ផ្លាស់ប្ដូរការគិតពី “ការបង្រៀន” ទៅជា “ការរចនាការរៀនរបស់សិស្ស” 「教える」から、「生徒の学びをデザインする」ことへの発想の転換

PTTC Trainer Mr. Morm Shaem. Team Masa members are also challenging New Concept from Okamoto-sennsei through Zoom workshop.

            នៅពេលនេះ ខ្ញុំសរសេរអត្ថបទរាងពិបាកយល់បន្តិច។ ដូចនេះ សូមអានដោយភាពស្ងៀមស្ងាត់ យកចិត្តទុកដាក់ និងអានឲ្យបានច្រើនដង។

            សំណួរគន្លឹះ (Key Question [KQ]) គឺជាសំណួរដែលត្រូវបានឆ្លើយដោយគោលដៅរបស់មេរៀន។ មានន័យថា ការឆ្លើយសំណួរគន្លឹះ[KQ] នឹងនាំឲ្យឈានទៅដល់ការសម្រេចគោលដៅមេរៀន។

            គោលដៅមេរៀនមានសរសេរនៅក្នុងកម្មវិធីសិក្សា ឬសៀវភៅសិក្សា។ ដូចនេះ វាគឺជារឿងធម្មតាសម្រាប់គ្រូក្នុងការត្រៀមរៀបចំសំណួរគន្លឹះដែលឆ្លើយតបទៅនឹងគោលដៅទុកជាមុន។

            នៅក្នុងការអភិវឌ្ឍន៍សៀវភៅសិក្សា ដែលមានបំណងផ្ទេរតែចំណេះដឹង នោះដំណើរការនៃការស្វែងរកសំនួរគន្លឹះដោយសិស្សគឺមិនសំខាន់ឡើយ។ នៅក្នុងករណីនេះ ប្រសិនបើគ្រូមិនមានបំណងប្រើគោលវិធីសិស្សមជ្ឈមណ្ឌល (LC/SC)ឲ្យបានខ្លាំងក្លានោះទេ នោះថ្នាក់រៀននឹងមិនអាចចៀសរួចពីការប្រើគោលវិធីគ្រូមជ្ឈមណ្ឌលឡើយ។

            ប្រសិនបើកម្មវិធីសិក្សា/សៀវភៅសិក្សាមានការតម្រង់ទិសខ្លាំងឲ្យប្រើគោលវិធីសិស្សមជ្ឈមណ្ឌល នោះការអភិវឌ្ឍន៍នៅក្នុងសៀវភៅសិក្សានឹងមានបង្ហាញរបៀបដល់សិស្សឲ្យស្វែងរកសំណួរគន្លឹះដោយខ្លួនគាត់។ នៅក្នុងករណីនេះ តាមរយៈចំណេះដឹងដែលកំពុងតែរៀន នឹងមានការសង្កត់ធ្ងន់ទៅលើការស្វែងរកចំណេះដឹងដោយសិស្សខ្លួនឯង។

            និយាយតាមត្រង់ តាមការយល់ឃើញរបស់ខ្ញុំ កម្មវិធីសិក្សា/សៀវភៅសិក្សានៅក្នុងប្រទេសកម្ពុជាមិនទាន់មានលក្ខណៈជាសិស្សមជ្ឈមណ្ឌលនៅឡើយ។

            ជាពិសេសនៅក្នុងការសិក្សាតាមបែបរិះរក (IBL) របៀបសិស្សរៀនដោយខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់។ ដូចនេះ វាមិនមានលក្ខណៈងាយស្រួលឡើយដើម្បីបង្កើតការអភិវឌ្ឍន៍ IBL ប្រសិនបើយើងយកតាមសៀវភៅសិក្សានាពេលបច្ចុប្បន្នដែលមាននិន្នាការ “សៀវភៅសិក្សាផ្ទេរចំណេះដឹង”។

ត្រង់នេះហើយ ដែលមានការពិបាកក្នុងការបង្កើត IBL កំពង់ធំ។

            នៅពេលខ្ញុំពិភាក្សាជាមួយលោកគ្រូអ្នកគ្រូអំពីកិច្ចតែងការបង្រៀន ជាញឹកញាប់យើងតែងធ្វើការពិភាក្សាអំពីសំណួរគន្លឹះ ថាតើគួរបង្កើតដោយគ្រូ ឬដោយសិស្ស។

            វាមានសារៈសំខាន់ណាស់សម្រាប់គ្រូក្នុងការស្រមៃ និងរៀបចំសំណួរគន្លឹះ មុនពេលគាត់បង្រៀន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏វាមិនគួរឲ្យចាប់អារម្មណ៍ឡើយប្រសិនបើគ្រូបង្ហាញជាឯកតោភាគី “នេះគឺជាសំណួរគន្លឹះសម្រាប់មេរៀនថ្ងៃនេះ”។ វាមានលក្ខណៈប្រសើរជាង បើមានផ្នត់គំនិតសម្រាប់ “បង្កើតសំណួរគន្លឹះជាមួយសិស្សទាំងអស់គ្នា” នៅក្នុងថ្នាក់រៀន។

            ស្ដាប់សិស្សនិយាយដោយយកចិត្តទុកដាក់។ ប្រសិនបើគំនិតសិស្សដូចគ្នានឹងសំណួរគន្លឹះដែលអ្នកបានរៀបចំទុកជាមុន អ្នកអាចប្រើសំណួរគន្លឹះទាំងនោះបាន។ ប្រសិនបើសិស្សមានចំណាប់អារម្មណ៍ផ្សេងខុសពីសំណួរគន្លឹះដែលអ្នកបានរៀបចំ អ្នកគួរតែមានសេចក្ដីក្លាហានក្នុងការទុកចោលសំណួរគន្លឹះដែលអ្នកបានរៀបចំ។ វាមិនសូវល្អទេដែលអ្នកសួរយោបល់សិស្ស ហើយបែរជាមកប្រើសំណួរគន្លឹះដែលអ្នកបានរៀបចំ និងមិនខ្វល់ពីគំនិតរបស់ពួកគាត់នៅទីបំផុត។

            នៅក្នុង IBL ការបង្រៀនផ្ដល់តែចំណេះដឹង គឺមិនមែនជាគោលបំណងតែមួយគត់របស់មេរៀននោះទេ។ សិស្សខ្លួនឯងត្រូវរៀនគិត សិស្សខ្លួនឯងត្រូវចូលរួមរាល់សកម្មភាព សិស្សខ្លួនឯងត្រូវដឹងនូវកំហុសរបស់ខ្លួនដែលបានកើតមាន (សាកល្បងធ្វើ និងមានកំហុស) ហើយអ្វីៗដោយខ្លួនឯងទាំងនេះហើយ ដែលជាគោលបំណងរបស់មេរៀន។

            គំនិតអភិវឌ្ឍន៍ដែលលោកគ្រូ Okamoto បានស្នើឡើង មានគោលបំណងដើម្បីធ្វើការពិចារណាឡើងវិញនូវជំពូក ឬមេរៀនដែលបានមកពី “ការយល់ឃើញរបស់កុមារ”។ ចំនុចសំខាន់មុនគេបង្អស់នៅក្នុងគំនិតអភិវឌ្ឍន៍គឺជាការស្រមៃនូវលំហូរនៃ ច្រកចូល ស្នូល ច្រកចេញ។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលរូបភាពខាងក្រោម។

            ⟪តើសំណួរបែបណា ឬការយល់ខុស (misconceptions) បែបណា ដែលកុមារមាន ទាក់ទងនឹងបញ្ហានៅក្នុងមេរៀន/ជំពូក – បញ្ហានានាដែលទាក់ទងនឹងសកម្មភាពនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ (ច្រកចូល) ⟫ ⟪សកម្មភាពឆ្លើយតបទៅនឹងសំណួរទាំងនោះ ឬការយល់ខុសទាំងនោះ (ស្នូល) ⟫ ⟪កែតម្រូវចម្លើយឬការយល់ខុស ដែលកុមារបានរកឃើញ – សកម្មភាពអ្វីក៏ដោយឲ្យតែមានការផ្លាស់ប្តូរ ទាក់ទងនឹងជីវភាពប្រចាំថ្ងៃ(ច្រកចេញ) ⟫

              ងចំណោមចំណុចទាំងនេះ ខ្ញុំ (Murayama) គិតថាច្រកចូល មានសារៈសំខាន់ជាពិសេស។ ស្នូលទទួលឥទ្ធិពលពីសៀវភៅសិក្សា និងកម្មវិធីសិក្សា ដែលមិនអាចជៀសបាន។ ហើយវាគឺជារឿងដែលយើងមិនអាចជៀសបាន ដរាបណាយើងយកតាមសៀវភៅសិក្សារបស់ប្រទេសកម្ពុជា។ ប៉ុន្តែ ខ្ញុំមានជំនឿថា តាមរយៈការប្រឈមទៅនឹងសំណួររបស់សិស្ស និងការយល់ខុសរបស់សិស្សដោយខ្លួនឯង យើងជាគ្រូអាចភ្ជាប់ការអភិវឌ្ឍន៍មេរៀនជាបន្តបន្ទាប់ទៅនឹងការរៀនរបស់សិស្សដោយផ្ទាល់។ 

            ដើម្បីប្រើប្រាស់គំនិតអភិវឌ្ឍន៍នេះ ខ្ញុំគិតថាវាសំខាន់ណាស់ក្នុងការមិនផ្ដោតខ្លាំងទៅលើផ្នត់គំនិតរបស់ “កិច្ចតែងការបង្រៀន” នាពេលបច្ចុប្បន្ននេះ។ ប្រសិនបើយើងប្រកាន់ខ្ជាប់នូវរបៀប និងក្បួនដែលមិនអាចផ្លាស់ប្ដូរបាន នោះយើងនឹងមានការពិបាកក្នុងការទទួលយកនូវគំនិត និងបច្ចេកទេសថ្មីៗ។

            ខ្ញុំមានជំនឿថា លោកគ្រូអ្នកគ្រូកំពុងតែរីករាយនឹងទទួលយកនូវអ្វីដែលថ្មីសម្រាប់មេរៀនដែលជា IBL កំពង់ធំ។

PTTC Trainer Mr. Morm Shaem. Team Masa members are also challenging New Concept from Okamoto-sennsei through Zoom workshop.

 「教える」から、「生徒の学びをデザインする」ことへの発想の転換

 今回は少し難しいことを書いています。ぜひ、落ち着いてしっかりと何回か繰り返して読んでみてください。

 Key Question (KQ)とは、その授業の目指すゴールが答えになる質問のことです。つまり、KQに答えることがその授業の課題を達成することと繋がるのです。

 授業の課題そのものは、カリキュラムや教科書に提示されています。ですから、その課題を答えとするKQは、先生が事前に用意するのが一般的でした。
 知識の伝達だけを目的とした教科書の展開では、KQを学生自身が見つけるプロセスは必要ありません。この場合、教師がLC/SCを強く意図しなければ、どうしても先生中心の授業になりがちです。

 もしもLC/SCを強く意識したカリキュラム・教科書であれば、教科書の中の展開も生徒自身がKQを見つけていくスタイルになります。この場合、知識を学ぶことと共に、生徒自身が学び方を見つけていくことも重視されます。

 率直に言えば、カンボジアの教科書は、まだLC/SC型にはなっていないと私は思います。

 探究型授業(IBL)はLC/SCの中でも、特に生徒自身の学びのプロセスが重要になります。そのため、現行のカンボジアの「知識伝達型教科書」の流れに従えば、IBLの展開を作ることは簡単ではありません。
 そこに、IBL⁻Kampong Thomを作っていくことの難しさがあります。

 私が、カンボジアの先生と授業づくりを協議していると、「KQは先生が作るのか、生徒が作るのか」が、よく議論になります。
 先生が、授業の前にKQを想定し準備することは大事です。けれども、先生が一方的に「今日のKQはこれです」と提示するのは面白くありません。授業の中で「生徒と一緒にKQを設定する」という心がけがあったほうがよい。
 生徒からの声をよく聴きましょう。それが、事前に準備していたKQとうまく重なればそのKQを使えばいいでしょう。子どもたちの興味関心が準備していたKQと違っていれば、思い切って準備していたKQは捨てることも必要です。子どもたちから意見を募っておいて、結局それを無視して準備していたKQを使うのはよくない。

 IBLでは知識を教えることだけが授業の目的ではありません。生徒自身が考える、生徒自身が活動する、生徒自身が間違いに気がつく(試行錯誤する)、そのこと自体が授業の目的でもあるのです。

 岡本先生が提案している展開構想とは、その単元や授業を「子ども目線」で考え直してみることを目指しています。展開構想でまず大事なのは、入口⇒中心⇒出口の流れを想定することです。もう少し詳しく書くと、以下のようなイメージです。

《子どもたちがその単元/授業の課題に対してどんな疑問や誤概念を持っているのか, 日常生活で困っていることはないか。(入口)》⇒《その疑問や誤概念に答えるための活動(中心)》⇒《子どもたちが見つけた答えや誤概念の訂正, 日常生活における行動の変化(出口)

 この中で私(村山)が特に大事だと思うのは《入口》です。中心》はどうしても教科書やカリキュラムの強い影響を受けます。今のカンボジアの教科書に従う以上、それは避けられません。でも、生徒の疑問や誤概念に生徒自身が最初にしっかり向き合うことで、その後の授業展開を生徒自身の学びに結び付けることができると思うのです。

 この展開構想を活用するためには、これまでの「授業」構想にとらわれ過ぎないことが大事なのだと私は思います。これまでのやり方やルールにこだわれば、新しい思想や技法を取り入れることは難しくなるからです。
 IBLコンポントムという新しいスタイルの授業にチャレンジすることは、とても楽しいことだと思います。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です