ក្រុមការងារជនជាតិជប៉ុននឹងមកដល់ព្រលានយន្តហោះភ្នំពេញនៅថ្ងៃអាទិត្យ ទី៣ ខែមីនា រួចនឹងធ្វើដំណើរបន្ដទៅខេត្តកំពង់ធំ។ រាប់ចាប់ពីថ្ងៃចន្ទ ទី៤ ខែមីនា ក្រុមការងារជប៉ុននឹងចំណាយពេល ១០ថ្ងៃនៅកំពង់ធំ ធ្វើការនៅសាលាគរុុកោសល្យខេត្តកំពង់ធំ (រួមទាំងសាលាបឋមសិក្សាអនុវត្ត)។
សកម្មភាពចម្បងគឺនឹងបន្តការសិក្សាអំពី IBL ដោយជួបមុខគ្នាផ្ទាល់តែម្ដង ដែលរយៈពេលពីរបីខែកន្លងមកជួបគ្នាតែតាម Zoom ។ ក្នុងចំណោមសកម្មភាពទាំងនោះ យើងនឹងរៀបចំការសិក្សាមេរៀន ( Lesson-Study) នៅសាលាបឋមសិក្សាអនុវត្ត។ ខ្ញុំកំពុងទន្ទឹងរង់ចាំមើល ថាតើនឹងមានរៀបចំថ្នាក់រៀនអ្វីខ្លះ។
ក្រៅពីក្រុមអ្នកជំនាញមកពីគម្រោង KICC, លោកគ្រូ Okui មកពីក្រុមប្រឹក្សាភិបាលអប់រំនៅក្រុងកូបិក៏នឹងចូលរួមក្នុងក្រុមនេះដែរ។ លោកគ្រូ Okui បានជួបលោកគ្រូអ្នកគ្រូដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូបិកាលពីខែតុលាឆ្នាំមុន។ គាត់បានផ្ដល់បឋកថា(Lecture)អំពីនិន្នាការក្នុងការរៀនដោយសកម្មនៅជប៉ុន និងក៏បានជួយរៀបចំឲ្យមានទស្សនកិច្ចនៅសាលាបឋមសិក្សានៅក្នុងក្រុងផងដែរ។
យើងកំពុងរៀបចំឲ្យមានកម្មវិធីសិក្ខាសាលាមួយថ្ងៃសម្រាប់គាត់ នៅថ្ងៃព្រហស្បត្តិ៍ទី ១៧។ សូមកុំខ្លាចចិត្តក្នុងការសួរសំណួរដែលអ្នកឆ្ងល់អំពីការប្រើប្រាស់ IBL នៅក្នុងការអប់រំប្រទេសជប៉ុន។
មានរឿងមួយគួរឲ្យសោកស្ដាយ ទាក់ទងនឹងកាលវិភាគនេះ។ គឺថាមិនមានគរុសិស្សនៅសាលាគរុកោសល្យទេ។ ដោយសារគរុសិស្សឆ្នាំទី២បានបញ្ចប់ការសិក្សាឆ្នាំមុនរួចបាត់ហើយ ហើយមិនមានការរើសគរុសិស្សសម្រាប់ចូលរៀននៅសាលាគរុកោសល្យ ប្រហែលជិតកន្លះឆ្នាំហើយ។ យើងយល់ថានេះដោយសារមានកំណែទម្រង់នៅក្នុងមុខងារសាធារណៈ។
ប្រសិនបើយើងមើលទៅលើសន្ទស្សន៍ម៉ាក្រូ (Macro Indicators) ចំនួនសិស្សដែលកំពុងរៀននៅតាមសាលាក្នុងប្រទេសកម្ពុជា មិនមានការកើនឡើងឡើយ។ ក៏ប៉ុន្តែ តើមានគ្រូគ្រប់គ្រាន់ហើយឬនៅ? យើងឮថា នៅតែមានករណីជាច្រើននៅតាមតំបន់ដាច់ស្រយាលដែលសហគមន៍ជួលគ្រូដែលមិនមានសញ្ញាប័ត្រឲ្យមកបង្រៀននៅតាមសាលាតូចៗជាច្រើន។ ខ្ញុំសង្ឃឹមថា កម្មវិធីបណ្ដុះបណ្ដាលគ្រូនៅសាលាគរុកោសល្យនឹងចាប់ផ្ដើមដំណើរការក្នុងពេលឆាប់ៗ។
យើងនៅសល់មិនដល់១ឆ្នាំទៀតទេ សម្រាប់គម្រោង KICC ដែលបានគ្រោងគម្រោង៣ឆ្នាំ ជាទូទៅយើងធ្វើការងារតាមរយៈZoom ដែលមិនសូវមានការងាយស្រួលក្នុងការរៀន បើធៀបទៅនឹងការរៀនដោយជួយមុខគ្នាផ្ទាល់។ ខ្ញុំជម្រុញលើកទឹកចិត្តលោកគ្រូអ្នកគ្រូឲ្យប្រើប្រាស់ឲ្យអស់លទ្ធភាពក្នុងកំឡុងពេលដែលបានជួបមុខគ្នាដោយផ្ទាល់។ ក្រោយពេលមួយឆ្នាំទៀត ខ្ញុំសង្ឃឹមថា គ្រូបង្គោលសាលាគរុកោសល្យកំពង់ធំនាពេលនេះអាចពន្យល់អំពី IBLកំពង់ធំ ទៅកាន់គ្រូផ្សេងទៀត នៅសាលា PTTC, RTTC/TEC។ ហើយខ្ញុំក៏សង្ឃឹមផងដែរថា គរុសិស្សថ្មីដែលចូលរៀននៅសាលា PTTC នឹងទទួលបាននូវជំនាញថ្មីដើម្បីអាចប្រើប្រាស់ IBL ទាំងនៅក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត និងមុខវិជ្ជាផ្សេងទៀត។
តើវាអាចនឹងកើតឡើងបានដែរឬទេ? សូមនាំគ្នារៀនពីភាគីខាងជប៉ុន និងខ្មែរទាំងអស់គ្នានូវអ្វីដែលទាក់ទងនឹង IBL កំពង់ធំ។
សម្រាប់ក្រុមការងារខាងជប៉ុន សូមថែរក្សាសុខភាពរាងកាយឲ្យបានល្អ។ សូមញ៉ាំ និងគេងឲ្យបានគ្រប់គ្រាន់។

3月3~14日 日本チームがコンポントムで活動します
日本チームが3月3日(日曜日)にプノンペン空港に到着し、その日のうちにコンポントムに移動します。そしれ4日(月曜日)から10日間にわたって、コンポントムでPTTCコンポントム(付属小学校も含む)で活動します。
数か月Zoomで進めてきたIBLの勉強を、Face to faceで続けることが活動の中心になります。その中では、付属小学校での授業研究も実施予定です。どんな授業になるのか、私も今から楽しみにしています。
KICCプロジェクトの専門家チームに加えて、今回は神戸市教育委員会のOkui先生もチームに加わります。Okui先生は、昨年10月の神戸での研修に参加したメンバーはすでに会っています。日本のActive Learningの動向などを講義してくださり、また市内小学校の授業参観の準備にも貢献してくれました。
今回も7日(木曜日)に、1日セミナーを実施してもらう予定です。日本の教育でのIBLの活用についてなど、ぜひどんどん質問してください。
今回の日程で残念なことがひとつあります。それは、現在PTTCには学生がいないことです。昨年に2年生が卒業してから、すでにほぼ半年近く、PTTCではリクルートが実施されていません。公務員改革の影響だと理解しています。
マクロな指標で見れば、カンボジアの学校教育での生徒の数は増加はしていません。ならば先生の数は足りているのでしょうか? 僻地ではコミュニティが無資格の先生を雇って小さな学校を運営しているケースもまだ多いと聞きます。早くPTTCでの教員養成プログラムが再開されることを願っています。
3年間を予定しているKICCプロジェクトも、もう残すのは1年を切っています。Zoomでの活動が中心で、Face to faceの活動と比較すると、学ぶのが簡単ではない面も多い。ぜひ、このFace to faceの時間を、大切に過ごしてください。あと1年経ったら、今度はPTTCコンポントムの先生方が、他のPTTCやRTTC/TECの先生たちに、IBLコンポントムの説明ができるとよいなぁと願っているのです。
実際にそうなるのかどうか? 日本側も、カンボジア側も、互いにしっかりと学びましょう。
そして、日本チームの皆さま、どうぞ良い体調を維持してください。よく食べ、よく寝るを大事にしてください。














コメントを残す