IBL កំពង់ធំនឹងមិនបាត់បង់ឡើយបន្ទាប់ពីចប់គម្រោង IBL-コンポントムがKICCプロジェクト終了後に消えてしまわないために

in Lesson Study class in G6 Khmer Language on June 04@ Aknowat Primary School PTTC Kampong Thom

            ខ្ញុំ(ម៉ូរ៉ាម៉ាយ៉ា) បានចូលរួមការអភិវឌ្ឍន៍ផ្នែកជំនួយវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនចាប់តាំងពីខ្ញុំអាយុជាង២០ក្រាស់ រហូតដល់អាយុជាង៥០។ ក្រៅពីប្រទេសកម្ពុជា ខ្ញុំបានធ្វើការនៅប្រទេសកេនយ៉ា ហ្វីលីពីន រវ៉ាន់ដា និងប្រទេសផ្សេងៗទៀត។ សកម្មភាពជាច្រើនដែលខ្ញុំបានចូលរួមគឺកម្មវិធីបណ្ដុះបណ្ដាលគ្រូរបស់គម្រោងចៃកា។

            ប្រហែលកាលពីជាង២០ឆ្នាំមុន  ខ្ញុំនៅចាំបានច្បាស់ណាស់នូវពាក្យសម្ដីរបស់មន្រ្តីចៃកាមួយរូបបាននិយាយមកកាន់ខ្ញុំថា “ជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់ចៃកា គឺជាជំនួយដ៏អស្ចារ្យដល់ប្រទេសទទួលជំនួយ”។ ដូចនេះ ជំនួយអភិវឌ្ឍអន្តរជាតិរបស់ចៃកាមិនអាចបរាជ័យបានឡើយ។ ជំនួយចៃកា ត្រូវបានហៅថា ជំនួយអភិវឌ្ឍផ្លូវការ (Official Development Assistance (ODA)) ដែលឧបត្ថម្ភដោយថវិការបស់រដ្ឋាភិបាលជប៉ុន ឬអាចនិយាយបានម្យ៉ាងទៀតថា លុយរបស់អ្នកបង់ពន្ធជនជាតិជប៉ុន។ ការបង់ពន្ធរបស់ប្រជាជនជប៉ុនគឺជាប្រភពថវិកា ហើយការបរាជ័យរបស់គម្រោងជំនួយដែលបានមកពីអ្នកបង់ពន្ធគឺមិនអាចកើតមានឡើងបានឡើយ។ នេះគឺជាសម្ដីរបស់មន្រ្តីចៃកា។

            គាត់ក៏បានមានប្រសាសន៍ផងដែរថា “ជំនួយមិនមែនជាការធ្វើពិសោធទេ”។ ប្រសិនបើវាជាការពិសោធន៍ នោះវានឹងមានការធ្វើសាកល្បង និងមានកំហុស។ កំហុស មានន័យថា បរាជ័យ។ អ្នករៀនពីភាពបរាជ័យដែលជាដំណើរការមួយ ហើយបន្ដទៅជំហ៊ានបន្ទាប់ ហើយព្យាយាមធ្វើវាម្ដងទៀត។ គាត់បាននិយាយថា វិធីសាស្រ្តបែបនេះមិនមែនជាវិធីល្អសម្រាប់គម្រោងចៃកាឡើយ។

            ជាក់ស្ដែង នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ផ្លូវថ្នល់ និងស្ពាន គឺមិនមានការបរាជ័យកើតឡើងច្រើនឡើយ។ គ្រោះថ្នាក់ពិតជាអាចកើតមានឡើងបាន ហើយយើងត្រូវតែព្យាយាមជៀសវាងកុំឲ្យវាកើតមានឡើង តាមតែអាចធ្វើទៅបាន។ លើសពីនេះទៅទៀត យើងមិនចង់មាន “ការសាកល្បង និងមានកំហុស” នៅក្នុងការសាងសង់ស្ពានឡើយ មិនអញ្ចឹងឬ?

            ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ខ្ញុំគិតថាវាមិនងាយស្រួលទេសម្រាប់គម្រោង/កម្មវិធីនៅក្នុងវិស័យអប់រំ។ ការអប់រំត្រូវបានចាក់ឬសយ៉ាងរឹងមាំនៅក្នុងសង្គម។ ដូចនេះ ប្រសិនបើសង្គមឬប្រទេសធ្វើការផ្លាស់ប្ដូរ រឿងរ៉ាវនៅពីក្រោយការអប់រំក៏នឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងផងដែរ។ លើសពីនេះទៅទៀត នៅក្នុងជំនួយផ្នែកអប់រំ ការបូកបញ្ចូលគ្នារវាងមនុស្ស/បុគ្គលិកគឺជារឿងសំខាន់ដែលមិនអាចជៀសបាន។ ប្រសិនបើបុគ្គលិកគម្រោងមានការផ្លាស់ប្ដូរ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការរីកចម្រើនរបស់គម្រោង។ មានន័យថា គម្រោងដែលបានទទួលជោគជ័យនៅក្នុងប្រទេស “ក” អាចនឹងមិនទទួលជោគជ័យនៅក្នុងប្រទេស “ខ”។ រឿងបែបនេះឧស្សាហ៍កើតមានឡើងណាស់។

            ចុះចំណែកគម្រោង KICC វិញ? ជាដំបូង អ្វីដែលយើងកំពុងតែគាំទ្រនៅក្នុងគម្រោង KICC គឺមិនផ្អែកលើបទពិសោធគម្រោងនៅក្នុងប្រទេសផ្សេងៗឡើយ។ ហើយក៏មិនយកតាមភាពល្អឥតខ្ចោះរបស់ IBL ដែលកំពុងអនុវត្តនៅក្នុងប្រទេសជប៉ុនឡើយ។

            នៅក្នុងន័យនេះ យើងកំពុងតែធ្វើការបង្ហាញដល់សាលាគរុកោសល្យកំពង់ធំ នូវអ្វីដែលមិនមែនជាសមិទ្ធិផលសម្រេច១០០%នៅក្នុងប្រទេសជប៉ុន។ យើងក៏មិនព្យាយាមយក “ឧទាហរណ៍ជោគជ័យ” មកចាប់ដាក់ ដូចធ្លាប់កើតមានកន្លងមកដែរ។

ដូចនេះហើយ ការសាកល្បងនិងមានកំហុស គឺជៀសមិនផុតនឹងកើតមានឡើង។ ប្រសិនបើពាក្យរបស់មន្រ្តីចៃកាដូចដែលខ្ញុំបានអធិប្បាយពីខាងលើមកគឺជាពាក្យត្រឹមត្រូវ មានន័យថាគម្រោងនេះមិនមែនជាឧទាហរណ៍ដ៏ល្អរបស់ជំនួយចៃកាឡើយ។

            ទោះជាយ៉ាងណាក្ដី មធ្យោបាយរបស់ជំនួយអភិវឌ្ឍន៍មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ចាប់តាំងពីថ្ងៃដែលបុគ្គលិកចៃការូបនោះបានចូលរួមការងារ។ ខ្ញុំជឿថា របៀបដែលភាគីខាងជប៉ុន បង្រៀនទៅកាន់ភាគីកម្ពុជាតែម្ខាងតាមរបៀបគ្រូបង្រៀនតែម្ខាង(One-way teacher) នោះគឺជាវិធីសាស្រ្តដែលគេលែងទទួលស្គាល់ទៀតហើយ។ ការផ្ទេរចំណេះដឹងបច្ចេកវិទ្យាតែម្ខាង គឺលែងគ្រប់គ្រាន់ហើយ។ ដើម្បីឲ្យវាកាន់តែរីកចម្រើននៅក្នុងវប្បធម៌សាលារៀនក្នុងប្រទេសកម្ពុជាបន្ទាប់ពីគម្រោងនឹងបញ្ចប់ វាជៀសមិនរួចត្រូវទាមទារការខិតខំប្រឹងប្រែងយ៉ាងសកម្មបន្ថែមទៀតពីភាគីកម្ពុជា។

            ដូចនេះ ការសាកល្បង និងមានកំហុស គឺមិនអាចជៀសរួចបានឡើយ។ វាគឺជារឿងចាំបាច់។ បើមិនដូច្នេះទេ IBLកំពង់ធំនឹងបាត់បង់នៅពេលចប់គម្រោងKICC ។ ដើម្បីការពារទុកជាមុនកុំឲ្យមានរឿងរ៉ាវបែបនេះកើតឡើង យើងកំពុងតែបន្ដដំណើរការសាកល្បង និងមានកំហុស។ នេះគឺជាវិធីដែលខ្ញុំមើលឃើញ។

                  ពេលនេះ បន្ទាប់ពីគម្រោងចប់ តើគេនឹងវាយតម្លៃគម្រោង KICC សម្រាប់កម្មវិធីគាំទ្រផ្នែកអប់រំ យ៉ាងដូចម្តេចវិញទៅ? ខ្ញុំហាក់ដូចជាមានអារម្មណ៍រំភើបបុកពោះតិចៗដែរ ពេលគិតដល់វា។

in Lesson Study class in G6 Khmer Language on June 04@ Aknowat Primary School PTTC Kampong Thom

IBL-コンポントムがKICCプロジェクト終了後に消えてしまわないために

私(村山)は20代後半から50歳まで、いくつかの途上国での教育開発支援に携わってきました。カンボジア以外にも、ケニア、フィリピン、ルワンダなどなど。その多くがJICAによる教員研修プログラムでした。

 その際に、あるときJICA職員から次のようなことを言われたことをよく覚えています。

 「JICAによる国際開発支援には失敗はあってはいけない。だから確実に成功するプログラムを実施します」 なるほど。JICAによる支援は政府間援助(ODA)と呼ばれるものです。その原資は日本政府の予算、つまりおおもとは日本国民の税金です。
税金を使って実施される支援プロジェクトが失敗することは許されない。そういうことをそのJICA職員は言ったのです。

 彼は「支援は実験ではない」とも言いました。実験であれば、つまりトライアンドエラーはつきものです。エラー、つまり失敗する。失敗から学んで、次の段階に進み、またそこでトライアンドエラーを試みる。そういうやり方はJICAプロジェクトにはふさわしくないと彼は言ったのです。

 たとえば道路をつくる、橋をかける、といったインフラ整備の支援では失敗はそう多くはないでしょう。事故などが起こることはあります。そして事故は可能なかぎり避けなくてはいけません。さらに、橋をつくるのに「トライアンドエラー」があっても困ります。

 けれども、教育支援はそうそう簡単だとも私は思いません。A国で成功した教育プロジェクト、それと同じことをB国でやって成功するか? 実はそれほど簡単でもないと私は感じています。教育とはその社会に根差した側面が強い。ですから地域や社会が変われば、その教育の背景も大きく変わってくるものです。さらに、教育支援ではどうしても人と人の組み合わせが大切です。人が変わってしまうと、プロジェクトの進捗にも大きく影響します。つまりA国で成功したプロジェクトがB国ではうまくいかない。そういうことはよくあることです。

 KICCプロジェクトはどうでしょう? まずKICCプロジェクトで支援している内容は、特に他国での支援経験が基になっているわけではありません。IBLは日本でも現在導入が進んでいる内容です。日本全体で理想的なIBLが実施されているわけでもない。

 その点では、日本でも100%達成できていないことを、PTTCコンポントムに紹介しているのです。けして「成功例」をそのまま移植しているわけではないのです。

 ですから、どうしてもトライアンドエラーは避けられない。先に紹介したJICA職員の言葉通りだとすれば、それはあまりJICA支援としては好事例にはなりにくいタイプの支援プロジェクトと言える。

 けれども、開発支援のやり方もそのJICAスタッフの時代からだいぶ進化しています。日本側が一方的に教師役になって、カンボジア側に教えるというスタイルはもう通用しないと私は考えています。これまでの一方的な技術移転では不十分なのです。プロジェクト後にそれがカンボジアでの学校文化に育っていくためには、カンボジア側のより積極的な取り組みがどうしても必要になります。

 だから、トライアンドエラーがどうしても避けられない。必要なのです。そうしないと、IBL⁻コンポントムはKICCプロジェクトが終われば消えていく。そうならないための、試行錯誤を続けている。私はそう考えています。

 さて、事業終了後、KICC事業は教育支援事業としてどのように評価されるのでしょうか。それを思うとちょっとワクワクしてくるような気がします。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です