តើមានភាពខុសគ្នាដូចម្តេច រវាងពាក្យ “ដឹង (Knowing)” និង “យល់ (Understanding)”? 「知っていること」と 「理解していること」の違いはなんでしょう?

Students are learnint how to ride bicecle safely in IBL Lesson Study demo-class. @ PTTC Anowat Primary School in March.

  អ្នកទាំងអស់គ្នាបានដឹងហើយ ចំពោះឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង, មិនអញ្ចឹង? វាស្ថិតនៅក្នុងឆ្នាំ ១៩៥៣, មែនទេ? ប្រសិនបើអ្នកមិនចាំ ក៏មិនជាទាស់ខុសអីដែរ។ យើងគ្រាន់តែចុចស្វែងរកព័ត៌មានតាមអ៊ីនធ័រណែតតែម៉ាភ្លែត យើងនឹងដឹងថា វាមានថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ សូម្បីតែកាលបរិច្ឆេទ ក៏វាចេញបង្ហាញមកដែរ។

  តើ ១៩៥៣ ជាឆ្នាំដូចម្ដេច? តើមានរឿងរ៉ាវកំពុងកើតឡើងអ្វីខ្លះនៅក្នុងពិភពលោក? តោះ ចូរឆែកមើលព័ត៌មាននៅលើអ៊ីនធ័រណែត។

  នៅប្រទេសយ៉ូហ្គូស្លាវី (Yugoslavia) ក្នុងទ្វីបអឺរ៉ុបខាងកើត លោកប្រធានធិបតី Tito បានឡើងកាន់តំណែង។ នៅក្នុងសហរដ្ឋអាមេរិច លោក Eisenhower ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី។ លោក​ Dulles​ រដ្ឋលេខាធិការសហរដ្ឋអាមេរិកបានធ្វើការបង្ហាញអំពី “ទ្រឹស្ដីដូមីណូ (Domino Theory)” របស់គាត់ ស្ដីពីភាពកុម្មុយនីស្តនៅទ្វីបអាស៊ី។ សង្រ្គាមនៅកូរ៉េ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលបានចាប់ផ្ដើមនៅឆ្នាំ ១៩៥០ ហើយក៏បានផ្អាកនិងបញ្ចប់សង្រ្គាម បន្ទាប់ពីមនុស្សជាង ៦០០ ០០០នាក់ត្រូវបានសម្លាប់។ នៅសហភាពសូវៀត លោក Khrushchev ត្រូវបានជ្រើសរើសជាលេខាទីមួយរបស់បក្សកុម្មុយនីស្ត។

  យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Dallas Corporation នៅសហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការឈានទៅដល់ល្បឿន Mach 2(Mach គឺជាល្បឿនសំឡេង ដែល  Mach 1= 340m/s) ។ ក្រុមហ៊ុនប្រេងលោកខាងលិចធំៗចំនួនប្រាំពីរបានគ្រប់គ្រងទីផ្សារប្រេងនៅក្នុងពិភពលោក។

  នៅក្នុង១៩៥៣ នេះផងដែរ ជីវវិទូ Watson និង Crick បានបង្ហាញពីរចនាសម្ព័ន្ធទ្វេ Helix របស់ DNA។ លោក Hillary និងលោក Tenzin បានក្លាយជាមនុស្សដំបូងគេបង្អស់ ដែលបានឡើងភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកដោយជោគជ័យ គឺភ្នំ Chomolungma (ឬហៅថា ភ្នំ Everest)។ នៅប្រទេសជប៉ុន បានចាប់ផ្ដើមចាក់ផ្សាយតាមកម្មវិធីទូរទស្សន៍ដំបូងគេបំផុត ហើយអ្នកនិពន្ធរឿងប្រឌិតវិទ្យាសាស្រ្ត Arthur C. Clarke បានផ្សព្វផ្សាយស្នាដៃរបស់គាត់ មានឈ្មោះថា “ចុងបញ្ចប់នៃភាពជាកុមារ (Childhood’s End)” ដែលពណ៌នាអំពីទំនាក់ទំនងរវាងមនុស្ស និងជីវិតក្នុងលំហអវកាសនាពេលអនាគតឆាប់ៗនេះ។ នៅលោកខាងលិច តារាសម្ដែងភាពយន្ត Marilyn Monroe និង Audrey Hepburn មានភាពល្បីល្បាញយ៉ាងខ្លាំង។

  អ្វីដែលខ្ញុំបានសរសេរ និងរៀបរាប់មកនេះ សុទ្ធតែជា “ចំណេះដឹង” និង “ព័ត៌មាន”។ សព្វថ្ងៃនេះ អ្នកអាចស្វែងរកវាបានយ៉ាងងាយស្រួល ទោះបីជាអ្នកមិនបានរៀនអំពីវាក៏ដោយ។ ទោះបីជាអ្នកមិនបានមើលវា ក៏អ្នកប្រហែលជាបានដឹងរួចមកហើយអំពីវា៖ គ្រូវិទ្យាសាស្រ្តរបស់អ្នកច្បាស់ជាដឹងអំពីរចនាសម្ព័ន្ធទ្វេ Helix របស់ DNA។ យ៉ាងហោចណាស់ ក៏អ្នកបានលឺអំពីវា។ តាមពិត វាក៏បានពណ៌នានៅក្នុងសៀវភៅសិក្សាក្នុងប្រទេសកម្ពុជាផងដែរ។

  ប៉ុន្តែ ព័ត៌មាននោះគឺគ្រាន់តែជា “ចំណេះដឹង” មែនទេ? វាគ្រាន់តែជាបំណែកៗតែប៉ុណ្ណោះ។ វាមិនមានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យយើងគិតពីវាឡើយ។ ប៉ុន្តែ សម្រាប់ចំណេះដឹងនេះដែលទាក់ទងទៅនឹង “ឯករាជ្យភាពរបស់ប្រទេសកម្ពុជា” ដោយរបៀបណានោះ ខ្ញុំក៏នៅតែមិនទាន់ដឹងនៅឡើយ។

  ដើម្បី “យល់” ពីដំណើរប្រវត្តិសាស្រ្តនៃសង្រ្គាមវៀតណាម វាចាំបាច់ត្រូវដឹងថាតើអ្នកដឹកនាំប្រទេសរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀត នៅក្នុងឆ្នាំ ១៩៥៣ ជាមនុស្សបែបណា។ ទ្រឹស្ដីដូមីណូក៏សំខាន់ផងដែរ។

  នៅពេលដែលអ្នកចាប់ផ្ដើមគិតដោយខ្លួនឯង អំពីព័ត៌មាននិងព័ត៌មាន ចំណេះដឹងនិងចំណេះដឹង វានឹងបង្កើតជាបណ្ដាញមួយដែលដូចជាសំណាញ់ពីងពាង។ ហើយនៅពេលដំបូង អ្នកនឹងយល់ពីពួកវាបន្តិចម្ដងៗ។

  លោក Hillary ដែលបានឡើងភ្នំ Chomolungma គឺជាជនជាតិអង់គ្លេស។ ហេតុអ្វីបានជា មនុស្សដំបូងគេបង្អស់ដែលបានឡើងភ្នំដែលមានកម្ពស់ខ្ពស់ជាងគេ គឺជាជនជាតិអង់គ្លេស? តើវាមានន័យដូចម្ដេច ចំពោះយន្តហោះចុងក្រោយគេបំផុតឈានដល់ល្បឿន Mach 2? ប្រេងឥន្ទនៈត្រូវបានផលិតនៅក្នុងប្រទេសមជ្ឈឹមបូពា៌ និងប្រទេសផ្សេងទៀត តែមិនមិនស្ថិតនៅក្នុងលោកខាងលិចទេ។ ហេតុអ្វីបានជាក្រុមហ៊ុនរបស់លោកខាងលិចមានភាពលើសលុបខ្លាំងនៅក្នុងទីផ្សារប្រេងឥន្ទនៈ? អ្នកមិនអាចយល់រឿងទាំងនេះបានដោយងាយទេ ប្រសិនបើអ្នកមិនបានប្រមូលព័ត៌មានឲ្យបានច្រើនគ្រប់ជ្រុងជ្រោយ និងគិតពិចារណាដោយខ្លួនឯង។

  ប្រសិនបើអ្នកគិតឲ្យបានស៊ីជម្រៅ ទៅតាមការគិតពិចារណាតាមបែបនេះ ឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣ នឹងធ្វើឲ្យយល់កាន់តែច្បាស់បន្តិចម្ដងៗ។ ដោយធ្វើការប្រៀបធៀប “ឯករាជ្យភាពរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៥៣” ដែលអ្នកបានដឹង គឺគ្រាន់តែជាចំណេះដឹងប៉ុណ្ណោះ ឆ្នាំ១៩៥៣ គឺជាគោលដៅនៃការបកស្រាយព័ត៌មានសម្ងាត់ដែលមាននៅក្នុងចិត្តរបស់អ្នក នឹងធ្វើឲ្យអ្នកយល់ដឹងពីភាពខុសគ្នាខ្លាំង។

  នៅពេលអ្នកគិតអំពីវា អ្នកឃើញថាសកម្មភាពរិះរកអាចធ្វើទៅបាន ហើយវាចាំបាច់នៅក្នុងមុខវិជ្ជាផ្សេងទៀតក្រៅពីវិទ្យាសាស្រ្តផងដែរ មិនអញ្ចឹងឬ? ការជួយកុមារឲ្យបង្កើតនូវអ្វីដែលគេយល់ ពីអ្វីដែលពួកគេបានដឹងនៅក្នុងថ្នាក់រៀន នោះគឺជា IBL ។

Students are learnint how to ride bicecle safely in IBL Lesson Study demo-class. @ PTTC Anowat Primary School in March.

「知っていること」と 「理解していること」の違いはなんでしょう? 

皆さんは、カンボジアがフランスの植民地から独立した年は知っているでしょう? 1953年です、よね? 忘れてしまっても、大丈夫です。インターネットで検索すれば、すぐにわかります。1953年11月9日。日付まで、出てきました。

 では、1953年とは、どんな年でしょうか? 世界の歴史の中で、どんなことが起こっていたのでしょうか? これもインターネットで調べてみましょう。
 東ヨーロッパのユーゴスラビアで、チトー大統領が就任しました。米国ではアイゼンハワー大統領が選挙で選ばれています。米国のダレス国務長官がアジアの共産化に関する「ドミノ理論」を発表しました。1950年に始まった韓国と北朝鮮による朝鮮戦争が、60万人が死亡したのち、この年に休戦しています。ソ連では、フルシチョフが共産党第一書記に選出されました。

 米国のダラス社の最新飛行機がマッハ2のスピードを出すことに成功しました。欧米の7つの大手石油会社が世界の石油市場を支配しています。

 生物学者のワトソンとクリックが、DNAが二重らせん構造を明らかにしたのもこの1953年です。世界で最も高い山チョモランマ(別名 エベレスト)に、ヒラリーとテンジンの二人が人類で初めての登頂に成功しました。日本では初めてのテレビ放送が始まりました。Science Fiction作家であるアーサー・C・クラークが代表作である「幼年期の終わり」、近未来の人類と地球外生物との遭遇を描いています、を発表しました。欧米では、映画女優のマリリン・モンローとオードリー・ヘップバーンが人気です。

 ここに書き並べたものは、みんな「知識」「情報」です。今では、特に習っていなくても調べれば簡単に見つけることができます。調べなくても、すでに知っていたこともあるでしょう。DNAの二重らせん構造については、理科の先生ならある程度は知っていたはずです。少なくとも、聞いたことはある。カンボジアの教科書にも、当然記載されています。 

 けれども、その情報は「知っている」だけでしょう? みんな知識の破片にすぎません。自分のあたまで考えることは特にない。でも、これらの知識がどのように「カンボジアの独立」と関係しているのかは、わからないままです。

 その後のベトナム戦争の歴史を「理解」するためには、この1953年の米国やソ連の指導者がどんなことをした人たちなのかが大事です。またドミノ理論も当然重要になってきます。

 自分で考え始めると、情報と情報、知識と知識が、やがて蜘蛛の巣のようにネットをつくっていくのです。そうなると、はじめて理解する。

 チョモランマに登ったヒラリーは英国人です。なぜ、チョモランマに初めて上ったのが英国人だったのか? 最新飛行機がマッハ2のスピードを出すことにどんな意味があるのか? 石油を生産するのは中東などの国々で欧米ではありません。それなのに、どうして欧米の会社が石油市場を支配しているのか? それらはもっとじっくり情報を集めて、自分で考えないとよく理解できません。

 そうやって理解しながら、考えを深めていけば、カンボジアが独立した1953年という年が、だんだんと明確な姿を現します。最初に知っていた「カンボジア独立は1953年」が単なる知識だったのに比べて、自分の頭で情報を読み解いていったゴールにある1953年は、ずいぶんと違うはずです。

 そう考えると、探求活動が理科以外の教科にも可能だし、必要なのがわかるでしょう? 子どもたちが教室で、知っていることからわかることを作り出すお手伝いを先生がすること、それがIBLなのです。 

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です