មានសិស្សច្រើនជាង៦០នាក់នៅក្នុងថ្នាក់រៀនមួយ។ បរិដ្ឋានបែបនេះគឺជារឿងធម្មតាសម្រាប់ប្រទេសកម្ពុជា។វាពិបាកណាស់ក្នុងការអនុវត្តមជ្ឈមណ្ឌលការងាររបស់សិស្ស និងវិធីសាស្រ្ត IBL នៅក្នុងបរិយាកាសបែបនេះ។
នៅក្នុង Lesson study ក្នុងគម្រោង KICC ខ្ញុំក៏បានឃើញ សិស្សធ្វើការជាមួយគ្នានៅក្នុងក្រុម ដែលមួយក្រុមមានចំនួន១០នាក់។ តាមពិតវាជាការលំបាកខ្លាំងណាស់ក្នុងការបង្ហាញមតិរបស់អ្នកទៅកាន់អ្នកដទៃក្នុងក្រុមមនុស្ស១០នាក់។
បន្ទាប់ពីថ្នាក់រៀន នៅក្នុងសិក្ខាសាលាដែលបង្រៀនដោយលោកគ្រូម៉ាសា លោកគ្រូបានមានប្រសាសន៍អំពីសារៈសំខាន់នៃ “គំនិតសំខាន់ៗផ្ទាល់ខ្លួន របស់សិស្សម្នាក់ៗ”។
ក្រឡេកមើលគំនិតផ្ទាល់ខ្លួនដោយខ្លួនឯង។ មានន័យថាក្រឡេកមើលខ្លួនឯងដោយប្រើគំនិតរួមទូទៅ(objectively)។ តាមការសង្កេតថ្នាក់រៀនដោយខ្លួនខ្ញុំផ្ទាល់ នៅត្រង់ចំណុចនេះ ជាញឹកញ៉ាប់ មិនសូវមានធ្វើទេនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជា។ ទេៗ មិនអញ្ចឹងទេ! ខ្ញុំគិតថា គឺមិនមានអ្នកធ្វើតែម្ដង!!!
ការសន្ទនាជាមួយខ្លួនឯង។ គំនិតគួរត្រិះរិះពិចារណា។ គំនិតបុគ្គល(Subjectively) និងគំនិតរួមទូទៅ (Objectively)។ វាគឺជាប្រធានបទដ៏សំខាន់។
បន្ទាប់មក ដោយធ្វើជាឧទាហរណ៍បង្ហាញ លោកគ្រូម៉ាសាបានស្នើឲ្យសិស្សម្នាក់ៗសរសេរនូវគំនិតផ្ទាល់ខ្លួនដាក់ក្នុងសៀវភៅសរសេរ។ ដោយម៉ោងក្នុងថ្នាក់មានកំណត់ យើងមិនអាចឲ្យសិស្សម្នាក់ៗ ទាំងជាង៦០នាក់ ធ្វើការបង្ហាញនូវគំនិតផ្ទាល់ខ្លួនទៅតាមកិច្ចការដែលគ្រូដាក់ឲ្យឡើយ។ ក៏ប៉ុន្តែ ពួកគាត់អាចសរសេរនូវគំនិតរបស់ពួកគាត់ដាក់ចូលក្នុងសៀវភៅសរសេរ។ នេះគឺជាអ្វីដែលលោកគ្រូម៉ាសា ចង់ធ្វើបង្ហាញជូនដល់គ្រូឧទ្ទេសសាលាគរុកោសល្យ។
ខ្ញុំតែងសង្កេតឃើញថា គ្រូពិនិត្យសៀវភៅសរសេររបស់សិស្ស។ ក៏ប៉ុន្តែ ការពិនិត្យ និងដាក់ពិន្ទុនោះគឺពិនិត្យទៅលើការឆ្លើយសំណួរគណិតវិទ្យា កត់ត្រាអត្ថបទដែលគ្រូហៅ ។ល។ ខ្ញុំមិនដែលសង្កេតឃើញស្ថានភាពដែលសិស្សសរសេរគំនិតរបស់ពួកគេនៅក្នុងសៀវភៅកត់ត្រា ហើយគ្រូអានវាទេ។
ការសរសេរគំនិតផ្ទាល់ខ្លួនរបស់អ្នកគឺជាសកម្មភាពសិស្សដ៏សំខាន់មួយផ្សេងទៀតនៅក្នុងមជ្ឈមណ្ឌលនិស្សិត និងគោលនយោបាយ IBL ។ ប៉ុន្តែសំណួរសួរថា តើគ្រូអនុវត្តបានច្រើនប៉ុណ្ណានៅក្នុងថ្នាក់រៀន នាពេលបច្ចុប្បន្ននេះ? សព្វថ្ងៃនេះ សិស្សភាគច្រើនចូលរួមសកម្មភាពជាក្រុម តែមិនបានផ្ដោតខ្លាំងទៅលើសកម្មភាពសិស្សម្នាក់ៗឡើយ មែនទេ?
វាមិនស្រួលទេសម្រាប់សិស្សក្នុងការសរសេរនូវគំនិតរបស់ខ្លួនឲ្យទៅជាប្រយោគឃ្លាឃ្លោង។ សកម្មភាពនេះត្រូវការវឹកហាត់។ ខ្ញុំមិនរំពឹងថាសិស្សអាចសរសេរនូវគំនិតរបស់ខ្លួនបានល្អ នៅពេលដែលគេឲ្យពួកគាត់សរសេរភ្លាមៗ នោះឡើយ។ វាត្រូវការពេលច្រើនម៉ោង ហើយពេលខ្លះសឹងថារៀនពេញទាំង៦ឆ្នាំក្នុងកម្រិតបឋមសិក្សា ដើម្បីឲ្យសិស្សអភិវឌ្ឍសមត្ថភាពនិយាយ និងសរសេរនូវគំនិតរបស់ខ្លួន និងធ្វើការប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃ។ ពួកគាត់ត្រូវការជំនួយពីគ្រូៗនៅក្នុងរយៈពេលវែង។
សមត្ថភាពក្នុងការប្រើប្រាស់ IBL មិនអាចសម្រេចបានទេ បើគ្រាន់តែរៀនបានមួយមេរៀននោះ។ តាមរយៈការសិក្សាជាច្រើនមេរៀន សិស្សអាចអភិវឌ្ឍសមត្ថភាពការរិះរក ជាពិសេសការរិះរកដោយខ្លួនឯង។ ពួកគាត់ក៏អាចរៀនសន្ទនាខ្លួនឯងតាមរយៈការអនុវត្តនៅក្នុងថ្នាក់រៀនជាច្រើន។
ដូចនេះ ភាពទំនួលខុសត្រូវរបស់គ្រូគឺមានសារៈសំខាន់ខ្លាំងណាស់។ ជាដំបូង ខ្ញុំរំពឹងគិតថា គរុសិស្សសាលាគរុកោសល្យដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ ២០២៦ នឹងមានការយល់អំពីតួនាទីរបស់ខ្លួនកាន់តែច្រើនក្នុងនាមជាគ្រូបង្រៀន ដើម្បីអភិវឌ្ឍសិស្សឲ្យមាន “ការសន្ទនាជាមួយខ្លួនឯង” “សមត្ថភាពគិតត្រិះរិះពិចារណា” និងបន្ទាប់មក “ពន្យល់នូវគំនិតរបស់ខ្លួនដោយប្រើឃ្លាប្រយោគច្បាស់ៗ”។ នៅពេលនោះ មុខវិជ្ជា “ភាសាខ្មែរ” គឺមានសារៈសំខាន់ណាស់, ត្រូវទេ? ដូចនេះ យើងកំពុងព្យាយាមធ្វើការបង្ហាញ IBL ទៅក្នុងមេរៀនភាសាខ្មែរ។
កំណត់សម្គាល់៖ ខ្ញុំប្រើពាក្យ “ការគិតពិចារណា (introspection)” នៅក្នុងប្លុកនេះ ពាក្យនេះគឺវាមានន័យច្រើនយ៉ាង ប្រសិនបើអ្នកពិនិត្យមើលនៅក្នុងវចនានុក្រម។ ឧទាហរណ៍ វាអាចមានន័យថា “ការឆ្លុះបញ្ចាំង (reflection)” ប៉ុន្តែក៏មានន័យថា “ត្រួតពិនិត្យចិត្តនៅក្នុងខ្លួន” ឬ “និយាយទៅកាន់ចិត្តខ្លួនឯង”។ តាមពិត អ្នកគ្រប់គ្នាធ្វើការគិតពិចារណា(introspection)” ដោយមិនដឹងខ្លួន។ សូម្បីតែសិស្សបឋមក៏ធ្វើវាដោយមិនដឹងខ្លួនដែរ។
សូមធ្វើដោយដឹងខ្លួន ឲ្យបានច្រើន។ នោះគឺជាការសន្ទនាជាមួយខ្លួនឯងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ហើយខ្ញុំសង្ឃឹមថា សូម្បីតែនៅក្នុងសាលាបឋមសិក្សា វាអាចត្រូវបានដាក់បញ្ចូលទៅក្នុងមេរៀនរបស់អ្នកដោយចេតនា។ ការសន្ទនាជាមួយខ្លួនឯងគឺមានសារៈសំខាន់ណាស់សម្រាប់ការរិះរក។

「自己対話」、「内省力」、そして「明確な文章による自己説明」。 これらは長期間の練習で身につく能力です。
ひとつの教室で60人以上の生徒が学ぶ。こうした環境はカンボジアではまだ一般的です。そのような環境に生徒主体の学習、グループワーク、IBLを導入するのはとても難しいことです。
先日行われたKICCプロジェクトの授業研究では、60人クラスで10人の生徒が1つのグループになって授業を行っていました。10人のグループの中で自分の意見を他者に伝えるのも、実際はとてもむずかしいことです。 。
その後に行われたマサ先生のワークショップでは、「生徒一人ひとりが自分の考えを持つ」ことの大切さが語られました。
自分の考えを自分で見る。それは自分を客観的に見るということ。私自身の授業観察では、この点はカンボジアの授業ではあまり行われていない。いや、まったく行われていないと言ってもよい、と思います。
自己対話。内省。主観と客観。これらはとても重要なテーマです。
そして、マサ先生は一例として、各自が自分のノートに自分の考えを書くことを提案しました。限られた授業時間では、60人以上の生徒一人ひとりがキークエスチョンに対して自分の考えを発表することは不可能です。。しかし、自分の考えをノートに書くことはできるはず。これがマサ先生がPTTC教官たちに伝えたことでした。
先生が生徒のノートをチェックしているのを私はこれまでよく見かけました。しかし、そのチェックの対象は、数学の問題の解答や文章の聞き取りでした。生徒が自分の考えをノートに書いて、それを先生が読む、という状況を、私は観察したことはありません。
自分の考えやアイデアをノートに書くことも、生徒主体の学習やIBLでは重要な生徒の活動です。しかし、授業ではどの程度実施されているのでしょうか。 今はグループ活動が中心で、個人活動はあまり行われていませんよね。
生徒が自分の考えやアイデアを文章にするのは簡単ではありません。この活動も練習が必要です。一回の授業ですぐに自分の考えやアイデアを文章にできるようになるとは私は思っていません。生徒が自分の考えやアイデアを文章にし、他人に伝える能力を身につけるには、何時間も、あるいは小学校教育生活の6年間もかかる。長期にわたる教師のサポートが必要なのです。
IBLの能力は1回の授業で達成できるものではありません。多くの授業を通して、生徒たちは探究心、特に自己探究心を養うことができるのです。何度も練習を重ねることで、自分自身との対話を学ぶことができる。
教師の責任は重いです。まずは、2026年(の卒業が予定されている)のPTTCカンポントム校の卒業生が、生徒の「自己対話力」、「内省力」、そして「明確な文章による自己説明力」を伸ばすために、教師としての自覚を持つことを強く期待したいです。その時、「クメール語」という科目はとても重要ですよね。 そこで、(KICCプロジェクトでは)クメール語の授業にIBLを導入しようとしています。
注:このブログで私が使っている「内省」【introspection】という言葉は、辞書で調べると複数の意味があります。例えば、「反省」【reflection】という意味もある。しかし、ここでは「反省」という意味ではなく、「自分の心を見つめる」とか「自分の心と対話する」という意味で使っています。もちろん、この内省は誰もが無意識に行っています。小学生だって無意識にやっている。
もっと意識的にやってみること。それが深い自己対話です。そして、小学生であっても、これを意図的に授業に取り入れることができると私は信じています。自己対話は、探究心にとって非常に重要です。














コメントを残す