នៅក្នុងគម្រោង KICC ដំណើរការ “សាកល្បង និងមានកំហុស” របស់ IBLកំពង់ធំ កំពុងតែមានដំណើរការទៅមុខ។
ម្យ៉ាងវិញទៀត នៅពេលណាដែលយើងព្យាយាមណែនាំវិធីសាស្រ្តបង្រៀនថ្មី (មិនមែនតែIBLប៉ុណ្ណោះទេ) ទៅក្នុងថ្នាក់រៀន លោកគ្រូអ្នកគ្រូតែងតែបញ្ចេញយោបល់ថា វាពិបាកណាស់ក្នុងការដាក់បញ្ចូលវិធីសាស្រ្តថ្មី ព្រោះគ្រូត្រូវតែធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។ ក្រោយពីគ្រូទទួលបានវិធីសាស្រ្តថ្មីតាមរយៈការបណ្ដុះបណ្ដាល គ្រូក៏នៅតែបារម្ភអំពីការអនុវត្តនៅក្នុងថ្នាក់រៀនរបស់ពួកគាត់។
តើលោកគ្រូអ្នកគ្រូឧស្សាហ៍ទទួលបានការណែនាំពីគ្រូអធិការ ឬនាយកសាលា ឬអ្នកគ្រប់គ្រងឲ្យ “ធ្វើតាមវិធីជាក់លាក់ណាមួយ” ដែរទេ? ប្រសិនបើបានទទួលមែន វាគឺរឿងពិបាកដែលលោកគ្រូអ្នកគ្រូមិនអាចដោះស្រាយបានដោយខ្លួនឯង។
ប្រសិនបើអ្វីៗគ្រប់យ៉ាងត្រូវបានរចនា និងកំណត់ថាឲ្យធ្វើអ្វីមួយ នោះប្រហែលជាយើងមិនអាចណែនាំឲ្យដាក់បញ្ចូលវិធីសាស្រ្តថ្មី និងប្លែកបានឡើយ។ នៅក្នុងករណីនេះ វិធីសាស្រ្តបង្រៀន/រៀនតាមរបៀបដដែលៗនឹងនៅតែបន្តក្នុងរយៈពេលដ៏យូរ។ ម្យ៉ាងវិញទៀត ក្រសួងអប់រំត្រូវតែធ្វើការសម្រេចចិត្តជាមុនដើម្បីទទួលយកវិធីសាស្រ្តថ្មី និងកំណែទម្រង់កម្មវិធីសិក្សា/សៀវភៅសិក្សា។ បន្ទាប់មក គ្រូនឹងមានអាម្មណ៍ងាយស្រួលក្នុងការបង្រៀនទៅតាម “សេចក្ដីណែនាំ” ថ្មី។
តាមពិតទៅ តើប្រព័ន្ធអប់រំនៅស្រុកខ្មែរអនុញ្ញាតឲ្យគ្រូម្នាក់ៗប្រើប្រាស់នូវភាពប៉ិនប្រសប់របស់ខ្លួនបានកម្រិតណាដែរ? ប្រហែលជាមាន “ទៅតាមករណី” មែនទេ? ខ្ញុំមិនគិតថា ក្រសួងអប់រំមិនទទួលស្គាល់ភាពប៉ិនប្រសប់របស់គ្រូនោះទេ។ ខ្ញុំអាចស្មានបានថា ក្រសួងអប់រំមិនបដិសេធចំពោះភាពច្នៃប្រឌិត របស់គ្រូដោយផ្ទាល់ ប្រសិនបើវាមានឥទ្ធិពលទៅលើភាពសកម្មរបស់សិស្សក្នុងការសិក្សា។
ឥឡូវ និយាយពី IBLកំពង់ធំវិញ។
តាមទស្សនៈខាងលើ យកល្អគួរតែជៀសវាងតម្រូវការផ្លាស់ប្ដូរការគ្រប់គ្រងពេលវេលាច្រើនដង។ ប្រសិនបើយើងត្រូវបានគេប្រាប់ថា “ទេ” ទោះបីជាត្រូវការពេលវេលាផ្លាស់ប្ដូរបន្តិចបន្តួចក៏ដោយ, នៅក្នុងករណីនោះ, យើងត្រូវតែឈប់គិតអំពី IBL កំពង់ធំ។
នៅក្នុងគម្រោង KICC ដោយមានកិច្ចព្រមព្រៀង/ការអនុញ្ញាតពី TTD យើងកំពុងតែធ្វើការទៅលើ IBL កំពង់ធំ ជាករណីសិក្សា។ ដូចនេះ យើងនឹងព្យាយាមបង្កើតវិធីសាស្រ្តបង្រៀនថ្មីជាមុនសិន ហើយបន្ទាប់មកគិតអំពីលទ្ធភាពថាអាចទៅរួចទេក្នុងការដាក់បញ្ចូលវាទៅក្នុងការអប់រំនៅតាមសាលាជាក់ស្ដែង មិនអញ្ចឹងឬ? ខ្ញុំមានជំនឿថា ដំណើរការបច្ចុប្បន្នក្នុងការ “សាកល្បង និងមានកំហុស” គឺជាដំណើរការដែលធ្វើឲ្យមានការអនុវត្តជាក់ស្ដែងអាចកើតមានឡើងបាន។
នោះគឺជាមូលហេតុដែលវាមានការប្រឈម។
ការលើកកម្ពស់គុណភាពអប់រំនៅតាមសាលាទាមទារឲ្យមានទិសដៅពីរគឺ៖ ពីលើចុះក្រោម និងពីិក្រោមទៅលើ។ ប្រសិនបើ IBL កំពង់ធំ ទទួលបានជោគជ័យ នោះវានឹងមានទិសដៅពីក្រោមទៅលើ។ ប្រសិនបើ IBL កំពង់ធំបានជោគជ័យ វាគឺជាវិធីដែលអនុវត្តពីក្រោមទៅលើ ព្រោះវាបានធ្វើពិសោធបង្ហាញជាក់ស្ដែងជាគំរូ។
ជាការពិត នៅពេលអនាគត យើងនឹងត្រូវការសេចក្ដីណែនាំពីលើចុះក្រោម ដែលដឹកនាំដោយក្រសួងអប់រំ ដើម្បីធ្វើការផ្សព្វផ្សាយអំពី IBL ថ្មី ឲ្យបានទូលំទូលាយ។
ខ្ញុំមិនមានជំនឿថា “ការអប់រំតាមរបៀបដដែលៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា” គឺជាការអប់រំប្រកបដោយគុណភាពនោះឡើយ។ សិស្សមានប្រភេទផ្សេងៗគ្នា។ សង្គមក៏មានភាពផេ្សងៗគ្នា។ វាតែងតែរក្សាការផ្លាស់ប្ដូររហូត។ ជាឧទាហរណ៍ អ៊ីនធើរណែតនាពេលបច្ចុប្បន្នខុសពីអ៊ីនធើរណែតកាលពី២០ឆ្នាំមុន។ ឧទាហរណ៍មួយទៀត មុនសម័យកូវីដ១៩ និងក្រោយកូវីដ១៩ វិធីសាស្រ្តអប់រំក៏កំពុងមានការប្រែលប្រួល។
តាមការយល់ឃើញបែបនេះ “ការបង្រៀនដូចមាននៅក្នុងសេចក្ដីណែនាំ” នឹងក្លាយទៅជារបៀបបង្រៀនតាមសម័យបុរាណក្នុងពេលឆាប់ៗខាងមុខនេះ។
ខ្ញុំសង្ឃឹមថា សេចក្ដីក្លាហានក្នុងការព្យាយាមប្រឹងប្រែងកាន់តែច្រើនឡើងៗនឹងកើតមាននៅក្នុងវិស័យអប់រំនៅតាមសាលា។ ខ្ញុំក៏មានក្ដីសង្ឃឹមថា នឹងមានបរិយាកាសនៅក្នុងការអប់រំដែលលើកទឹកចិត្តឲ្យមានការប្រឹងប្រែងបែបនេះ។ លោកគ្រូអ្នកគ្រូ, ចូរចាប់ផ្ដើមធ្វើដោយ “កុំខ្លាចខ្លាំងពេក”។ លោកអធិការកិច្ច និងលោកនាយក សូមមេត្តាលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូឲ្យហ៊ានប្រឈមនឹង “កុំខ្លាចគ្រូខ្លាំងពេក”។ “និយាយស្រួល តែពិបាកធ្វើ” មែនទេ?

「私たち教師は教育省の決まりに従わなければいけません。だから、新しいやり方は難しい」 この問題をどう考えればいいでしょうか。
IBLコンポントムの「試行錯誤」のプロセスが続いています。
IBLに限らず、新しい教授法/授業のやり方を授業に導入しようとすると、先生たちから「教育省の決めたやり方があるので、新しいやり方の導入は難しい」というコメントが必ず出てきます。研修ではやってみるけれど、それを実際の学校現場で導入すると「時間が足りなくなる」というように心配する先生が多いのです。
あるいは、視学官や校長から「決められたやり方でやってください」と指導されてしまうことが多いのですか? もしそうならば、それはひとりひとりの先生がたでは解決するのは難しい問題です。
「決められたやり方がある」とすれば、これまでとは違う新しいやり方を導入するのは不可能かもしれません。この場合は、同じやり方をずっと続けることになる。あるいは、まず教育省が新しいやり方を取り入れることを決定して、カリキュラムや教科書を改訂しなければなりません。そうすれば、先生たちは安心して次の「決められたやり方」で教えるでしょう。
実際に、カンボジアの学校教育では、先生ひとりひとりの創意工夫はどれだけ認められるのでしょうか? おそらく、「ケースバイケース」ということでしょう。教育省が、先生たちの創意工夫を否定しているとは、私は思えない。その創意工夫が、生徒の主体的な学びにつながるのであれば、それをダメだと言われることを心配する必要がそんなにあるのでしょうか。
さて、IBLコンポントムです。上記の視点から、大幅な時間変更が必要になるのは避けたほうがいいでしょう。すこしの時間変更で対応できる場合も「ダメ」と言われたら、その場合はIBLコンポントムはあきらめるしかないかな?
KICCプロジェクトでは、TTDからも許可を得て、事例研究としてIBLコンポントムづくりに取り組んでします。ですから、まずは新しい授業づくりをしてみて、そのうえで実際の学校教育で導入可能か、考えてみればいいのではないでしょうか? 現在の試行錯誤は、実際の導入が可能になるためのプロセスだと、私は考えています。そのための、チャレンジです。
学校教育の質向上には、二つの向きが必要です。トップダウンと、ボトムアップです。IBLコンポントムが成功すれば、それはボトムアップです。「こういう方法もあります」と実証的に示すことです。
それを受けて、将来、IBLコンポントムを広く普及するためにはMoEYSがリードするトップダウンの指導が必要になるでしょう。
私は、「決められたとおりに教える」教育が質の高い教育だとは思いません。なぜなら、生徒たちは多様だからです。社会も多様です。常に変化しています。たとえば、20年前と今とではインターネットの状況も違う。最近の例でいえば、Covid19の前と後でも、教育の手法は変わりつつあります。Zoomを使った教育も始まっている。
その点で、「決められたとおりの教え方」は、やがて旧態依然になっていきます。
カンボジアの学校教育現場で、勇気ある取り組みがどんどん進むことを願っています。そして、それを勇気づける雰囲気が教育の中にあることを願います。
先生たち、まずは「そんなに心配しないで」でやりましょう。視学官や校長先生たち、「そんなに先生たちを心配させないで」で、チャレンジする先生を勇気づけてください。「言うは易し、行うは難し」 ですか?














コメントを残す