សិក្ខាសាលារបស់គម្រោង KICC ដែលប្រព្រឹត្តទៅនៅកំពង់ធំ ពីថ្ងៃចន្ទ ទី៥ ដល់ថ្ងៃអង្គារ ទី១៣ បានចប់ទៅតាមការគ្រោងទុក។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារ។
ការសិក្សាមេរៀន (Lesson Studies) ចំនួនបី បានរៀបចំសម្រាប់មេរៀនភាសាខ្មែរដោយប្រើ IBL។ វាគឺជាពេលដែលគ្រូបន្ទុកថ្នាក់ម្នាក់ៗ និងសិស្សរបស់គាត់ត្រូវរៀន។ ខ្ញុំដឹងថា វាមិនមានការងាយស្រួលទេក្នុងការសម្រេចបានលទ្ធផលដ៏ធំនោះ។ ប៉ុន្តែ ខ្ញុំក៏ដឹងថា យើងអាចប្រើបទពិសោធនេះសម្រាប់ឱកាសលើកក្រោយ។
បន្ថែមពីលើនេះទៅទៀត នៅភ្នំពេញ ថ្ងៃទី១០ ខែសីហា លោក សាសាគី និងលោកស្រី ថានីហ្គឹជិ ដែលជាសមាជិកថ្មី (មជ្ឈមណ្ឌលសហគមអន្តរជាតិកូបិ) ដែលជាអ្នកគ្រប់គ្រងគម្រោង បានធ្វើការជួបសំដែងភារវកិច្ច និងសំណេះសំណាលជាមួយលោកនាយក ប៉េឡុង ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ។ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ក៏បានចូលរួមជាមួយពួកគាត់ដែរ។
នៅពេលនោះ គម្រោង KICC និងនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ មានការយល់គ្នាឡើងវិញអំពីដំណើរការរីកចម្រើនក្នុងការដាក់បញ្ចូល IBL ទៅក្នុងមុខវិជ្ជាដែលមិនមែនវិទ្យាសាស្រ្ត ហើយលោកនាយក ប៉េងឡុង នឹងចូលរួមពិធីបទបង្ហាញលទ្ធផលនៅក្នុងខែធ្នូ។ ខ្ញុំសង្ឃឹមថា យើងអាចរៀបចំកាលវិភាគបានយ៉ាងល្អ។

នៅពេលគម្រោង KICC បានចាប់ផ្ដើមនៅឆ្នាំ ២០២២ គំនិតទូទៅចំពោះ IBL គឺតែងតែគិតថាវាងាយស្រួលប្រើចំពោះតែមេរៀនវិទ្យាសាស្រ្តប៉ុណ្ណោះ។ ការទទួលឥទ្ធិពលយ៉ាងខ្លាំងពីគម្រោង JICA/STEPSAM2 ដែលមានរយៈពេលច្រើនជាងមួយទស្សវត្សន៍កន្លងមក ពេលវាត្រូវបានណែនាំឲ្យប្រើនៅក្នុងសកម្មភាពពិសោធ/បន្ទប់ពិសោធ។ កម្មវិធីបណ្ដុះបណ្ដាលរបស់គម្រោង KICC នេះ អនុញ្ញាតឲ្យយើងបញ្ចូល IBL ទៅក្នុងមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាផ្សេងទៀត ទោះបីជាវាកំពុងតែនៅក្នុងដំណាលសាកល្បងក៏ដោយ។
នាពេលនេះ មុននឹងគម្រោងចប់នៅក្នុងខែធ្នូ ហេតុអ្វីបានជាយើងមិនសាកល្បងមេរៀនវិទ្យាសាស្រ្តដោយប្រើ IBL កំពង់ធំ? IBL កំពង់ធំ និង IBL STEPSAM2 មិនមែនជា IBL ផ្សេងគ្នាឡើយ។ វាអាចប្រើវិធីវិទ្យាសាស្រ្ត IBL (IBL STEPSAM2) នៅក្នុង IBL កំពង់ធំ framework។ ប្រសិនបើអាច ខ្ញុំប្រាកដជាសប្បាយចិត្តប្រសិនបើអ្នកសាកល្បងបង្រៀនដោយប្រើ IBL កំពង់ធំ នៅក្នុងមេរៀនវិទ្យាសាស្រ្ត។
ខ្ញុំបានពិភាក្សាគំនិតនេះជាមួយសមាជិកក្រុមជប៉ុនផ្សេងទៀត មុនពួកគាត់ចាកចេញពីក្រុងភ្នំពេញ។ ដូចនេះ ខ្ញុំចង់ពិភាក្សាគំនិតនេះជាមួយគ្រូៗសាលាគរុកោសល្យកំពង់ធំផងដែរ។ ប្រសិនបើអាចធ្វើបានមែន ខ្ញុំសប្បាយចិត្តណាស់។
កម្មវិធីចំបងៗរបស់គម្រោង KICC នៅសល់តែវគ្គបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនក្នុងខែតុលា និងបទបង្ហាញគម្រោងនៅកំពង់ធំក្នុងខែធ្នូ។ សូមធ្វើការជាមួយគ្នា ដើម្បីបង្កើត IBL កំពង់ធំឲ្យបានល្អប្រសើរ ក្នុងអំឡុងពេល៤ខែដែលនៅសេសសល់នេះ។

コンポントムでの共同ワークショップ 終了しました
8月5日(月)から13日(火)までコンポントムで開かれた、KICCプロジェクトのワークショップが予定通り終了しました。関係者の皆さま、本当にご苦労さまでした。
今回、3つのIBLを取り入れた国語(クメール語)の授業研究が開かれました。担当した先生たち、そして生徒さんたち、それぞれ学ぶことが多い時間でした。目に見える大きなアウトプットを出すのは簡単ではありません。でも、今回の経験を次の機会に活かせばいいのです。
またプロジェクトを運営するKICC(Kobe International Community Center)の新しいメンバーであると佐々木氏(Mr.)と谷口氏(Ms.)が8月10日にプノンペンのTTDのペンロン局長を表敬訪問しました。私(Murayama)も一緒です。
そこで、KICCプロジェクトとTTDが一緒にこれまでのIBLを理科以外の科目に導入してきた進捗状況を改めて確認しました。12月のプロジェクトの成果発表には、ペンロン局長も参加したいと言っています。うまくスケジュールが調整できるといいですね。

2年半前にKICCプロジェクトが始まった際には、IBLとは理科の授業で使いやすいという考えが一般的でした。10年以上前のJICA/STPEMSA2プロジェクトが理科の実験授業の導入の際に紹介したIBLの影響がとても強かったのです。今回の研修では、まだ試行段階ではありますけれど、IBLの国語(クメール語)への導入が実現できました。
さて、12月のプロジェクト終了の前に、今度はIBLコンポントムを使った理科の授業にチャレンジしたらどうでしょう? IBLコンポントムとIBL⁻STEPSAM2は違うIBLではありません。IBL-コンポントムのフレームワークの中に、理科的IBL(IBL-STEPSAM2)を活用することは可能です。もし可能なら、ぜひ理科でIBL-コンポントムを活用した授業にチャレンジしてくれたら嬉しいです。
日本に帰る前にプノンペンでミーティングした日本チームの中でもそんなアイデアが出ています。PTTCコンポントムの先生たちとは、ぜひまた相談したいです。どうぞよろしくお願いします。
KICCプロジェクトの大きなプログラムは、10月の訪日研修と12月のコンポントムでの成果発表会が残っています。残る4カ月間、力を合わせてIBL⁻コンポントムをより良く改善していきましょう。














コメントを残す