“សម្មតិកម្ម” គឺកើតមាននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ដូចនេះវាមិនមែនជាពាក្យដែលប្រើតែនៅក្នុងវិទ្យាសាស្ត្រនោះទេ។  (យោបល់ទី១ របស់លោកគ្រូ អូកាម៉ូតុ) 「仮説」とは生活のなかに存在しています、だから理科だけで使う言葉ではないのです (岡本先生からのコメント1)

Okamoto-sensei (Center)in his workshop with PTTC/Attached school teachers (2023 08 21 @ PTTC Kampon Tom)

            លោកគ្រូអូកាម៉ូតុ យ៉ូស៊ីហ៊ីរ៉ូ ជាសាស្រ្តាចារ្យរងនៅសាកលវិទ្យាល័យកូបិផ្នែកសិក្សាភាសាអន្តរជាតិ ក្រោយពីអានប្លុកកាលពីលើកមុនហើយ ក៏បានបញ្ចេញគំនិតយោបល់របស់គាត់។ លោកគ្រូអូកាម៉ូតុ ជាអ្នកស្រាវជ្រាវអំពីការសិក្សាបញ្ចូលគ្នា (Integrated Learning)។ គាត់គឺជាសមាជិតម្នាក់ដ៏សំខាន់មួយរូបនៅក្នុងគម្រោងKICC ដែលដើរតួយ៉ាងសំខាន់នៅក្នុងភាគីជប៉ុនក្នុងការបង្កើត IBLកំពង់ធំ។

            លោកគ្រូអូកាម៉ូតុបានបញ្ចេញយោបល់យ៉ាងច្រើន ដូចនេះខ្ញុំនឹងកាត់យោបល់គាត់ជាបីផ្នែក ដើម្បីយកមកបង្ហាញជូនអ្នកអាន។

(ខាងក្រោមគឺជាយោលបល់លោកគ្រូអូកាម៉ូតុ)

            ខ្ញុំឈ្មោះអូកាម៉ូតុ។ នាពេលថ្មីៗនេះ ខ្ញុំបានអានប្លុក KICC។ ខ្ញុំចាប់អារម្មណ៍ឃើញថា មានការបកស្រាយ និងយល់ឃើញផ្សេងៗគ្នា អំពី IBLកំពង់ធំ ដែលគម្រោងKICC មានគោលបំណងបង្កើតឡើង។

            រហូតមកដល់ពេលនេះ ខ្ញុំ (អូកាម៉ូតុ) បានព្យាយាមពន្យល់ទៅកាន់សមាជិកគម្រោង KICC អំពីភាពខុសគ្នារវាង IBL កំពង់ធំ និង IBL-STEPSAM2។ នៅពេលមានថ្នាក់សិក្សាស្រាវជ្រាវរបស់គម្រោង KICC នឹងចាប់ផ្ដើមជាលើកទី២នៅកំពង់ធំ ខ្ញុំនឹងធ្វើការបង្ហាញពីគំនិតរបស់ខ្ញុំទៅលើពាក្យ “សម្មតិកម្ម”។

            ជាដំបូង មានការយល់ឃើញថា “សម្មតិកម្ម” គឺជាពាក្យបច្ចេកទេសដែលប្រើតែនៅក្នុងមេរៀនវិទ្យាសាស្រ្ត ហើយមិនអាចប្រើនៅក្នុងមុខវិជ្ជាផ្សេងទៀតដូចជា “អក្សរសាស្ត្រ” ឬ “សិក្សាសង្គម”ជាដើម។ នេះជាចំណុចដែលខ្ញុំចង់ឲ្យមានការគិតឡើងវិញសារជាថ្មី។

            សម្រាប់កុមារ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ ឬក៏ពេលដែលគាត់កំពុងរៀនម៉ោងអក្សរសាស្រ្តនៅក្នុងសាលា គាត់ក៏បានជួបប្រទះហេតុការណ៍ដែលគាត់មិនអាចពន្យល់ បកស្រាយការយល់ឃើញ ឬវិនិច្ឆ័យអ្វីមួយដោយផ្អែកលើបទពិសោធន៍ និងចំណេះដឹងមានស្រាប់។ ហើយពួកគាត់ពិតជាមានការភ្ញាក់ផ្អើល ឬមានអារម្មណ៍ច្របូកច្របល់ អំពីហេតុការណ៍ទាំងនេះខ្លាំងណាស់។

            ចេញពីភាពភ្ញាក់ផ្អើល និងភាពច្របូកច្របល់ទាំងនោះ វាបាននាំឲ្យគាត់មានការចាប់អារម្មណ៍ និងលេចចេញជាសំណួរ ដូចជា “ហេតុអី?”កើតឡើង។ តាមរយៈសំណួរ “ហេតុអី?” និងចំណាប់អារម្មណ៍របស់គាត់ ក្លាយជាបញ្ហាដែលកុមារត្រូវដោះស្រាយ។

            ចំពោះបញ្ហាទាំងនោះ កុមារមិនមែនចេះតែគិតដោយងងឹតងងុលតាមរយៈបទពិសោធដែលខ្លួនធ្លាប់ជួប ឬក៏ទទួលចំណេះដឹងដោយមិនដឹងខ្លួននោះទេ។ ដើម្បីគិតសារឡើងវិញនូវគំនិតរបស់ខ្លួន ជាដំបូងត្រូវចាប់ផ្ដើមធ្វើការស៊ើបអង្កេតយ៉ាងជាក់លាក់។ កុមារចាប់ផ្ដើមស្វែងរកភាពជាក់លាក់របស់ពួកគេជាមួយនឹងចំណេះដឹងដែលបានរៀនកន្លងមកដើម្បីជាជំនួយក្នុងការឆ្លើយសំណួរ “ហេតុអី?” និងផែនការប្រើប្រាស់បទពិសោធន៍ (ពិសោធវិទ្យាសាស្រ្ត និងការសង្កេត ក៏ជាផ្នែកមួយនៃបទពិសោធន៍ដែរ។)។

            នៅត្រង់ចំនុចនោះ យើងហៅគំនិតដែលភ្ជាប់គ្នារវាង សំណួរដែលលេចចេញមុនគេ និងដំណើការរិះរកជាបន្តបន្ទាប់ ថា “សម្មតិកម្ម។ ឆ្លើយតបទៅនឹងសំណួរ “ហេតុអី?” ដែលកើតមានឡើងនៅក្នុងខ្លួន, នោះការគិតដូចជា “ប្រហែលជាអាចឆ្លើយបាន/មកពីមូលហេតុ—-?” អាចនឹងកើតមាននៅក្នុងខ្លួនយើង ហើយវាគឺជារបៀបនៃការបង្កើត “សម្មតិកម្ម”។

            នៅពេលអ្នកគិតអំពីវាបែបនេះ “សម្មតិកម្ម”មិនមែនជាពាក្យប្រើបានចំពោះតែវិទ្យាសាស្រ្តនោះតែ ប៉ុន្តែវាប្រើបានគ្រប់ពេលនៅក្នុងជីវិតប្រចាំថ្ងៃរបស់កុមារ។         (នៅមានត)

Okamoto-sensei (Center)in his workshop with PTTC/Attached school teachers (2023 08 21 @ PTTC Kampon Tom)

「仮説」とは生活のなかに存在しています、だから理科だけで使う言葉ではないのです (岡本先生からのコメント1)

前回のブログを読んで、神戸外語大学准教授の岡本義裕おかもとよしひろ先生がコメントしてくれました。岡本先生は総合的な学習(Integrated Learning)の研究者です。KICCプロジェクトではIBLコンポントムを作るための日本側の中心的役割を果たしています。

 岡本先生のコメントは長文でしたので、今回から3回に分けて、そのコメントを紹介します。

(以下、岡本先生のコメント)

 岡本です。最近のKICCブログを読んでいると、KICCプロジェクトが目指しているIBLコンポントムについて、それぞれの立場で多様な解釈や認識があるように感じています。

 これまで私(岡本)は、IBL-コンポントムとIBL-STEPSAM2との違いについてKICCプロジェクトのメンバーには説明をしてきました。PTTCコンポントムでの2回目のKICCプロジェクトの授業研究が始まるこのタイミングで、「仮説」という言葉について改めて私の考えを伝えます。

 まず「仮説」という言葉は、「理科」の学びに特徴的で、「国語」や「社会」では使えないという考え方があります。ここはていねいに考え直したい点です。

 その課題に対して、子どもたちは闇雲(やみくも)に体験から考えたり、無意識に知識を獲得したりするのではありません。自分たちの考えを再構成していくために、まず具体的に探究が始まるのです。子どもたちは、自分の「なぜだろう?」という疑問に対して、補うべき知識の学びの見通しを持ち、取り組むべき体験(実験・観察もそれらの体験のひとつです)を考え、必然性を感じながら具体的な探求をスタートさせるのです。

 そこで、最初の疑問と以降の探究の過程とを結びつけるアイデアを私たちは「仮説」と呼ぶのです。最初に浮かんだ「なぜだろう?」という疑問に対して、「もしかして〇〇〇〇では?」と自分なりに思い浮かべた考えが「仮説」なのです。

 このように考えると、「仮説」というのはけして理科だけに限らず、子どもたちの日々の生活の中でいつでも発生しています。 (つづく)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です