អ្នកគ្រូសុខា នៅសាលា PTTC ពោធិសាត់ បានសរសេរជាយោបល់ផ្ញើមកខ្ញុំថា “ខ្ញុំបានអាន តែខ្លឹមសារខ្លះ មិនសូវយល់ទេ” បន្ទាប់ពីគាត់បានអានប្លុកដែលខ្ញុំបានសរសេរកាលពីលើកមុនរួច។ អ្នកគ្រូសុខា គឺជាគ្រូវិទ្យាសាស្រ្ត ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល STEPSAM2 យ៉ាងសកម្ម ពីឆ្នាំ ២០០៨ ដល់ ២០១២។
ខ្ញុំក៏បានសួរទៅគាត់វិញថា មិនយល់ត្រង់កន្លែងណាខ្លះ? គាត់ក៏បានថតរូបត្រង់កន្លែងដែលគាត់មិនយល់ រួចផ្ញើមកឲ្យខ្ញុំ។ ខ្ញុំពិតជាអរគុណអ្នកគ្រូសុខាខ្លាំងណាស់ ដែលបានសួរសំណួរ។ ខ្ញុំនឹងព្យាយាមពន្យល់ ប៉ុន្មានដងក៏បាន ដើម្បីឲ្យបានយល់។
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣ ខ្ញុំបានសរសេរនៅក្នុងប្លុកស្ដីអំពី“អំពី IBL របស់ STEPSAM2 វគ្គ2” ។ អ្នកគ្រូសុខា បានគូសបន្ទាត់ក្រហមនូវឃ្លាដូចខាងក្រោម៖

ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា IBL របស់ STEPSAM2 មិនមែនជាគំរូសម្រាប់ប្រើបានគ្រប់ IBL ទាំងអស់នោះទេ។
គម្រោងរបស់ KICC មានគោលបំណងដាក់បញ្ចូល IBL ទៅក្នុងមុខវិជ្ជាផ្សេងៗ មិនមែនបញ្ចូលត្រឹមតែមុខវិជ្ជាវិទ្យាសាស្រ្តប៉ុណ្ណោះនោះទេ។ អាស្រ័យហេតុដូចនេះហើយ បានជា IBL របស់ STEPSAM2 មានដែនកំណត់ មិនអាចយកមកប្រើឲ្យបានទូលំទូលាយឡើយ ដោយសារវាផ្ដោតតែទៅលើដំណើរការវិទ្យាសាស្រ្ត។
គម្រោងKICC និងគម្រោង STEPSAM2 គឺគ្មានអ្វីទាក់ទងគ្នាឡើយ។ នៅឆ្នាំ ២០១៩ មានអ្នកជំនាញការបានមកធ្វើការស្ទង់មតិ ដើម្បីអនុវត្តគម្រោង KICC នៅសាលា PTTC កំពង់ធំ ហើយពួកគេបានជ្រើសរើស IBL ដើម្បីបង្កើនគុណភាពគ្រប់មុខវិជ្ជាទាំងអស់ (ខ្ញុំ,ម៉ូរ៉ាយ៉ាម៉ា, មិនបានចូលរួមការធ្វើស្ទង់មតិនោះទេ)។
នៅពេលយើងចាប់ផ្ដើមអនុវត្តគម្រោង សាលាPTTC មានឯកសារ IBL រួចទៅហើយ។ វាជាឯកសារដែលផលិតដោយ STEPSAM2។ STEPSAM2 គឺគម្រោងដែលផ្ដោតសំខាន់តែទៅលើផ្នែកវិទ្យាសាស្រ្ត។ ហេតុនេះហើយ ខ្លឹមសារឯកសារ IBL ក៏ផ្ដោតសំខាន់តែទៅវិទ្យាសាស្រ្តដែរ។
ចំណុចសំខាន់នៅក្នុង IBL STEPSAM2 គឺថា នៅពេលសិស្សធ្វើពិសោធ/សង្កេត សិស្សដាច់ខាតត្រូវបង្កើតសម្មតិកម្មដោយខ្លួនឯងជាមុនសិន។ យើងបង្កើតសម្មតិកម្មដោយផ្អែកលើចំណេះដឹងដែលមានស្រាប់ ទាក់ទងនឹងបញ្ហាវិទ្យាសាស្រ្ត (Science Issue)។ បន្ទាប់មក យើងធ្វើការផ្ទៀងផ្ទាត់សម្មតិកម្មរបស់យើងតាមរយៈពិសោធ/សង្កេត។
ដំណើរការនៃការរិះរកនេះ គឺជាមូលដ្ឋានគ្រឹះរបស់វិទ្យាសាស្រ្ត។
ដូចនេះហើយ របៀបបង្រៀនតាម IBL STEPSAM2 គឺមានប្រសិទ្ធភាពដល់ថ្នាក់រៀន។ នាពេលបច្ចុប្បន្ន សម្ភារៈ IBL STEPSAM2 ក៏ត្រូវបានយកមកប្រើប្រាស់នៅក្នុងសាលា PTTC និង RTTC គឺរឿងល្អមែនទែន។ អញ្ចឹង សូមបន្តប្រើប្រាស់សម្ភារៈ IBL STEPSAM2 នៅក្នុងការបង្រៀនថ្នាក់វិទ្យាសាស្រ្តរបស់លោកគ្រូអ្នកគ្រូប្រកបដោយទំនុកចិត្ត។ ខ្ញុំគិតថា វារឹតតែល្អទៀត ប្រសិនបើសិស្សដែលបានបញ្ចប់ការសិក្សានៅសាលាគរុកោសល្យ TTC យកទៅអនុវត្តនៅសាលា នៅពេលធ្វើពិសោធ/សង្កេត។ កាលដែលយកគំនិត IBL STEPSAM2 ទៅប្រើ គឺជារឿងល្អណាស់។
ក៏ប៉ុន្តែ នៅពេលឥទ្ធិពលរបស់ STEPSAM2 ខ្លាំងពេកទៅ បានធ្វើឲ្យគ្រូមួយចំនួនគិតថា “IBLអាចប្រើបាននៅក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត ប៉ុន្តែពិបាកយកទៅប្រើនៅក្នុងមុខវិជ្ជាផ្សេងទៀត”។
ថ្នាក់រៀនដែលប្រើ IBL មិនមែនអាចយកមកអនុវត្តបានតែមុខវិជ្ជាវិទ្យាសាស្រ្តនោះទេ។ វាត្រូវបានគេដាក់បញ្ចូលទៅក្នុងកម្មវិធីអប់រំនៅតាមសាលារៀននៅក្នុងប្រទេសជាច្រើនរួមទាំងមុខវិជ្ជាអក្សរសាស្រ្ត (នៅកម្ពុជាគឺភាសាខ្មែរ នៅជប៉ុនគឺភាសាជប៉ុន នៅអាមេរិចគឺភាសាអង់គ្លេស) ឬមុខវិជ្ជាសិក្សាសង្គមជាដើម។ ពេលយើងបញ្ចូល IBL ទៅក្នុងមុខវិជ្ជាផ្សេងៗក្រៅពីវិទ្យាសាស្រ្ត ការយកឯកសារ IBL STEPSAM2 មកប្រើគឺមិនសូវត្រូវទេ។ សាកយើងគិតមើល បើយើងបង្កើតសម្មតិកម្មនៅក្នុងម៉ោងអក្សរសាស្រ្ត វាគឺរឿងដ៏លំបាកខ្លាំងណាស់។
តើ IBL របស់គម្រោង KICC ដែលនឹងយកមកប្រើប្រាស់ ឬដែលហៅថា IBLកំពង់ធំ វាមានលក្ខណៈបែបណាទៅ? តើមានឯកសារដែរឬទេ?
IBLកំពង់ធំ នាពេលនេះកំពុងតែរៀបចំដោយអ្នកជំនាញការគម្រោង និងលោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ។ IBLកំពង់ធំមិនទាន់បានផលិតចេញជារូបរាងនៅឡើយទេ។ ហេតុនេះហើយមិនទាន់មានជាឯកសារនៅឡើយទេ។
IBLកំពង់ធំមានសរសេរស្ដម្ភចំនួនបី ដូចខាងក្រោម៖
១. ភាពជាម្ចាស់ខ្លួន៖ សិស្សខ្លួនឯងគិតថា “ខ្ញុំចង់ដឹងចង់ចេះបន្ថែមទៀត! ខ្ញុំចង់រៀន”
២. ភាពច្នៃប្រឌិត៖ អាចបង្កើតគំនិតដោយខ្លួនឯង ហ៊ានធ្វើសាកល្បង និងទទួលស្គាល់កំហុស
៣. ភាពសហការគ្នា៖ ចេះធ្វើការពិភាក្សាផ្ដោះផ្ដូរគំនិតគ្នាទៅវិញទៅមក។
ពាក្យគន្លឹះដែលកើតមានឡើង ដូចជា “សិស្សមានភាពរីករាយ និងគិតដោយសេរី ហើយក៏បង្កើតជា (សំនួនវោហារ [Expression])”។
នៅពេលគម្រោង KICCចប់ វាគឺរឿងដ៏អស្ចារ្យប្រសិនបើលោកគ្រូអ្នកគ្រូ PTTCកំពង់ធំអាចណែនាំ IBLកំពង់ធំទៅកាន់សាលា PTTC/RTTCs ផ្សេងទៀត។
តោះអញ្ចឹង យើងនាំគ្នាចាំមើលថាតើវាអាចទៅរួចឬអត់? សូមលោកគ្រូអ្នកគ្រូដែលចូលរួមសកម្មភាព KICC ខំប្រឹងព្យាយាមឲ្យអស់ពីសមត្ថភាព។

IBL-STEPSAM2と、IBL-コンポントムについて、改めて説明します。
PTTC Pursat のSokha先生が、当ブログの記述について「いくつかの内容を読んだのですけれど、よく分からない点がありました」という質問を送ってくれました。Sokha先生は、2008~2012に実施されたSTEPSAM2の研修すべてに積極的に参加してくれた理科担当の先生です。
わからないところはどこですか?と問い合わせると、写真の部分がよくわからないということでした。Sokha先生、質問してくれてどうもありがとうございます。はい、何度でもていねいに説明します。
これは2023年6月17日に投稿した““IBL STEPSAM2 その2”で書いた部分です。Sokha先生は、以下の部分に赤線を引いてくれました。

(写真左部分の和訳)けれども、STEPSAM2-IBLがIBLスタイルのすべてではありません。
(写真右部分の和訳)KICCプロジェクトでは、IBLという考え方を理科以外の科目にも活用することを狙っています。ですから、理科的な思考プロセスを重視したSTEPSAM2-IBLを使うことには限界があります。
KICCプロジェクトとSTEPSAM2プロジェクトに直接の関連はまったくありません。
KICCプロジェクトを実施する際に2019年にPTTCコンポントムに調査に来た専門家が、全教科の質向上のためにIBLの普及を選んだのです(私/村山は、この調査にはかかわっていません)。
実際に支援を始めると、PTTCにはIBLの資料がありました。それはSPTEPSAM2が作成したものでした。STEPSAM2は理科対象のプロジェクトでした。ですから、その資料にかかれているIBLも理科を対象とした内容でした。
IBL-STEPSAM2で特に大切だったのは、生徒が理科の実験/観察をするときには、必ず生徒自身が仮説をたてるということでした。課題(Science Issue)に対して、これまでわかっていることから仮説をたてます。そして実験/観察を通してその仮説を検証するのです。
この探求のプロセスは、理科的思考の基本です。
ですから、IBL₋STEPSAM2はもちろん有効な授業スタイルです。IBL₋STEPSAM2の資料が今でもPTTCやRTTCで使われているのは、とても良いことだと思います。ですから、どうぞこれからも自信をもってIBL-STEPSAM2を理科の講義で使ってください。TTCの卒業生が、学校で実験/観察を取り入れる際に、IBL-STEPSAM2のコンセプトを使ってくれたらとてもよいと思います。
けれども、STEPSAM2の影響が強すぎて「IBLは理科には導入可能だけれど、他の科目には難しい」と思う先生もいたのです。
IBLという授業スタイルはけして理科という科目だけで実施されるのではありません。国語(カンボジアならクメール語、日本なら日本語、米国なら英語)や社会などでも多くの国の学校教育で取り入れられています。IBL₋STEPSAM2の資料は、理科以外の科目にIBLを導入する場合には、適切ではない内容なのです。だって、言語教育に仮説を取り入れるのは、なかなか難しいことですから。
ではKICCプロジェクトで使うIBL、IBL-コンポントムはどんなものなのか? その資料はあるのか?
そのIBL-コンポントムを、今、プロジェクトの専門家とPTTCコンポントムの先生たちとで作り上げているところです。まだ、IBL-コンポントムは完成していません。ですから、まだ資料もありません。
IBL-コンポントムでは以下の3つを柱にしています。
- 主体性・・・生徒たち自らが「もっと知りたい!学びたい!」と思う。
- 創造性・・・自分たちでアイデアを出し、試行錯誤できる。
- 共同性・・・話し合いを通してみんなで考え合える。
「生徒が自由に楽しく考え、そして、それを言葉にする(表現する)」というようなKey-wordも生まれつつあります。
KICCプロジェクトが終了する際には、IBL-コンポントムをPTTCコンポントムの先生たちが他のPTTC/RTTCにも紹介できると素晴らしいのです。
さて、そうなるかな、ならないかな? KICCプロジェクトの皆さん、がんばりましょう。














コメントを残す