ការអប់រំដែលប្រព្រឹត្តទៅដដែលៗម្ដងហើយម្ដងទៀតគឺមិនសូវល្អទេ   同じことを繰り返す教育では、やはりダメなのです

Mr. Sau did demo-lesson for Social Study with IBL@Kampong Thom

            បន្ទាប់ពីបានបំពេញការងារចំនួន១០ថ្ងៃនៅសាលាគរុកោសល្យកំពង់ធំ ក្រុមការងារជនជាតិជប៉ុនបានត្រឡប់ទៅប្រទេសជប៉ុននៅថ្ងៃទី១៥ ប្រកបដោយសុវត្ថិភាព។ ខ្ញុំជឿជាក់ថា គ្រូឧទ្ទេសទាំងអស់នៅសាលាគរុកោសល្យពិតមានកិច្ចការមមាញឹកខ្លាំងណាស់។ លោកគ្រូអ្នកគ្រូខ្លះប្រហែលជាមានបញ្ហាទៅទទួលកូនចេញពីសាលារៀនហើយ។ ខ្ញុំសុំទោសផង។

            ក្នុងចំណោមបទឧទ្ទេសរបស់លោកគ្រូ Okui, លោកគ្រូ Okamoto, លោកគ្រូ Masa, និងលោកគ្រូ Nishi, តើចាប់អារម្មណ៍លើបទឧទ្ទេសណាជាងគេ? សូមចងចាំទុកនៅក្នុងខ្លួន, ខ្ញុំសង្ឃឹមបែបនេះ។

            សម្រាប់ Lesson Study នៅក្នុងសប្ដាហ៍ទីពីរ លោកគ្រូសៅបានធ្វើការបង្រៀនបង្ហាញ។ គាត់ចំណាយពេលច្រើនមែនទែនដើម្បីរៀបចំថ្នាក់រៀនមួយនេះ។ ខ្ញុំសូមអរគុណចំពោះលោកគ្រូ Okamoto, លោកគ្រូ សៅ លោកគ្រូប៊ុន ធឿន ដែលបានរៀបចំក្រុម អរគុណលោកភីនដែលបានជួយបកប្រែ និងលោកគ្រូអ្នកគ្រូដែលបានចូលរួមសកម្មភាពនៅក្នុងក្រុម។ កាលដែលអ្នកគ្រប់គ្នាហ៊ានប្រឈមនឹងប្រើ IBL នៅក្នុងមុខវិជ្ជាសិក្សាសង្គម ពិតជាគួរឲ្យរំភើបណាស់។

(ពីខាងឆ្វេង លោកគ្រូ ប៊ុនធឿន, លោកគ្រូ អូកាម៉ូតុ, លោក ភីន, លោកគ្រូ សៅ)

            នៅល្ងាចថ្ងៃទី ១៤ ក្នុងទីក្រុងភ្នំពេញ យើងក៏បានទៅទស្សនកិច្ច TTD (Teacher Training Department) ដើម្បីរាយការណ៍ពីសកម្មភាពការងាររបស់ពួកយើង។ ខ្ញុំបានស្គាល់លោកនាយក ប៉េងឡុង តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ពេលដែលខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) បានចូលរួមបំពេញការងារ STEPSAM1។ ហើយខ្ញុំក៏បានចូលរួមពិធីអាពាហ៍ពិពាហ៍របស់លោក ប៉េងឡុង ដែលរៀបចំនៅខេត្តកំពង់ធំ ក្នុងឆ្នាំ ២០០៣ ផងដែរ។ នៅពេលនោះ ផ្លូវជាតិលេខ៦ ត្រង់ម្ដុំខេត្តកំពង់ធំ នៅមានស្ថានភាពលំបាកនៅឡើយ។ ខ្ញុំអាចបើកឡានត្រឹមល្បឿន 10 ឬ 20km/h តែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវ ផ្លូវជាតិពិតជាល្អខ្លាំងណាស់។

    ផ្លូវមានសភាពល្អប្រសើរជាងមុនខ្លាំង។ ចុះចំណែក ការអប់រំនៅតាមសាលាវិញ?

            នៅក្នុងជំនួបជាមួយលោក ប៉េង ឡុង, យើងបានពិភាក្សាអំពីបញ្ហាដូចជា កម្មវិធីសិក្សានាពេលបច្ចុប្បន្ន និងសៀវភៅសិក្សាគោល មិនបានបញ្ចូលទៅក្នុងសកម្មភាពសិស្ស។ ពេលដែលយើងប្រឈមនឹង IBL ចំពោះគ្រប់មុខវិជ្ជា យើងក៏ជួបប្រទះនឹងភាពលំបាករបស់សៀវភៅសិក្សានាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែ នេះគឺជាបញ្ហាចំបងមួយដែលមិនអាចដោះស្រាយដោយគម្រោង KICC និងសាលាគរុកោសល្បកំពង់ធំតែឯងបានឡើយ។

            ការកែប្រែកម្មវិធីសិក្សា និងសៀវភៅសិក្សា គឺត្រូវការថវិកាច្រើន។ ការបណ្ដុះបណ្ដាលគ្រូជាបន្តបន្ទាប់ក៏ត្រូវការចាំបាច់ផងដែរ។ វាគឺជាគម្រោងដ៏ធំមួយ។ វាមិនមែនជាកិច្ចការងាយធ្វើឡើយ។ ទាំងខ្ញុំ និងលោក ប៉េង ឡុង យល់ច្បាស់ណាស់ថា វាពិតជាមានការលំបាកក្នុងការកែប្រែកម្មវិធីសិក្សា និងសៀវភៅសិក្សាក្នុងពេលដ៏ខ្លីនេះ។

(លោក ប៉េងឡុង និង ក្រុមការងារ KICC ជួបប្រជុំនៅ TTD, ថ្ងៃទី១៤ មីនា)

            ក៏ប៉ុន្តែ ខ្ញុំមិនគិតថា វាគឺជារឿងល្អនោះទេ​ ក្នុងការបន្តការអប់រំបែបដដែលៗនៅក្នុងរយៈពេលដ៏យូរនោះឡើយ។ ប្រហែលជាពេលត្រូវកែសម្រួលសៀវភៅសិក្សានឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសកម្ពុជា បើតាមខ្ញុំស្មាន។

            កាលពីមុន តួនាទីរបស់ការអប់រំនៅតាមសាលា គឺ “បង្រៀនដល់សិស្សជំនាន់ក្រោយនូវអ្វីដែលធ្លាប់បានរៀន”។ ក៏ប៉ុន្តែ តាមរយៈការវិវឌ្ឍន៍របស់ AI សិស្សនឹងអាចទទួលបានចំណេះដឹងដោយខ្លួនឯងនៅក្នុងកម្រិតណាមួយ នាពេលខាងមុខ។ “កាលដែលគិតអំពីការប្រើប្រាស់ចំណេះដឹង” គឺជានិន្នាការរបស់សាកលលោក។ ការអប់រំនៅតាមសាលាក្នុងសតវត្សន៍ទី ២១ នឹងបង្កើនតម្រូវការរបស់កុមារឲ្យមាន “សមត្ថភាពគិត”។ ដូចនេះ វាមិនល្អឡើយក្នុងការបន្តធ្វើអ្វីដដែលៗនោះ។ វិធីសាស្រ្ត ដូចជា “បង្រៀនទៅកាន់សិស្សជំនាន់ក្រោយនូវអ្វីដែលខ្លួនបានរៀន” គឺនឹងក្លាយទៅជាវិធីសាស្រ្តបូរាណក្នុងពេលឆាប់ៗនេះ។

            គម្រោង KICC គឺស្ថិតនៅជួរមុខនៃពេលវេលា។ ដូចនេះ មានរឿងរ៉ាវពិបាកៗជាច្រើន។ ប៉ុន្តែយើងមិនអាចជៀសផុតការលំបាកទាំងនោះបានឡើយ។

            ដំណើរទស្សនកិច្ចរបស់ក្រុមការងារជនជាតិជប៉ុនទៅខេត្តកំពង់ធំ នៅលើកក្រោយ គឺស្ថិតនៅខែសីហា។ បន្ទាប់ពីផុតបុណ្យចូលឆ្នាំខ្មែរ គរុសិស្សថ្មីនឹងចូលរៀននៅសាលាគរុកោសល្យ។ យើងចង់ឲ្យពួកគាត់ក្លាយជាទៅជាគ្រូដែលមានសមត្ថភាពគិតដោយខ្លួនឯងផ្ទាល់។ យើងត្រូវការគ្រូជំនាន់ថ្មី ដែលមិនត្រឹមតែពូកែដូចជំនាន់យើងនោះទេ ប៉ុន្តែគឺត្រូវតែពូកែជាងជំនាន់យើង។ តើយើងត្រូវធ្វើដូចម្តេច ដើម្បីសម្រេចបានបែបនេះ?

            សូមចូលរួមសិក្សាទាំងអស់គ្នា។ ការធ្វើដំណើររបស់ IBL កំពង់ធំ នឹងបន្តដំណើរទៅមុខទៀត។

Mr. Sau did demo-lesson for Social Study with IBL@Kampong Thom

同じことを繰り返す教育では、やはりダメなのです 

 PTTCコンポントムでの10日間の活動を終えて、日本チームは15日に無事に日本に戻りました。PTTC教官の皆さん、タフなスケジュールでお子さんの学校のお迎えなど、大変だったと思います。
 奥井先生、岡本先生、マサ先生、西先生のワークショップ、どれが印象に残っていますか? 第2週目の授業研究では、Sao先生のデモ授業がありましたね。あの授業をつくる前には多くの時間が必要でした。岡本先生、Sao先生、グループをまとめたBunthoeun先生、通訳のPinhさん、そしてグループに参加した先生たち、本当にありがとうございました。社会科の授業にIBLを取り組む皆さんのチャレンジはとても刺激的でした。 

(写真 左からバンツン先生、岡本先生、ピンさん、サウ先生)

  プノンペンでは、14日お昼にTTD(Teacher Training Department)に活動報告のために訪問しました。Penlong局長は、2002年に私(村山)がSTEPSAM1に参加したときからの知り合いです。そういえば、2003年にPenlong先生の結婚式がコンポントムでありました。私も出席しました。そのときは、コンポントム手前の国道5号線は、まだ悪路で。時速10キロか20キロぐらいのスピードでしか走れませんでした。今では、道もとてもよくなりました。

 道はよくなった。学校教育はどうでしょう?

 ペンロン先生との協議では、理科以外の科目へのIBL導入の難しさの背景には、現在のカリキュラム・教科書に生徒の活動が含まれていないことなどの問題も話題になりました。これはPTTCコンポントムだけでは解決できない大きな課題(Issue)です。
 カリキュラム・教科書改訂は、大きな予算が必要になります。その後の教員研修も必要です。とても大きなプロジェクトです。簡単に実施できることではありません。

(写真 3月14日TTDにて ペンロン局長と協議するKICCプロジェクト日本側メンバー)

 けれども、いつまでも同じスタイルの教育が続くのは、けして良いこととは私は思いません。以前は、「自分が教わったことを、次の世代に教える」ことが学校教育の役割でした。けれども、これからAIの発達などにより、知識の獲得は個人レベルでも可能になっていきます。知識を使って何を考えるか? それが求められるのが、世界の潮流(trend)です。その「考える力」を子どもたちに身につけてもらうのが、学校教育で求められるようになっていきます。同じことを続けるのは、やはりダメなのです。「自分が教わったことを、次の世代に教える」という教育スタイルは、古くなっていくはずです。

 KICCプロジェクトは、時代の先頭を走っています。だから、まだ難しいことがよく起こる。それは避けて通れません。
 次の日本チームのコンポントム訪問は8月を予定しています。クメールお正月が終われば、新しい学生もPTTCにやってくるはずです。彼らにも「自分で考える力」を持った先生になってもらわなくてはいけません。私たちの世代と同じではなく、新しい世代の先生たちは私たち以上に素敵な先生になってもらわなければいけません。そのためにはどうすればいいか?

 また一緒に勉強を続けましょう。IBL-コンポントムの旅はまだ続きます。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です