លោកគ្រូអ្នកគ្រូអញ្ជើញមកពីខេត្តកំពង់ធំចំនួន ១០រូប បានកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលនៅក្រុង Kobe ។ គម្រោង KICC មានអាណត្តិចំនួន ៣ឆ្នាំ។ នៅឆ្នាំនេះ ជាឆ្នាំទី២ ហើយការបណ្ដុះបណ្ដាលនៅ Kobe ក៏ជាលើកទី២ដែរ (ឆ្នាំក្រោយ នឹងមានលើកទី៣ទៀត)។ ក្នុងចំណោមអ្នកចូលរួមទាំង១០រូប មានលោកនាយកឃាង នាយិការងសុខនីន និងលោកគ្រូសារី ដែលបានចូលរួមកាលពីឆ្នាំមុន។ ហើយលោកគ្រូអ្នកគ្រូចំនូន ៧រូបទៀត បានមកកូបិជាលើកដំបូង។ កាលពីឆ្នាំមុន លោកគ្រូអ្នកគ្រូដែលបានចូលរួម សុទ្ធតែមានឯកទេសផ្នែកវិទ្យាសាស្រ្ត និងគណិតវិទ្យា ប៉ុន្តែសម្រាប់ឆ្នាំនេះ មានគ្រូឯកទេសភាសាខ្មែរ ភាសាអង់គ្លេស សិក្សាសង្គម និងគ្រូកីឡាក៏ចូលរួមផងដែរ។
មុនគម្រោង KICC បានចាប់ផ្ដើម គ្រូៗភាគច្រើនបានគិតថា ការសិក្សាតាមបែបរិះរក (IBL) អាចអនុវត្តបានចំពោះមេរៀនវិទ្យាសាស្រ្ត និងមានការពិបាកក្នុងការយកមកអនុវត្តក្នុងមេរៀនភាសាខ្មែរ និងសិក្សាសង្គម។ នៅក្នុងជំនាន់ IBL-STEPSAM2 បានកំពុងបន្តអនុវត្ត (STEPSAM2 គឺជាគម្រោងរបស់ JICA ពីឆ្នាំ 2008-2012 ដែលបានផ្ដោតទៅលើការអភិវឌ្ឍន៍ថ្នាក់វិទ្យាសាស្រ្ត)។
អ្វីដែលគម្រោង KICC ចង់បាននោះគឺជា IBL ដែលអាចប្រើបាន មិនមែនសម្រាប់តែមុខវិជ្ជាវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែអាចប្រើបានចំពោះគ្រប់មុខវិជ្ជាទាំងអស់ ហើយដែលគេអាចហៅបានថា IBL កំពង់ធំ។
ខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូដែលបច្ចុប្បន្ននេះកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលនៅ Kobe ចូលរួមសកម្មភាពយ៉ាងសកម្មក្នុងការបង្កើត IBL កំពង់ធំ នាពេលអនាគត។ ខ្ញុំកំពុងតែទន្ទឹងរង់ចាំយ៉ាងខ្លាំង ដើម្បីរៀនបន្តពីលោកគ្រូអ្នកគ្រូ។
រូបថតនៅក្នុងទំព័រខាងមុខរបស់ប្លុកនេះ ខ្ញុំបានប្ដូរដាក់រូបថតដែលលោកគ្រូអ្នកគ្រូបានថតកាលពីថ្ងៃពុធ ទី១៨ ខែតុលា នៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនៅKobe គម្រោង KICC។ រូបអ្នកទាំងអស់គ្នា សើចស្រស់ណាស់។
(ខ្ញុំ, ម៉ូរ៉ាយ៉ាម៉ា, បានចូលរួមតាមរយៈZoom ពីទីក្រុងភ្នំពេញ។ ខ្ញុំតែម្នាក់ឯង មានមុខធំជាងគេ ខ្ញុំអៀនណាស់)។
អ្នកគ្រូ សុខ នីន នាយិការង PTTC កំពង់ធំ តែងតែបង្ហោះរូបថតសកម្មភាពវគ្គបណ្ដុះបណ្ដាលនៅលើ Facebook និង Telegram ។ នៅពេលវគ្គបណ្ដុះបណ្ដាលចប់ លោកគ្រូអ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលនឹងត្រូវធ្វើបទបង្ហាញចែករំលែកចំណេះដឹងជូនដល់លោកគ្រូអ្នកគ្រូកំពង់ធំដែលមិនបានចូលរួម។ សូមលោកគ្រូអ្នកគ្រូដែលមិនបានចូលរួម សូមមេត្តារង់ចាំបន្តិចសិន។
ចំពោះលោកគ្រូអ្នកគ្រូ ដែលមិនបានចូលរួមសកម្មភាពដោយផ្ទាល់ជាមួយគម្រោង KICC កំពង់ធំ ក៏ប្រហែលជាកំពង់អានប្លុកនេះផងដែរ។ ខ្ញុំនឹងបន្តរាយការណ៍ជូនអំពីដំណើរការសកម្មភាពរីកចម្រើនតាមរយៈប្លុករបស់គម្រោង KICC ជានិច្ច។ ម្យ៉ាងវិញទៀត នៅពេលគម្រោង KICC ចប់ ហើយប្រសិនបើ IBLកំពង់ធំលេចចេញជារូបរាងឡើង នោះនឹងអាចយកទៅប្រើជាដំបូងនៅសាលាPTTC ផ្សេងទៀត (សាលាគរុកោសល្យសម្រាប់បណ្ដុះបណ្ដាលគ្រូបឋម) ឬសាលា RTTC (សាលាគរុកោសល្យវិក្រឹតការ សម្រាប់បណ្ដុះបណ្ដាលគ្រូមធ្យមសិក្សា) និងPTEC, BTEC (វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលជាវិទ្យាស្ថានទើបបង្កើតសម្រាប់សិស្សសិក្សារយៈពេល ៤ឆ្នាំដើម្បីក្លាយជាគ្រូបង្រៀន) និងវិទ្យាស្ថានជាតិអប់រំ (NIE) សម្រាប់បណ្ដុះបណ្ដាលគ្រូកម្រិតវិទ្យាល័យ។ នេះជាអ្វីដែល គម្រោង KICC បានរំពឹងទុក។
ហើយនៅពេលនោះ ប្រសិនបើ TTD បញ្ចេញភាពជាអ្នកដឹកនាំក្នុងការដឹកនាំសកម្មភាពទាំងនេះ មិនដឹងថាជាល្អប៉ុណ្ណានោះទេ។ អរគុណច្រើន លោកប្រធាន ប៉េងឡុង!
ការបណ្ដុះបណ្ដាលនៅក្រុង Kobe នឹងបន្តរហូតដល់ថ្ងៃ សុក្រ ទី ២៧ ខែតុលា។ សូមលោកគ្រូអ្នកគ្រូដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាល សូមថែរក្សាសុខភាពឲ្យបានល្អ។ កញ្ញា អេរីកា លោកស្រីកេកូ ដែលជាអ្នករៀបចំកម្មវិធី ពិតជាមានការនឿយហត់ហើយ តែសូមជួយមើលថែលោកគ្រូអ្នកគ្រូផង។


神戸での研修、順調に進行中!
コンポントムから10名の先生が神戸での研修に参加しています。KICCプロジェクトは3年間の予定です。今年は2年目で、神戸での研修も2回目です(来年、3回目も予定しています)。研修に参加している10名のうち、Kheang校長、Soknin副校長、Sarey先生は昨年に引き続いての参加です。あとの7名の先生たちは初めての神戸訪問になります。昨年は理数科の先生たちが中心でしたけれど、今年はクメール語や英語、社会、体育の先生たちが参加しています。
KICCプロジェクトが始まるまで、探求授業(IBL)は理科には導入できるけれど、クメール語や社会の科目には難しいというのが多くの先生たちの理解でした。IBL-STEPSAM2の時代が続いていたのです(STEPSAM2とは理科の授業改善を目指したJICAプロジェクト/2008~2012です)。
KICCプロジェクトで導入したいのは、理科に限らずすべての科目で導入可能なIBLのスタイル、IBL-Kampong Thom、です。
現在、神戸で研修に参加している先生たちには、ぜひIBL-Kampong Thomの創造で、今後ますます活躍してもらいたい。私はとても期待していますし、皆さんの学びがとても楽しみです。
ブログのトップページの写真を、10月18日(水曜日)に神戸のKICCで開かれた研修開会式で撮ったものに変更しています。皆さん、良い顔ですね。(私、村山はプノンペンからZoomで参加しています。ひとりだけ顔が大きくて恥ずかしいです)
研修の様子は、PTTCコンポントムの副校長Soknin先生が写真を頻繁にFacebookやTelegramにアタッチしています。神戸での研修が終わったら、参加者の先生たちは今コンポントムにいる留守番の先生たちに対して研修報告会を開く予定です。留守番の先生たちは、それまでちょっと待っていてくださいませ。
そして、コンポントムKICCに今直接かかわっていないカンボジアの先生たちの中にも、このブログを読んでくれている人たちがいます。KICCプロジェクトの様子はこのブログで今後も報告していきます。また、KICCプロジェクト終了時に、もしIBL-Kampong Thomができあがってくれば、それをまずは他のPTTC(小学校教員養成校)やRTTC(中学校教員養成校)、さらにはTEC(プノンペンとバッタンバンにできた新しい4年制の教員養成大学)、さらには高校教員養成の場であるNIEの先生たちとも共有していくことをKICCプロジェクトは期待しています。
そのときは、もちろんTTD(教員訓練局)がリーダーシップをとってくれると良いなぁ。ペンロン局長、よろしくお願いします!
神戸の研修は、10月27日(金曜日)まで続きます。参加の先生たち、体調管理を大事にしてください、お願いします。エリカさん、ケイコさん、研修のマネージメントで大変ですけれど、よろしくお願いします。














コメントを残す