រឿងមួយក្នុងចំណោមរឿងផ្សេងទៀតដែលខ្ញុំបានសង្កេតនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជាគឺ “សិស្សតែងតែរង់ចាំស្ដាប់គ្រូណែនាំ”។
ខ្ញុំគិតថានេះគឺជានិន្នាការដ៏ពេញនិយមសម្រាប់សិស្សនៅក្នុងប្រទេសកម្ពុជា។ សិស្សពូកែយកចិត្តទុកដាក់ស្ដាប់គ្រូណែនាំ។ ខ្ញុំគិតថាកុមារកម្ពុជាត្រូវបានអប់រំយ៉ាងល្អនៅក្នុងចំនុចនេះ។
ឧទាហរណ៍ ពួកគាត់មិនដាក់សៀវភៅសរសេរនៅលើតុ ឬបើកសៀវភៅមេរៀនមើល ដោយគ្មានការបង្គាប់ពីគ្រូឡើយ។ ខ្ញុំយល់ឃើញថា សឹងតែគ្រប់សកម្មភាពសិស្សទាំងអស់នៅក្នុងថ្នាក់រៀនត្រូវបានដឹកនាំដោយគ្រូ។
សម្រាប់សិស្សជប៉ុន តាមពិតទៅ ក៏ធ្វើសកម្មភាពទៅតាមគ្រូណែនាំដែរ។ ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា មានភាពខុសគ្នារវាងថ្នាក់រៀនជប៉ុន និងថ្នាក់រៀននៅកម្ពុជា។
ឧទាហរណ៍ នៅជប៉ុន សិស្សត្រូវបានលើកទឹកចិត្តឲ្យ “ធ្វើមុនគ្រូណែនាំ”។ នៅក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រូឧទ្ទេសបានមានប្រសាសន៍ថា “បើអ្នកមិនធ្វើអ្វីមួយ រហូតទាល់តែប្រធានអ្នកផ្ដល់យោបល់ នោះអ្នកនឹងត្រូវឧស្សាហ៍បានគេវាយតម្លៃថាខ្សោយ។ ដូចនេះ សូមគិតដោយខ្លួនឯងថាត្រូវធ្វើអ្វីនាពេលឥឡូវនេះ ហើយធ្វើវាទៅតាមភាពជាក់ស្ដែង”។
ប្រសិនបើកុមារកម្ពុជាចូលរួមការបណ្ដុះបណ្ដាលនេះ ខ្ញុំទាយថា កុមារកម្ពុជាជាច្រើនមិនទទួលបានការរង្វាយតម្លៃល្អបានឡើយ ជាអកុសល។
ហេតុអ្វីបានជាហេតុការណ៍បែបនេះកើតមានឡើង? បន្តិចទៀតនេះ ខ្ញុំសូមបង្ហាញសម្មតិកម្មផ្ទាល់ខ្លួនខ្ញុំ។
ពេលកុមារស្ថិតនៅក្នុងថ្នាក់បឋមសិក្សា វាគឺជារឿងដំបូង និងសំខាន់ជាងគេបំផុតក្នុងការរៀនតួអក្សរភាសាខ្មែរ។ រៀនពីរបៀបសរសេរ រៀនពីរបៀបអាន រៀនពីរបៀបបញ្ចេញសំឡេង របៀបបញ្ចូលព្យញ្ជនៈជាមួយស្រៈនិងជើងអក្សរ ជាដើម។ល។ មានរបស់ជាច្រើនត្រូវរៀន។ ចាប់ពីថ្នាក់ទី១ ដល់ទី ៣ សិស្សចំណាយពេលជាច្រើនដើម្បីរៀនភាសាខ្មែរ។
នៅក្នុងកំលុងពេលបីឆ្នាំដំបូង នៅក្នុងការអប់រំក្នុងសាលានេះ ចំនុចដែលផ្ដោតនៅពេលនេះ គឺជាការចងចាំដោយប្រើគោលវិធីគ្រូមជ្ឈមណ្ឌល។
នៅក្នុងរយៈពេលបីឆ្នាំនេះ សិស្សត្រូវបានហ្វឹកហាត់យ៉ាងហ្មត់ចត់ឲ្យ “រង់ចាំស្ដាប់គ្រូណែនាំ” មែនទេ? នៅពេលខ្លះ វាហាក់ដូចជាច្រើនខ្លាំងពេកហើយ។ នេះគឺជាសម្មតិកម្មរបស់ខ្ញុំ។
វាគឺជារឿងធម្មតាសម្រាប់កុមារដែលបានទទួលការបណ្ដុះបណ្ដាលក្នុងថ្នាក់តាមវិធីសាស្រ្តគ្រូមជ្ឈមណ្ឌល ហើយមិនមានភាពស៊ាំនឹងថ្នាក់ដែលប្រើវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល។ ពួកគាត់នឹងមិនដឹងថាត្រូវធ្វើអ្វី ប្រសិនបើពួកគាត់ត្រូវបានគេប្រាប់ឲ្យគិតដោយខ្លួនឯងក្នុងពេលភ្លាមៗ។ វាគឺជារឿងធម្មតា ដែលសិស្សក្រឡេកមើលមុខគ្រូ ហើយនិយាយថា “គ្រូ សូមពន្យល់ខ្ញុំថាត្រូវធ្វើយ៉ាងម៉េចខ្លះ”។
ពេលនេះ តើសម្មតិកម្មរបស់ខ្ញុំត្រឹមត្រូវដែរឬទេ? ខ្ញុំមានការងឿងឆ្ងល់ថា តើមានអ្នកណាអាចផ្ទៀងផ្ទាត់សម្មតិកម្មរបស់ខ្ញុំបាន។
នៅក្នុងសង្គមដែលរង់ចាំតែការណែនាំគឺជាបទដ្ឋាន (Norm) ហើយវាត្រូវការភាពក្លាហានខ្លាំងដើម្បិគិតដោយខ្លួនឯង។ មានសុភាសិតជាភាសាជប៉ុនមួយថា “ដែកគោលពេលលានក្បាលចេញមកក្រៅ វានឹងត្រូវបានគេដុំពង្រាបវិញដោយញញួរ (A nail that stands will be hammered down) ”.។ អ្នកប្រាកដជាយល់អំពីអត្ថន័យរបស់វាហើយ មែនទេ? តើមានសុភាសិតស្រដៀងគ្នា នៅក្នុងប្រទេសកម្ពុជាដែរឬទេ?
ប្រសិនបើអ្នកដឹងអំពីសុភាសិត សូមប្រាប់ខ្ញុំផង។

指示待ち
カンボジアの学校の授業で観察することのひとつに、「生徒がいつも先生の指示を待っている」ということがあります。
これはカンボジアではとてもポピュラーな生徒の傾向だと思います。生徒たちは先生の指示をよく聞きます。この点で、カンボジアの子供たちはとてもよく教育されていると感じます。
先生の指示なしに、ノートを机の上に置いたり、教科書を開いたりしません。教室での行動は、ほとんどすべて先生の指示で動いている印象があります。
もちろん日本の生徒も先生の指示に従って動きます。けれども、日本の教室とカンボジアの教室では何か違いを感じるのです。
例えば、日本では「指示される前に行動する」ことが奨励されます。職業訓練では、トレーナーが「上司の指示があるまで何もしないと、マイナス評価されることが多い。だから、今何をすべきか自分で考えて行動しなさい 」とアドバイスしています。
そう考えると、この点に関しては、カンボジアの子どもたちの多くは、残念ながらあまりいい評価を受けないでしょう。
なぜこのような状況が起こるのか?次は私の仮説です。
小学生になると、まず一番大切なのはクメール語のアルファベットを覚えることです。書き方、読み方、発音の仕方、子音と母音の組み合わせのルール、脚文字などなど。学ぶことは多いです。小学校1年生から3年生まで、生徒たちはクメール語の勉強に多くの時間を費やします。
学校教育におけるこの最初の3年間は、教師中心の暗記が中心となります。
この3年間で、生徒たちは「先生の指示を待つ」ことを徹底的に訓練されるのですよね。 場合によっては、やりすぎになる。これが私の仮説です。
教師中心の授業で鍛えられてきた子どもたちが、生徒中心の授業に不慣れなのは当然です。いきなり「自分で考えなさい」と言われても当惑することになる。先生の顔を見て、「先生、どうしたらいいか指示をください」と言うのは当然です。
さて、私の仮説は正しいのでしょうか、正しくないのでしょうか。 検証できる人が出てきてくれるといいなぁ。
指示待ちが当たり前の社会では、自分で考えることはとても勇気のいることです。日本には「出る釘は打たれる」ということわざがあります。意味はわかりますよね? カンボジアにも同じようなことわざがあるのでしょうか?
もし知っていたら教えてください。














コメントを残す