សូមរង់ចាំបន្តិចសិន សម្រាប់ការប្រកាសប្រាប់អំពីអ្វីជា IBL កំពង់ធំ។ IBLコンポントムの発表は、もう少し待ってくださいませ。

March 11, 2024 @ PTTC Kampong Thom Aknowat Primary School

            ដូចដែលខ្ញុំបានជម្រាបជូនកាលពីប្លុកមុន ថាគម្រោង KICC នឹងចប់នៅក្នុងខែធ្នូ ២០២៤ នេះ។ អ្នកដែលអានប្លុកនេះ ខ្លះបានសួរខ្ញុំថា “តើគម្រោងនឹងបន្តទៀតដែរឬទេ?”

                  គួរឲ្យសោកស្ដាយណាស់ ដែលគម្រោងនឹងមិនបន្តទៀតឡើយ។ គម្រោង KICC ទទួលថវិកាពីគម្រោងមូលដ្ឋានរបស់ចៃកា (JICA’s grassroots projects)។ ដូចនេះ គម្រោងមិនអាចបន្តបានដោយងាយនោះឡើយ។

            ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីគម្រោងនេះចប់ IBLកំពង់ធំនឹងនៅមាន។ តើ IBLកំពង់ធំនឹងអភិវឌ្ឍខ្លួនបានយ៉ាងដូចម្ដេចបន្ទាប់ពីគម្រោងនឹងបញ្ចប់? យើងមានផែនការប្រើប្រាស់ពេលវេលាដែលនៅសេសសល់ជាមួយនឹងតម្រូវការនេះ។

            ខ្ញុំក៏បានទទួលសំណូមពរពីលោកគ្រូអ្នកគ្រូដែលនៅក្រៅពីកំពង់ធំ ហើយបានអានប្លុកនេះ ថា “សូមប្រាប់ព័ត៌មានបន្ថែមអំពី IBL កំពង់ធំ។”

            ហើយលោកគ្រូអ្នកគ្រូខ្លះនៅសាលាគរុកោសល្យកំពង់ធំត្រូវបានគេសំណូមពរឲ្យ “ធ្វើបទបង្ហាញអំពី IBL កំពង់ធំ។”

            ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានទទួលសំណូមពរជាច្រើនបែបនេះ។ សូមអរគុណជាអនេកប្បការ។

            ប៉ុន្តែសូមរង់ចាំបន្តិចសិន។ IBL កំពង់ធំ “មិនទាន់រៀបចំហើយសម្រាប់ធ្វើការបង្ហាញ នៅឡើយទេ”។ បច្ចុប្បន្ន យើងកំពង់តែរៀបចំបង្កើតវាតាមរយៈការពិភាក្សារវាងអ្នកជំនាញការជប៉ុន និងលោកគ្រូអ្នកគ្រូនៅកម្ពុជា នៅក្នុងគម្រោង KICC។ មុននឹងដាក់បង្ហាញជាលក្ខណៈផ្លូវការទៅកាន់អស់លោកលោកស្រី យើងខ្ញុំសូមបន្តធ្វើការសាកល្បងនិងកែសម្រួលដើម្បីអភិវឌ្ឍឲ្យកាន់តែល្អប្រសើរថែមទៀត។

            ស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់នេះ គម្រោង KICC កំពុងតែរៀបចំផែនការមេរៀននៅក្នុងដំណាក់កាលចុងក្រោយ ដែលត្រូវប្រើនៅក្នុងមុខវិជ្ជាសំខាន់ជាងគេបំផុត គឺជាមុខវិជ្ជាភាសាខ្មែរ។ ជាក់ស្ដែង យើងកំពុងរៀបចំ Lesson Study នៅក្នុងថ្នាក់ទី៦ ហើយឥឡូវយើងកំពុងតែចាប់ផ្ដើមរៀបចំ។ នៅថ្ងៃទី ៣០ ខែមេសា យើងបានរៀបចំការប្រជុំជាមួយលោកគ្រូKheang ដែលជានាយកសាលាគរុកោសល្យកំពង់ធំ  នាយករង សុខនីន និងប្រធានក្រុមបច្ចេកទេសភាសាខ្មែរ អ្នកគ្រូ ខេមរិន្ទ ក៏ដូចជាជាមួយលោកគ្រូអូកាម៉ូតុ និងរូបខ្ញុំផ្ទាល់។

            នៅក្នុងអំឡុងពេលគម្រោង KICC យើងនឹងសិក្សាស៊ីជម្រៅទៅលើខ្លឹមសារ IBL កំពង់ធំ។ បន្ទាប់មក ខ្ញុំមានជំនឿថា គំនិត IBL កំពង់ធំ នឹងមានឥទ្ធិពលទៅលើសាលាគរុកោសល្យផ្សេងៗទៀត (PTTCs, RTTCs) ហើយប្រសិនបើអាច ក៏អាចនឹងជ្រាបចូលទៅក្នុងវិទ្យាស្ថានគរុកោសល្យ (TEC)។ (ខ្ញុំមានជំនឿបែបនេះ។ ខ្ញុំសង្ឃឹមបែបនេះ។ I DO HOPE SO. I DO BELIVE SO.)

            នៅពេលនេះ TTD នឹងដើរតួជាអ្នកដឹកនាំ។ ត្រូវដល់ពេល លោក ប៉េងឡុងម្ដង!

            ដូចនេះ សូមគ្រូឧទ្ទេសនៅសាលាគរុកោសល្យកំពង់ធំ ធ្វើការអភិវឌ្ឍ IBL របស់យើងទាំងអស់គ្នា។

            ខាងក្រោមនេះគឺជាសុភាសិតដ៏ល្បីមួយនៅក្នុងទ្វីបអាហ្រ្វិក ដែលជាកន្លែងខ្ញុំធ្លាប់ធ្វើការកាលពីមុន៖

            “បើអ្នកចង់លឿន សូមទៅម្នាក់ឯង។ តែបើអ្នកចង់ទៅបានឆ្ងាយ សូមទៅជាមួយគ្នា។”

ខ្ញុំប្រាថ្នាថាយើងអាចទៅឆ្ងាយ។

March 11, 2024 @ PTTC Kampong Thom Aknowat Primary School

 以前のブログでも書いたように、KICCプロジェクトは2024年12月に終わります。

 このブログを読んでくれている方からは、「プロジェクトを延長しないのですか?」という質問を受けることがあります。

 残念ながら、延長はありません。KICCプロジェクトはJICA草の根プロジェクトの枠でBudgetをもらっています。ですから、簡単に延長はできないのです。

 でも、プロジェクトが終わっても、IBLコンポントムは残ります。プロジェクトが終わった後、IBLコンポントムがどうカンボジアの中で育っていくのか? そのことも意識しながら、残る期間を使っていく予定です。

 また、このブログを読んだコンポントム以外の先生たちから、「IBLコンポントムのことをもっと詳細に教えて欲しい」というリクエストももらっています。

 PTTCコンポントムの先生の中には「IBLコンポントムについてプレゼンテーションしてください」というリクエストをもらった先生もいます。

 そういうリクエストをしてもらうのはとってもうれしいです。どうもありがとうございます。

 でも、どうぞもう少し待ってください。IBLコンポントムは「完成品」ではありません。KICCプロジェクトの中で、日本側とカンボジア側で話し合いながら作っている途中なのです。皆さんに正式に発表する前に、まだTry and Errorを繰り返して改善したいのです。

 その大事な一歩として、KICCプロジェクトではいよいよ国語(クメール語)でIBLを使う授業を計画しています。実際には、後半の学年(まずはG6で)、研究授業を実施する計画で、今準備を始めています。April 30には、PTTCコンポントムのキエン校長、ソクニン副校長、さらに国語のリーダーのケムリン先生たちと、岡本先生、そして私で詳しいミーティングも開きました。

 KICCプロジェクトのピリオドの中では、IBLコンポントムの内容を深めます。その後に、IBLコンポントムのアイデアを、他のPTTCや、RTTCや、できればTECなどの教員養成校に伝えていってくれるはず、です。(I DO HOPE SO. I DO BELIVE SO.)

 そのときには、TTDがリーダーシップをとってくれるでしょう。ペンロン先生、そのときはお願いしますね!

 じゃ、PTTCコンポントムの先生たち、一緒に頑張りましょう。

 私が以前働いたアフリカでの有名なことわざを紹介します。

 早く行きたければ一人で行け、遠くへ行きたければみんなで行け

遠くまで行きたいですねぇ。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です