもそも日本語版は存在せずなのです。ここでは英語版を翻訳する手間を惜しんでそのまま提示します。ご容赦くださいませ)。

このブログで何度も書いてきたように、STEPSAM2は理科対象のプロジェクトでした。そこで紹介されたIBL(以下、IBL-STEPSAM2)は理科の実験を活用した授業展開を想定したものです。この図では、一コマのLessonの流れを示しています。
では、次の図を見てください。こちらはKICCプロジェクトが提案した「単元構想」という考え方を、上記のIBL-STEPSAM2を使って示したものです。図の中の赤く囲まれた部分が、IBL-STEPSAM2をイメージしたひとつのLessonとなります。この図の中では、Key-Questionを先生が提示すると示されています。この部分を生徒がKey-Questionを考えるとしても、問題はありません。

この図で大事なのは、ひとつのLessonを考える前に、まず単元(あるいは副単元)の主題(目的)をしっかり把握することが意図されている点です。それが赤く囲った枠の上に示された部分です。単元(あるいは副単元)の主題をしっかりと捉えたうえで、その単元で実施する授業を計画する段階で、教師はその主題に対して生徒が考えるきっかけ(動機付け)となる事象を考えましょうとKICCプロジェクトは提案したのです。
そして、小学校段階では、そのきっかけ(動機付け)は生徒たちの生活の中から見つけることが大事だとKICCプロジェクトは考えます。そのきっかけは直接には「入口」につながります。いわゆる「導入」です。IBL-STEPSAM2の導入はひとつのLesson(ひとつの理科実験活動)にたいするものでした。けれども、この図の入口は、単元(あるいは副単元)全体の目的に対する導入と言うイメージです。その入口をきっかけに生徒は単元(あるいは副単元)の学習目的に対して学習します。それが「中心課題」の部分です。そこでの学習は、さらに「出口」、単元の目的を達成する段階、に進んでいきます。
この図では、単元の展開の下にひとつのLesson(この場合は、IBL-STEPSAM2のような理科実験活動を取り入れた授業)が示されています。けれども、実際にはひとつの単元(あるいは副単元)にはいくつものLessonが存在するはずです。そのなかには、教科書の内容を読んで理解する、教科書に示された課題を解く、というような授業もあるでしょう。その中には、IBLというスタイルの生徒自身の探求活動の存在しない授業もある。それはそれで良いのです。だって、すべての授業をIBLで実施する必要はないからです。
そして、それらの授業を組み合わせて、その単元(あるいは副単元)は「入口」→「中心課題」→「出口」という流れで生徒たちの学習は展開する。それがKICCプロジェクトが提案した「単元構想」でした。
つまり単元(あるいは副単元)の中の授業をまとめて大きく「単元構想」で考えようという考え方は、ひとつひとつのLessonの探究活動の有無にかかわらず、Lessonを計画・実施を効果的に実施するためには有効だとKICCプロジェクトは訴えたのです。ひとつひとつのLessonは単独で存在しているのではなく、大きな単元(あるいは副単元)のなかで有機的に関連し合っているからです。
IBL-STEPSAM2はひとつのLessonとしてIBLをとらえていました。その発展形として、もしIBL-STEPSAM2を使うとしても、そのIBLが単元学習のなかでどこに位置づけられるのか、どんな役割を果たしているのか、それを考えましょう。それがKICCプロジェクトが提案した「単元構想」なのです。
(「単元構想」を具体的に考えるためのフォーマット用紙は、この図とは別に用意しました。けれども、それは今回のこのブログでは省略します。ここでは具体的な授業づくりの前に、単元構想とひとつひとつのLessonの関係を図で示したのです。)
さて、次回のブログでは、いよいよ理科以外のIBLをどのように考えるか、KICCプロジェクトの提案を紹介します。どうぞお楽しみに。














コメントを残す