ហេតុអ្វីប្រើ IBL? គឺដើម្បីលើកកម្ពស់ការសិក្សារបស់សិស្ស។
ពេលយើងគិតពិចារណាអំពីអត្ថន័យនៃពាក្យ “ការសិក្សាដោយខ្លួនឯងរបស់សិស្ស” អ្នកសិក្សាស្រាវជ្រាវ IBL បានកំណត់ធាតុបី។ មានន័យថា យើងមើលថាតើធាតុទាំងបីខាងក្រោមនេះនឹងមាននៅក្នុងថ្នាក់រៀនដែរឬទេ។
(១) គំនិតផ្ដួចផ្ដើម (Initiative)៖ គេចង់ដឹងបន្ថែមទៀត! គេចង់រៀន! សេចក្ដីប្រាថ្នារបស់សិស្សចង់រៀនថែមទៀតត្រូវបានបង្កើតឡើង។
(២) ការច្នៃប្រឌិត (Creativity)៖ សិស្សត្រូវបានលើកទឹកចិត្តឲ្យគិតដោយខ្លួនឯង និងអភិវឌ្ឍគំនិតទាំងនោះតាមរយៈការសាកល្បង និងមានកំហុស (trial and error)។
(៣) កិច្ចសហការ (Collaboration)៖ កន្លែងដែលអ្នកគ្រប់គ្នាអាចគិតជាមួយគ្នាតាមរយៈការពិភាក្សា នឹងត្រូវបានធានា។
គំនិតផ្ដួចផ្ដើមមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយការលើកទឹកចិត្ត ហើយការលើកទឹកចិត្តវាមានសារៈសំខាន់ក្នុងការឲ្យមានគំនិតផ្ដួចផ្ដើម។
សិស្សត្រូវបានលើកទឹកចិត្តឲ្យបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេប្រកបដោយភាពច្នៃប្រឌិត និងសហការគ្នា។ គំនិតទាំងនេះសំខាន់ណាស់ មិនថា អ្នកប្រើ IBL នៅក្នុងមុខវិជ្ជាណាក៏ដោយ ។
នេះជាចំណុចមួយដែលយើងចង់យកមកប្រើប្រាស់នៅក្នុង IBL កំពង់ធំផងដែរ។
ម្យ៉ាងវិញទៀត ក្នុងចំណោមក្រុមការងារជនជាតិជប៉ុនរបស់គម្រោង KICC មានការបញ្ចេញគំនិតផ្សេងៗគ្នាជាច្រើនអំពីខ្លឹមសារថ្នាក់ IBL។
ឧទាហរណ៍ អ្វីដែលខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ចង់បញ្ជាក់ខ្លាំងជាងគេបំផុតនោះគឺពេលគិតទៅដល់ថ្នាក់ដែលមាន “ការច្នៃប្រឌិតប្រកបដោយភាពឯករាជ្យ”។ សិស្សនីមួយៗត្រូវអនុវត្តភាពឯករាជ្យរបស់ខ្លួន និងគិតអំពីខ្លួនឯង។ ខ្ញុំចង់ផ្ដល់តម្លៃដល់ដំណើរការបែបនោះ។
ផ្ទុយទៅវិញ លោកគ្រូអូកាម៉ូតូ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ “ការសហការគ្នារវាងសិស្សនិងសិស្ស”។ គាត់ចង់ផ្ដោតសំខាន់ទៅលើសិស្សធ្វើការជាមួយគ្នាដើម្បីចេញជាលទ្ធផល/ output។
ជាធម្មតា កិច្ចតែងការបង្រៀនរបស់ម៉ូរ៉ាយ៉ាម៉ា និងកិច្ចតែងការរបស់លោកគ្រូអូកាម៉ូតូ មិនដូចគ្នាទេ មែនទេ?
នៅក្នុងថ្នាក់រៀន ម៉ោងត្រូវបានកំណត់។ យើងត្រូវបង្រៀននៅក្នុងម៉ោងដែលបានកំណត់។ ដូចនេះ គ្រូត្រូវគិតពិចារណាថាតើ “ត្រូវចំណាយពេលបែបម៉េចឲ្យវាសមរម្យ”។
ដោយគិតបែបនេះ តើចំណុចទាំងបីខាងលើណាមួយដែលត្រូវបានគេផ្ដោតសំខាន់? ទីបញ្ចប់ គ្រូគឺជាអ្នករៀបចំមេរៀន។ មានន័យថា ទោះបីជាយើងរៀបចំថ្នាក់រៀនដោយមានខ្លឹមសារមេរៀនតែមួយក៏ដោយ ក៏កិច្ចតែងការរបស់ម៉ូរ៉ាយ៉ាម៉ា និងកិច្ចតែងការរបស់លោកគ្រូអូកាម៉ូតូគឺជៀសមិនរួចពីមានភាពខុសគ្នាឡើយ។
កិច្ចតែងការបង្រៀនរបស់ម៉ូរ៉ាយ៉ាម៉ាអាចចំណាយពេលច្រើនក្នុងការគិតរៀងៗខ្លួន ជាជាងការធ្វើសកម្មភាពជាក្រុម។ កិច្ចតែងការរបស់លោកគ្រូអូកាម៉ូតូក៏នៅតែចំណាយពេលច្រើនសម្រាប់សកម្មភាពក្រុម និងសង្កត់ធ្ងន់ទៅលើលទ្ធផលរបស់សកម្មភាពទាំងនោះ។
តើថ្នាក់មួយណា “ត្រូវ”? វាមិនស្រួលក្នុងការឆ្លើយឡើយ។ គុណភាពថ្នាក់រៀនត្រូវបានកំណត់ដោយកត្តាមួយចំនួន រួមទាំងប្រធានបទ និងខ្លឹមសារថ្នាក់រៀន រួមទាំងកម្រិតសិក្សារបស់សិស្សផងដែរ។ ជាក់ស្ដែង វាក៏អាស្រ័យលើសិស្សម្នាក់ៗផងដែរ។ សម្រាប់សិស្សខ្លះ កិច្ចតែងការរបស់ម៉ូរ៉ាយ៉ាម៉ាល្អ ហើយសិស្សខ្លះទៀត ចូលចិត្តកិច្ចតែងការរបស់លោកគ្រូអូកាម៉ូតូជាង។ វាអាចកើតមានឡើងបែបនេះ។
សិស្សរៀនពីការបញ្ចូលគ្នានូវរបស់អស់ទាំងនេះ។ វាគឺជារឿងដែលមិនអាចជៀសរួចដែលសិស្សផ្សេងៗគ្នាចូលចិត្តគ្រូផ្សេងៗគ្នា ឬចូលចិត្តមុខវិជ្ជាផ្សេងៗគ្នា។ តើវាជាព្រហ្មលិខិត មែនទេ?
គ្មានថ្នាក់ណាមួយដែលថាមានភាពល្អឥតខ្ចោះនោះទេ។ ដំណើរការនៃការអភិវឌ្ឍថ្នាក់រៀនគឺគ្មានទីបញ្ចប់។
ខ្ញុំពិតជាគិតថា ការងារជាគ្រូបង្រៀនគឺពិបាកណាស់។

IBLでイメージする生徒の主体的学習の3要素 主体性・創造性・共同性。 どこを強調するかも、それぞれの先生の哲学(考え方)が関係します。
なぜIBLを使うのか? それは生徒の主体的な学びを促進するためです。
生徒の主体的な学びとは何かを考える際に、IBLの研究者は3つの要素を挙げています。つまり次の3要素が授業の中に取り入れられているかどうかを見るのです。
①主体性・・・自分たちがもっと知りたい!学びたい! という思いが確立されている。
②創造性・・・自分たちでアイデアを出し、試行錯誤して いく展開が尊重されている。
③共同性・・・話し合いを通してみんなで考え合う場が 保障されている。
主体性を発揮するためには、動機付けが大事です。そして、生徒たちは自分たちのideaを創造的に、さらに共同して作っていく。それが科目に限らずIBLでは大切です。
IBLコンポントムでもこの考え方はもちろん活かしたい点です。
ところで、KICCプロジェクトの日本チームの中でも、IBLの授業内容はさまざまな意見が出るのです。
たとえば、私(村山)が授業を考える際にもっとも重視するのは「創造性」です。生徒個人が、それぞれ自分の主体性を発揮して、自分自身で考える。そのプロセスを大事にしたい。
一方で、岡本先生が重要視するのは「共同性」です。生徒たちが協力して成果にたどりつくことを大事にしたい。
授業では、時間が無制限にあるわけではありません。決められた時間内で授業をするのです。ですから、先生たちは「どこに時間をかけるか」を考えなければいけません。
その際に、上記の三つのポイントのどれを重視するのか。最終的にそれを決めるのは、授業を実施する先生になります。つまり、もし同じ内容で授業をするとしても、村山の授業案と岡本先生の授業案は、どうしても違うものになる。
村山の授業案ならば、グループ活動よりも個人で考える時間をより長くとるかもしれません。岡本先生の授業案ならば、やはりグループ活動の時間をしっかり取って、その成果を重視する。
そして、どちらの授業が「正しいか」? それは簡単に決めることはできません。授業の科目や内容、さらには生徒の学習レベル、多くの要素が絡み合って、授業の質の善し悪しが決まるからです。もちろん、生徒一人一人によっても違う。ある生徒にとっては村山案が良かったし、違う生徒にとっては岡本案が良い。そういうこともあるのです。
そんなことも絡み合って、生徒は学んでいきます。生徒によって好きな先生、好きな科目が同じでないのも仕方がないことです。運命のようなもの?
パーフェクトな授業はありません。授業改善のプロセスは無限に続くのです。
先生というのは、本当に大変な仕事だなぁとつくづく思います。














コメントを残す