នៅថ្ងៃទី៤ មិថុនា នៅសាលាបឋមសិក្សាអនុវត្តនៃសាលាគរុកោសល្យខេត្តកំពង់ធំ លោកគ្រូខេមរិន្ទ ដែលជាគ្រូបង្រៀននៅសាលាគរុកោសល្យខេត្តកំពង់ធំ បានរៀបចំថ្នាក់សិក្សាមេរៀន (Lesson Study) សម្រាប់មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៦ ដោយប្រើប្រាស់ IBL កំពង់ធំ។ លោកគ្រូ ខេមរិន្ទ បានប្រើប្រាស់ផ្នែកមួយនៅក្នុងសៀវភៅសិក្សាភាសាខ្មែរថ្នាក់ទី៦ មេរៀនទី៤ ដែលសិស្សបានរៀនម្ដងរួចមកហើយ។ គ្រូៗនៅសាលា PTTC សឹងតែទាំងអស់គ្នាបានចូលរួមកម្មវិធីនេះ។
ខ្ញុំក៏បានសង្កេតថ្នាក់រៀនតាមរយៈZoom ក្នុងពេលជាមួយគ្នានោះដែរ។ ក៏ប៉ុន្តែ ពុំមានអ្នកបកប្រែចូលរួមជាមួយក្នុងពេលនោះទេ។ ដូចនេះ ខ្ញុំគ្រាន់តែអាចស្រមៃនូវអ្វីដែលលោកគ្រូខេមរិន្ទ និងសិស្សគាត់និយាយតែប៉ុណ្ណោះ ដោយសារខ្ញុំមិនសូវចេះភាសាខ្មែរទេ។
កាលពីសប្តាហ៍មុន ក្រុមការងារ (អ្នកជំនាញជប៉ុនទាំងអស់) បានទស្សនាជាមួយនឹងអ្នកបកប្រែដ៏អស្ចារ្យគឺលោក ភិន ដែលជាវីដេអូ។ ដូចនេះ ខ្ញុំអាចយល់ពីខ្លឹមសារថ្នាក់រៀនបានយ៉ាងច្បាស់។ សូមអរគុណលោកភីន ខ្លាំងណាស់។
ថ្នាក់រៀនបានបញ្ចូលសកម្មភាពសិស្សអាននូវអ្វីដែលមានសរសេរនៅក្នុងសៀវភៅសិក្សា (ភាសាខ្មែរ ថ្នាក់ទី៦ ទំព័រ ៥៥ – ៥៦) និងបានគូររូបភាពទៅតាមខ្លឹមសារនូវអ្វីដែលគេបានអានដោយសេរី។ ហេតុអ្វីត្រូវគូររូបភាព នៅក្នុងម៉ោងរៀនភាសាខ្មែរ? ខ្ញុំគិតថាប្រហែលជាមានអ្នកចង់សួរសំណួរថា “ហេតុអ្វីសិស្សត្រូវការគូររូបនៅក្នុងម៉ោងរៀនភាសាខ្មែរ?”។
ជាក់ស្ដែង គោលបំណងគឺមិនមែនដើម្បីគូររូបភាពមួយឲ្យស្អាតនោះទេ។ តាមរយៈការអានអត្ថបទ និងគូររូបដោយសេរី សិស្សគាត់ព្យាយាមអានអត្ថបទកាន់តែសកម្ម និងកាន់តែផ្ដោតអារម្មណ៍យ៉ាងខ្លាំង។ តាមការសង្កេតរបស់ខ្ញុំ សកម្មភាពនេះពិតជាធ្វើឲ្យសិស្សយល់ច្បាស់នូវខ្លឹមសារមេរៀននៅក្នុងសៀវភៅ។
វាគឺជាលក្ខណៈរបស់ IBL កំពង់ធំ ដែលសកម្មភាពទាំងនេះត្រូវបានពិចារណាជាសកម្មភាពក្នុងការរិះរក។ វាពុំមានចម្លើយត្រូវសម្រាប់ខ្លឹមសារគំនូរឡើយ។ ហើយយើងក៏មិនអាចធ្វើការវាយតម្លៃទៅលើរូបភាពសិស្សថាមួយណាល្អ ឬមួយណាអាក្រក់ឡើយ។ យើងបញ្ចូលសកម្មភាព “គូររូបភាព” ដើម្បីឲ្យសិស្ស “អានដោយមានភាពឯករាជ្យ” ដែលវាមានន័យច្រើនជាងការអានអត្ថបទដោយមានតែអក្សរ។
ខ្ញុំពិតជាមានក្ដីរីករាយណាស់ ដោយឃើញសិស្ស (និងលោកគ្រូខេមរិន្ទ) សប្បាយខ្លាំងនៅក្នុងថ្នាក់រៀន។ “ភាពសប្បាយ” មិនមែនជាគោលបំណងរបស់ IBL កំពង់ធំ ទេ។ IBL កំពង់ធំ មិនស្វែងរកភាពសប្បាយឡើយ។ ក៏ប៉ុន្តែ ខ្ញុំមានជំនឿថា “ភាពសប្បាយ” គឺជាកត្តាដ៏សំខាន់មួយ។ ខ្ញុំជឿថាសិស្សចង់ធ្វើអ្វីមួយដោយខ្លួនឯង ក៏ដោយសារតែវាមានភាពសប្បាយរីករាយ។
ដោយសារតែថ្នាក់រៀន “សប្បាយ” មិនមែនមានន័យថា វាគឺជាថ្នាក់រៀនល្អនោះទេ។ ប្រសិនបើគ្រូមិនមានវត្ថុបំណងច្បាស់លាស់សម្រាប់ថ្នាក់រៀន វាមិនអាចហៅថា “ការរៀន/បង្រៀនល្អ” ឡើយ ទោះបីជាថ្នាក់រៀននោះសប្បាយខ្លាំងយ៉ាងណាក៏ដោយ។
ក៏ប៉ុន្តែ ប្រសិនបើសកម្មភាពត្រូវបានរៀបចំបានយ៉ាងល្អ នោះសិស្សនឹងប្រាកដជារីករាយនឹងចូលរួមសកម្មភាព។ ក្នុងពេលកំពុងសង្កេតថ្នាក់រៀនរបស់លោកគ្រូខេមរិន្ទ ខ្ញុំបានរំលឹកវានៅក្នុងចិត្តខ្ញុំបែបនេះ។
ខ្ញុំចង់ឆ្លៀតក្នុងឱកាសនេះ សូមជូនយោបល់មួយទៅកាន់លោកគ្រូខេមរិន្ទ។
កាលពីមុន ពេលដែលខ្ញុំបង្រៀននៅក្នុងថ្នាក់ គ្រូដែលមានបទពិសោធម្នាក់បានណែនាំខ្ញុំថា៖
“ ប្រសិនបើសិស្សផ្ដោតអារម្មណ៍ទៅលើសកម្មភាព គ្រូនឹងអាចធ្វើឲ្យសិស្សយល់មេរៀនបានល្អ។ដូច្នេះនៅពេលដែលសិស្សផ្តោតលើសកម្មភាពរបស់ពួកគេ គ្រូមិនចាំបាច់និយាយអ្វីនោះទេ។”
នោះគឺការណែនាំរបស់គាត់មកកាន់ខ្ញុំ។
ខ្ញុំក៏ចង់ផ្ដល់ដំបូន្មានដូចគ្នាទៅកាន់លោកគ្រូខេមរិន្ទដែរ។ នៅពេលដែលកូនសិស្សគាត់ផ្ដោតអារម្មណ៍ទៅលើការគូរគំនូរបស់គាត់ គ្រូគួរតែឆ្លើយសំណួរដែលសិស្សសួរតែប៉ុណ្ណោះ។ មិនចាំបាច់និយាយលេងសើច មិនចាំបាចច់ប្រើពាក្យដែលមិនមានប្រយោជន៍ទៅកាន់សិស្សឡើយ។ ដោយសារតែសម្លេងមិនចាំបាច់របស់គ្រូអាចធ្វើឲ្យរំខានការផ្ដោតអារម្មណ៍របស់សិស្សបាន។
នៅពេលដែលសិស្សកំពុងផ្ដោតអារម្មណ៍នៅក្នុងសកម្មភាព គ្រូអាចរក្សាភាពស្ងៀមស្ងាត់បាន។ ដោយមិនចាំបាច់និយាយស្ដី គ្រូផ្ដោតអារម្មណ៍ និងសង្កេតទៅលើសកម្មភាពសិស្សដោយភាពស្ងៀមស្ថាត់។
បន្ទាប់ពីថ្នាក់រៀនរបស់លោកគ្រូខេមរិន្ទ លោកគ្រូអ្នកគ្រូផ្សេងទៀតនៅសាលាបឋមសិក្សាអនុវត្តក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្រៀនភាសាខ្មែរដោយប្រើ IBL ផងដែរ។ ហើយវាក៏បានធ្វើឲ្យលោកគ្រូ អូកាម៉ូតូ និងបុគ្គលិកជប៉ុន មានក្ដីសប្បាយរីករាយខ្លាំងណាស់ដែលបានឮបែបនេះ។
ការងារបង្កើត IBL កំពង់ធំ កំពង់តែបន្តដំណើរការ។ យើងខ្ញុំពិតជាកំពុងទន្ទឹងរង់ចាំថ្នាក់រៀន Lesson Study បន្ទាប់ទៀត។

クメール語におけるIBLコンポントムの取り組みが始まりました。
6月4日、PTTCコンポントムの付属小学校で、PTTC コンポントムの教官ケムリン先生が、IBL コンポントムの考えのもと、G6クメール語の授業研究の公開授業を行いました。ケムリン先生は、G6クメール語の教科書の第4課の一部を使用し、生徒が既に一度学習したことのある内容をあつかいました。このプログラムにはPTTCコンポントムの教官全員が参加しました。
私も同時にZoomで授業を見学しました。しかし、その時は通訳さんが入っていませんでした。私はクメール語があまりよくできませんから、ケムリン先生や生徒たちが何を話しているのか、想像することしかできませんでした。
その後、私たち(日本人KICCプロジェクトメンバー全員)は、先週、優秀な通訳のピンさんと一緒にその授業をビデオで再度見ました。それで、授業の内容をよく理解することができました。ピンさんに感謝します。
授業では、教科書に書いてあること(G6クメール語の教科書の55~56ページ)を読んで、その内容に沿った絵を自由に描くという活動を取り入れました。クメール語の授業なのに、なぜ絵を描くのか? “なぜクメール語の授業で絵を描く必要があるのか?”という疑問を持つ人もいるでしょう。
もちろん、上手な絵を描くことが目的ではありません。文章を読みながら自由に絵を描くことで、子どもたちは集中力を高めて文章の内容をより積極的に読もうとする。私の観察によれば、この活動によって、子どもたちは確実に教科書の内容を理解するようになったように思いました。
このような活動も「探究活動」と捉えているのがIBLカンポントムの特徴です。絵を描く内容に正解はありません。子どもたちが描いた絵の良し悪しを評価するわけでもない。文章・文字を読むだけではない “主体的な読書 “をさせるために、”絵を描く “という活動を取り入れたのです。
生徒たち(とケムリン先生)がとても楽しそうに授業を受けていたのが私にはとても印象的でした。IBLコンポントムは「楽しさ」を追求しているわけではありません。けれども、私(ムラヤマ)は「楽しさ」は重要な要素だと考えます。楽しいからこそ、生徒たちは率先して活動に取り組むのだと思います。
「楽しい」からといって、いい授業とは限りません。教師が明確な目的を持っていなければ、いくら楽しくても「良い授業・良い学習」とは言えません。
しかし、アクティビティがうまく設計されていれば、生徒たちはきっと楽しんで取り組めるはずだ。ケムリン先生の授業を見ていて、そのことを改めて実感した。
この場を借りて、ケムリン先生へのアドバイスをひとつ書いてみます。
以前私が授業を担当したとき、先輩の先生からアドバイスをいただいたことです。 「生徒が活動に集中していれば、教師は生徒によりよく授業を理解させることができる。だから、生徒が活動に集中していれば、教師はそれ以上何も言う必要はない」。 それが彼のアドバイスでした。
同じアドバイスをケムリン先生にも送りたいです。生徒が絵を描くこと(活動)に集中し始めたら、先生は生徒からの質問に答えるだけでいい。冗談を言ったり、生徒に不必要な言葉をかけたりしないほうがよい。教師の不必要な声は、むしろ生徒の集中を妨げることがあるからです。
生徒が活動に集中したら、教師は黙っていればいいのです。もちろん、黙っていても生徒の活動をよく観察することに集中するのは、言うまでもありません。
ケムリン先生の授業の後、アクノワット小学校の先生たちから、IBLを使ってクメール語も教えたいという声が上がった。岡本先生をはじめ、日本人スタッフ一同、とても喜んでいます。
IBLコンポントムメソッドを作る作業は、まだまだ続きます。次回の授業がとても楽しみです。














IBLコンポントムの取り組みの様子ありがとうございます。IBLコンポントムの授業や事業の評価はどのように行っているのでしょうか
榊原保志先生
いつも読んでいただきありがとうございます。
まず、授業の評価ですけれど、担当の専門家の先生が、評価表の類例を示してくれて、その後、カンボジアの先生たちがそれをリバイスしてくれています。
その内容は、なかなか難しい点もまだあって、今後普及していくのはけして簡単ではないようにも私個人はまだ思っていますけれど。
とにかく、こういう類例に触れていくことでPTTCの先生方が探求授業を見る視点、評価する視点を学んでくれたらよいなぁと思っています。
事業の評価については、私は実はあんまり関心が向いていないようなところがあります。
事業実施者であるKICC(神戸国際コミュニケーションセンター)が、スポンサーであるJICA関西と協議しながら事業評価のほうは進めてくれています。
さて、どうなるのかしら。一応、PTTCコンポントムの中でのリーダー養成の成否という視点を考えてくれているみたいです。
取り急ぎ、簡単ですけれど。 村山哲也
村山様
回答ありがとうございます。リーダーの育成において成果が上がるよう祈ってます。