ប្រវត្តិជំនួយឧបត្ថម្ភដល់ផ្នែកអប់រំនៅប្រទេសកម្ពុជា និងអត្ថន័យនៃគម្រោង KICC  カンボジアでの教育開発支援の歩みとKICCプロジェクトの位置づけ/意味

ពេលសម្រាកចុងសប្ដាហ៍ ពួកគាត់រីករាយជាមួយវប្បធម៌ជប៉ុន នៅកូបិ។ They enjoy break time with Japanese culture, in a weekend, at Kobe.

            កាលពីលើកមុន ខ្ញុំបានសរសេរអំពីការសង្កេតថ្នាក់រៀនរបស់អ្នកគ្រូយឿន ដែលជាគ្រូមានបទពិសោធច្រើនមួយរូប នៅឯសាលាបឋមសិក្សាក្នុងខេត្តកំពង់ធំ។ នៅពេលនោះ ខ្ញុំបានពណ៌នាបន្តិចបន្ដួចអំពីការផ្លាស់ប្ដូរនៅក្នុងថ្នាក់រៀន បន្ទាប់ពីសម័យប៉ុលពត (ពីការរៀនដោយទន្ទេញរត់មាត់/វិធីសាស្រ្តគ្រូមជ្ឈមណ្ឌលទៅជាសិស្សមជ្ឈមណ្ឌល)។

            នៅពេលនេះ ខ្ញុំនឹងសរសេរអំពីការផ្លាស់ប្ដូរការអប់រំនៅក្នុងសាលារៀនបន្ទាប់ពីសម័យប៉ុលពត ដោយយោងទៅតាមទស្សនៈរបស់អ្នកជួយគម្រោង (ឬអាចនិយាយបានថា តាមទស្សនៈរបស់ខ្ញុំ Murayama)។

            នៅក្នុងខែមករា ឆ្នាំ១៩៧៩ ក្រុមទាហ៊ានប៉ុលពតបានរត់ភៀសខ្លួនចេញពីភ្នំពេញ។ ក្នុងពេលបន្ទាប់ពីនោះភ្លាមៗ មុនពេលរដ្ឋាភិបាលថ្មីបានចាប់ផ្ដើមឡើង មានអ្នកដែលរស់នៅក្នុងភូមិនីមួយៗបានធ្វើការប្រមូលក្មេងៗឲ្យទទួលបានការអប់រំដោយបង្រៀនពួកគេឲ្យរៀនអាន និងសរសេរអក្សរខ្មែរ។ ភាគច្រើន ពួកគាត់គឺជាគ្រូបង្រៀនតាំងពីមុនសម័យប៉ុលពតមកម្ល៉េះ។ មានន័យថាពួកគាត់គឺជាគ្រូដែលនៅរស់ពីរបបសម័យប៉ុលពតចំនួនបីឆ្នាំ១០ខែ។

            នៅទីបំផុត ក្រសួងអប់រំរបស់រដ្ឋាភិបាលរាជធានីភ្នំពេញ (រដ្ឋាភិបាល ហេងសំរិន)បានបើកដំណើរការសារជាថ្មីជាមួយនឹងបុគ្គលិកដែលនៅរស់រានមានជីវិត។ កាលពីឆ្នាំ ២០០២ ខ្ញុំបានឮដោយផ្ទាល់ត្រចៀករបស់ប្រសាសន៍ ឯកឧត្ដម តុល ឡោះ រដ្ឋមន្រ្តីក្រសួងអប់រំ ថា “នៅពេលនោះ ខ្ញុំបានដើរទៅផ្សារដើម្បីរកមើលមនុស្សដែលចេះសរសេរអក្សរ និងចេះគិតលេខបាន ហើយខ្ញុំបានស្នើសុំឲ្យពួកគាត់មកធ្វើជាគ្រូបង្រៀន”

            ទោះជាបែបនេះក្ដី នៅក្នុងកំឡុងទស្សវត្សន៍ឆ្នាំ១៩៨០ បរទេសដែលផ្ដល់ជំនួយមកកម្ពុជាមានចំនួនតិចតួចបំផុត ហើយសុទ្ធតែជាប្រទេសសង្គមនិយម ដូចជាប្រទេសវៀតណាម និងសហភាពសូវៀតជាដើម (នៅក្នុងពេលនោះ សេដ្ឋកិច្ចរបស់សហភាពសូវៀតនៅមានកម្រិតទាប ហើយលទ្ធភាព និងគុណភាពនៃការជួយឧបត្ថម្ភមកកាន់ប្រទេសកម្ពុជា គឺក៏មានកម្រិត)។ ជាលទ្ធផល ការរីកចម្រើននៅក្នុងការអភិវឌ្ឍន៍វិស័យអប់រំគឺមានតិចតួចបំផុត។

            ស្ថានភាពក៏មានការប្រែប្រួលយ៉ាងឆាប់រហ័សបន្ទាប់ពីសម័យ UNTAC ឆ្នាំ ១៩៩២ – ៩៣។ អង្គការសហប្រជាជាិត ធនាគារពិភពលោក និង ADB បានបើកដំណើរការការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ហើយមានជំនួយជាច្រើនបានផ្ដល់មកជាបន្តបន្ទាប់។ ការិយាល័យចៃកាប្រចាំនៅប្រទេសកម្ពុជាក៏បានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ ១៩៩៣ ដែរ។ នៅពេលនោះ ជំនួយសំខាន់ជាងគេបំផុតនោះគឺការសាងសង់សាលារៀន និងចាត់បញ្ជូនគ្រូបង្រៀនថ្មីៗ។  

            សង្រ្គាមស៊ីវិលនៅតែបន្តកើតមានឡើងនៅក្នុងប្រទេស។ ហេតុដូចនេះហើយ បានជាកម្មវិធីជំនួយភាគច្រើនធ្វើឡើងតែនៅក្នុងទីក្រុង ដូចជានៅភ្នំពេញ និងក្រុងសៀមរាប។ សង្គ្រាមស៊ីវិលត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ១៩៩៨។

            ខ្ញុំជឿជាក់ថា លោកគ្រូអ្នកគ្រូភាគច្រើន ប្រាកដជាធ្លាប់ឮពាក្យ “ការអប់រំសម្រាប់ទាំងអស់គ្នា (Education For All [EFA])” ហើយ។ EFA មិនមែនប្រើសម្រាប់តែប្រទេសកម្ពុជាទេ តែមានគោលដៅសម្រាប់ពិភពលោកទាំងមូល។ EFA មានគោលបំណងធ្វើឲ្យការអប់រំសម្រាប់ទាំងអស់គ្នាសម្រេចបាននៅត្រឹមឆ្នាំ ២០១៥។ នេះមានន័យថា ត្រូវអនុវត្តដោយគិតទៅលើ “ការពង្រីកផ្នែកបរិមាណ” នៃការអប់រំ។ នៅក្នុងប្រទេសកម្ពុជា ក៏មានចំនួនកុមារជាច្រើន ដែលជាដំបូងយើងត្រូវគិតអំពីបញ្ហានេះជាមុនសិន។ 

            ម្យ៉ាងវិញទៀត នៅក្នុងសតវត្សន៍ទី២១នេះ ជំនួយឧបត្ថម្ភ មិនមែនផ្ដោតត្រឹមតែទៅលើបរិមាណប៉ុណ្ណោះទេ តែក៏បានផ្ដោតទៅលើ “គុណភាព”ក្នុងការអភិវឌ្ឍន៍ផងដែរ។ នៅពីក្រោយរឿងរ៉ាវទាំងនេះ គឺថានៅលើពិភពលោក មានចលនាផ្ដោតទៅលើការផ្លាស់ប្ដូរ “ថ្នាក់រៀនដោយប្រើគោលវិធីគ្រូមជ្ឈមណ្ឌល ទៅជាសិស្សមជ្ឈមណ្ឌលវិញ”។ នៅក្នុងប្រទេសកម្ពុជា UNICEF បានដើរតួយ៉ាងសំខាន់ក្នុងកាេនាំមុខរៀបចំវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្រៀននៅទូទាំងប្រទេស អំពីគោលវិធីសិស្សមជ្ឈមណ្ឌល។

            ក្នុងពេលជាមួយគ្នានេះដែរ JICA បានជ្រើសរើស NIE សម្រាប់កន្លែងចាប់ផ្ដើមគម្រោងផ្នែកអប់រំវិទ្យាសាស្រ្តគណិតវិទ្យា។ ជាដំបូង STEPSAM1 ត្រូវបានបង្កើតឡើង សម្រាប់រៀបចំមុខវិជ្ជានៅ NIE ចាប់ពីឆ្នាំ ២០០០ ដល់ ២០០៥។ បន្ទាប់មក STEPSAM2​ ត្រូវបានបង្កើតឡើងពីឆ្នាំ ២០០៨ ដល់ ២០១២។ នៅពេលនេះ គ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តនៅ RTTC/PTTC ទាំងអស់បានអញ្ជើញចូលរួមរៀនអំពី IBL-STEPSAM2 សម្រាប់ថ្នាក់រៀនវិទ្យាសាស្រ្ត។

            នៅក្នុងឆ្នាំ ២០១៥ គឺជាឆ្នាំដែល EFA ត្រូវសម្រេចគោលដៅរបស់ខ្លួន ប្រទេសកម្ពុជាស្ទើរតែសម្រេចបានអត្រាចុះឈ្មោះចូលរៀន បាន១០០% នៅក្នុងសាលាបឋមសិក្សាថ្នាក់ទី១។ ជាក់ស្ដែង បញ្ហានៃការរៀនត្រួតថ្នាក់ ឬប្រឡងធ្លាក់មិនបានឡើងថ្នាក់ (ជាពិសេសនៅក្នុងកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា) នៅតែកើតមាន។ នាពេលថ្មីៗនេះ បញ្ហាបណ្ដាលមកពីភាពខុសគ្នារវាងទីក្រុង និងជនបទហាក់ដូចជាកំពុងកើនឡើង។ តាមការយល់ឃើញទាំងនេះ មានន័យថា ការអប់រំសម្រាប់ទាំងអស់គ្នានៅមិនទាន់បានសម្រេចទាំងស្រុងឡើយ ពិតមែនទេ? ដូចនេះ យើងត្រូវប្រឹងប្រែងព្យាយាមបន្តថែមទៀត។

            ប្រសិនបើយើងពិនិត្យទិន្នន័យម៉ាក្រូ និន្នាការនៃការកើនឡើងចំនួនកុមារគឺបានបញ្ចប់។ ចាប់ពីពេលនេះទៅ ចំនួនកុមារនឹងលែងកើនឡើងជាងនេះទៀតហើយ។ ចំនុចដែលបានផ្ដោតទៅលើការធ្វើឲ្យប្រសើរនៅក្នុងផ្នែកអប់រំនៅប្រទេសកម្ពុជា គឺត្រូវបានបង្វែរពី “ផ្នែកបរិមាណ” មក “ផ្នែកគុណភាព” វិញ។

            បើប្រៀបធៀបទៅនឹងសតវត្សន៍ទី២០ ការរស់នៅក្នុងសតវត្សន៍ទី២១ ត្រូវការជំនាញសំខាន់ៗដូចជា “ភាពច្នៃប្រឌិតឯករាជ្យ”, “ជំនាញទំនាក់ទំនង”, និង “ចំណេះដឹងផ្នែកព័ត៌មានវិទ្យា”។

            ការអនុវត្តន៍របស់គម្រោង KICC គឺមានគោលបំណងឲ្យសិស្សានុសិស្សទទួលបានជំនាញទាំងនេះ តាមរយៈថ្នាក់រៀនតាមបែបរិះរក។ នៅក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា គម្រោង KICC មានទំហំតូចមួយ។ តូចខ្លាំងមែនទែន។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែសង្ឃឹមថា PTTC កំពង់ធំអាចនឹងបន្តបោះជំហានឆ្ពោះទៅមុខទៀត។

ពេលសម្រាកចុងសប្ដាហ៍ ពួកគាត់រីករាយជាមួយវប្បធម៌ជប៉ុន នៅកូបិ។ They enjoy break time with Japanese culture, in a weekend, at Kobe.

カンボジアでの教育開発支援の歩みとKICCプロジェクトの位置づけ/意味

 前回、コンポントムの小学校で、ベテラン教師ジュン先生の授業を観察したことを書きました。その際に、ポルポト時代以降の授業の移り変わり(暗記中心/先生中心から生徒中心の授業へ)にも少し触れました。

 今回は、ポルポト時代後の学校教育の変化を、支援する側の視点(つまり、村山の視点から)書きます。

 ポルポトたちがプノンペンを逃げ出したのは1979年1月でした。その直後から、新しい政府の動きが始まる前から、それぞれのコミュニティで子どもたちを集めてクメール語の読み書きなどを教える人たちがいました。その多くはポルポト時代の前からの先生でした。つまり、ポルポト時代の3年10か月を生き残った先生たちです。

 やがてプノンペン政府(ヘンサムリン政府)の教育省が、やはり生き残ったスタッフを中心にして再開します。MoEYS大臣が「あのときは市場に行って、文字書き計算ができる人を探して、教師になってもらった」と話すのを、2002年に私は直接聞きいたことを思い出します。

 それでも、1980年代のカンボジアを支援した外国の国は、ベトナム、そしてソ連など限られた社会主義国だけでした(当時、ソ連の経済は低迷していて、カンボジアへの支援は規模も質も限られたものでした)。そのため、教育環境の改善はほとんど進みませんでした。 

 その状況は、1992~3年のUNTAC時代の後に大きく変わっていきます。国連関連機関はじめ、World BankやADBの事務所がプノンペンに開かれ、たくさんの支援が入ってきます。JICAカンボジア事務所が再開したのも、1993年でした。そして、当時、もっとも大事な支援だったのが、学校を作り、新しい先生を派遣することでした。

 国内は、まだ内戦が続いていました。ですから支援もプノンペンやシュムリアップといった都市部での活動が中心でした。それは1998年に内戦が終わるまで続きました。

 Education for All(EFA)という言葉を聞いた先生も多いでしょう。EFAはカンボジアだけではなく、世界中の目標でした。EFAは2015年までに、すべての人たちが教育を受けられるようになることを目指していました。それは教育の「量的拡大」を実施するということです。子どもたちの数が多かったカンボジアでも、まずそれに対応することが重要でした。

 一方で、21世紀に入ると、量だけではなく「質」改善のための支援も増えていきます。その背景には、世界的な「教師中心の授業から生徒中心の授業へ」というムーブメントがありました。カンボジアでも、UNICEFが中心になってLerner Centered/Student Centeredの現職教員研修が全国で開かれました。

 JICAがNIE(National Institute of Education,直訳すると国立教育研究所となりますけれど、その役割は日本のそれと違って、NIEはカンボジアで唯一の高校教員養成学校です)を基地にして理数科教育支援を始めたのもこのころです。まずSTEPSAM1(理数科教育改善計画プロジェクト)が2000~2005にNIE教科を対象に実施されました。そしてSTEPSAM2(理科教育改善プロジェクト)が2008~20012年に実施されたのです。このときに、すべてのRTTC/PTTCの理科教官が理科授業のためのIBL-STEPSAM2を学びました。

 カンボジアはEFAの目標年2015年には、小学校1年生での就学率100%をほぼ達成しました。もちろん、(特に小学校低学年での)留年や落第の問題は残っています。最近では、都市部と農村部でのさまざまな格差の問題も大きくなっているようです。これらの観点からは、Education for Allが完全に達成されたとは言えない部分も残っていますよね? さらなる努力が必要な部分です。

 マクロなデータを見れば、子どもの数の増加傾向はすでに終わりました。これから子どもの数はこれ以上は増えません。カンボジアの教育改善の重点は、すでに「量」から「質」に移っています。

 20世紀と比べて、21世紀の生活では「主体的創造性」や「コミュニケーション能力」、「情報リテラシー」などのスキルが必要です。

 探求型授業を通して生徒たちがこれらのスキルを身に着けること、それがKICCプロジェクトを実施する意味です。カンボジアの教育セクターの中では、KICCプロジェクトは小さいです。とても小さい。それでも、新たな一歩をPTTCコンポントムから示していけたらと願うのです。

2件のコメント

「主体的創造性」や「コミュニケーション能力」、「情報リテラシー」などのコトバ(活字)今から何十年前頃だったかな? 舌を噛みそうになりながら読んだことあるなあ。
ポルポトによってインテリジェンスが全否定されて、インテリ層が抹殺されて荒廃してしまったところからの復興はずいぶん速いのではないでしょうかね。
ポルポトのような恐ろしい発想がどのようにして生まれ、それがどのようにして体制化されたのか無学な老人には理解できていないが、今日の阿古先生の記事を読むと怖くなってきます。
KICCプロジェクトは当然ながらこういう大愚を総括して進められてのでしょうから、プロジェクトに関わる皆さんの1日は私の1年分よりもさらに密度が濃いのでしょう。持続するエネルギーを持ち続けれることを祈るばかりです。

小さいかもしれないが、その一歩が、大切だと思います。「生徒たち」は、まずは、養成校の学生でしょうか? 次には、二年後に養成校卒業生の指導する州内の小学校の子供たち。または、養成校と同時進行で、付属小学校の子供たちでしようか。それにしても、今年度の養成校新入生選抜を、早く始めてほしいですね。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です