សមាជិកក្រុមការងារជប៉ុនក្នុងគម្រោង KICC បានធ្វើការប្រជុំជាប្រចាំរៀងរាល់ថ្ងៃព្រហស្បត្តិ៍ តាមរយៈ Zoom។
ដូចអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាមានជំនាញការជប៉ុនចំនួន៣រូបដែលកំពុងធ្វើការលើគម្រោង KICC ។ លោកគ្រូ អូកាម៉ូតុ ស្នើឲ្យមានវិធីសាស្រ្ត IBL ដែលអាចប្រើបានគ្រប់មុខវិជ្ជាទាំងអស់។
លោកគ្រូ ម៉ាសា បង្ហាញពីជំនាញបង្រៀនផ្សេងៗរបស់គ្រូ ដែលជម្រុញឲ្យសិស្សមានការគិតដោយខ្លួនឯងយ៉ាងសកម្ម។
លោកគ្រូ នីស៊ី ទទួលបន្ទុកផ្នែកជំនាញសម្របសម្រួល ដែលមានសារៈសំខាន់ទាំងសិស្ស និងគ្រូដែលធ្វើការងារជាក្រុម។
ជំនាញការទាំងបីរូបនេះ រួមទាំងលោកស្រី កេកូ(Keiko),, ក្រុមការងារ KICC, និងរូបខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ធ្វើការពិនិត្យលទ្ធផលនាពេលបច្ចុប្បន្ន និងពិភាក្សាអំពីគម្រោងអនាគតនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍។
ពេលពិភាក្សា យើងធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកដោយភាពបើកចំហ។ ដោយភាពបើកចំហ, ខ្ញុំមិនមែនចង់មានន័យថា យើងគ្រាន់តែផ្លាស់ប្ដូរយោបល់គ្នាដើម្បីធ្វើឲ្យគម្រោងប្រសើរឡើងនោះទេ ប៉ុន្តែក៏បញ្ចេញគំនិតប្រឆាំងទៅនឹងគម្រោងផងដែរ ដោយមានការជំទាស់នានា និងគំនិតមិនគាំទ្រជាច្រើន។
ទោះបីជាអញ្ចឹងក៏ដោយចុះ ក៏យើងតែងតែទទួលបានគំនិតប្រសើរជាច្រើននៅពេលយើងគិតជាមួយគ្នា ជាងជាងយើងគិតតែម្នាក់ឯង។ គំនិតដ៏សមហេតុសមផលត្រូវបានរកឃើញ ពេលវានៅចំកណ្ដាលនៃគំនិតជំទាស់ដែលប្រកបដោយភាពច្របូកច្របល់ និងគំនិតប្រឆាំងដ៏សមហេតុផល។
លោកគ្រូ អូកាម៉ូតុ បានលើកយោបល់ថា “កិច្ចសហការ (collaboration)” គឺជាដំណើរការមួយដ៏សំខាន់ក្នុងចំណោមដំណើរការទាំងឡាយ នៅក្នុង IBL (ថ្នាក់រួមបញ្ចូលសកម្មភាពផ្អែកលើការរិះរក)។ ប្រហែលជាការពិភាក្សានៅក្នុងកិច្ចប្រជុំទំនាក់ទំនងគឺជាប្រភេទមួយនៃ “កិច្ចសហការ”។
នៅក្នុងគម្រោង ការ“សាកល្បង និងមានកំហុស (Try & Error)” គឺជារឿងដែលមិនអាចជៀសបាន។ ប្រសិនបើយើងមិនព្យាយាមធ្វើវាជាដំបូងទេ យើងមិនអាចរកឃើញនូវអ្វីដែលប្រសើរឬអត់ប្រសើរសម្រាប់ពេលអនាគត។ នៅក្នុងករណីនោះ កំហុសគឺជាការបរាជ័យ ប៉ុន្តែយើងរៀនអ្វីមួយពីភាពបរាជ័យនោះ ហើយយើងធ្វើការទៅលើការសាកល្បងថ្មីមួយ ឬប្រឈម (Challenging)ទៅនឹងអ្វីថ្មីមួយ។ គោលដៅគឺដើម្បីឲ្យការធ្វើដដែលៗនោះក្លាយជាការរីកចម្រើន ឬធ្វើឲ្យប្រសើរឡើង។
យើងអាចនិយាយបានថា អ្វីដែលយើងកំពុងធ្វើនៅក្នុងគម្រោងរបស់យើងក៏ជា “សកម្មភាពដោយផ្អែកលើការរិះរក”។ ពីព្រោះនៅពីក្រោយភាពបរាជ័យដ៏តូចៗ យើងអាចទទួលបានភាពជោគជ័យតូចៗដែរ។ ភាពជោគជ័យមួយមិនអាចធ្វើឲ្យរឿងមួយបានសម្រេចទាំងស្រុងនោះទេ។ តាមរយៈភាពជោគជ័យនីមួយៗ បញ្ហាប្រឈមបន្ទាប់នឹងកើតចេញឡើង ហើយដំណើរការសាកល្បង និងកំហុសនៅតែកើតមានជាបន្តបន្ទាប់។
ដោយធ្វើការគិតបែបនេះ យើងក៏បានរៀបចំប្រជុំប្រចាំសប្ដាហ៍មួយទៀតកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ នៅក្នុងការប្រជុំនោះ យើងក៏បានបញ្ជាក់អំពីកាលវិភាគសម្រាប់កិច្ចសហការនាពេលអនាគត។ ជាដំបូង មានការទស្សនកិច្ចរបស់ក្រុមការងារជប៉ុន នៅកំពង់ធំក្នុងខែសីហា។ បន្ទាប់មក នៅខែតុលា ក្រុមការងារនៅកំពង់ធំនឹងធ្វើការទស្សនកិច្ចនៅជប៉ុនសម្រាប់កម្មវិធីបណ្ដុះបណ្ដាលក្នុងក្រុងកូបិ។ បន្ទាប់មក នៅខែធ្នូ មានការទស្សនកិច្ចចុងក្រោយរបស់ក្រុមការងារជប៉ុននៅក្នុងកំពង់ធំ។
ជាដំបូង រហូតដល់ខែសីហា ការដាក់បញ្ចូលសកម្មភាព IBL ទៅក្នុងមុខវិជ្ជាភាសាខ្មែរនឹងនៅតែបន្ដ ហើយក្នុងកំលុងពេលនេះ លោកគ្រូអូកាម៉ូតុ និងលោកគ្រូខេមរិន្ទ គឺជាគ្រូបង្គោល។
សូមអ្នកទាំងអស់គ្នាជួយផ្ដល់ជាកម្លាំងចិត្តឲ្យកាន់តែខ្លាំងដល់ពួកយើង ។ សូមជួយជាកម្លាំងដល់គម្រោង។ សូមផ្ដល់កិច្ចសហការដ៏ល្អជាមួយគ្នានៅក្នុងគម្រោង!

プロジェクトでの試行錯誤(Try and Error)も探求の一環です。
KICCプロジェクトの日本チームは、毎週木曜日にZoomで連絡会を開いています。
KICCプロジェクトでは3人の専門家が活躍しています。岡本先生は全教科に活用可能なIBLの考え方を提案しています。マサ先生は生徒が主体的に考えるための様々なTeacher’s Teaching Skillを紹介しています。西先生は、Facilitation Skillを担当しています。
この3人の専門家に、沖さんたちKICCチーム、そして私(村山)が加わって、これまでの成果を検討したり、今後の方針を協議するのです。
話し合いの中では、かなり率直な意見交換が行われます。率直というのは、賛成意見ばかりではなくて、反対意見、異論反論もさまざま飛び交うという意味です。
それでも、やっぱりみんなで考える方が、ひとりで考えるよりもいいアイデアにたどりつくことが多い。異論反論が飛び交う中で、妥当な案が見つかるのです。
岡本先生は、IBL(探究活動を取り入れた授業)の中で大事な過程のひとつに「共同」を挙げています。もしかしたら、連絡会の中での話し合いもひとつの「共同」なのかもしれません。
プロジェクトの中では、Try & Errorがどうしても避けられません。まずTryしなければ、見えないことがあるのです。その際には、Errorは失敗ですが、その失敗から私たちは何かを学び、そして新たなTry, あるいはChallenging に取り組むのです。その繰り返しが、進歩、や より良い成果、になることを目指す。
つまり、私たちがプロジェクトの中でやっていることも「探究」です。失敗があるから、小さな成功がある。ひとつの成功でものごとが完成するわけではありません。成功から、また次の課題が浮かび上がり、そしてTry and Errorは続くのです。
そんなことを考えながら、先日も木曜日の定例会が開かれました。そこでは、今後の協力のスケジュールも確認したのです。まずは8月の日本チームのコンポントム再訪問があります。そして10月のコンポントムチームの神戸訪日研修があります。そして12月に、日本チームの最後のコンポントム訪問があります。
まずは、8月まで、主にクメール語でのIBLの導入活動が岡本先生とケムリン先生の二人を中心に進んでいく予定です。
どうぞ皆様、ますます力を出してください。その力をプロジェクトのために貸してください。どうぞよろしくお願いします。














コメントを残す